Category: ព័ត៌មានជាតិ

  • ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍ អាកាសធាតុកម្ពុជាក្នុងរយៈពេល ១សប្ដាហ៏ទៅមុខ

    ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍ អាកាសធាតុកម្ពុជាក្នុងរយៈពេល ១សប្ដាហ៏ទៅមុខ

    យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៧សីហាឆ្នាំ២០២១ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃ២៤សីហាឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលឥទ្ធិពលជ្រោងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ក្រសួងធនធានទឹកបញ្ជាក់ថា ស្ថានភាពបែបនោះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០សីហា ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់ និងខេត្តសៀមរាប អាចនឹងមានភ្លៀងកម្រិតខ្សោយ។ ចំណែកខេត្តដទៃទៀតអាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ ចន្លោះពីថ្ងៃទី២១ទៅថ្ងៃ២៤សីហា បណ្ដាខេត្តភាគច្រើនអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ព្រមជាមួយនោះ ក៏អាចមានបណ្ដាខេត្តខ្លះទៀតអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនផងដែរ។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ រីឯនៅតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរផងដែរ។

  • ក្រសួងទេសចរណ៍ ចាប់ផ្តើមបណ្តុះបណ្តាលគ្រូបង្គោលជាតិផ្នែកផលិតកម្មម្ហូបអាហារ តាមកម្មវិធីបណ្តុះបណ្តាលស្តង់ដាអាស៊ាន ឆ្ពោះទៅការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញ

    ក្រសួងទេសចរណ៍ ចាប់ផ្តើមបណ្តុះបណ្តាលគ្រូបង្គោលជាតិផ្នែកផលិតកម្មម្ហូបអាហារ តាមកម្មវិធីបណ្តុះបណ្តាលស្តង់ដាអាស៊ាន ឆ្ពោះទៅការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញ

    (ភ្នំពេញ)៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយអង្គការ ASSIST វិទ្យាស្ថាន William Angliss នៃប្រទេសអូស្រ្តាលី និងក្រុមហ៊ុន Thalias Hospitality Group នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលជាតិ ផ្នែកផលិតកម្មម្ហូបអាហារ ដើម្បីអាចធ្វើការបណ្តុះបណ្តាលបន្តដល់យុវជនកម្ពុជាផ្សេងៗទៀត តាមស្តង់ដាអាស៊ាន និងជាការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ថមថយ។ សិក្ខាសាលាបណ្តុះបណ្តាលនេះ មានការចូលរួមពីអ្នកជំនាញចុងភៅមានបទពិសោធន៍ ហើយដែលនឹងត្រូវបណ្តុះបណ្តាលអំពីគរុកោសល្យ ក្នុងការបណ្តុះបណ្តាលបន្តដល់យុវជនកម្ពុជាផ្សេងៗទៀត ដើម្បីចូលរួមបំប៉នជំនាញបន្ថែមដល់អ្នកជំនាញចុងភៅផ្សេងៗទៀត ក្នុងកម្មវិធីបង្កើនជំនាញ (Upskilling) និងបណ្តុះបណ្តាលជំនាញថ្មី (Reskilling) ដែលក្រសួងទេសចរណ៍ បាននឹងកំពុងអនុវត្តក្នុងការដោះស្រាយផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ សិក្ខាសាលាបណ្តុះបណ្តាលនេះ ជាផ្នែកសកម្មភាពមួយនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីការលើកស្ទួយ និងស្តារវិស័យទេសចរណ៍ឡើងវិញក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័ត។ ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការដោះស្រាយផលប៉ះពាល់ និងគំនិតផ្តួចផ្តើមនានាក្នុងការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញ ប្រកបដោយការទទួលខុសត្រូវ។ ឯកឧត្ដមក៏បានកោតសរសើរដល់ការចូលរួមពីផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល (NGOs) វិទ្យាស្ថាន William…

  • ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដើម្បីក្រើនរំលឹក ឱ្យរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា របស់រាជរដ្ឋាភិបាលកម្ពុជា

    ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដើម្បីក្រើនរំលឹក ឱ្យរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា របស់រាជរដ្ឋាភិបាលកម្ពុជា
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ប្រគល់ -ទទួល អគារ មន្ទីរ ពិសោធន៍ ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅអគារ “B” មានទីតាំងតាមបណ្តោយផ្លូវជាតិ លេខ២ សង្កាត់ ចាក់អង្រែលើ

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ប្រគល់ -ទទួល អគារ មន្ទីរ ពិសោធន៍ ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅអគារ “B” មានទីតាំងតាមបណ្តោយផ្លូវជាតិ លេខ២ សង្កាត់ ចាក់អង្រែលើ

    ដោយ / គ្រី សម្បត្តិ ភ្នំពេញ ៖ បន្ទាប់ពី អាគារ មន្ទីរ ពិសោធន៍ ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទី១ ឬហៅថា អាគារ”A” កំពស់៧ជាន់  មានទំហំ ២០ម គុណនឹង ៣០ ម ត្រូវ បានសាងសង់រួច និងប្រារព្វពិធីប្រគល់ទទួលកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ហេីយនោះ អាគារ មន្ទីរ ពិសោធន៍ ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទី២ ឬហៅថា អាគារ”B” ក៏បាន ប្រារព្វ ពិធី ប្រគល់ -ទទួល ជាបន្តទៀត ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង…

  • តើមានភាពចាំបាច់អ្វីខ្លះ ទើបត្រូវបង្កើតឱ្យមាន «ផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី» ?

    តើមានភាពចាំបាច់អ្វីខ្លះ ទើបត្រូវបង្កើតឱ្យមាន «ផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី» ?

    ភ្នំពេញ៖ រាជរដ្ឋាភិបាល បានរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)។ តើមានភាពចាំបាច់អ្វីខ្លះ ទើបត្រូវបង្កើតឱ្យមានផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី? ១៖ ការរៀបចំនិងដាក់ចេញ «ផែនការមេសម្រាប់អភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី» គឺឆ្លុះបញ្ចាំងពីភាពចាំបាច់របស់ខេត្តមណ្ឌលគិរី ក្នុងការត្រៀមលក្ខណៈសម្បត្តិ ក្នុងការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ដោយឈរលើភាពរឹងមាំនៃសក្តានុពលរបស់ខ្លួន។ ២៖ ភាពចាំបាច់នៃការរៀបចំផែនការមេនេះ គឺអាស្រ័យលើចំណុចខ្លាំង របស់ខេត្តមណ្ឌលគិរី រួមមាន៖ ទី១-លក្ខណៈពិសេសនៃសក្តានុពល និងធនធានទេសចរណ៍ដ៏សម្បូរបែប ជាពិសេសអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច ដែលមានថាមភាពក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាច្រើនទម្រង់ និងច្រើនប្រភេទ។ ទី២-ទីតាំងភូមិសាស្រ្ត និងអាកាសធាតុអំណោយផល បង្កើតបានជាមូលដ្ឋានដ៏រឹងមាំ ក្នុងការជំរុញការអភិវឌ្ឍអន្តរវិស័យគាំទ្រ ជាពិសេសវិស័យកសិកម្ម កសិ-ឧស្សាកម្ម ឧស្សាហកម្មកែច្នៃ និងអន្តរវិស័យនានា ដែលមានសក្តានុពលក្នុងការបង្កើតតម្លៃបន្ថែម សម្រាប់វិស័យសេដ្ឋកិច្ច។ ទី៣-ការវិនិយោគក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនានា ដែលមានការកើនឡើងជាបន្តបន្ទាប់ ស្របជាមួយការប្រមើលមើលអំពីអនាគត ប្រកបដោយសុទិដ្ឋិនិយមរបស់ខេត្តមណ្ឌលគិរី។និងទី៤-ការធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងខេត្តមណ្ឌលគិរី ដែលជាកត្តាធានាបាននូវទំនុកចិត្តជូនភ្ញៀវទេសចរ និងអ្នកវិនិយោគ។ ៣៖ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ទាមទារឱ្យមានគិតគូរនូវកត្តាសំខាន់ៗមួយចំនួន រួមមាន៖ ទី១- ប្រព័ន្ធតភ្ជាប់ទៅគោលដៅទេសចរណ៍សំខាន់ៗ…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារប្រចាំឆមាសទី ១ និងលើកទិសដៅការងារអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១

    សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារប្រចាំឆមាសទី ១ និងលើកទិសដៅការងារអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១

    តកំពត៖ ព្រឹក ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១ ដោយមានការចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានកិត្តិយស ប្រធានគណៈកម្មាធិការអនុសាខា ក្រុមប្រតិបត្តិ ក្រុង ស្រុក ទាំង៩ សរុប ៤០រូប។ កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈ-ឆ្លងកំណត់ហេតុកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២១-ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២១-របាយការណ៍ថវិកាចូលរួមរបស់សប្បុរសជនក្នុងទិវា៨ ឧសភា ឆ្នាំ២០២១-ការរៀបចំសមាសភាព គណៈកិតិ្តយស គណៈកម្មាធិការអនុសាខាក្រុងបូកគោ និងពិនិត្យកែសម្រួលសមាសភាព គណៈកិត្តិយស គណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៨ ៕

  • អភិបាលខេត្តកំពត ដឹកនាំមន្ត្រីនៃមន្ទីរពាក់ព័ន្ធចូលរួម​កម្មវិធីសន្និសីទ​សារព័ត៌មាន បើកយុទ្ធនាការជាតិ អប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋរក្រោមប្រធានបទរួមគ្នាទទួលការខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩

    អភិបាលខេត្តកំពត ដឹកនាំមន្ត្រីនៃមន្ទីរពាក់ព័ន្ធចូលរួម​កម្មវិធីសន្និសីទ​សារព័ត៌មាន បើកយុទ្ធនាការជាតិ អប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋរក្រោមប្រធានបទរួមគ្នាទទួលការខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩

    កំពត៖ ព្រឹកថ្ងៃច័ន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមដឹកនាំ មន្ត្រីមន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ ក្នុងខេត្ត ចូលរួមកម្មវិធីសន្និសិទ្ធសារព័ត៌មាន ដើម្បីបើកយុទ្ធនាការជាតិ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” តាមប្រព័ន្ធអនឡាញ (ZOOM )។ សន្និសីទសារព័ត៌មាននេះ រៀបចំឡើង ក្នុងគោលបំណងជំរុញ ដល់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំងរស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ ៕

  • រដ្ឋបាលខេត្តកំពតរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

    រដ្ឋបាលខេត្តកំពតរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

    កំពត៖ ព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតី ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីគណៈអភិបាលខេត្តដឹកនាំដោយ ឯកឧត្តម នៃ គង់ អភិបាលរងនៃគណៈអភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ដោយឡែកឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក អញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈ Zoom online។ កិច្ចប្រជុំនាព្រឹកនេះដើម្បីពិនិត្យ និងអនុម័តលើ៖១-របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៧…

  • គ្រូពេទ្យយោធា និងលើរថយន្តចល័តយោធភូមិភាគទី៥ ចាក់វ៉ាក់ សាំងដូស​ទី១ជូនបុគ្គលិក កម្មករកាស៊ីណូនិងពលរដ្ឋនៅ​សល់ក្នុងក្រុង​ប៉ោយប៉ែត

    គ្រូពេទ្យយោធា និងលើរថយន្តចល័តយោធភូមិភាគទី៥ ចាក់វ៉ាក់ សាំងដូស​ទី១ជូនបុគ្គលិក កម្មករកាស៊ីណូនិងពលរដ្ឋនៅ​សល់ក្នុងក្រុង​ប៉ោយប៉ែត

    បន្ទាយមានជ័យ ៖ គ្រូពេទ្យយោធា និងលើរថយន្តចល័តយោធភូមិភាគទី៥ ចាក់វាក់សាំង ដូសទី១ ការពារជំងឺកូវិត-១៩ ជូនបុគ្គលិក កម្មករកាស៊ីណូនិងពលរដ្ឋនៅសេសសល់នៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ។

  • មន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៦រូប ទទួលបាននីតិសម្បទានយោបាយឡើងវិញ

    មន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៦រូប ទទួលបាននីតិសម្បទានយោបាយឡើងវិញ

    ភ្នំពេញៈមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៦រូបហើយ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញគិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។ ដោយក្នុងចំណោម២៦រូបនោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី។ ចំណែកមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣រូប គឺមិនត្រូវបានអនុញ្ញាតផ្តល់សិទ្ធិនយោបាយឡើងវិញ ដោយសារធ្វើសកម្មភាពបំពាននឹងសាលដីការបស់តុលាការ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការបដិសេធផ្តល់នីតិសម្បទាឡើងវិញដល់លោក ជួង ជូងី លោក ញឹម គឹមញ៉ុល ជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ស៊ុន ចន្ធី អតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយដោយតុលាការ ដោយសារបុគ្គលទាំងបីរូបនេះនាពេលកន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងសាលដីការបស់តុលាការកំពូលដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ។ លោក ជូង ជូងី និងលោកញឹម គឹមញ៉ុល ជាអតីតសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ចំណែកលោក ស៊ុន ចន្ធី បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ ចំណែកលោក…