Category: ព័ត៌មានជាតិ

  • ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់ LUNCH News

    ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់ LUNCH News 26-01-2021

  • ឯកឧត្តម កៅ ថាច អញ្ជើញចុះពិនិត្យការដាំបន្លែ ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម នៅខេត្តសៀមរាប

    ឯកឧត្តម កៅ ថាច អញ្ជើញចុះពិនិត្យការដាំបន្លែ ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម នៅខេត្តសៀមរាប

    ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការីបានបន្តចុះពិនិត្យកសិដ្ឋានដាំបន្លែ ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្មនានា នៅក្នុងខេត្តសៀមរាប។ ដំណើរចុះពិនិត្យនាឪកាសនោះ គឺដើម្បីតាមដានការប្រើប្រាស់ឥណទាន និងប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលជួយទៅលើវិស័យកសិកម្ម នៅក្នងបរិបទកូវីដ១៩ ផ្តោតលើផ្នែកចំនួន៤ ដូចជា ការដាំបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្មនិងការកែច្នៃផលិតផលកសិកម្ម។ ឯកឧត្តម កៅ ថាច ក៏បានបញ្ជាក់ដែរថា ឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានអត្រាការប្រាក់ត្រឹមតែ ០,៤២% ក្នុងមួយខែ ផ្តល់ជូនប្រជាកសិករ យកទៅពិនិត្យមុខរបរនោះ គឺត្រូវបានប្រើប្រាស់រួចរាល់អស់ហើយ ហើយធនាគារកសិកម្មក៏មានគម្រោងក្នុងការស្នើសុំបន្ថែមទៀត នូវកញ្ចប់ហិរញ្ញប្បទានពិសេស ដែលជាជុំបន្ទាប់ ផ្តល់ឥណទានពិសេសនេះ ជូនដល់ប្រជាកសិករបន្ថែមទៀត។ ឯកឧត្តម កៅ ថាច ក្នុងដំណើរនាឪកាសនោះ ក៏មានរកដំណោះស្រាយទីផ្សារជូនប្រជាកសិករផងដែរ ដោយបានណែនាំជូនប្រជាកសិករចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ ដើម្បីធ្វើការសិក្សា និងពង្រីកទីផ្សារបន្ថែមទៀត។ ក្នងដំណើរអញ្ជើញទៅដល់កសិដ្ឋានចញ្ចឹមត្រីមួយកន្លែងស្ថិតនៅភូមិ ព្រៃក្រូច សង្កាត់ក្របីរាល ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម កៅ ថាច…

  • ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើលកសិដ្ឋានចញ្ចឹមត្រី នៅខេត្តកំពង់ធំ

    ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើលកសិដ្ឋានចញ្ចឹមត្រី នៅខេត្តកំពង់ធំ

    ម្ចាស់កសិដ្ឋានរបស់លោក អ៊ីវ វណ្ណា ស្ថិតនៅភូមិព្រែកក្រប៉ៅ សង្កាត់ព្រែកក្រប៉ៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានអោយដឹងថា បច្ចុប្បន្នកសិដ្ឋានរបស់លោក មានស្រះធំៗទាំងអស់ចំនួន ៨ លើផ្ទៃដី១០ហិកតា ហើយ លោកបានដាក់កូនត្រីចំរុះសរុប ប្រមាណ ១៦ម៉ឺនកូន ។ លោក ក៏បានធ្វើការថ្លែងអំណរគុណ ដល់ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអេអឌីប៊ី ដែលបានយកចិត្តទុកដាក់ខ្ពស់ជួយដល់កសិករ ក៏ដូចជាជួយពង្រឹងដល់វិស័យកសិកម្ម។ ជាក់ស្តែង រូបលោកផ្ទាល់ ក្នុងតំណាក់កាលរីករាលដាលជំងឺឆ្លង កូវិដ ១៩ កសិដ្ឋានរបស់លោកបានជួបនឹងបញ្ហាវិបត្តហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយជិតក្ស័យធនផងដែរ ប៉ុន្តែតាមរយៈកញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួយជីវិតកសិដ្ឋានរបស់លោកអោយរស់ឡើងវិញ។ សូមបញ្ជាក់ដែរថា លោក អ៊ីវ វណ្ណា ជាអតិថិជនរបស់ អេអឌីប៊ី ដែលទទួលបានកម្ចីឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ ០,៤២%ក្នុង១ខែ ដើម្បីយកទៅពង្រីកវិស័យវារីវប្បកម្ម។ លោក កាន់ សាឡន អនុប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំដែលបានអមដំណើរជាមួយនឹងឯកឧត្តម កៅថាច ក្នុងការចុះទៅពិនិត្យមើលការចិញ្ចឹមរបស់កសិករនោះបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ធនាគារអភិវឌ្ឍជនបទនិងកសិកម្ម…

  • ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លើកទឹកចិត្តប្រជាកសិករ សហការជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ ដើម្បីពង្រឹង និងពង្រីក ការដាំដុះបន្លែសុវត្ថិភាព ឆ្លើយតបតម្រូវការទីផ្សារ កាន់តែល្អប្រសើរ

    ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លើកទឹកចិត្តប្រជាកសិករ សហការជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ ដើម្បីពង្រឹង និងពង្រីក ការដាំដុះបន្លែសុវត្ថិភាព ឆ្លើយតបតម្រូវការទីផ្សារ កាន់តែល្អប្រសើរ

    ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មលើកទឹកចិត្តប្រជាកសិករបានលើកទឹកចិត្តដល់ប្រជាកសិករធ្វើការពង្រឹង និងពង្រីកការដាំដុះបន្លែ សុវត្ថិភាព ក្នុងដំណាក់កាលកូវិដ ១៩ ដោយសហការជាមួយក្រុមហ៊ុនផ្សារបន្លែខ្មែរ ដើម្បីធានាដល់ការផ្គត់ផ្គង់គ្រប់គ្រាន់និងទៀងទាត់ ព្រមទាំងរក្សាតម្លៃបានល្អប្រសើរ។ ពិធីនេះ បានធ្វើឡើងនាថ្ងៃទី២៤ មករា ២០២១ នៅខេត្តកំពង់ធំ។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានលើកឡើងថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីធ្វើការណែនាំក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាពមួយដែលពិតប្រាកដ ដែលកើតចេញពីកិច្ចសហការរវាងធនាគារអេឌីប៊ី ដែលជាធនាគាររបស់រដ្ឋ និងតំណាងខាងឯកជន ដើម្បីធ្វើជាភ្នាក់ងារមួយទទួលទិញបន្លែសុវត្ថិភាពពីបងប្អូនក្នុងតំលៃទីផ្សារមួយពិតប្រាកដ និងតាមតំលៃដែលបានព្រមព្រាងគ្នាក្នុងកិច្ចសន្យា។  ឯកឧត្តមបញ្ជាក់ថា បញ្ហាធ្លាក់ថ្លៃកសិផល ដោយសារឈ្មួញកណ្តាល , ការនាំចូលបន្លែដែលគ្មានប្រភពច្បាស់លាស់ និងមានសាធាតុគីមី បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការផលិត ការដាំដុះបន្លែរបស់បងប្អូនក្នុងស្រុក ដូចនេះដើម្បីរកដំណោះស្រាយកុំអោយបញ្ហានេះកើតឡើងដដែលៗ ឯកឧត្តម កៅ ថាច បានស្នើឱ្យបងប្អូនកសិករ សូមគិតគូររៀបចំអោយមានផែនការដាំដុះ  (គិតគូរដល់តំលៃដើមដើម្បីផលិត មាន ជី ថ្នាំ ថ្លៃភ្ជូរ ពូជ …) ,ផែនការផលិត និងតម្រូវការលើទីផ្សារ ,និងផែនការលក់ ដែលមានលទ្ធភាពចំណេញបានខ្ពស់ និងផ្គត់ផ្គង់មានស្ថេរភាព ដោយជៀសវាង ការផលិត ការដាំដុះដែលជុញ…

  • ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់

    ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់ LUNCH News 22-01-2021

  • ទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក មកកាន់រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ សាខាខេត្តបាត់ដំបង

    ទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក មកកាន់រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ សាខាខេត្តបាត់ដំបង

    អេមរុរ៉ាយស៍ មានកិត្តិយសនិងរីករាយជាខ្លាំង ដែលទទួលបាននូវការអញ្ជើញទស្សនកិច្ចរបស់ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក W. Patric Murphy នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅឯរោងចក្រអេមរុរ៉ាយស៍ សាខាខេត្តបាត់ដំបង ដែលជារោងម៉ាស៊ីនកិនស្រូវដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបាននូវប្រព័ន្ធស្តុកស្រូវ អង្ករ(Silo) ស្តង់ដារបច្ចេកវិទ្យារបស់អាមេរិកដែលអាចមានលទ្ធភាពស្តុកស្រូវបានម្តងចំនួន៣០០០តោន ដែលSiloនេះទទួលបានតាមរយៈហិរញ្ញប្បទានសរុបទាំងការសាងសង់អស់ប្រហែលកន្លះលានដុល្លារ (ដោយធនាគា Exim Bank) របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩។ បន្ថែមពីលើការធ្វើបទបង្ហាញសង្ខេបអំពីក្រុមហ៊ុនអេមរុរ៉ាយស៍ ដោយលោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមរុរ៉ាយស៍ លោកសុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បានថ្លែងចំណាប់អារម្មណ៍អរគុណដល់ លោកឯកអគ្គរដ្ឋទូតអាមេរិក ដែលបានអញ្ជើញទស្សនកិច្ចរោងចក្រអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបងនេះ និងបានបង្ហាញអំពីលក្ខណៈពិសេសនៃ silo ដែលជាផលិតផលរបស់សហរដ្ឋអាមេរិកនេះថា ជាការធានានូវស្តង់ដារគុណភាព និងពង្រីកនូវសមត្ថភាពក្នុងការទុកដាក់ ប្រកបដោយគុណភាព និងការប្រកួតប្រជែង។ លោកបានបញ្ជាក់ថា “ស្តង់ដាររបស់អាមេរិកាំង គេហៅថាស្តង់ដារមាស ដូច្នេះយើងមានជំនឿថា បច្ចេកវិទ្យាអាមេរិក នឹងជំរុញឱ្យអេមរុទទួលបាននូវជោគជ័យក្នុងការវិនិយោគ ក៏ដូចជាការគាំទ្រដល់សង្វាក់ផ្គត់ងផ្គង់ស្រូវទាំងមូល”។ បន្ថែមពីលើនេះ លោកក៏បានរំលេចអំពីហិរញ្ញប្បទានដែលក្រុមហ៊ុនបានទទួលពីសហរដ្ឋអាមេរិក ក្នុងការបំពាក់នូវប្រព័ន្ធស្តុកស្រូវអង្ករSiloនេះផងដែរ ដែលវាជាការណ៍មួយបង្ហាញថា សហរដ្ឋអាមេរិកបាននិងកំពុងតែគិតគូរយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជា។ លោកឯកអគ្គរដ្ឋទូត មានការចាប់អារម្មណ៍ខ្ពស់លើខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ និងជាពិសេសទៅលើកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុននិងសហរដ្ឋអាមេរិក…

  • ទស្សនកិច្ចលើការរៀបចំសម្រាំងពូជស្រូវសែនក្រអូប០១ (SKO 01) របស់សហគមន៍កសិកម្ម ដែលបានចុះកិច្ចសន្យាជាមួយអេមរុរ៉ាយស៍

    ទស្សនកិច្ចលើការរៀបចំសម្រាំងពូជស្រូវសែនក្រអូប០១ (SKO 01) របស់សហគមន៍កសិកម្ម ដែលបានចុះកិច្ចសន្យាជាមួយអេមរុរ៉ាយស៍

    លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានអញ្ជើញចុះទស្សនកិច្ច ពិនិត្យមើលលើការរៀបចំទុកដាក់ពូជសែនក្រអូប០១ ដែលទើបផលិតបានដោយសហគមន៍កសិកម្មផលិតពូជមង្គលសាលាត្រាវ ស្ថិតនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ អេមរុរ៉ាយស៍ មានសេចក្តីរីករាយ និងអបអរសាទរដល់សហគមន៍កសិកម្មមង្គលសាលាត្រាវ ដែលជាសហគមន៍មួយចុះកិច្ចសន្យាកសិកម្មជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍នាពេលកន្លងទៅ និងទទួលបានការសហការជាមួយក្រុមហ៊ុន ក្នុងការផលិតពូជសែនក្រអូប០១នេះ ដើម្បីអាចលក់ ចែកចាយជូនកសិករប្រើប្រាស់។ ពូជសែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវដែលបន្សុទ្ធ និងបញ្ចេញដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) និងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីរដ្ឋាភិបាល ប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា-អូស្ត្រាលី (CAVAC) និងមានការចូលរួមបដិភាគរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា។ ដោយទទួលបានពូជគ្រឹះ ពីវិទ្យាស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្រុមហ៊ុន អេមរ៉ុរាយស៍ បានសហការជាមួយសហគមន៍កសិកម្មផលិតពូជមង្គលសាលាត្រាវ ដោយទទួលបានការគាំទ្រ លើការបណ្តុះបណ្តាលផ្នែកបច្ចេកទេសច្រើន ពីមន្ទីរកសិកម្មខេត្តបាត់ដំបង ពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីខ្សែសង្វាក់តំលៃកសិកម្ម កម្ពុជាអូស្ត្រាលី (CAVAC) សហព័ន្ធស្រូវអង្ករកម្ពុជា និង…

  • ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស កម្មវិធីផ្ទះមនុស្សធម៌

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត  អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស កម្មវិធីផ្ទះមនុស្សធម៌

    ខេត្តកំពង់ចាម៖ ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានរៀបចំពិធីប្រកាស កម្មវិធីផ្ទះមនុស្សធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត  នារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១។  កម្មវិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួម ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី មេគណខេត្ត និង ព្រះចៅអធិការ និមន្តមកពី វត្តនានាក្នុងខេត្ត , លោកជំទាវ ឯកឧត្តម អនុប្រធាន, លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា, ប្រធានកិត្តិយស និងប្រធាន អនុសាខា ក្រុង ស្រុក សរុបចំនួន ៨៩អង្គ/នាក់  ។ កម្មវិធីផ្តល់ផ្ទះមនុស្សធម៌នេះ ជាកម្មវិធីថ្មី តែជាសកម្មភាពចាស់ បានបង្កើតឡើង ស្ថិតក្រោមការ ដឹកនាំរបស់គណៈកម្មាធិការសាខា សហការជាមួយសាលាគណខេត្ត  ក្នុងគោលបំណង ជួយសាងសង់ និងផ្តល់ផ្ទះជាអំណោយមហាសាល ជូនដល់ទុរគតជន និងជនងាយរងគ្រោះទាំងឡាយណា ដែលលំបាកខ្វះខាត…

  • បទយកការណ៍៖ តម្បាញក្រណាត់ជូតជើង (Video)

    បទយកការណ៍៖ តម្បាញក្រណាត់ជូតជើង (Video)
  • មន្ត្រីឧទ្យានុរក្ស បានបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀន និងបទពិសោធថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ (Video)

    មន្ត្រីឧទ្យានុរក្ស បានបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀន និងបទពិសោធថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ (Video)