-
ចាប់ដំណើរការកាត់លះមែកឈើដើមធំៗ នៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស ឬលើសួនកាណាឌីយ៉ា ដោយអាជ្ញាធររាជធានីភ្នំពេញ (Video)
-
ពិធីបុណ្យមាឃបូជា នឹងប្រព្រឹត្តទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនា នៅភ្នំព្រះរាជទ្រព្យ ដោយត្រូវអនុវត្តតាមការណែនាំវិធានការណ៍នានារបស់ក្រសួងសុខាភិបាល ទៅលើការការពារពីជំងឺកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខា គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍លើកឡើងថា ពិធីបុណ្យមាឃបូជា ឆ្នាំនេះ នឹងប្រព្រឹទ្ធទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ គឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កំដៅ ឆ្លងកាត់អាលកុល ការពាររក្សាអនាម័យ និងរក្សាគម្លាតសុវត្តិភាពបុគ្គលមួយម៉ែត្រកន្លះឡើងទៅ។មានប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធទៅនឹង ការត្រៀមលក្ខណៈ រៀបចំពិធីបុណ្យមាឃបូជា នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការយាង និមន្តចូលរួមពីព្រះរាជតំណាង សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះរាជតំណាង សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ព្រះរាជតំណាង សម្តេចព្រះមាហាសុមេធាធិបតី នន្ទង៉ែត និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តកំពង់ចាម។ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខា គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍លើកឡើងបន្តថា…
-
កម្ពុជាមានវត្តមាននៅសេសសល់សត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក ខណៈមន្រ្តីបង្ហាញពីការខិតខំអភិរក្សនិងស្តារពូជបន្ថែមទៀត

មណ្ឌលគិរី៖ មន្រ្តីនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ(WWF)បានថ្លែងថានាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ហើយក្នុងចំណោមនេះស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញខាងត្បូងនៃតំបន់អារែងទឹកដីខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី។ នៅក្នុងអំឡុងដំណើរទស្សនកិច្ចសារព័ត៌មានដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅដែលជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWFបានឱ្យដឹងថានៅដងទន្លេស្រែពកនិងភ្នំព្រេចខេត្តមណ្ឌលគិរីគេបានប្រទះឃើញដានវត្តមានសត្វក្រពើភ្នំ។ កញ្ញាបានបន្តឱ្យដឹងថាសត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះគេកម្រឃើញវាដោយផ្ទាល់ភ្នែកណាស់។ដោយហេតុនេះដើម្បីដឹងថាវាពិតជាមានវត្តមាននៅកម្ពុជានោះគេចាំបាច់ត្រូវតាមដានពីដានជើង,រូងរបស់វារស់នៅឬក៏លាមករបស់សត្វប្រភេទនេះជាចាំបាច់។ យ៉ាងណាក្តីសម្រាប់ស្លាកស្នាមនិងអត្តសញ្ញាណដែលគេដឹងថាសត្វប្រភេទនេះពិតជាមានវត្តមានពិតឬក៏អត់នោះមានភាពងាយស្រួលដោយសារស្លាកស្នាមរបស់វាមានភាពច្បាស់លាស់និងងាយស្រួលចំណាំផង។កញ្ញា MILOU Groenenbrg បានថ្លែងដែរថា នៅឆ្នាំ២០១៩ គេបានធ្វើការសិក្សាស្រាវជ្រាវពីសត្វក្រពើភ្នំម្តងមកហើយ។ ចំណែកក្នុងឆ្នាំ២០២១នេះគេនឹងធ្វើការ សិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយជាងឆ្នាំកន្លងមក។ចំពោះការសិក្សាស្រាវជ្រាវនេះដែរគឺប្រយោជន៍ដើម្បីអភិរក្សក៏ដូចជាស្តារនូវពូជសត្វប្រភេទនេះឱ្យកាន់តែមានច្រើននៅកម្ពុជា។ចំពោះការសិក្សានាឆ្នាំ២០២១នេះដែរដើម្បីឱ្យបានដឹងច្បាស់លាស់ថាសត្វប្រភេទនេះមានប៉ុន្មានក្បាលហើយវាមានវត្តមាននៅទីណាខ្លះនៅកម្ពុជា។ជាមួយគ្នាក្នុងឆ្នាំនេះដែរអង្គការរបស់WWFនឹងសិក្សាទៅលើកត្តាគំរាមកំហែងរបស់វាផងដែរ។ទាក់ទិនក្នុងរឿងនេះកញ្ញាMILOU Groenenbrg បានគូសបញ្ជាក់ថា នៅតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរីគឺជាទីកន្លែងល្អនៃជម្រករបស់វាដោយសារមិនទាន់មានមនុស្សចូលទៅរំខានវាដល់ទីនោះនៅឡើយទេ។ កញ្ញាបានបន្តឱ្យដឹងថាចំពោះការប្រឈមនៃសត្វក្រពើភ្នំមានដូចជាការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆក់និងការរកពងក្រពើភ្នំពីសំណាក់ពលរដ្ឋអ្នកស្រុកជាដើម។ក្រៅពីការបាត់បង់ទីជម្រក ការដែលសត្វក្រពើប្រភេទនេះបង្កាត់ពូជជាមួយសត្វក្រពើដទៃទៀតដែលធ្វើឱ្យពូជរបស់វាលែងសុទ្ធដូចកាលពីមុន។ជុំវិញបញ្ហាការស្តារសត្វក្រពើភ្នំឡើងវិញនេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់ថាបើសិនករណីសត្វប្រភេទនេះស្ថិតនៅក្នុងកម្រិតមួយប្រឈមនឹងការគំរាមកំហែងខ្លាំងនិងពិសេសការឈានដល់បាត់បង់ពូជនោះគេនឹងធ្វើការបង្កាត់ពូជវា រួចហើយយកកូនក្រពើភ្នំទាំងនោះទៅពន្លែងក្នុងតំបន់សុវត្តិភាពដែលវារស់នៅ។ ទាក់ទិនទៅនឹងការស្តារឡើងវិញនៃសត្វប្រភេទនេះដែរគេនឹងធ្វើការជជែកជាមួយថ្នាក់គ្រប់គ្រងអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្រ្តីពាក់ព័ន្ធដើម្បីរកភាពច្បាស់លាស់មួយ។សម្រាប់ នៅតំបន់ដងទន្លេស្រែពកគឺជាទីកន្លែងល្អមួយក្នុងការស្តារសត្វប្រភេទនេះ ដោយសារតែវាជាទីតាំងតំបន់ស្នូលដែលជាកន្លែងអភិរក្សដ៏សំខាន់ ហើយក៏ស្ថិតនៅឆ្ងាយពីសហគមន៍ដែលពលរដ្ឋរស់នៅ។ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែកពកខេត្តមណ្ឌលគិរីបានថ្លែងថា សត្វដ៏កម្រដែលប្រឈមនឹងការបាត់បង់ពូជពិសេសសត្វក្រពើភ្នំ និងសត្វស្លាបប្រភេទសត្វខ្សឹប សត្វត្រយ៉ងយក្ស សត្វត្មាត នោះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានបានរួមសហការជាមួយដៃគូដោយមានវិធានការមួយដែលគេកំពុងធ្វើដើម្បីអភិរក្សក្នុងនោះវិធានការនៃការបង្កាត់ពូជដើម្បីបង្កើនបរិមាណសត្វកម្រនេះ និងលែងចូលធម្មជាតិ ដើម្បីរក្សានូវនិរន្តរភាពនៃវត្តមានសត្វ កម្រដែលជិតផុតទាំងអស់នៅកម្ពុជា។ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា”ចំពោះវិធានការបង្កាត់ពូជនេះ គឺគេបានចាប់ផ្តើមធ្វើមានដូចជាកន្ធាយក្បាលកង្កែប អណ្តើកហ្លួងជាដើម។…
-
កិច្ចសម្ភាសន៍៖ លោកជំទាវសុខ កែវ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត ស្តីពីខ្សែសង្វាក់ផលិតកម្មរោងម៉ាស៊ីនកិនស្រូវសុខកែវ នៅខេត្តតាកែវ (Video)

-
ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយយុវជន និងកសិករនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល ផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម (Video)

-
គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប» បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបទបញ្ជាផ្ទៃក្នុង ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ (Video)

-
ក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត នាំមុខគេក្នុងការចែកចាយអង្ករដែលមានគុណភាពខ្ពស់ ក្នុងប្រទេសកម្ពុជា (Video)

-
ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃ ទៅកាន់តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត

អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាចំនួនជាង ៣០នាក់ មកពី ២០ ស្ថាប័ន នឹងចូលរួមដំណើរទស្សនកិច្ចសារព័ត៌មាន ដែលត្រូវបានរៀបចំឡើងរួមគ្នាដោយក្រសួងបរិស្ថាន និងអង្គការ WWF ទៅកាន់ដែនជម្រកសត្វព្រៃស្រែពកនៃ តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នឹងដឹកនាំដំណើរទស្សនកិច្ចនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីនៃក្រសួង និងមន្ទីរបរិស្ថាន លោក សេង ទៀក នាយកអង្គការ WWF ព្រមទាំងបុគ្គលិកសំខាន់ៗនៃអង្គការ WWF សរុបទាំងអស់ចំនួនប្រមាណជាង ៥០រូប។ ទស្សនកិច្ចសារព័ត៌មាននេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាននៅកម្ពុជា និងអ្នកចូលរួមទាំងអស់ក្នុងការស្វែងយល់អំពីសារៈសំខាន់ និងសក្តានុពលរបស់ដែនជម្រកសត្វព្រៃស្រែពក ដែលជាបេះដូងនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតសម្រាប់ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប និងសម្រាប់ការស្តារឡើងវិញនូវប្រភេទសត្វព្រៃសំខាន់ដែលមានតម្លៃជាសកល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ «ទស្សនកិច្ចនេះ ធ្វើឡើងស្របតាមគោលការណ៍របស់ក្រសួងបរិស្ថានដើម្បីលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយនិង សារព័ត៌មាននៅកម្ពុជា ក្នុងការបន្តនិងបង្កើនការផ្សព្វផ្សាយរបស់ខ្លួនស្តីពីប្រធានបទបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីផ្តល់នូវព័ត៌មាន និងចំណេះដឹងឲ្យបានដល់ប្រជាជនគ្រប់ស្រទាប់ទាំងអស់នៅក្នុងសង្គមកម្ពុជា និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ…
-
តម្បាញសូត្រខ្មែរ

តម្បាញសូត្រ ដើរតួជាផ្នែកមួយនៃប្រវត្តិសាស្ត្រ និងក៏ជាផ្នែកមួយនៃវប្បធម៌រស់នៅ ក្នុងជីវភាពរបស់ប្រជាជនកម្ពុជា។ ឯកសារដែលដកស្រង់ចេញពីខេត្តតាកែវ ដែលបានផលិតសូត្រចាប់តាំងពីសម័យហ្វូណន។ ហើយសព្វថ្ងៃនេះតម្បាញសូត្រ និងផលិតផលសូត្រ មានសារៈសំខាន់សំរាប់ខេត្តប្រាំហើយសូត្រដែលមានការច្នៃម៉ូតដ៏ល្បី និងគុណភាព ខ្ពស់គឺមកពីតាកែវ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពត។ សំពត់ហូលបុរាណមានច្រើនជាង២០០ម៉ូត ដោយគ្រាន់តែចងពណ៌ចូលគ្នារវាង៣ទៅ៥ពណ៌សំខាន់ដូចជា៖ ពណ៌លឿង ក្រហម ខ្មៅ ទឹកប៊ិច និងពណ៌បៃតង។ សម័យដើមរុក្ខជាតិជាច្រើនត្រូវបានគេយកមកលាបពណ៌លើសូត្រ បុរាណខ្មែរជាមួយនឹងល័ក្តក្រហមដែលបានមកពីសត្វល្អិត និងពណ៌លឿង និងពណ៌បៃតង បានមកពីស្រែងឆ្កែ និងពណ៌សទឹកប៊ិចមកពីដើមឆ្លុះ និងពណ៌ខ្មៅបានមកពីដើមស្លឹកកំភ្លូ វាយភណ្ឌជាតិខ្មែររួមមានសំពត់ហូលប្រាំពណ៌ សំពត់ហូលពណ៌ សំពត់ហូលក្បិន។ ម៉ូតគឺ យកតាមគំរូដើមនិងលាយជាមួយ រូបក្បាច់សត្វនិងរុក្ខជាតិដូចជាផ្កា សត្វល្អិត និងកង្កែបជាដើម។ លោកកែវ កង រស់នៅភូមិពារាម ឃុំពាម ស្រុកបាទី ខេត្តតាកែវ បានអោយដឹងថា លោកបានចាប់របរត្បាញហូលនេះជាង១០ឆ្នាំមកហើយ ព្រោះលោកអាចត្បាញនៅផ្ទះ ហើយបាននៅជួបជុំគ្រួសារ។ លោកបានបន្តថាដើម្បីបានហូលមួយក្បិន គឺបានច្រើនតំណាក់កាលដូចជា យកសូត្រមកបោកទឹកអោយស្អាត, យកទៅរវៃចងពង់, យកទៅកុង ,ចងម៉ូតផ្កា ឬសត្វ, ជ្រលក់ពណ៌ជាច្រើនលើកតាមពណ៌ដែលចង់បាន,…
-
មុខរបរចិញ្ចឹមទាចល័ត (Video)
