-
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កកស្ទះ ដោយសារភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន

បន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការស្ទះខ្លាំង ក្រោយពេលភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពនៅមិនទាន់ប្រក្រតី បើទោះបីជា មន្ត្រីច្រកព្រំដែននៃប្រទេសទាំងពីរ សម្របសម្រួលក៏ដោយ។ ភាគីថៃ បានសម្រេចកែសម្រួលពេលវេលាបិទបើកច្រកព្រំដែនដោយឯកតោភាគី ដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច គ្រប់ច្រកទ្វារអន្តរជាតិ ៕
-
ឯកឧត្តម សាយ សំអាល់ អញ្ជើញផ្សព្វផ្សាយ លើវេទិការ ស្តីពី “ការគ្រប់គ្រងដីធ្លី និងការបង្កើតបរិយាកាសគ្មានវិវាទដីធ្លីនៅកម្ពុជា”

ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយ ស្តីពី “ការគ្រប់គ្រងដីធ្លី និងការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា” បានរៀបចំឡើងនៅ វិមាន៧មករា ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងការចូលរួមពី ថ្នាក់ដឹកនាំយុវជនបក្ស សមាជិក សមាជិកា យុវជនបក្សប្រមាណជាង ៣ ៥០០នាក់។ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល មានប្រសាសន៍ថា វេទិកានេះ មានសារៈសំខាន់ដើម្បីពង្រឹងចំណេះដឹងដល់យុវជនអំពីបញ្ហាដីធ្លី សិទ្ធិពលរដ្ឋ និងការចូលរួមក្នុងការរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព។ ពិសេសជំរុញឲ្យយុវជន គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសចូលរួមយ៉ាងសកម្មជាដៃគូស្ថាប័នរដ្ឋ ដោយបន្តការគាំទ្រលើគោនយោបាយរាជរដ្ឋាភិបាល និងខិតខំថែររក្សាស្នាដៃ សមិទ្ធផលជាច្រើនជាមរតក៌មហាសាលរបស់ថ្នាក់ដឹកនាំជំនាន់មុន និងបង្កើតសមិទ្ធផលថ្មីៗសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ពោលគឺផ្តោតលើការដោះស្រាយបញ្ហា, កាត់បន្ថយ និងលុបបំបាត់វិវាទដីធ្លី លំនៅដ្ឋាននៅកម្ពុជា និងផ្តល់ដីលំនៅដ្ឋាន ដីកសិកម្ម ជូនប្រជាពលរដ្ឋដែលមិនទាន់មាន ដើម្បីជាក្តីសង្ឃឹមនិងអនាគតរឹងមាំ…
-
វេទិកាកិច្ចសហប្រតិបត្តិការវិនិយោគព្រះសីហនុ-ជាំងស៊ូ ប្រារព្ធនៅទីក្រុងណានជីង

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំវេទិកាកិច្ចសហប្រតិបត្តិការវិនិយោគព្រះសីហនុ-ជាំងស៊ូ នៅទីក្រុងណានជីង ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ។ប្រភពរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា វេទិកានេះមានការចូលរួមពី លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របស្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ជាវិនិយោគិនចិន និងសមាជិក សមាជិកាទាំងអស់ប្រមាណជាង៣០០នាក់។ វេទិកាខាងលើ មានការចូលរួមសហការរៀបចំដោយ មន្ទីរពាណិជ្ជកម្មខេត្ត ជាំងស៊ូ រដ្ឋបាលខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។ ថ្លែងបើកវេទិកាឯកឧត្តមអភិបាលខេត្តបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព ជា «មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» របស់ប្រទេសទាំងពីរ ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ គំនិតផ្តួចផ្តើម…
-
ខេត្តរតនគិរី ជាខេត្តឆ្ងាយ តែរាជរដ្ឋាភិបាល មិនបានមើលរំលងទេ ដោយបានដាក់ចេញនូវគោល នយោបាយ និងការតភ្ជាប់យ៉ាងច្រើន

(ខេត្តរតនគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ស្ថិតក្នុងសង្កាត់ឡាបាន សៀក ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថាខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំង ប្រទេស តែរាជរដ្ឋាភិបាល មិនបាន មើលរំលង ឬទុកចោលនោះទេ ដោយបានដាក់ចេញនូវគោល នយោបាយ និងផែនការអភិវឌ្ឍ និង ការតភ្ជាប់យ៉ាងច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលើ គ្រប់ វិស័យ ក្រោមស្ថិរភាព ក្រោម ម្លប់ សន្តិភាព ហើយបន្តដើរទៅមុខជានិច្ច។ ការអភិវឌ្ឍនៅទីនេះ គឺមិនមានការរើស អើងនោះ ទេ ហើយ បាន ជំរុញដល់គ្រប់ជនជាតិ ខ្មែរយើងបានរួមរស់ជាមួយគ្នា ប្រកបដោយសុខុដមរមនា ហើយធានាបាននូវឱកាសក្នុងការ ទទួល បានមនុញ្ញផល នៃ ការអភិវឌ្ឍក្នុងខេត្ត និងផែនការកសាងផ្លូវក្រវាត់ព្រំដែន…
-
អនាគតរបស់កីឡាករ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គ្រូបង្វឹក

(ភ្នំពេញ)៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបាន ថ្លែងថា អនាគតរបស់អត្តពលិក គឺស្ថិតនៅក្នុងកណ្ដាប់ដៃ របស់គ្រូបង្វឹក ព្រោះថា គ្រូបង្វឹកគឺជាអ្នកកែច្នៃ ជាអ្នកធ្វើឲ្យសិស្សដណ្ដើមបានជោគជ័យ នៅក្នុងការប្រកួត។ គ្រូ ជាអ្នកជួយឲ្យ អត្តពលិក អភិវឌ្ឍជំនាញបច្ចេកទេសរបស់ខ្លួន ឲ្យមានស្មារតីប្រយុទ្ធមោះមុត មានកាយសម្បទាសមរម្យ និង រឹងមាំ ។ ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសបិទសិក្ខាសាលា ”ស្តីពីការរៀបចំទ្រឹស្តីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថិភាព គ្រូបង្វឹក គ្រូ ជំនួយក្រុមកីឡាជម្រើសជាតិ និងក្រុមកីឡាថ្នាល” នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡា ។ ឯកឧត្តមបានបញ្ជាក់ថា ក្រៅពីសិក្សាផ្នែកទ្រឹស្ដី គ្រូបង្វឹកត្រូវសិក្សាស្វែងយល់ពីខាងក្រៅបន្ថែមទៀត ជាមួយនិង ការអនុវត្ថជាក់ស្ដែង ដើម្បីចេះរៀបចំច្នៃប្រឌិតការបង្វឹក ពិសេសការប្រកួត ឲ្យសមស្របទៅនឹងស្ថានភាព ជាក់ស្ដែងដើម្បីយកប្រៀបលើគូប្រកួត ព្រោះថា គ្រូបង្វឹក គឺជាអ្នកចែករំលែកនូវចំណេះដឹងដល់គេ ហើយសម្រាប់កីឡាមិនត្រឹមតែចែករំលែកនូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះបង្ហាញនូវការអនុវត្តលើទីលានបន្ថែមទៀត ដើម្បីឲ្យសិស្សរបស់ខ្លួនមានកម្រិតសមត្ថភាពកាន់តែប្រសើរឡើង។ឯកឧត្តម អនុដ្ឋលេខាធិការ បន្ដថា សិក្ខាសាលារយៈពេល៤ថ្ងៃនេះ គឺជាមូលដ្ឋាននៃចំណេះដឹង ថ្មី បន្ថែមទៀត សម្រាប់ដុះខាត់ទេពកោសល្យ…
-
លទ្ធផលកិច្ចប្រជុំចរចាជុំទី២ រវាងកម្ពុជា-សហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ

ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា នាថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី២ ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និង សហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាង ពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំចរចាជុំទី២ នេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគា្នលើបញ្ញត្តិជាច្រើន។ ភាគីទាំងពីរ គ្រោងនឹងរៀបចំកិច្ចប្រជុំចរចាជុំទី៣ នាពេលឆាប់ៗខាងមុខនេះ ដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន។ រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្ត…
-
អភិបាលខេត្តបាត់ដំបងដឹកនាំប្រតិភូខេត្តអញ្ជើញសួរសុខទុក្ខកងកម្លាំងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំទិស នៃស្រុកសំឡូត

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងព្រមទាំង ថ្នាក់ដឹក នាំមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តនិង សប្បុរសជន កាល ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខដល់កងកម្លាំង ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្ត ស្រុកសំឡូតខេត្តបាត់ដំបងដោយនាំទៅជាមួយនូវអំណោយជាស្បៀងអាហារមួយចំនួនធំទៅផ្តល់ជូនផងដែរ។ ខណៈជួបជាមួយកងកម្លាំងប្រចាំទិសសំឡូតឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ជំនួបនេះ មិនមែនជារឿងចម្លែកនោះទេ ព្រោះជារឿយៗរដ្ឋបាលខេត្តបាត់ដំបង តែងតែចុះសាកសួរសុខទុក្ខដល់ គ្រប់កងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនជាបន្តបន្ទាប់ក្នុងស្មារតីផ្សា ភ្ជាប់រវាងមន្រ្តីរាជការនៅជួរក្រោយជាមួយកងកម្លាំងជួរមុខ ។ជាពិសេស ក្នុងស្មារតីសមរភូមិក្រោយជួយទំនុកបំរុងដល់សមរភូមិ មុខគ្រប់កាលៈទេសៈ។ ឯកឧត្តមអភិបាលខេត្តក៏បានរំលឹកប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ដោយបញ្ជាក់ពីគោល ជំហ ក្នុងការការពារនីវបូរណភាពទឹកដី និងចំណាត់ការដ៏ម៉ឺងម៉ាត់ ក្នុងការ លើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង នៅតំបន់មុំបីយកកាន់ទៅ តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដែលជាយន្តការអន្តរជាតិតែមួយគត់ ដែលអាចផ្តល់នូវដំណោះស្រាយពិតប្រាកដលើបញ្ហាព្រំដែន៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប
-
អគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្តនាំអំណោយទៅជូនកងទ័ពកំពុងឈរជើងការពារព្រំដែន

ព្រះវិហារ៖ លោក ស្រី កែកុល សោភា អគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្តកាលពីរសៀលថ្ងៃទី៦ ខែមិថុនា បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា យកទៅប្រគល់ជូន កងទ័ពដែលកំពុងឈរជើងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។ ក្នុងឱកាសនេះលោកស្រីបានបញ្ជាក់ថា អ្វីដែលលោកស្រីបានមកដល់នាថ្ងៃនេះ គឺដើម្បីដឹងគុណ វីរីភាព អង់អាចក្លាហានរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារទឹកដី សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយក៏ជាការចូលរួមលើកទឹកចិត្តដល់កងទ័ព ។ ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណដល់លោកស្រី កែកុល សោភា និងសហការីទាំងអស់ ដែលបានលើកទឹកចិត្តដល់កងទ័ពតាមរយៈចូលរួមគាំទ្រ ក្នុងន័យខ្មែរស្រឡាញ់ខ្មែរនិង បាននាំយកនូវគ្រឿងឧបភោគ បរិភោគផ្ដល់ជូនដល់កងទ័ពដោយផ្ទាល់នៅទីនេះ ។សូមជម្រាបថា អំណោយដែលបានយកទៅជូនកងទ័ពមាន ទឹកត្រីចំនួន ៣០០យួរ, ទឹកស៊ីវអ៊ីវចំនួន ៣០០ យួរ,ត្រីខ កំប៉ុងចំនួន ៣០០កេស,មីចំនួន ៣០០ កេស,ទឹកសុទ្ធចំនួន ៣០០…
-
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥

(កំពង់ធំ)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅទីតាំងវិទ្យាស្ថានផ្ទាល់ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។ លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានឱ្យដឹងថា៖ «វិទ្យាស្ថានបានត្រៀមរួចរាល់ហើយ សម្រាប់អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈប្រចាំខេត្តរបស់ខ្លួន ដែលនឹងមានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិតសរុបប្រមាណជាង១,៦០០នាក់»។ នៅថ្ងៃប្រារព្ធពិធីនោះ មានការដាក់តាំងបង្ហាញស្នាដៃរបស់សិស្ស-និស្សិត រួមមាន៖ ភ្លើងចរាចរណ៍ ម៉ាកែត ម៉ាស៊ីនបោសសំរាម និងម៉ាស៊ីនប្រឡេះគ្រាប់ស្វាយចន្ទី។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនផ្សេងៗទៀតដូចជា ៖ ក្រុមហ៊ុនត្រាក់ទ័រចនឌារ, ធនាគារអេស៊ីលីដា, ធនាគារABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, ធនាគារកាណាឌីយ៉ា, ធនាគារព្រីនស៍, ធនាគារអេ អ៊ឹម ខេ, ធនាគារវីង, ធនាគារភ្នំពេញពាណិជ្ជសាខាខេត្តកំពង់ធំ, ក្រុមហ៊ុន មិត្តហ្វូន (Metfone)…
-
អនុប្រធានទី២រដ្ឋសភា កោតសសើរការប្តេជ្ញាចិត្តរាជរដ្ឋាភិបាលដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត

(ត្បូងឃ្មុំ)៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។ ដោយសារកត្តាសន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍន៍ជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធា ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមធ្វើទេសចរណ៍លេងកម្សាន្តយ៉ាងសប្បាយរីករាយ នៅទូទាំប្រទេស។ នេះជាការលើកឡើងរបស់ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ អមដំណើរដោយ ឯកឧត្តម លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។ ឯកឧត្តម វង សូត បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង គាំទ្រ និងផ្តល់ឱកាសជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ រាជរដ្ឋាភិបាល នីតិកាលទី៧ ។…