-
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាទាក់ទងនឹងការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងថៃនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥

-
រដ្ឋបាលខេត្តកំពង់ចាមទទួលថវិកាពីមន្ត្រីរាជការ និងសប្បុរសជនចំនួន២៧០លានរៀលសម្រាប់គាំទ្រដល់មូលនិធិគន្ធបុប្ផា

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្តកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលថវិកាពីមន្ត្រីរាជការ និងសប្បុរសជនចំនួន ២៧០លានរៀល សម្រាប់គាំទ្រដល់មូលនិធិ គន្ធបុប្ផាកម្ពុជា។ ថវិកាខាងលើជាសកម្មមនុស្សធម៌ឆ្លើយតបនឹងយុទ្ធនាការ”១ម៉ឺនរៀល ១ម៉ឺននាក់”ចូលរួមគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមបេស កកម្មសង្រ្គោះជីវិតកុមារកម្ពុជា និងតបតាមសេចក្តីអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផា កម្ពុជា ខណៈដែលយុទ្ធនាការនេះនឹងប្រារព្ធជាផ្លូវការនៅថ្ងៃទី១ ខែមិថុនា ខាងមុខ។ ដោយឡែកសម្រាប់ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងបេសកកម្ម ដ៏ឧត្តុងឧត្តមរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការព្យាបាល សង្គ្រោះជីវិត កុមារកម្ពុជា និងក្នុងស្មារតី ខ្មែរជួយខ្មែរ ស្មារតីមនុស្សធម៌ ពិសេសការ ផ្តល់ស្នាមញញឹម ក៏ដូចជាសេចក្តី ស្រលាញ់ដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា រដ្ឋបាលខេត្ត កំពង់ចាម បានរៀបចំនូវយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ និងបានធ្វើការអំពាវនាវដល់សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី…
-
ទេសរដ្ឋមន្ត្រី អៀង មូលី ៖ ការឆ្លើយតបនឹងមេរោគអេដស៍ ត្រូវឈរលើសសរស្តម្ភបី

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានពីវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅការបញ្ចប់ជំងឺអេដស៍ ស្ដីពី លទ្ធផលសម្រេចបានថ្មី នៃគោលដៅ ៩៥-៩៥-៩៥ និងទស្សនកិច្ចរបស់លោកស្រី Winnie Byanyima នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា ការឆ្លើយតបនឹងមេរោគអេដស៍ ត្រូវឈរលើសសរស្តម្ភបី គឺ៖ ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ ដែលរំលេចចេញពីគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសំខាន់ៗ នៅក្នុងផែនការយុទ្ធសាស្រ្តជាតិ លើកទី៦ មានជាអាទិ៍ ៖ ការដឹកនាំនៅថ្នាក់ជាតិ និងសហគមន៍ និងភាពជាម្ចាស់, ការតម្រឹមជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអាទិភាពជាតិ, ការធានាចីរភាព កិច្ចសហប្រតិបត្តិពហុវិស័យ, អភិក្រមដែលផ្តោតលើមនុស្ស និងសមធម៌, អន្តរាគមន៍ដែលផ្អែកលើភស្តុតាង គណនេយ្យភាព និងតម្លាភាព ។ នេះជារបៀបដែលកម្ពុជា នឹងឈានទៅសម្រេចគោលដៅក្នុងការបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែង ដល់សុខភាពសាធារណៈ ។ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ កាកបាទក្រហមកម្ពុជា និងដៃគូអភិវឌ្ឍ និងដោយមានការគាំទ្រឥតឈប់ឈរ…
-
ឯកសារសំខាន់ៗដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព

(ភ្នំពេញ)៖ ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗដូចខាងក្រោម៖ ទី១ ប័ណ្ណសមាជិក ប.ស.ស. ទី២ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស) ទី៣ សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតកូន (បើមានកូន) និងទី៣ លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬលេខគណនីធនាគារ កាណាឌីយ៉ា។ ចំណាំ៖ សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម៖ បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ មានអាយុយ៉ាងតិច ៦០ឆ្នាំ។ សម្រាប់ផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៩៧ ឬ ១២៨៦ ដោយ៖ ង៉ាន់ ទិត្យ
-
វិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code ស្តង់ដា”ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”

(ភ្នំពេញ)៖ ប្រកាសអន្តរក្រសួង ស្តីពី ការដាក់ឱ្យប្រើ “វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code ស្តង់ដា” អាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”។ នេះបើយោងតាមសេចក្តីប្រកាសរួម រវាងក្រសួងអប់រំយុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលអប្សរា ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោមនេះ ដោយ៖ ង៉ាន់ ទិត្យ
-
មន្ត្រីយោធាអាចទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការណែនាំពី ឯកឧត្តម សាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ត្រីយោធាគ្រប់រូប អាចទៅទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។ នេះបើយើងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យជាតិតេជោសន្តិភាព កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ សូមអងញ្ជើញអានសេចក្តីជូនដំណឹងទាំងស្រុងដូចតខាងក្រោម ដោយ ៖ ង៉ាន់ ទិត្យ
-
កម្ពុជា-កូវ៉ែត ឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

គូឡាឡាំពួ៖ ក្នុងជំនួបពិភាក្សាការងារ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំ កំពូល ពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃ ២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះអង្គម្ចាស់ Sheikh Sabah Khaled AL-Hama AL-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត បានឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ក្នុងឱកាសនៃជំនួបនោះព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad Al-Sabah បានគូសបញ្ជាក់ពីបំណង ក្នុងការ ពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ព្រះអង្គម្ចាស់ក៏បានលើកឡើងពីការត្រៀមខ្លួន របស់កូវ៉ែត ដើម្បីចែករំលែកបទពិសោធន៍ជាមួយកម្ពុជា ក្នុងវិស័យថាមពល (ប្រេង)។ ព្រះអង្គម្ចាស់ Sheikh បានសង្កត់ធ្ងន់អំពីការបន្តការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ដែលនឹងបើកផ្លូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍បំណងរបស់ប្រទេសកូវ៉ែត ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលនេះស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណង និងពង្រីកទំនាក់ទំនងជាមួយ បណ្តា…
-
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចាកចេញពីប្រទេសម៉ាឡេស៊ីបន្តដំណើរទៅប្រទេសជប៉ុន

គូឡាឡាំពួ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិនៃប្រទេសម៉ាឡេស៊ី នាយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបន្តដំណើរទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងផ្លែផ្កា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេលបីថ្ងៃ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា បំពេញទស្សនកិច្ចការងារផ្លូវការនៅ ប្រទេសជប៉ុន របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ។ អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី មន្ត្រីជាន់ ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងពីវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចបវរធិបតី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម អ៊ីស៊ីបា ស៊ីហ្គេរ៉ូ(ISHIBA Shigeru)…
-
ក្រុមហ៊ុន Bin Zayed International Berhad (M) បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា

គូឡាឡាំពួ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato’ Sri Dr. Shamir Kumar Nandy, ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bin Zayed International Berhad (BZI) (M) ចូលជួបសម្ដែងការគួរសម នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន BZI បានជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងតំបន់ និងបណ្ដាប្រទេសនានា លើវិស័យអចលនទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, ថាមពលស្អាត, សុខាភិបាល និងវិស័យអប់រំ។ លោកបញ្ជាក់បន្តថា អាស្រ័យលក្ខណៈអំណោយផល នៃបរិស្ថានវិនិយោគរបស់កម្ពុជា, ក្រុមហ៊ុន BZI មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសបណ្ដាក់ទុន វិនិយោគនៅកម្ពុជា ។ បញ្ជាក់ជូនលោកប្រធានក្រុមហ៊ុន BZI , សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីរីករាយ…
-
ប្រទះឃើញកូនសត្វត្មាតភ្លើងទើបកើតថ្មីក្នុងដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ៖កូនសត្វត្មាតដែលជាសត្វដ៏កម្រត្រូវបានគេប្រទះឃើញទើបតែញាស់ចេញពីសំបុកក្នុងដែនជម្រកសត្វព្រៃលំផាត់ ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បាននិយាយថា”យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចែករំលែកដំណឹងល្អ ពីការកត់ត្រាឃើញវត្តមានកូនសត្វត្មាតភ្លើង នៅទីតាំងអាហារដ្ឋានត្មាតរបស់យើងក្នុងដែនជម្រកសត្វព្រៃលំផាត់”។ ចាប់ពីចុងខែឧសភា នេះទៅគឺជាពេលវេលាដែលកូនត្មាតទាំងនេះចាប់ផ្តើមរៀនហើរចេញពីសំបុកជាលើកដំបូង ដើម្បីស្វែងរកចំណីតាមមេរបស់ពួកវា។ សូមជម្រាបថា ត្មាតភ្លើង ដែលឈ្មោះជាភាសាបរទេស red-headed vulture មានកម្ពស់ពី ៧៦ ទៅ ៨៦ សង់ទីម៉ែត្រ។ វាមានដងខ្លួនពណ៌ខ្មៅ។ ឯក្បាល និង ជើងពណ៌ក្រហម ។ភ្លៅរបស់វាមានរោមពណ៌ស និងមានឆ្នូតស តាម បណ្ដោយកណ្ដាលស្លាបផ្នែកខាងក្រោម។ ចំណែកសត្វត្មាតភ្លើងញីមានភ្នែកពណ៌ខ្មៅ និងឈ្មោលមាន ភ្នែក ពណ៌លឿង។ ទីជម្រករបស់វាគឺតំបន់ព្រៃល្បោះដែលមានអូរនៅខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី នៃប្រទេស កម្ពុជា ។ គេឃើញមានវត្តមានរបស់ត្មាតភ្លើងពេញមួយឆ្នាំ ។រដូវបន្តពូជរបស់ត្មាតភ្លើងគឺចាប់ពីខែតុលា ដល់ខែឧសភា ក្នុងមួយ រដូវមានពងកូនចំនួនមួយ ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានលើកឡើងថា អាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃលំផាត់ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់អាហារបន្ថែមដល់សត្វត្មាត ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ អាហារដ្ឋានត្មាតរបស់យើងបានកត់ត្រាឃើញគ្រួសារត្មាតភ្លើង ដែលមានសមាជិក ៥…