-
អាជ្ញាធរស្រុកសេសាន ចុះជួសជុលផ្លូវ ដាក់លូ និងសង់ស្ពានឈើ ១ខ្សែ ដោយសារទឹកភ្លៀងហូរកាត់ផ្តាច់ប្រវែងជាង ១០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ

ដោយ ៖ ឡុង សំបូរខេត្តស្ទឹងត្រែង ៖ អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំមន្ត្រីជំនាញ ចុះជួសជុលផ្លូវ លូ និងការសង់ស្ពានឈើ ១កន្លែង ជាបណ្តោះអាសន្ន ក្រោយភ្លៀងមួយមេធំ បានជន់លិច និងវាយកាត់ផ្តាច់កំណាត់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្រែចំបាំង ចន្លោះពីភូមិកំភុន ទៅភូមិកាតូត ឃុំភ្លុក ស្រុកសេសាន ។អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ បានឲ្យដឹងថា ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលតភ្ជាប់ពីភូមិកំភុន ទៅភូមិកាតូត និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៨អា ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន បានរងការខូចខាត និងកាត់ផ្តាច់ដោយលំហូរទឹកភ្លៀង ដែលហូរកាត់តាមប្រឡាយ ១ខ្សែ បុកទម្លុះច្រោះផ្លូវ មានប្រវែង ១០ម៉ែត្រ នៅចំណុច ស្រែចំបាំង នៃភូមិសាស្ត្រខាងលើ ។លោកអភិបាលស្រុក បានបញ្ជាក់ថា នៅចំណុចស្រែចំបាំងនេះ…
-
មុខរបរត្បាញកន្ទេលចចូតបានជួយរកប្រាក់ចំណូលបន្ថែមដល់ពលរដ្ឋរស់នៅសហគមន៍តំបន់ការពារធម្មជាតិអន្លង់ព្រីង

ភ្នំពេញ៖ អស់រយៈកាលយូរលង់មកហើយ ប្រជាពលរដ្ឋរបស់នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង បានបន្តរក្សាស្នាដៃកេរ្តិ៍ដូនតា ដូចជាការធ្វើនំបញ្ចុក និងសិប្បកម្មត្បាញចចូតជាសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ទេសចរដែលមកកម្សាន្តតំបន់ការពារធម្មជាតិមួយនេះ។ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះ នៅតែថែរក្សាប្រពៃណីតម្បាញចចូត(កញ្ចូត)នេះរហូត មកដល់បច្ចុប្បន្នមិនទាន់បោះបង់ទាំងស្រុងឡើយ។តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវបានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។សូមបញ្ជាក់ថា ប្រជាសហគមន៍ បានចេះរបៀបត្បាញម៉ូតទំនើបទាន់សម័យ ជាគោម តាមម៉ូត តាមទំហំខ្នាត តាមតម្រូវការអតិថិជន ហើយចំណេះជំនាញទាំងនេះបានមកពីការបង្ហាត់បង្រៀនពីអង្គការមូលនិធិសត្វក្រៀលអន្តរជាតិ ក្រោមគម្រោងលើកស្ទួយជីវភាពសហគមន៏ផ្សារភ្ជាប់ជាមួយការអភិរក្ស។តំបន់ការពារទេសភាពអន្លង់ព្រីងបានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស និងសត្វស្លាបកម្រ និងជិតផុតពូជនៅលើពិភពលោក។មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយក្រុមអភិរក្សនៃអង្គការដៃគូ និងសហគមន៍កំពុងធ្វើការគ្រប់គ្រងតំបន់ការពារធម្មជាតិមួយនេះ ដើម្បីប្រយោជន៍កូនចៅតជំនាន់។ ជាមួយគ្នានេះ គណៈកម្មការសហគមន៍ប្រជាពលរដ្ឋ មានឱកាសទទួល បង្កើនកិច្ចថែរក្សាតំបន់វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ និងរកចំណូលពីការនាំភ្ញៀវទេសចរទៅទស្សនាកម្សាន្ត ព្រមទាំងសិក្សាស្វែងយល់ ក៏ដូចជាទិញផលិតផលសហគមន៍៕ ដោយ៖ម៉ាដេប៉ូ
-
ខ្មែរប៊ែវើរីជីស ពង្រឹងការអនុវត្តគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន»ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស ប្តេជ្ញាអនុវត្តគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» ដោយសម្រេចបាននូវសុវត្ថិភាព និងគ្រោះថ្នាក់សូន្យ របស់បុគ្គលិកអំឡុងពេលធ្វើការ តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។ សុវត្ថិភាពគឺជាគុណតម្លៃសំខាន់របស់ក្រុមហ៊ុន ដូច្នេះហើយ គោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានបង្កើតឡើង ដើម្បីផ្តល់អាទិភាពក្នុងការអភិវឌ្ឍ និងរក្សាបរិយាកាសការងារប្រកបដោយ សុវត្ថិភាពនិងសុខភាពដល់បុគ្គលិក ក្នុងការបំពេញការងាររបស់ពួក គេប្រកបដោយផលិតភាពខ្ពស់។ ដើម្បីពង្រឹងការអនុលោមតាមច្បាប់ និងបទបញ្ជាសុវត្ថិភាព ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្សព្វផ្សាយជាបន្តបន្ទាប់នូវវប្បធម៌សុវត្ថិភាព និងបណ្តុះផ្នត់គំនិតសុវត្ថិភាពដល់បុគ្គលិកនិងភាគីពាក់ព័ន្ធទាំងអស់ តាមរយៈ ការបណ្តុះបណ្តាលផ្នែកសុវត្ថិភាព និងការរៀបចំសកម្មភាពផ្សព្វផ្សាយ លើកទឹកចិត្តបុគ្គលិកឱ្យចូលរួមចំណែកក្នុងសុវត្ថិភាពការងារ ព្រមទាំងចាត់វិធានការចាំបាច់ផ្សេងៗទាំងអស់ដូចមានចែងក្នុងសៀវភៅណែនាំសុវត្ថិភាព។បន្ថែមពីនេះ ក្នុងឆមាសទី១ ក្នុងឆ្នាំ២០២១ ខ្មែរ ប៊ែវើរីជីស ក៏បានសម្រេចលើសកម្មភាពជាច្រើនរួមមាន យុទ្ធនាការអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ គោលការណ៍អនុវត្តសង្គ្រោះជីវិត ការហ្វឹកហាត់នៅពេលមានគ្រោះថ្នាក់ ការផ្សព្វផ្សាយក្រើនរំលឹកពីការការពារសុវត្ថិភាពដល់បុគ្គលិក និងការបន្តសកម្មភាពអនុវត្តលើគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» របស់យុទ្ធសាស្ត្រ TPM ដើម្បីដណ្តើមពានរង្វាន់…
-
ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ៤០គ្រួសារ ក្នុងស្រុកមង្គលបូរី បានទទួលស្បៀងអាហារជំនួយឧបត្ថម្ភ ពីអង្គការ និងសមាគមសប្បុរស ធម៌

បន្ទាយមានជ័យ ៖ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ៤០គ្រួសារ នៅ៣ឃុំ មានឃុំ១,ឃុំចំណោម ឃុំភ្នំតូច និងស្រះរាំង ក្នុងស្រុកមង្គលបូរី ទទួលអំណោយជាស្បៀងអាហារ ជំនួយឧបត្ថម្ភពីអង្គការ អេដ អេ អាក់ស្យុង និងពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលមានលោក ជាម សុខ ប្រធាន កាលពីថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី លោក ឆឹង ណាវុន ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី។លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានថ្លែងអំណរគុណចំពោះ អង្គការ អេដ អេ អាក់ស្យុង និងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលមាន លោក ជាម សុខ ប្រធាន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាស្រុកមង្គលបូរី ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩ ។លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ បញ្ជាក់ថា អំណោយទាំងនេះបានមកពីគម្រោងខ្នាតតូចដែលលើកឡើងដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិសាត់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង…
-
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួhttps://ams.com.kh/central/wp-admin/edit.php?post_type=postន១៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

ស្វាយរៀង៖ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង១៦នាក់នោះ រួមមានកម្មកររោងចក្រ២នាក់, អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ចំនួន២នាក់, មកពីខេត្តត្បូងឃ្មុំ៨នាក់, មកពីខេត្តរតនគិរីម្នាក់ និងពលករមកពីប្រទេសថៃ៣នាក់។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤១៧នាក់ក្នុងនោះមានវីរុសប្រភេទថ្មីដែលតា ចំនួន២៩នាក់, ព្យាបាលជាសះស្បើយចំនួន៥ពាន់៤៤នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៥នាក់។
-
សន្និសីទកៀរគរជំនួយមនុស្សធម៌៖ប្រមុខការទូតកម្ពុជាបង្ហាញអំពីការចូលរួមចំណែករបស់កម្ពុជា ដើម្បីគាំទ្រជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា រួមជាមួយរដ្ឋមន្រ្តីការបរទេស និងតំណាងនៃប្រទេសជាសមាជិកអាស៊ានផ្សេងទៀត បានអញ្ជើញចូលរួមក្នុងសន្និសីទ ដើម្បីកៀរគរជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ តំណាងនៃប្រទេសដៃគូខាងក្រៅរបស់អាស៊ាន និងបណ្តាប្រទេសជាមិត្ត ក៏បានអញ្ជើញចូលរួមក្នុងសនិ្នសីទនេះផងដែរ។ ការអញ្ជើញចូលរួមក្នុងសន្និសីទកាសែតនេះ គឺតបតាមការអញ្ជើញរបស់អគ្គលេខាធិការអាស៊ាន លោក ដាតូ លឹម ចុក ហយ (Dato Lim Jock Hoi) ។ លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) បានធ្វើបទបង្ហាញអំពីវិធីសាស្រ្ត២កម្រិត នៅក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា រួមមាន ការសង្រ្គោះជីវិតនៅដំណាក់កាលទី១ និងការទ្រទ្រង់ជីវិត នៅដំណាក់កាលទី២ ។ ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា សន្និសីទបានសង្កត់ធ្ងន់អំពីការដឹកជញ្ជូនជំនួយជាបន្ទាន់ និងដែលមានការសម្របសម្រួលយ៉ាងល្អ ទៅកាន់សេវាសុខាភិបាលនៅមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស និងផ្តល់ការថែទាំចាំបាច់ដល់អ្នកដែលបានឆ្លងជំងឺ និងដើម្បីជួយសម្រាលការលំបាកនៃសហគមន៍នានាដែលងាយរងគ្រោះ និងនៅតំបន់ដាច់ស្រយាល។ អ្នកចូលរួមនៅក្នុងសន្និសីទ បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការកៀរគរជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ាស្របទៅតាមចំណុចទី៤ នៃការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ អង្គសន្និសីទ បានធ្វើការសន្យាចូលរួមចំណែកជាមួយកញ្ចប់ហិរញ្ញវត្ថុដ៏សំខាន់ និងជំនួយសប្បុរសរួមមាន វ៉ាកសាំង ជាដើម ដោយផ្តោតជាសំខាន់សម្រាប់ដំណើរប្រតិបត្តិការនៃជំនួយនៅដំណាក់កាលទី១។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអង្គសន្និសីទអំពីការចូលរួមចំណែករបស់កម្ពុជា ជាថវិកាចំនួន១០០.០០០(១០ម៉ឺន) ដុល្លារអាមេរិក ដើម្បីគាំទ្រជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរអំពីការជួយឧបត្ថម្ភគាំទ្រយ៉ាងឆាប់រហ័សរបស់កម្ពុជាដល់កិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន ម៉ាស់ ចំនួន២លាន និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ដែលបានផ្តល់កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងការរួមចំណែកបន្ថែមទៀតនៅមុនពេលនៃសន្និសីទនេះ រួមមាន ជាថវិកាចំនួន២០០.០០០ (២០ម៉ឺន) ដុល្លារអាមេរិក និងឧបករណ៍វេជ្ជសាស្ត្រ ដូចជា ម៉ាស់ចំនួន៣លាន ឧបករណ៍ធ្វើតេស្តរហ័សចំនួន៥០០.០០០ សម្លៀកបំពាក់សុវត្ថិភាពPPE ចំនួន២.០០០ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិ ចំនួន១០០គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន២០គ្រឿង ដែលបានបញ្ជូនទៅដល់នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ បន្ថែមលើនេះ កាកបាទក្រហមកម្ពុជាបានបរិច្ចាគថវិកា ចំនួន១០០.០០០ (១០ម៉ឺន) ដុល្លារអាមេរិក ដល់សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា (Myanmar Red Cross Society) ផងដែរ៕ ដោយៈ ពលជ័យ
-
ខេត្តកំពង់ចាម បន្តសុពលភាពនៃការអនុវត្តយុទ្ធនាការ ពង្រឹង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេលមួយ សប្ដាហ៍ទៀត

-
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាបានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីនកម្ពុជា និងជាមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់ សកម្មភាព មីននាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ដើម្បីអនុវត្តគម្រោងលើកកម្ពស់កម្មវិធី សង្គ្រោះជនពិការដោយសារមីននៅតាមបណ្តារដ្ឋសមាជិកអាស៊ាន ដែលពិធីនេះបានប្រព្រឹត្ត ទៅនៅ អគ្គលេខាធិការដ្ឋានអាជ្ញាធរមីនដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន មជ្ឈមណ្ឌល តំបន់អាស៊ានសម្រាប់សកម្មភាពមីន និងមន្រ្តីស្ថានទូតពាក់ព័ន្ធ។ ពិធីចុះហត្ថលេខា ឯកឧត្តមឯកឧត្តម ប៉ែនហ្គីរ៉ាន់កាស្មៀនប៉ែនហ្គីរ៉ាន់ធៀរឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ប្រទេសប្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមព្រំសុផាមង្គល អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា។ គោលបំណងទី ១៖ ដើម្បីលើកកម្ពស់ការបង្កើតបណ្តាញកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន (VAN) ដែលជាកម្មវិធីប្រចាំតំបន់សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗក្នុងចំណោមប្រទេសអាស៊ាន។គោលបំណងទី ២៖ ដើម្បីជួយដល់ប្រទេសជាសមាជិកអាស៊ាន (AMS) លើការចែករំលែកចំណេះដឹងទាក់ទងទៅនឹងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន អំពីតម្រូវការ ការសិក្សាវាយតម្លៃ និងលទ្ធភាពក្នុងការកៀងគរប្រភពធនធាន។គោលបំណងទី ៣៖ ដើម្បីវាយតម្លៃពីតម្រូវការរបស់ជនរងគ្រោះថ្នាក់ដោយសារមីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងប្រទេសជាសមាជិកដែលរងផលប៉ះពាល់ដោយសារមីន សម្រាប់ផ្តល់ការជួយឧបត្ថម្ភនាពេលខាងមុខ។ គោលបំណងទី ៤៖ ដើម្បីជួយដល់ប្រទេសជាសមាជិកអាស៊ាន ក្នុងការផ្តល់ការអប់រំគាំទ្រផ្នែកចិត្តសាស្រ្តដល់ជនរងគ្រោះថ្នាក់ដោយសារមីន, យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។គោលបំណងទី ៥៖ ដើម្បីធ្វើការសិក្សាស្រាវជ្រាវទាក់ទងទៅនឹង“ ប្រភេទសេវាកម្ម ដែលផ្តល់ជូន…
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ ក្រោមធិបតីភាពសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំឆ្លងនៅថ្ងៃនេះបានបន្តដល់ការពិនិត្យ និងពិភាក្សា ដើម្បីឆ្លងសេចក្ដីព្រាងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។ យោងតាមសេចក្ដីព្រាងប្រកាសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសនេះ មានគោលបំណង កំណត់អំពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចនៅតាមក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរបស់រដ្ឋ គ្រឹះស្ថានសាធារណៈនិងឯកជន…
-
អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធជួបពិគ្រោះជាមួយម្ចាស់ចម្ការនិងអាជីវករអ្នកដាំមៀន “តាង៉ែន” ពិភាក្សាពីបញ្ហាតម្លៃ នៅក្នុងខេត្តបាត់ដំបង

ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្ត និង ឯកឧត្តម សុខគង់ សមាជិកក្រុមប្រិក្សាខេត្តនិងជាប្រធានក្រុមការងារចុះជួយស្រុកកំរៀង និង លោកប្រធានមន្ទីរជំនាញពាក់ព័ន្ធទាំង០២ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះទៅកាន់ស្រុកកំរៀង ដើម្បីជួបប្រជុំពិភាក្សាពិគ្រោះយោបល់ សម្របសម្រួលគ្នាជាមួយនិងបងប្អូនដែលជាម្ចាស់ចម្ការនិងជាអ្នកដាំ(មៀន-តាង៉ែន)ផ្ទាល់ដើម្បីធ្វើការសិក្សាលម្អិតបន្ថែមពីបញ្ហាប្រឈមនានាចំពោះមុខ ពាក់ព័ន្ធនិងការបាត់បង់នូវទីផ្សារក្នុងការនាំផ្លែ “មៀន-តាង៉ែន”ដើម្បីលក់ចេញទៅថៃ ធ្វើឲ្យកសិផល ផ្លែមៀន-តាង៉ែន ក្នុងស្រុកមួយចំនួនរបស់ខេត្តបាត់ដំបង ប្រឈមពីការបាត់បង់ទីផ្សារនិងគ្មានអ្នកទិញផលចម្ការរបស់ពួកគាត់និងធ្វើឲ្យពួកគាត់មានការខាតបង់យ៉ាងធ្ងន់ធ្ងរ។ខណៈដែលផ្លែមៀន-តាង៉ែន គ្មានអ្នកទិញនៅឆ្នាំនេះ។ នេះបើយោងតាមការត្អូញត្អែរពីក្រុមកសិករជាម្ចាស់ចម្ការ “មៀន-តាង៉ែន ” ផ្ទាល់ ដែលបានលើកឡើងក្នុងកិច្ចជំនួបពិគ្រោះយោបល់បន្ទាន់មួយរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយបងប្អូនដែលជាម្ចាស់ចម្ការនៅតាមបណ្តាស្រុកជាប់ៗគ្នាតាមព្រំដែននៅរសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២១ នៅក្នុងសាលាស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការចូលរួមពីអាជ្ញាធរដែនដីនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមួយចំនួន។ កិច្ចប្រជុំពិគ្រោះយោបល់និងពិភាក្សាជាមួយបងប្អូនជាម្ចាស់ចម្ការមៀន-តាង៉ែនផ្ទាល់បែបនេះក្នុងនោះ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង និងឯកឧត្តម សុខ គង់ ប្រធានក្រុមការងារចុះជួយស្រុកកំរៀង បានលើកឡើងថា៖កិច្ចប្រជុំបន្ទាន់ ក្នុងការពិក្សាពិគ្រោះយោបល់ ជាមួយបងប្អូននៅពេលនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយដល់បងប្អូនជាម្ចាស់ចម្ការមៀន-តាង៉ែនផ្ទាល់នៅទីនេះ ហើយក៏ជាសារមួយ ដើម្បីជូនដំណឹងថា៖ក្នុងកាលៈទេសៈនិងគ្រាលំបាកដែលបងប្អូនកសិករយើងកំពុងតែប្រឈមពីការបាត់បង់នូវទីផ្សារផ្លែមៀន-តាង៉ែន របស់ប្អូន…