-
បញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ ទទួលអំណោយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ព្រះវិហារ៖នៅទីបញ្ជាការរដ្ឋានអង្គរក្សប្រចាំការនៅក្នុងទិសទី១ ប្រាសាទព្រះវិហារកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង សហការីក្រោមអធិបតីភាពឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស។ ក្នុងឱកាសនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងអំណរគុណដល់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ជាមេទ័ពដ៏ឆ្នើមរបស់កម្ពុជា និងសាកសួរសុខទុក្ខដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ បូរណភាពទឹកដី និងត្រៀមទទួលអនុវត្តនូវបទបញ្ជាម៉ឺងម៉ាត់ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្តោយព្រំដែនក្នុងទិសទី១ប្រាសាទព្រះវិហារ អ្នកឧកញ៉ា បានជូនអំណោយជាថវិកាចំនួន ២០០លានរៀល, មីជាតិ ២ ០០០កេស និងអង្ករ ៥០តោន៕ដោយ៖ សួន លីណា
-
អង្គសមាជព្រឹទ្ធសភា និងរដ្ឋសភា គាំទ្ររាជរដ្ឋាភិបាល នាំបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)

(ភ្នំពេញ)៖ ថ្លែងនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភា បានស្នើឱ្យអង្គសមាជទាំងមូលធ្វើសេចក្ដីថ្លែងការណ៍មួយក្នុងការគាំទ្ររដ្ឋាភិបាល នាំបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ការស្នើរបស់សម្ដេចតេជោ ទទួលបានសំឡេងបោះឆ្នោតគាំទ្រដោយការលើកដៃពីអង្គសមាជលើចំនួន ១៨២សំឡេង នៃអង្គសមាជ ដែលមានគណបក្សនយោបាយចូលរួមចំនួន៣គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សហ្វ៊ុនស៊ីនប៉ិក រួមមាន តំណាងព្រះមហាក្សត្រ និងសជិកសភាផងដែរ ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាល ដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យមានការប្រើប្រាស់ច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាការពិតណាស់ ការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារខ្សែបន្ទាត់ព្រំដែន គឺជារឿងមួយដែលមិនអាចរំលងបាន និងត្រូវតែធ្វើឱ្យអស់លទ្ធភាព ប៉ុន្តែជាមួយគ្នានេះ យើងក៏មិនត្រូវភ្លេចដែរនូវយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចូលរួមដោះស្រាយលើបញ្ហាមួយនេះ ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ខ្ញុំក៏សូមផ្ដល់អនុសាសន៍ចំពោះរាជរដ្ឋាភិបាលផងដែរ ក្នុងករណីមានជម្លោះប្រដាប់អាវុធកើតឡើង…
-
ប្រធានព្រឹទ្ធសភា ៖ កម្ពុជា សូមតែរក្សាដីដែលមានស្រាប់ មិនចង់បានដីរបស់នរណានោះឡើយ

(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាសូមសិទ្ធិរក្សាការពារទឹកដីដែលនៅសល់ប៉ុណ្ណោះ មិនចង់បានដីរបស់នរណានោះឡើយ ព្រោះកម្ពុជា បានបាត់បង់ទឹកដីច្រើនណាស់មកហើយក្នុងប្រវត្តិសាស្ត្រ ។ សម្តេចតេជោ បានថ្លែងទៀតថា កម្ពុជា បានធ្វើការចរចារជាមួយវៀតណាម ដើម្បីបានបោះបង្គោលព្រំដែនរួចជាស្រេចចំនួន ៨៤% ទៅហើយ នៅសល់ ១៦%ទៀត កំពុងតែធ្វើការចរចារ ហើយភាគីទាំង២ គោរពគ្នាទៅវិញទៅមក, កម្ពុជា ជាមួយឡាវ បានចរចារបោះបង្គោលព្រំដែនចំនួន ៨៦% ហើយ នៅសល់ ១៤% ទៀតកំពុងមានការចរចារ ដោយមានការគោរពគ្នាទៅវិញទៅមកផងដែរ ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដោយឡែកព្រំដែនកម្ពុជា-ថៃ រយៈពេល ២៥ឆ្នាំហើយ គឺអត់ទាន់បានធ្វើអ្វីក្រៅពីដើររកបង្គោលតែប៉ុណ្ណោះ ហើយចំណុចរសើបទាំងប៉ុន្មាន បើមិនដោះស្រាយនោះទេ រឿងនេះវានឹងនៅតែបន្តទៀត ។ សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា មិនមែនយកបញ្ហាការប្តឹងផ្តល់មួយនេះ ហើយបញ្ឈប់នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ លើគ្រប់វិស័យដែលមានរួចមកហើយនោះទេ រឿងក្តី គឺរឿងក្តី តែរឿងកិច្ចសហប្រតិបត្តិការនៅតែសហប្រតិបត្តិការ…
-
រដ្ឋាករទឹកបាត់ដំបងចែករំលែកបទពិសោធន៍ការគ្រប់គ្រងទឹកស្អាតដល់ប្រតិបត្តិករវិស័យឯកជនខេត្តបាត់ដំបង និង ខេត្តប៉ៃលិន

បាត់ដំបង៖ អគ្គរដ្ឋាករទឹកបាត់ដំបងបានចែករំលែកនិងបទពិសោធន៍ ក្នុងការការកាត់បន្ថយទឹកគ្មានចំណូល(NPW) ប្រតិបត្តិករដែលមកពីវិស័យឯកជនដែលកំពុងប្រកបអាជីវកម្មទឹកស្អាតនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន តាមរយៈ វគ្គបណ្ដុះបណ្ដាលរយៈខ្លីកាលពីចុងសប្ដាហ៍នេះ នៅសាលប្រជុំរបស់រដ្ឋាករទឹកបាត់ដំបងដោយមានការអញ្ជើញចូលរួម ផ្ទាល់ពីឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង។វគ្គនេះដែរ ធ្វើឡើងស្របតាមការណែនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ឯកឧត្តម អ៊ុត ក្លឹង បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាវិធីសាស្ត្រក្នុងការចែករំលែកអំពីការគ្រប់គ្រងទឹកគ្មានចំណូល សម្រាប់ជាគន្លឹះ ជាទុនធាតុផ្សំ និងបទពិសោធន៍ សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន បានស្វែងយល់កាន់តែច្បាស់ ពីទស្សនទានទឹកគ្មានចំណូល ដែលបានកំណត់ថា “អ្វីទៅជាទឹកបាត់បង់?”។តើការកាត់បន្ថយទឹកបាត់បង់ មានប្រយោជន៍អ្វីទៅ?។ តើត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយទឹកបាត់បង់?។ តាមរយ:វគ្គបណ្តុះបណ្តាលនេះ និងតាមរយ:វាគ្មិនជាគ្រូឧទ្ទេស ដែលមានធ្លាប់មានបទពិសោធន៍ការងារក្នុងការគ្រប់គ្រងវិស័យទឹកស្អាតនៃអគ្គរដ្ឋាករទឹកខេត្តបាត់ដំបងផងនោះ ប្រតិបត្តិករសេវាករឯកជនបានទទួលមេរៀនជាជំនួយស្មារតីនិងបទពិសោធន៍គន្លឹះសម្រាប់យកទៅអនុវត្តនិងស្វែងយល់បន្ថែមពីអ្វីដែលត្រូវជួបប្រទះនិងរកដំណោះស្រាយក្នុងការប្រកបអាជីវកម្មរបស់ខ្លួនឱ្យបានប្រសើរ និងចៀសវាងការខាតបង់ទឹក ដោយមិនបានដឹង ។ ឯកឧត្តមអគ្គនាយកបានរំពឹងថា ថ្វីបើវគ្គនេះថ្មីនិងជាលើកដំបូង តែបងប្អូននឹងទទួលបានចំណេះថ្មីនិងបទពិសោធន៍ សម្រាប់ការប្រកបអាជីវកម្មក្នុងមូលដ្ឋានផ្ទាល់របស់ខ្លួន កាន់តែល្អប្រសើរថែមមួយកម្រិតទៀត៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប
-
កិច្ចប្រជុំសមាជរដ្ឋសភា ព្រឹទ្ធសភា

-
ឯកឧត្តម ជា វ៉ាន់ដេត ចាត់តំណាងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ នៅខេត្តឧត្តរមានជ័យ

(ខេត្តឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការ តំណាង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងអង្គភាពក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមេបញ្ជាការរងតំណាងឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើនរូប។ ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង ក្នុងនាមសម្ព័ន្ធមេត្រីភាពជាមួយកងទ័ព យើងនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ទោះក្នុងកាលៈទេសណាក៏ដោយ រួមជាមួយនឹងការបន្តគាំទ្រឧបត្ថម្ភបំពេញតម្រូវការរបស់បងប្អូនយុទ្ធជន ដើម្បីរួមចំណែកការពារសុខសន្តិភាពរបស់ប្រទេសយើងទាំងអស់គ្នា។ ឯកឧត្ដមលេខាធិការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតដល់បងប្អូនយុទ្ធជនយើងប្រកបដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះនាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងក្រុមគ្រួសារ ដែលបានលះបង់យ៉ាងប្តូរផ្តាច់ ឈរជើងប្រចាំការ ដើម្បីការពារបូរណភាពទឹកដី។ តាងនាមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសគាំទ្រទាំងស្រុង ចំពោះប្រសាសន៍ថ្លែងការណ៍ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការពង្រាយកងទ័ពនៅតាមព្រំដែន ដើម្បីការពារបូរណភាពទឹកដីពីការរំលោភឈ្លានពាន…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញបើកយុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់»របស់មូលនិធិគន្ធបុប្ផាកម្ពុជា

(ភ្នំពេញ)៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផា បានបើកយុទ្ធការជាផ្លូវនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ជាកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា សប្បុរសជន ជាច្រើនរូប។ ឯកឧត្តម អគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា យុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់»របស់មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាការបំផុសស្មារតីខ្មែរជួយខ្មែរ តាមរយៈការគៀរគរបរិច្ចាកថវិកា ពីប្រភពស្របច្បាប់នានា ព្រមទាំងដើម្បីផ្សារភ្ជាប់និងបង្កើតនូវសកម្មភាពកាន់តែ ជិតស្និតជាមួយក្រុមហ៊ុន សហគ្រាស ដែលបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត ដែលបានបង្កើតមូលនិធិទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាផ្តល់ក្តីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ ។ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានធ្វើឡើងដើម្បីឆ្លើយតប ទៅនិងតម្រូវការថវិកា ចំនួនប្រមាណ ១២លានដុល្លារអាមេរិកក្នុង១ខែ ឬ១២ម៉ឺនដុល្លារអាមេរិកក្នុង១ថ្ងៃ ឬប្រមាណ៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីរក្សានិរន្តរភាពក្នុងកិច្ចដំណើរការគន្ធបុប្ផាកម្ពុជាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប…
-
ឯកឧត្តម លី ឆេង លើកទឹកចិត្តសិស្សដែលទទួលសញ្ញាប័ត្រភាសាអង់គ្លេសបន្តខំរៀនបន្ថែម ដើម្បីក្លាយជាមូលធនមនុស្ស

ភ្នំពេញ៖ ដើម្បីក្លាយជាមូលធនមនុស្សចូលរួមអភិវឌ្ឍន៍សង្គមជាតិអោយរីកចម្រើន ទាល់តែឆ្លងកាត់ការសិក្សា និងមានបទពិសោធន៍គ្រប់គ្រាន់ រៀននៅសាលា អនុវត្តការងារជាក់ស្តែង និងបន្តស្រាវជ្រាវលើជំនាញខ្លួនបន្ថែមទៀត ទើបក្លាយជាមូលធនមនុស្សប្រកបដោយសីលធម៌។ នេះជាការលើកទឹកចិត្តដល់សិស្សដែលបានទទួលសញ្ញាបត្រភាសាអង់គ្លេស របស់សាលា ប៊ែលធី អន្តរជាតិ ទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៦៩ ដល់ទី៧៤ (BELTEI ESL DIPLOMA) ចំនួន ៩៧២នាក់ ពី ឯកឧត្តមបណ្ឌិត លី ឆេង ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង មានការចូលរួមពីលោកជំទាវ ផងដែរ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២ (ស្ពានអាកាសចោមចៅ) នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅបានឱ្យដឹងថា៖ បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ និងមានសិស្សានុសិស្សកំពុងសិក្សាសរុបចំនួន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី និងជប៉ុន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាព នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោយបញ្ចប់ដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី និងទស្សនកិច្ចផ្លូវការការងារនៅប្រទេសជប៉ុន ។ សូមជម្រាបថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងសម័យប្រជុំពេញអង្គ ប្រមុខដឹកនាំអាស៊ានបានពិនិត្យវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ានលើការបញ្ចប់ប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ ប្រមុខដឹកនាំក៏បានកោតសរសើរក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក្រុមការងារចំពោះកិច្ច សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ និងគណៈ កម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ានដើម្បីបង្កើតចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ ព្រមទាំងបានអនុម័តឯកសារសំខាន់ៗទាំងនេះ សម្រាប់ដឹកនាំសហគមន៍អាស៊ានក្នុងពីរទសវត្សរ៍បន្ទាប់។ ជាមួយនេះ នៅក្នុងជំនួបរបស់ប្រមុខដឹកនាំអាស៊ាន…
-
រាជរដ្ឋាភិបាលកម្ពុជា បន្ដប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដធ្វើការប្ដេជ្ញាចិត្តខ្ពស់ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលជាក្ដីកង្វល់រួមរបស់ពិភពលោក ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងជួញដូរមនុស្ស លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា មិនមែនទើបតែពេលនេះនោះទេ ដែលរាជរដ្ឋាភិបាលកម្ពុជា បន្ដធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំលើការងារនេះ ពោលអនុវត្តតាំងពីដំណាក់កាលដែលកម្ពុជាមិនទាន់ស្គាល់អ្វី ដែលហៅថា ការជួញដូរមនុស្ស ឬឆបោកតាមប្រព័ន្ធអនឡាញមកម្ល៉េះ ។ មកដល់ពេលនេះ គ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក បានបង្ហាញនូវការយល់ឃើញដូចៗគ្នាថា ឧក្រិដ្ឋកម្មនៃការជួញដូរមនុស្ស កាន់តែមានភាពស្មុគស្មាញ ប្រទាក់ក្រឡាគ្នា ក្នុងចំណោមបទល្មើសទាំងឡាយ ដែលជាបទល្មើសឆ្លងដែន ប៉ុន្ដែសម្រាប់កម្ពុជា នៅតែសហការយ៉ាងស្អិតរមួតជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសនេះ ។ លោកជំទាវ បញ្ជាក់បន្ថែមថា ៖ រាជរដ្ឋាភិបាលទាំងអណត្តិមុន ទាំងអណត្តិនេះ គឺតែងតែតម្កល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាបទល្មើសគ្រប់ប្រភេទជាអាទិភាព ដើម្បីរក្សានូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប សូម្បីតែជនបរទេសដែលនៅក្នុងប្រទេសកម្ពុជាយើងការពារទាំងអស់ ដោយយើងក៏រួមចំណែកជាមួយបណ្ដាប្រទេសជិតខាង អន្ដរជាតិ…