-
រដ្ឋបាលខេត្តសៀមរាបប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០២នាក់ ជាមួយនិងបុរសវិជ្ជមានកូវីដ-១៩ ជាអ្នកបើករថយន្តតាក់ស៊ី និងហាងកាហ្វេលឹង្គ១០០០

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ បានបញ្ចាក់ពីកររកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់បន្ថែមទៀត នេះបើយើងតាមសេចក្តីប្រកាសព័ត៌មាន។ សេចក្តីប្រកាសដដែលបានបញ្ចាក់ថា ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ថ្មីនេះ គឺជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាអ្នកពាក់ព័ន្ធជាមួយបុរសវិជ្ជមានកូវីដ-១៩ ជាអ្នកបើករថយន្តតាក់ស៊ី និងហាងកាហ្វេលឹង្គ ១០០០ រួមមាន៖ ១- លោក ទាវ សូវៀត អាយុ ៣០ ឆ្នាំ រស់នៅភូមិស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ ២- លោក ពុធ សំអាត អាយុ ៣២ឆ្នាំ រស់នៅភូមិតាកុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោជាមួយអ្នកវិជ្ជមានទាំងពីរនាក់ខាងលើ សូមរូសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររឿងៗខ្លួន…
-
អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ថ្លែងអំណរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។ អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លៃអំណរគុណដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានឱ្យដឹងថា ទូលទាំងខេត្តកណ្ដាលមានអតីតជន និងសមាជិកអតីតយុទ្ធជន ចំនួន ២៦៥១ នាក់ ដែលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩…
-
ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំដល់មន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះត្រូវសហការជាមួយរដ្ឋបាលខេត្តធ្វើការបិទជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំដល់ប្រធានមន្ទីរ បរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះត្រូវសហការជាមួយរដ្ឋបាលខេត្ត អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធធ្វើការបិទរមណីយដ្ឋានទេសចរណ៍ តំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍នានាដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភរិក្សជីវៈចម្រុះជាបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទរមណីយដ្ឋានទេសចរណ៍ តំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍នានាជាបណ្តោះ អាសន្ននេះអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីចូលរួមប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រសួងបរិស្ថានបាននិងកំពុងការពារនិងអភិរក្សតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈ ចម្រុះចំនួន ៧៤ កន្លែងដែលមានផ្ទៃដីសរុប ៧,៣លានហិកតា ឬស្មើប្រមាណ ៤១%នៃ ផ្ទៃដីប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ២១ របស់ប្រទេសកម្ពុជា។ ខេត្តរាជធានីដែលមិនមានតំបន់ការពារធម្មជាតិរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង។ នៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំងនេះ តំបន់មួយចំនួនមានសក្តានុ ពលផ្នែកទេសចរណ៍ ក្នុងនោះមានសហគមន៍ទេសចរណ៍ធម្មជាតិចំនួន ២៦ ទីតាំងវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ព្រមទាំងគោលដៅទេសចរណ៍ជាច្រើនទៀតនៅ ក្នុងតំបន់ការពារធម្មជាតិ។ តំបន់ទេសចរណ៍ទាំងនោះដូចជារមណីយដ្ឋានទេសចរណ៍គិរីរម្យ ខេត្តកំពង់ស្ពឺ ភ្នំគូលែនខេត្តសៀមរាប ទឹកធ្លាក់ច្រកល្អៀងខេត្តពោធិ័សាត់ សហគមន៍ទេសចរ ណ័ធម្មជាតិជីផាតខេត្តកោះកុង ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី បឹងយក្ខឡោម…
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងផ្សារអូរឫស្សី

-
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងផ្សារអូរឫស្សី

-
សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ស្តីពីការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល០២(ពីរ)សប្តាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅខេត្តកំពង់ចាម

-
ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បើកកិច្ចប្រជុំ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំការត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៤សសរ ស្តីពីការហាមឃាត់ការធ្វើដំណើរនិង ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា អនុវត្តតាមសេចក្តីរាជរដ្ឋាភិបាល លេខ៤៤សសរ ចុះថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរនិង ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ និងអនុវត្តតាមសេចក្តីណែនាំចាប់ពីម៉ោងសូន្យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្តនឹងខេត្ត ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ តាមរយៈការការចរាចរណ៍ពីតំបន់មួយទៅកាន់តំបន់មួយ ពិសេសពីតំបន់ដែលមានហានិភ័យខ្ពស់ មកកាន់មូលដ្ឋានរបស់យើង។ ជាមួយគ្នានេះ ឯកឧត្តម បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋាលក្រុង-ស្រុក យកចិត្តទុកដាក់ការអនុវត្តសេចក្តីសម្រេចឱ្យទទួលបានជោគជ័យ…
-
បេសកកម្មរុករកគគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងនៅខេត្តកំពង់ចាម ត្រូវបានបញ្ចប់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជេីញចូលរួមក្នុងពិធីស្រង់នាវាចម្បាំងដែលបានលិចនាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ នេះជាមោទនភាពមួយទៀតសម្រាប់ប្រជាជនកម្ពុជា។ តាមការគូសបញ្ជាក់ពីឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)…
-
សម្ដេចតេជោហ៊ុន សែន បានផ្តល់ “ថេបប្លេត” ដល់ក្រុមការងារចុះបញ្ជីឈ្មោះនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកំពង់ចាម

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលថេបប្លេត ចំនួន ១៤០គ្រឿង ប្រគល់ជូនការងារចុះបញ្ជីឈ្មោះនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្របខណ្ឌទូទាំងប្រទេស។ ពិធីប្រគល់ទទួលនេះ ក៏មានវត្តមាន លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម មន្ត្រីសុខាភិបាលមកពីខេត្តចំនួន០៤ ផងដែរ ។ នាឱកាសនោះ លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាល ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ លើកទី២ នេះ ខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំង សរុប ចំនួន ៤៩.៨៧៦ដូស សម្រាប់ចាក់ជូន ២៤.៩៣៨នាក់ ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមេសា…
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖សម្តេច ហ៊ុន សែន ប្រកាសថា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ គេចវេះមិនចាក់វ៉ាក់សាំង អាចនឹងបាត់បង់ការងារ
