Category: ព័ត៌មានជាតិ

  • ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម ពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងបី

    ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម ពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងបី

    (គូឡាឡាំពួ)៖ ក្នុងជំនួបពិសារអាហារពេលព្រឹកការងារ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ដែងការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងបី ។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងបី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ ប្រមុខរដ្ឋាភិបាលទាំងបី បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល (អគ្គិសនី), ទេសចរណ៍ ព្រមទាំងសន្តិសុខ និងការពារជាតិ ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលទាំងបី ក៏បានផ្លាស់ប្ដូរមតិយោបល់លើបញ្ហាតំបន់…

  • ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិតខ្មែរជំនាញបច្ចេកវិទ្យាឌីជីថល នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

    ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិតខ្មែរជំនាញបច្ចេកវិទ្យាឌីជីថល នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

    (រដ្ឋកាលីហ្វ័រនីញ៉ា)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ព្រមទាំងលើកឡើងពីឱកាសសម្រាប់យុវជនខ្មែរក្នុងការចូលរួមរួចចំណែកក្នុងការកសាងធនធានមនុស្ស និងជំរុញវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសម្តែងការកោតសរសើរដល់បញ្ញាវន្តដែលទទួលបានការងារក្នុងក្រុមហ៊ុនបច្ចេកវិទ្យាល្អៗ និងនិស្សិតខ្មែរ ដែលទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យនៅសហរដ្ឋអាម៉េរិក និងបានផ្តាំផ្ញើដល់ពួកគេឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះជំនាញ ហើយនៅពេលវិលត្រឡប់មកប្រទេសវិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្វាគមន៍ទទួល។ អ្នកជំនាញ ធុរជន និងនិស្សិតខ្មែរដែលចូលរួមបានថ្លែងអំណរគុណចំពោះការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយក៏បានលើកឡើងពីសេចក្តីសង្ឃឹម និងការប្តេជាចិត្តក្នុងការយកចំណេះដឹងនិងជំនាញមកអភិវឌ្ឍប្រទេសជាតិ៕ ដោយ៖ ង៉ាន់ ទិត្យ

  • ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះអនុស្សរណៈជាមួយមូលនិធិការងារអន្ដរជាតិជប៉ុន (JILAF) ដើម្បីពង្រឹងការគាំទ្រអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Informal Economy)

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះអនុស្សរណៈជាមួយមូលនិធិការងារអន្ដរជាតិជប៉ុន (JILAF) ដើម្បីពង្រឹងការគាំទ្រអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Informal Economy)

    (តូក្យូ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រោមគម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋាន (Supporting Grass Roots Activities – SGRA) តាមរយៈបណ្ដាញនិយោជក និងកម្មករនិយោជិតអន្ដរជាតិ។ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើជាអធិបតីនៃពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងជំរុញការងារសមរម្យ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការបណ្តុះបណ្ដាលវិជ្ជាជីវៈ ការរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគី ដែលស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖ អ្នកបម្រើការងារក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមិនបានចុះបញ្ចិការផ្លូវការ, អ្នកបម្រើក្នុងផ្ទះ, បុគ្គលស្វ័យនិយោជន៍ ដូចជា អ្នកបើកបររ៉ឺម៉កកង់បី (តុកតុក), អាជីវករលក់ដូរតាមផ្លូវ, កសិករខ្នាតតូច, អ្នកធ្វើការដោយប្រើថ្នាលបច្ចេកវិទ្យា និងបុគ្គលដទៃទៀតដែលបំពេញការងារដោយគ្មានកិច្ចសន្យាការងារផ្លូវការ គ្មានប្រាក់ចំណូលច្បាស់លាស់…

  • សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ

    សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ

    (ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងបិទសមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជម្រិតនាវាដឹកទំនិញ» ធ្វើឡើងនៅខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ការធ្វើសមយុទ្ធ ដើម្បីកិច្ចការពារជាតិគឺជារឿងចាំបាច់ ដែលយើងត្រូវធ្វើ ទាំងនៅ លើដែនគោក ដែនទឹក និងដែនអាកាស សំដៅធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់កងទ័ព និងត្រៀមឱ្យបានរួចរាល់ ដើម្បីបង្កើននូវការការពារបូរណភាពទឹកដី។ ឯកឧត្តម នាយឧត្តមសេនីយ បានបញ្ជាក់ថា កិច្ចការងារការពារជាតិ គឺធ្វើទាំងនោះលើដែនគោក ដែនទឹក ដែនអាកាស អីចឹងហើយនៅលើដែនសមុទ្រក៏មានសារសំខាន់ នៅលើដែនគោកក៏មានសារសំខាន់ វាសំខាន់ទាំងអស់ កាលមុនៗយើងបានធ្វើនៅដីគោក ឥឡូវយើងបានពង្រីកនៅលើលំហរសមុទ្រ អីចឹងដែនសមុទ្រក៏មានសារសំខាន់ដែរ ដើម្បីការពារបូរណភាពទឹកដី និងដើម្បីបង្កើននូវការ ការពារបូរណភាពទឹកដីរបស់យើង ។ នាយឧត្តមសេនីយ ឥត សារ៉ាត់ បានបញ្ជាក់ជំវិញការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ដោយមានការសហការរវាងកងទ័ពកម្ពុជា-ចិន នៅលើដែនទឹកនេះ ថា ក្នុងកំឡុងពេលធ្វើសមយុទ្ធសម្រាប់កងទ័ពជើងទឹក និងជើងអាកាស…

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ក្នុងឱកាស សម្ដេច ត្រូវបាន ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជា “ សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង”

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ក្នុងឱកាស សម្ដេច ត្រូវបាន ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជា “ សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង”
  • កម្ពុជា និងរុស្ស៊ីចុះហត្ថលេខាលើកម្មវិធីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី

    កម្ពុជា និងរុស្ស៊ីចុះហត្ថលេខាលើកម្មវិធីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី

    ភ្នំពេញ ៖ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា និង ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកម្មវិធីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ យោងតាមរបាយការណ៍របស់ស្ថានទូតរុស្ស៊ីប្រចប្រចាំប្រទេសកម្ពុជា ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី បានថ្លែងថា ឆ្នាំនេះជាខួបលើកទី៦៩ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជា។ ឯកឧត្តមបន្តថា គោលដៅរួមនៃការិយាល័យរដ្ឋអាជ្ញារុស្ស៊ី និងកម្ពុជា គឺធានានូវនីតិរដ្ឋ គោលការណ៍យុត្តិធម៌ ជៀសមិនរួចនៃការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្ម ការការពារសិទ្ធិពលរដ្ឋ ផលប្រយោជន៍សង្គម និងរដ្ឋ។ ដូច្នេះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាកាលពីខែកញ្ញាឆ្នាំមុននៅទីក្រុង Vladivostok បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់អន្តរកម្មរវាងស្ថាប័នទាំងពីរ។ ឯកឧត្តមបន្ថែមថា នៅក្នុងការអនុវត្តបទប្បញ្ញត្តិរបស់ខ្លួន យើងបានចាប់ផ្តើមការផ្លាស់ប្តូរយ៉ាងសកម្មនៃការអនុវត្តកម្រិតខ្ពស់ នៅក្នុងការរៀបចំសកម្មភាពរបស់ព្រះរាជអាជ្ញា។ នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានផ្នែកនៃការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី និងអ្នកជំនាញនៃសាកលវិទ្យាល័យនាយកដ្ឋានរបស់រុស្ស៊ី បានធ្វើបាឋកថាសម្រាប់អ្នកតំណាងនៃស្ថាប័នពាក់ព័ន្ធកម្ពុជា លើប្រធានបទដែលមានផលប្រយោជន៍ទៅវិញទៅមក។ ប្រធានអាជ្ញាធរត្រួតពិនិត្យរុស្ស៊ីបានស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការក្នុងទម្រង់នៃព្រឹត្តិការណ៍ហ្វឹកហ្វឺនក្រៅប្រព័ន្ធទៅវិញទៅមកសម្រាប់ព្រះរាជអាជ្ញារុស្ស៊ី និងកម្ពុជា លើវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការដែលមានចែងក្នុង MoU ។ ឯកឧត្តមក៏បានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងការចែករំលែកបទពិសោធន៍របស់រុស្ស៊ី ក្នុងការទប់ទល់នឹងបញ្ហាប្រឈម…

  • យុទ្ធសាស្ត្រ “ព៤ជ៤” គឺជួយដល់រាជរដ្ឋាភិបាលលើ «ការកែទម្រង់និងអភិបាលកិច្ច»

    យុទ្ធសាស្ត្រ “ព៤ជ៤” គឺជួយដល់រាជរដ្ឋាភិបាលលើ «ការកែទម្រង់និងអភិបាលកិច្ច»

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបង្ហាញពីយុទ្ធសាស្ត្រ “ព៤ជ៤” ដែលជាកត្តាលីករជួយដល់ការងាររដ្ឋាភិបាលលើ «ការកែទម្រង់និងអភិបាលកិច្ច» ជួយត្រង់ថា សៀវភៅគោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច នឹងត្រូវរៀបចំឡើងដើម្បីអនុវត្តក្នុងក្រមខណ្ឌទូទាំងប្រទេស។ នៅចំពោះថ្នាក់ដឹកនាំ  ថ្លែងក្នុងអង្គសិក្ខាសាលា និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពថវិកាទាំងអស់ និងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត នៅសណ្ឋាគារសាន់ & មូន រីវើសាយ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន បានលើកឡើងថា គោលបំណងរបស់សិក្ខាសាលាថ្ងៃនេះ គឺដើម្បីពិនិត្យពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំ សៀវភៅគោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច។ ឯកឧត្តម សុខ សូកេន ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានដាក់ឱ្យអនុវត្តតាំងពីខែធ្នូ ឆ្នាំ២០០៤ និងជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងចូលរួមតម្កល់ផលប្រយោជន៍ជាតិ…

  • កម្ពុជានឹងរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក​លើកទី១​រយៈ​ពេលបីថ្ងៃនៅខេត្តស្ទឹងត្រែង

    កម្ពុជានឹងរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក​លើកទី១​រយៈ​ពេលបីថ្ងៃនៅខេត្តស្ទឹងត្រែង

    ភ្នំពេញ៖កម្ពុជានឹងរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងទេស​ចរណ៍ រួមសហការជាមួយរដ្ឋបាល​ខេត្តស្ទឹងត្រែងរៀបចំ “ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១” មានរយៈពេល ៣ថ្ងៃ ដែលនឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា នៅសហគមន៍​អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្រសួងទេសចរណ៍បញ្ជាក់ថា ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូក​កៃយ៉ាកនេះ ត្រូវបានរៀបចំឡើងក្នុង​គោល​បំណង ដើម្បីលើកកម្ពស់​ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំង​លើកទឹក​ចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញ​កំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។ ទន្ទឹមនេះ ក៏មានការរៀបចំនូវព្រឹត្តិការណ៍ អមសំខាន់ៗមួយចំនួន រួមមាន៖ ១. ពិធីបុណ្យផ្សោតមេគង្គ (ពិធីសូត្រមន្ត) ២. កម្មវិធីអុំទូកកៃយ៉ាក ៣. ការតាំង ពិព័រណ៍ផលិត​ផលសហ​គមន៍​អេកូទេសចរណ៍…

  • ក្នុងមួយថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបទទួលពិនិត្យផ្ទៃពោះដល់ស្រ្តី ពី ៣០០ ទៅ៥០០នាក់

    ក្នុងមួយថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបទទួលពិនិត្យផ្ទៃពោះដល់ស្រ្តី ពី ៣០០ ទៅ៥០០នាក់

    ភ្នំពេញ៖ខណៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥​ដើម្បីគាំទ្រ​ដល់មូលនិធិគន្ធបុប្ផាកម្ពុជាដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២៥ យើងសូមគូសរំលេចពីសកម្មភាពមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបបន្តិច។ មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបទទួលពិនិត្យផ្ទៃពោះដល់ស្រ្តី ពី ៣០០ ទៅ ៥០០នាក់ និងសម្រាលកូន ពី ៦០ និង ៨០នាក់ ក្នុងមួយថ្ងៃៗ ដោយក្នុង​នោះមាន ១០ និង ១៥ករណី ជាស្រ្តីដែលមានហានិភ័យ ដូចជាកូនខ្សោយ​បញ្ហាលើសសម្ពោធ​ឈាម និងជំងឺបង្រុងក្រឡាភ្លើង ជាដើម។ ចាប់តាំងពីបើកដំណើរការផ្នែកសម្ភពនៅឆ្នាំ២០០១ មក រហូតមកដល់បច្ចុប្បន្ន, មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប បានដើរតួយ៉ាងសំខាន់​ក្នុងការជួយសង្រ្គោះម្ដាយ និងទារក។ ការព្យាបាលប្រកបដោយគុណភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ បានធ្វើឱ្យមន្ទីរ​ពេទ្យ​នេះ ក្លាយជាមន្ទីរពេទ្យសម្ភព​ឈានមុខ​មួយ ដែលជាទីទុកចិត្ត​បំផុត​សម្រាប់ពលរដ្ឋ ជាពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះទាំងអស់នៅកម្ពុជា។ ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគ​តាមរយៈគណនីរបស់មូលនិធិគន្ធ​បុប្ផា​កម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR…

  • ឯកឧត្តម កើត រិទ្ធ ជួបពិភាក្សាការងារជាមួយអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី

    ឯកឧត្តម កើត រិទ្ធ ជួបពិភាក្សាការងារជាមួយអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី

    ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Igor KRASNOV អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី នៅទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់ស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា ក្នុងអំឡុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងសហព័ន្ធរុស្ស៊ី និងកម្ពុជា បានបន្តពង្រីកលើវិស័យផ្សេងៗ រួមទាំងនយោបាយ សេដ្ឋកិច្ច ការពារជាតិ និងវប្បធម៌ ហើយទំនាក់ទំនងទ្វេភាគីក្នុងវិស័យយុត្តិធម៌ក៏មានការរីកចម្រើនផងដែរ។ ឯកឧត្តម Igor Krasnov បានសង្កត់ធ្ងន់ថា ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ីទទួលបានអំណាចយ៉ាងទូលំទូលាយ ក្នុងការត្រួតពិនិត្យ ការសម្របសម្រួល និងការការពារសិទ្ធិមនុស្ស ដែលកិច្ចការជាច្រើនទាំងនេះមានការពាក់ព័ន្ធគ្នាជាមួយសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌កម្ពុជា។ ឯកឧត្តមអគ្គរដ្ឋអាជ្ញាបានគូសបញ្ជាក់ថា យើងចែករំលែកមូលដ្ឋានរួមដ៏រឹងមាំ ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានធ្វើបច្ចុប្បន្នភាពដែលយើងនឹងចុះហត្ថលេខានៅថ្ងៃនេះ។ វាក៏គិតដល់បទពិសោធន៍ដែលមានស្រាប់នៃអន្តរកម្មរវាងស្ថាប័នទាំងពីរផងដែរ។ ឯកសារនេះ នឹងពង្រឹងមូលដ្ឋានច្បាប់សម្រាប់ការងាររួមគ្នា ក្នុងវិស័យទប់ទល់នឹងការគំរាមកំហែងឆ្លងព្រំដែននៃឧក្រិដ្ឋកម្ម និងរួមចំណែកដល់ការផ្លាស់ប្តូរការអនុវត្តដ៏តឹងរ៉ឹងបន្ថែមទៀត សំដៅបង្រួបបង្រួម និងលើកកម្ពស់តួនាទីប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ។ ឯកឧត្តម Igor Krasnov បន្ថែមថា…