Category: ព័ត៌មានជាតិ

  • ក្រុមចលនាស្ត្រី ស្រុកកៀនស្វាយ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល រឿងបញ្ហាព្រំដែន ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

    ក្រុមចលនាស្ត្រី ស្រុកកៀនស្វាយ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល រឿងបញ្ហាព្រំដែន ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

    (កណ្តាល)៖ ក្រុមចលនាស្ត្រីនៃក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុក បាន ប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បន្តដោះស្រាយបញ្ហាព្រំដែនជាមួយព្រះរាជាណាចក្រថៃ តាមរយៈការទូត ការចរចា ការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន ពិសេសការប្រើប្រាស់យន្តការអន្តរជាតិ នាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែល កន្លងទៅរមែងមានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) “ដើម្បីពន្លត់ភ្លើងឱ្យរលត់តែម្តង ជាជាងអង្គុយបក់ផ្សែង”។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលនិងប្រកាសទទួលស្គាល់ សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកកៀនស្វាយ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្ស ចុះមូលដា្ឋនខេត្តកណ្តាល។ សម្តេចបានលើកឡើងថា ពិធីប្រកាសសមាសភាពចលនាស្រ្តីថ្ងៃនេះ បានប្រព្រឹត្តទៅស្របពេលដែលកម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍ធំៗ ចំនួនពីរមាន ការប្រារព្ធសមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ នៅវិមានរដ្ឋសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងការបម្រើឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ…

  • សប្តាហ៍ទី១នៃ យុទ្ធនាការ«១ ម៉ឺនរៀល ១ ម៉ឺននាក់» នឹងរៀបចំកម្មវិធីទទួលការបរិច្ចាគនៅ ផ្លូវថ្មើរជើងមាត់ទន្លេ

    សប្តាហ៍ទី១នៃ យុទ្ធនាការ«១ ម៉ឺនរៀល ១ ម៉ឺននាក់» នឹងរៀបចំកម្មវិធីទទួលការបរិច្ចាគនៅ ផ្លូវថ្មើរជើងមាត់ទន្លេ

    (ភ្នំពេញ)៖ ដើម្បីគាំទ្រយុទ្ធនាការ « ១ ម៉ឺនរៀល ១ ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដែលមានរយៈពេលពេញមួយខែមិថុនានេះ, ទៅតាមផែនការសកម្មភាព៤សប្តាហ៍ពេញ ក្នុងសប្តាហ៍ទី១នេះ ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំកម្មវិធី នៅបរិវេណផ្លូវថ្មើរជើងមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ (មុខវត្តឧណ្ណាលោម) នៅល្ងាចថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៦:០០ ដោយមានសកម្មភាពសប្បុរសធម៌នានា ផ្សាភ្ជាប់ជាមួយសិស្បៈ និងវប្បធម៌, ទាំងសម័យ និង បុរាណ, រួមជាមួយការសម្តែងរួមគ្នា រវាងសិល្បករសម័យ និងបុរាណ ផងដែរ ។ ក្នុងន័យនេះ, សូមពុកម៉ែបងប្អូន និងសាធារណជន ក៏ដូចជាសប្បុរសជននានា ចូលរួមកម្មវិធីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅល្ងាចនេះ ឱ្យបានច្រើនកុះករ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • កម្ពុជា មិនចង់ឱ្យបញ្ហាព្រំដែនជាមួយប្រទេសជិតខាង បន្តនៅស្រពិចស្រពិល និងបង្កើតជាបញ្ហាបន្តទៀតនោះឡើយ

    កម្ពុជា មិនចង់ឱ្យបញ្ហាព្រំដែនជាមួយប្រទេសជិតខាង បន្តនៅស្រពិចស្រពិល និងបង្កើតជាបញ្ហាបន្តទៀតនោះឡើយ

    (រតនគិរី)៖ កម្ពុជា មិនចង់ឲ្យបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដែលបន្សល់រាប់រយឆ្នាំមកនោះ ឲ្យបន្តនៅស្រពិចស្រពិល និងបង្កើតជាបញ្ហាបន្តទៀតនោះឡើយ។ អាស្រ័យហេតុនេះ ទើបរាជរដ្ឋាភិបាល ប្រកាន់យកជំហរប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានយកឱកាសប្រកាសជាថ្មីថា ការយកជម្លោះព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) មិនមែនជាការបញ្ឆេះសង្គ្រាមជាមួយប្រទេសថៃនោះទេ ពោល គឺជាការរំលត់បញ្ហាដែលបន្ដអូសបន្លាយ ។ សម្ដេច អះអាងថា បណ្ដឹងរវាងកម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ បើទោះបីតុលាការយុត្តិធម៌អន្ដរជាតិ សម្រេចបែបណានោះ កម្ពុជានឹងទទួលយកតាមការសម្រេច ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា តុលាការ កាត់យ៉ាងមិច កម្ពុជាទទួលយក…

  • សម្តេចធិបតី អំពាវនាវដល់ពលរដ្ឋខ្មែរ កុំឱ្យបញ្ហាព្រំដែន ក្លាយទៅជាជម្លោះជាតិសាសន៍ សូមទុកឱ្យអ្នកជំនាញ និងរដ្ឋាភិបាល ជាអ្នកដោះស្រាយ

    សម្តេចធិបតី អំពាវនាវដល់ពលរដ្ឋខ្មែរ កុំឱ្យបញ្ហាព្រំដែន ក្លាយទៅជាជម្លោះជាតិសាសន៍ សូមទុកឱ្យអ្នកជំនាញ និងរដ្ឋាភិបាល ជាអ្នកដោះស្រាយ

    (រតនគិរី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋខ្មែរ កុំឱ្យបញ្ហាព្រំដែន ក្លាយទៅជាជម្លោះជាតិសាសន៍ និងសូមទុកឱ្យអ្នកជំនាញព្រំដែន និងរដ្ឋាភិបាលជាអ្នកដោះស្រាយ ។ សម្ដេច បញ្ជាក់ថា នៅថៃ មានជនជ្រុលនិយម អំពាវនាវឱ្យចាប់បញ្ជូនពលករខ្មែរត្រឡប់មកស្រុក និងឈប់លក់ទំនិញឱ្យខ្មែរ ប៉ុន្តែការអំពាវនាវរបស់ក្រុមជ្រុលនិយមនេះ មិនមានការធ្វើតាមនោះឡើយ ។ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ។ សម្តេចធិបតី បានបន្ថែមថា ពលរដ្ឋថៃ មិនមែនស្អប់ខ្មែរទាំងអស់នោះទេ ខណៈប្រជាជនថៃនៅបាងកក មានជាង ៥លាននាក់ បូករួមជាមួយប្រជាជនជុំវិញនោះជាច្រើនទៀត ប៉ុន្តែមានជនជ្រុលនិយមតែជាង ២០០នាក់ប៉ុណ្ណោះ ដែលបានធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរ នេះគឺជាចំនួនមួយតិចតួចប៉ុណ្ណោះ។ កម្ពុជា ធ្លាប់មានបទពិសោធន៍ខាតបង់ជុំវិញការបញ្ឆេះកំហឹងជាតិសាសន៍នេះរួចហើយកាលពីឆ្នាំ២០០១ កន្លងទៅ…

  • នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី ៤ចំណុច ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ

    នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី ៤ចំណុច ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ

    (ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ សម្ដេចធិបតី សូមចូលរួមអបអរសាទរចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណ ឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ សម្ដេចធិបតី បានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ចំនួន ៤ចំណុច រួមមាន៖ ១. កម្ពុជា ប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ។ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី ។ ៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ។ ៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ…

  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម Lee Jae-myung ក្នុងឱកាសដែលឯកឧត្តម ទទួលបានជាប់ឆ្នោត និងចូលកាន់ដំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម Lee Jae-myung ក្នុងឱកាសដែលឯកឧត្តម ទទួលបានជាប់ឆ្នោត និងចូលកាន់ដំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
  • សម្តេចធិបតីបញ្ជាក់ជូនប្រធានប្តូរវេនអាស៊ានអំពីគោលជំហកម្ពុជាពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយថៃ

    សម្តេចធិបតីបញ្ជាក់ជូនប្រធានប្តូរវេនអាស៊ានអំពីគោលជំហកម្ពុជាពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយថៃ

    ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក​ម្ពុជា បានបញ្ជាក់ជូនឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ លើគោលជំហ​បួនចំណុចក្នុងដំណោះស្រាយព្រំដែន​ជាមួយ​ប្រទេសថៃ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការក្នុងរាត្រីថ្ងៃទី៦ ខែមិថុនា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា ​ល្ងាច​នេះខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេន​អាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះ​ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់​ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍​ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោលជំហររបស់រាជ​រដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ៖១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅ​តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំង​នោះដោយសន្តិវិធីឱ្យ​បាន​ឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យ​កើតមានជាជម្លោះ​ប្រដាប់​អាវុធសារជាថ្មី៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេស​ទាំងពីរដែល​នៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់​ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ៕ដោយ៖ង៉ាន ទិត្យ

  • ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប និងឃាត់ខ្លួនមនុស្ស ១២នាក់

    ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប និងឃាត់ខ្លួនមនុស្ស ១២នាក់

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្រប​​​សម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែង បានជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះមាន ជនជាតិចិនចំនួន ០៦នាក់, ជនជាតិខ្មែរ ចំនួន ០៥នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន ០១នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ លិង្គ និងយោនីសិប្បនិមិត្ត ឧបករណ៍សិច…

  • ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលថវិកា និងសម្ភារៈ គាំទ្រកងកម្លាំងជួរមុខក្នុងបុព្វហេតុពង្រឹងខឿនការពារអធិបតេយ្យជាតិខ្មែរ

    ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលថវិកា និងសម្ភារៈ គាំទ្រកងកម្លាំងជួរមុខក្នុងបុព្វហេតុពង្រឹងខឿនការពារអធិបតេយ្យជាតិខ្មែរ

    (ភ្នំពេញ)៖ គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានរៀបចំពិធីប្រគល់-ទទួលថវិកា និងសម្ភារៈគាំទ្រកងកម្លាំងជួរមុខក្នុងបុព្វហេតុពង្រឹងខឿនការពារអធិបតេយ្យជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។ ក្នុងនាមសម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានចំណាយធន់ធានហិរញ្ញវត្ថុ និងសម្ភារ:ផ្ទាល់ខ្លួន ឧបត្ថម្ភដល់វីរ:កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្របតាមការអំពាវនាវរបស់សម្តេចតេជោកាលពីថ្ងៃទី២៩ ខែឧសភាកន្លងមកនេះ ។ ឯកឧត្តមបណ្ឌិត បានលើកឡើងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ និងសម្តេចធិបតី ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងសូមអោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជន ជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបង្ហាញពីភាពរឹងមាំនៃខឿនការពារជាតិកម្ពុជា។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនថា ថវិកា និងសម្ភារ:ទាំងនោះ ឯកឧត្តមបណ្ឌិត រួមជាមួយឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំយុវជនគណបក្ស នឹងយកទៅប្រគល់ដល់កងទ័ពជួរមុខនៅថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ ហើយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការ បន្តរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូររបស់យើង ក្នុងភាពជាម្ចាស់ស្របច្បាប់

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការ បន្តរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូររបស់យើង ក្នុងភាពជាម្ចាស់ស្របច្បាប់

    (ភ្នំពេញ)៖ ការវិវត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ដែលជាកេរមរតកដូនតារបស់យើង។ ខ្ញុំក៏បានកត់សម្គាល់ឃើញមានការអំពាវនាវឱ្យជនរួមជាតិយើង ចេញធ្វើសកម្មភាពប្រឆាំងតបនឹងទង្វើរបស់ជនជ្រុលនិយមនៃប្រទេសជិតខាង។ ក្នុងស្ថានការណ៍នេះ ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការ បន្តរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូររបស់យើង ក្នុងភាពជាម្ចាស់ស្របច្បាប់ បន្តលើកតម្កើងកិត្តិយស កិត្យានុភាពខ្មែរស្រឡាញ់សន្តិភាព ហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះតាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់យើង។ ពិតណាស់ បូរណភាពទឹកដី គឺជារឿងរបស់យើងទាំងអស់គ្នា ហើយលើសពីនេះ ខ្ញុំសូមកោតសរសើរ និងសូមអរគុណដ៏ស្មោះចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងយុវជន ដែលតែងតែត្រៀមខ្លួនជានិច្ច ក្នុងការចូលរួម ក្នុងបុព្វហេតុខឿនការពារជាតិប្រជាជន។ សូមបងប្អូនទាំងអស់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ព្រំដែន រក្សាទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រចាំថ្ងៃជាមួយប្រទេសជិតខាងឱ្យបានល្អប្រសើរ ដើម្បីការពារបូរណភាពទឹកដីរបស់យើងផង និងភាពរីកចម្រើននៃប្រជាជនរបស់យើងផង៕ ដោយ ៖ ង៉ាន់ ទិត្យ