-
សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតភ្នំពេញ: សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

-
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី ប្រទេសថៃ

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងប្រតិភូស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ទទួលការសម្តែងគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី ប្រទេសថៃដឹកនាំដោយឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី។ ក្នុងជំនួបដែលធ្វើឡើងនាសាលាខេត្តបាត់ដំបងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងថៃជាប្រទេសភូមិផងរបងជិតខាងជាមួយគ្នា ។ជាក់ស្ដែងខេត្តបាត់ដំបងមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែងជាង១៤០គីឡូម៉ែត្រ។ ដូចនេះការរក្សាមិត្តភាព ជាបងប្អូនពិតជាមានសារៈសំខាន់ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ បានរស់នៅប្រកបដោយសុខសុវត្ថិភាព សប្បាយរីករាយ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបន្ថែមថា ដោយកត់សម្គាល់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន ជាមួយខេត្តច័ន្ទបុរី គឺមានភាពល្អប្រសើរ។ភាពល្អប្រសើរកើតចេញពីភាគីនៃខេត្តទាំង២មានការជួបជជែកពិភាក្សាគ្នាយ៉ាងល្អ។ការជួបគ្នាកាន់តែច្រើន នឹងធ្វើឱ្យយើងកាន់តែមានភាពស្និទស្នាលកាន់តែខ្លាំង ។ លោកឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ បានយល់ស្របដូចការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង។លោកឧត្តមសេនីយ៍បានបញ្ជាក់ថា កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី បានត្រៀមខ្លួនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការល្អ ក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់រវាងខេត្តភូមិផងជិតខាងគ្នានិងប្រជាជនទាំងពីរ និងរីករាយស្វាគមន៍ដើម្បីបម្រើប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលទៅកម្សាន្ត ឬទៅពិនិត្យព្យាបាលជំងឺនៅខេត្តច័ន្ទបុរី ប្រកបដោយសុខសុវត្ថិភាព ។ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ បានបង្ហាញពីគម្រោងមួយថា ភាគីថៃគ្រោងទទួលបន្ទុកនឹងរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមួយ “ស្ដីពីការបង្រ្កាបអំពើឆបោកតាមអនឡាញ” ដោយមានការចូលរួមនិងដើម្បីទទួលបាននូវការចែករំលែកនិងបទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងកម្លាំងនគរបាលខេត្តច័ន្ទបុរី…
-
កម្ពុជា អំពាវនាវឱ្យមានការពង្រឹងសកម្មភាពអាកាសធាតុនិងហិរញ្ញវត្ថុយ៉ាងម៉ឺងម៉ាត់ នៅសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» មុនសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ បានឡើងថ្លែងសន្ទរថាក្នុងសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាវេទិកាដ៏មានសារៈសំខាន់ ដែលបានកើតឡើងក្នុងពេលវេលានេះ ស្របទៅនឹងការប្រារព្ធខួបលើកទី១០ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ និងការធ្វើបច្ចុប្បន្នភាពនៃការកំណត់អំពីការដាក់ឯកសារ របាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់ជាតិលើកទី៣ (NDC.3) ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) ផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា ឆ្នាំ ២០២៥ក៏ជាការចាប់ផ្តើមនៃទសវត្សរ៍នៃសកម្មភាពសម្រាប់វិទ្យាសាស្រ្ត Cryospheric (២០២៥-២០៣៤)។ ការរលាយនៃផ្ទាំងទឹកកកនៅតំបន់ប៉ូលធំ ក៏ដូចជាផ្ទាំងទឹកកកនៅតំបន់អាក់ទិក និងអង់តាក់ទិកក៏មានការកើនឡើងខ្លាំង។ យោងតាមអង្គការ NASA រាយការណ៍ថាចន្លោះឆ្នាំ ១៩៩៣និង ២០១៩តំបន់Greenland បានបាត់បង់ទឹកកកជាមធ្យម ២៧៩ ជីហ្គាតោនជារៀងរាល់ឆ្នាំ ខណៈពេលដែលនៅអង់តាក់ទិកបានបាត់បង់១៤៨ ជីហ្គាតោន។ ក្នុងឱកាសនោះ…
-
គណៈប្រតិភូក្រសួងការពារជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន

ព្រះវិហារ៖នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ នាយឧត្តមសេនីយ៍ទៀ សីហា បានចាត់ទុក្ខថា ការលះបង់ដ៏ឧត្ដុង្គឧត្ដមរបស់លោកព្រិន្ទបាលឯក សួន រ៉ោន គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងកងយុទ្ធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ទៀ សីហា បន្ថែមថា ចំពោះវីរភាពរបស់លោក នឹងស្ថិតស្ថេរជានិច្ច ក្នុងនាមជាវីរយុទ្ធជនការពារជាតិមាតុភូមិដ៏ក្លាហាន ៕ដោយ៖សួនលីណា
-
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ចាត់ទុកការបាត់បង់លោកព្រិន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ

ព្រះវិហារ៖ក្នុងឱកាសដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សួន រ៉ាន នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស លើកឡើងថា ការបាត់បង់ ព្រិន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។ ជាពិសេសលោកបានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា។ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ក្នុងឱកាស ដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សួន រ៉ាន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារការប៉ះទង្កិចគ្នារវាងកងទ័ពកម្ពុជា-ថៃកាលពីថ្ងៃទី២៨ ខែឧសភា៕ដោយ៖ សួនលីណា
-
ប្រព័ន្ធគាំពារសង្គមបន្តបោះជំហានទៅមុខ ខណៈវិសាលភាពបានពង្រីកដល់ពលរដ្ឋជាង ៧,៥លាននាក់

(ភ្នំពេេញ)៖ តាមរយៈការដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ កន្លងមក, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ ។ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងប្រកាសអន្តរក្រសួងស្តីពី ការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ» នៅថ្ងៃទី៣០ ខែឧសភានេះ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការប្រតិបត្ដិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា ប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលរួមមានកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុន ជាង២ដង ខណៈការគ្របដណ្តប់ពលរដ្ឋបានកើនពីចំនួន ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ ដល់ជាង ៧,៥លាននាក់ ក្នុងឆ្នាំ២០២៤ ដោយក្នុងនោះរបបសន្តិសុខសង្គមបាន និងកំពុងគ្របដណ្តប់ពលរដ្ឋសរុបប្រមាណ ២,៧លាននាក់ ។ បើតាមលោកស្រី ប៉ែន សុបភា បានបន្ថែមថា ទិដ្ឋភាពជំនួយសង្គម, គិតត្រឹមដំណាច់ឆ្នាំ២០២៤, កម្មវិធីជាតិជំនួយសង្គម គ្របដណ្តប់លើពលរដ្ឋចំនួន ១,២លានគ្រួសារ ដែលមានសមាជិកចំនួនជាង ៤,៨លាននាក់ (ស្មើនឹងប្រមាណ…
-
អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ទទួលថ្នាំបាញ់មូស ១០០កេស ពីក្រុមហ៊ុន ទុំ ឡៅហេង ឧបត្ថម្ភដល់កងទ័ពជួរមុខ

(ភ្នំពេញ)៖ លោក ទុំ ឡៅហេង ប្រធានក្រុមហ៊ុន ទុំ ឡៅហេង (Tum Lavheng Co,Ltd ) តាមរយៈ ឯកឧត្ដម ប៉ក់ ណារ៉ូន បានផ្ដល់ជូននូវថ្នាំបាញ់មូសចំនួន១០០កេស ស្មើនឹង ២៤០០ដប ដល់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមចំណែកឧបត្ថម្ភដល់កងទ័ពជួរមុខដែលកំពុងបំពេញកាតព្វកិច្ចការពារជាតិ។ ពិធីប្រគល់ និងទទួលថ្នាំបាញ់មូសនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក ទុំ ឡៅហេង ប្រធានក្រុមហ៊ុន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានមានប្រសាសន៍ថា «ការផ្ដល់ថ្នាំបាញ់មូសនៅពេលនេះ គឺបានចូលរួមចំណែកក្នុងការជួយថែទាំសុខភាពកងទ័ពរបស់យើង។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ទុំ ឡៅហេង ដែលបានជួយដល់អង្គភាពកងទ័ពជួរមុខ ដោយមិនចំណាយថវិកា…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ កុមារកំព្រានៃមណ្ឌលមែកឈើ និងអង្គការសង្គ្រោះជនអស់សង្ឃឹម អបអរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥

(ភ្នំពេញ)៖ ដើម្បីអបអរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារអនាម័យ និងនំភីហ្សា ចែកជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ ចំនួន ១២០នាក់ និងកុមារនៅអង្គការសង្គ្រោះជនអស់សង្ឃឹមចំនួន ១២៤នាក់ រួមជាមួយគ្រូ អ្នកថែទាំ ៣៦នាក់ សរុបទាំងពីរមណ្ឌលចំនួន ២៨០នាក់ ដែលស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមណ្ឌលមែកឈើ និងអង្គការសង្គ្រោះជនអស់សង្ឃឹម ដែលបានទំនុកបម្រុងជួយមើលថែទាំ ផ្តល់ការស្នាក់នៅ ការសិក្សាអប់រំ ការហូបចុក ថែមទាំងគិតគូរដល់អនាគតរបស់កុមារ-យុវជន ដែលជាទំពាំងស្នងឬស្សី…
-
ក្រុមហ៊ុន ឌីភីអិនវី ឯ.ក បានរួមចំណែកលើកទឹកចិត្ត និងឧបត្ថម្ភជូនដល់កងទ័ពនូវទឹករ៉ែធម្មជាតិកាយា ចំនួន ១០០០កេស និងអង្ករផ្កាខ្ញី ២តោន

ភ្នំពេញ៖ក្រុមហ៊ុន ឌីភីអិនវី ឯ.ក បានរួមចំណែកលើកទឹកចិត្ត និងឧបត្ថម្ភជូនដល់កងទ័ព តាមរយៈ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ចំពោះកិច្ចខិតខំប្រឹងប្រែងការពារជាតិមាតុភូមិ នូវទឹករ៉ែធម្មជាតិកាយា ចំនួន ១ ០០០កេស និងអង្ករផ្កាខ្ញី ២តោន។ សូមជម្រាបថា ទឹកបរិសុទ្ធកាយា ជាទឹករ៉ែធម្មជាតិខ្មែរ១០០ភាគរយ ដែលមានប្រភពពីជួរភ្នំឱរ៉ាល់ មានកម្ពស់ខ្ពស់ជាងគេបង្អស់នៅប្រទេសកម្ពុជា។នេះជាពេលវេលាដែលខ្មែរ រួបរួមគ្នាទាំងស្មារតី និងសំភារៈ ដើម្បីជាកម្លាំងចិត្តជូនដល់កងទ័ព ដែលកំពុងការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងភាពសុខដុមរម្យនារបស់ប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព ។ ព្រមជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ក៏ដូចបុគ្គលិកទាំងអស់ សូមគោរពជូនពរកងទ័ពជួរមុខគ្រប់រូប ទទួលបានជោគជ័យ និងមានសុខសុវត្ថិភាពទាំងអស់គ្នា។ ខ្មែរស្រលាញ់ខ្មែរ ! ខ្មែររួបរួមគ្នាដើម្បីប្រទេសជាតិ !៕ ដោយ៖អត្ថបទីផ្សារ
-
ឯកឧត្ដម ឃួង ស្រេង នាំយកអំណោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយរដ្ឋបាលរាជធានីភ្នំពេញ

(ស្ទឹងត្រែង)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយរដ្ឋបាលរាជធានីភ្នំពេញ មានបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ ,កងពលតូច អន្តរាគមន៍លេខ៩ ,កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។ ពិធីជួបសំណេះសំណាលនេះបានធ្វើឡើងនៅ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ នាក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយ កងទ័ពយើងនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ចទោះក្នុងកាលៈទេសណាក៏ដោយ។ ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានប្រកាសគាំទ្រទាំងស្រុង ចំពោះប្រសាសន៍ថ្លែងការណ៍ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជា អតីតនាយករដ្ឋមន្ត្រី…