-
សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសយ៉ាងហ្មឺងម៉ាត់ ចំពោះសកម្មភាពទាហានថៃ ចូលវាយឆ្មក់ទាហានកម្ពុជា នៅចំណុចព្រំដែន មុំបី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសយ៉ាងហ្មឺងម៉ាត់ ចំពោះសកម្មភាពទាហានថៃ ចូលវាយឆ្មក់ទាហានកម្ពុជា នៅចំណុចព្រំដែន មុំបី ដោយថា ជាការឈ្លានពាន និងបញ្ជាក់ថា មិនចង់ឃើញការប្រយុទ្ធណាមួយ កើតឡើងទេ ប៉ុន្តែសម្តេច គាំទ្រការសម្រេចរបស់ រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន កម្ពុជា-ថៃ ដើម្បីការពារខ្លួន ក្នុងករណី មានការឈ្លានពានបែបនេះបន្តទៀត ។ តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្ដែង នូវការសោកស្តាយ និងចូលរួមមរណទុក្ខ ជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដែលបានបាត់បង់ជីវិត ដោយសារការវាយឆ្មក់ ពីកងទ័ពឈ្លានពានថៃ ។ សម្តេចបានបញ្ជាក់ថា៖ ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ មិនគួរមានរឿងបែបនេះ កើតឡើងនោះឡើយ ដែលខ្ញុំ សូមថ្កោលទោស យ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្ត…
-
ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់អារម្មណ៍សហការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកម្ពុជា

(តូក្យូ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (Japan Bank for International Cooperation-JBIC) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ JBIC បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកប្រធានធនាគារក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីកិច្ចសហប្រតិបត្តិការរបស់ធនាគារ JBIC ជាមួយនឹងបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងក្នុងសាកលលោក។ បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយផ្ដោតទៅលើវិស័យ និងគម្រោងធំៗជាច្រើន ដូចជា៖ វិស័យថាមពល, គម្រោងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការគ្រប់គ្រងសំណល់, និងថាមពលស្អាត ជាដើម។ ជាការឆ្លើយតប,…
-
ក្រុមហ៊ុន Minebea ៖ កម្ពុជា គឺជាទីតាំងដ៏ល្អបំផុត សម្រាប់ការវិនិយោគ

(តូក្យូ)៖ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Minebea បានថ្លែសរសើរកម្ពុជា ថា គឺជាទីតាំងដ៏ល្អបំផុត សម្រាប់ការវិនិយោគ ។ ការថ្លែងរបស់លោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Minebea Mitsumi Inc., ក្នុងឱកាសដឹកនាំសហការី ចូលជួបសម្ដែងការគួរសមចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងបានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមីនេបៀកម្ពុជា-Minebea (Cambodia)។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីវឌ្ឍនភាពនៃការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់ឱកាសការងារ ជាង ២,០០០កន្លែង និងគ្រោងជ្រើសរើសពលរដ្ឋបន្ថែមទៀតចូលបម្រើការងារជាបន្តបន្ទាប់។ ឆ្លៀតក្នុងឱកាសនោះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីដំណើរការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ។ លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាគឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ។ ជាការឆ្លើយតប,…
-
ក្រុមហ៊ុនយក្សលំដាប់លេខ១ របស់ជប៉ុន ចាប់អារម្មណ៍ស្វែងរក ឱកាសវិនិយោគលើវិស័យឌីជីថល នៅកម្ពុជា

(តូក្យូ)៖ ក្រុមហ៊ុន NTT DOCOMO GLOBAL Inc. ជាក្រុមហ៊ុនយក្សលំដាប់លេខ១នៅប្រទេសជប៉ុន និងជាក្រុមហ៊ុនជួរមុខលំដាប់ពិភពលោក ដែលធ្វើសកម្មភាពអាជីវកម្ម លើវិស័យទូរគមនាគមន៍, ផ្គត់ផ្គង់សេវាកម្ម 4G និង 5G, អភិវឌ្ឍន៍បច្ចេកវិទ្យា 6G, ប្រព័ន្ធផ្កាយរណប និងទូរសព្ទចល័ត បានបង្ហាញបំណង ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក HIROKI Kuriyama ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន NTT DOCOMO GLOBAL Inc., នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្ដេច អញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន…
-
ក្រុមហ៊ុនជប៉ុនមួយ កំពុងជំរុញ និងបង្កើនសកម្មភាព លើការកែច្នៃសំណល់ប្លាស្ទិកនៅកម្ពុជា

(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក OKUMURA Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចការងារផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលសម្ដែងការគួរសម និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។ ក្រុមហ៊ុនបានចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មចាប់តាំងពីឆ្នាំ២០១៥ មក ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅក្នុងការកែច្នៃសំរាមនៅក្នុងខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ, ក្រុមហ៊ុនក៏កំពុងមានប្រតិបត្តិការអាជីវកម្មកែច្នៃសំរាមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងកែច្នៃផលិតផលប្លាស្ទិកឱ្យទៅជាសម្ភារៈប្រើប្រាស់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ។ លោកប្រធានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែមានកិច្ចសហការជាមួយនឹងដៃគូនៅក្នុងប្រទេសជប៉ុន ដើម្បីជំរុញ និងបង្កើនសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើការកែច្នៃសំណល់ប្លាស្ទិកបន្ថែមទៀត តាមរយៈគំនិតផ្តួចផ្តើមថ្មីៗដូចជាការកែច្នៃសំរាមចល័ត និងការកែច្នៃតាមទូកុងតឺន័រ ជាដើម។ កន្លងមក, ក្រុមហ៊ុនក៏បានសហការជាមួយបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាក្នុងការចែកធុងសំរាម ក៏ដូចជាសហការជាមួយក្រសួងបរិស្ថាន និងសាលារៀនលើការបណ្ដុះបណ្ដាលផ្នែកអនាម័យ…
-
អង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សា នៅកម្ពុជា ចំនួន ២០ខ្នង ក្នុង ១ឆ្នាំ

(តូក្យូ)៖ អគ្គនាយកអង្គការ School Aid Japan បានប្រកាសគ្រោងជួយសាងសង់អាគារសិក្សា នៅកម្ពុជា ចំនួន ២០ខ្នង ក្នុង ១ឆ្នាំ ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MIKI Watanabe អគ្គនាយកក្រុមហ៊ុន Watami Co., Ltd. និងជាអគ្គនាយកអង្គការ School Aid Japan និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២ នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចការងារផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងជំនួបនេះ លោកអគ្គនាយកអង្គការ School Aid Japan បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា អង្គការ School Aid Japan…
-
សមាគមកម្ពុជា-ជប៉ុន ដាក់ចេញផែនការសកម្មភាពបន្ថែម ដេីម្បីជំរុញការវិនិយោគនៅកម្ពុជា

(តូក្យូ)៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ដេចអញ្ជើញទៅ បំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) បានជម្រាបជូនពីការដាក់ចេញផែនការសកម្មភាពបន្ថែម ដេីម្បីជំរុញការវិនិយោគនៅកម្ពុជា ។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានសមាគម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្តម និង គណៈប្រតិភូសមាគម ចូលជួបសម្តែងការគួរសម។ ឯកឧត្តមប្រធានសមាគមបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាព និងវឌ្ឍនភាពរបស់សមាគម ដែលបច្ចុប្បន្ន ចំនួនសមាជិកសមាគមមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អប្រសើរសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន សំដៅពង្រីកការវិនិយោគនៅកម្ពុជា។ ឯកឧត្តមប្រធានសមាគមបានបន្តទៀតថា ក្នុងឆ្នាំ២០២៥ នេះ សមាគមនឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានសមាគមបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់, សម្របសម្រួល និង គាំទ្រសកម្មភាពការងាររបស់សមាគម, ជាពិសេសការជំរុញ និងពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនង រវាងសមាគម, ដៃគូ និង ភាគីពាក់ព័ន្ធនានានៅកម្ពុជា។ ឯកឧត្តមប្រធានសមាគមក៏បានគោរពជម្រាបជូនអំពីផែនការសកម្មភាពសំខាន់ៗចំនួន ៣…
-
ម៉ាស៊ីនថតស្វ័យប្រវត្តិថតជាប់សត្វព្រៃកម្រច្រើនប្រភេទនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

(ភ្នំពេញ)៖ នេះជារូបភាពសត្វព្រៃ និង ជាសត្វកម្រច្រើនប្រភេទត្រូវថតបានតាមរយៈការបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៤គ្រឿង រយៈពេល១ខែ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយរដ្ឋបាលព្រៃឈើ នៅពីរទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្ភភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ រដ្ឋបាលព្រៃឈៃបានឱ្យដឹងនៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២៥ថា ម៉ាស៊ីនថតស្វ័យប្រវត្តិទាំងនេះគឺ ៣គ្រឿង បានបំពាក់នៅភូមិសាស្ត្រភ្នំអូរទ្រូងអណ្ដើក និង១គ្រឿងទៀតដាក់នៅភ្នំស្អាងនំ ជាប់មាត់ស្រះជីកដែលសត្វព្រៃតែងតែចុះផឹកទឹក។ ជាលទ្ធផល នៅភ្នំអូរទ្រូងអណ្ដើក បានថតជាប់វត្តមានសត្វព្រៃសំខាន់ៗមួយចំនួនដូចជា សត្វទន្សោងប្រមាណ ១០ក្បាល សត្វក្ងោក ២ក្បាល សត្វកាំប្រម៉ា ២ក្បាល សត្វឈ្លូស ១ក្បាល និងហ្វូងសត្វជ្រូកព្រៃប្រមាណជា ៣០ក្បាល។ ដោយឡែក នៅតំបន់ភ្នំស្អាងនំ បានថតជាប់វត្តមានសត្វទន្សោង ៣ក្បាល និងហ្វូងសត្វជ្រូកព្រៃប្រមាណ ២០ក្បាល ព្រមទាំងវត្តមានប្រភេទសត្វព្រៃផ្សេងៗទៀតដូចជា ឈ្លូស ស្វាក្ដាម ស្វាព្រាម សំពោច ក្ងោក អកភ្នំ ជាដើម៕ ដោយ…
-
ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ ចំនួនជាង ៣,៣លានដើម

(ភ្នំពេញ)៖ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥ បានបណ្តុះកូនឈើបានចំនួន ៣ ៣៨២ ៣២១ ដើម ។ កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា កូនឈើដែលបណ្តុះបាននៅក្នុងឆ្នាំ២០២៥ មានចំនួន ៣ ៣៨២ ៣២១ ដើម ក្នុងនោះ កូនឈើបណ្តុះចេញ ពីថ្នាលរបស់មន្ទីរបរិស្ថាន រាជធានីខេត្ត ទូទាំងប្រទេស មានចំនួនសរុប ១ ៤៤៩ ៤៣៦ ដើម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបណ្តុះនិងជូនកូនត្នោតចំនួន ៣៨៨ ៥៦៦ ដើម ជូនប្រជាពលរដ្ឋដាំក្នុងពេលខាងមុខ។ ថ្នាលបណ្តុះកូនឈើតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានចំនួន ៣៨៣ ៨៧៧ ដើមសប្បុរសជនអ្នកស្រឡាញ់បរិស្ថាន និងអង្គការដៃគូ បណ្តុះបានចំនួន ៦៧២…
-
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ៖ ក្នុងខែឧសភា មានពាក្យប្តឹង៥៤ និងមន្រ្តីប្រកាសទ្រព្យសម្បត្តិសរុប ១១៥រូប

(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថាក្នុងខែ ឧសភា ឆ្នាំ ២០២៥នេះមានពាក្យប្តឹងសរុបចំនួន៥៤ ក្នុងនេះមាន៣សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ និងចំណែកការប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញមានមន្រ្តីសរុប ១១៥រូប។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងកិច្ចប្រជុំលើកទី៤៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម សយ ច័ន្ទ វិចិត្រ មន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយឱ្យដឹងថាអង្គភាពប្រឆាំងអំពើពុរលួយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែឧសភា សរុបចំនួន ៥៨ ពាក្យប្ដឹង និងក្នុងនេះមាន៣សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ។ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញ មន្ត្រីចំនួន ១១៥ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ៨៩ រូប ដោយឡែកមន្ត្រី ០២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ២៤ រូបទៀត បានមក ប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។ ឯកឧត្តមបានថ្លែងឱ្យដឹងដែរថា៖ ក្នុងខែឧសភានេះដែរអង្គភាពប្រឆាំងអំពើពុករលួយបាន ចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ១៤៧ គម្រោង របស់អង្គភាពលទ្ធកម្ម…