-
រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យបងប្អូនធ្វើពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យបងប្អូនធ្វើពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ និងដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រើន និងជួយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ជូនបងប្អូនប្រជាកសិករ ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ដូចនេះក្នុងឱកាស អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំដំឡូងមី ក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយអមដំណើរពី ឯកឧត្តម ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រី បាននាំកសិដ្ឋានគីរីទេស ដែលប្រមូលទិញម្ទេសពូជដៃនាង និងណាលី ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញផង មកពន្យល់ពីតម្រូវការ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋ នៅពេលប្រមូលផល ក្នុងករណីបងប្អូនចូលរួមដាំ។ ទន្ទឹមនេះ ឯកឧត្តមឌិត ទីណា បានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួងលើមុខដំណាំសក្តានុពលផ្សេងទៀត ស្របតាមតម្រូវការទីផ្សារ។ លោក ញ៉េន សំអូន តំណាងប្រជាកសិករបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ និងផលប្រយោជន៍ប្រជាកសិករ តាមរយ:ការអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីពិនិត្យស្ថានភាព នៃការដាំដុះ បកស្រាយពន្យល់អំពីយន្តការទីផ្សារ និងតម្រង់ទិសផលិតកម្មឱ្យទទួលបានប្រាក់ចំណេញ…
-
បើកពិធីសម្ពោធសរសេរសៀវភៅ ផែនទីជីវិត ដើម្បីគាស់ព្រលឹងស្នាដៃអ្នកនិពន្ធខ្មែរ លើកកម្ពស់ស្នាដៃអ្នកនិពន្ធចាស់ពីបុរាណ

(ភ្នំពេញ)៖ ឧកញ៉ា ជា តុងហ៊ួរ បានប្រមែប្រមូលយកនូវចំណេះដឹងផ្សេងៗដែលខ្លួនមាន និងបទពិសោធជីវិតពិតនៅក្នុងការធ្វើជំនួញ និងបទពិសោធជីវិតពិតនៅក្នុងសង្គម ដែលលោកបានប្រឡូកជាង ១៥ឆ្នាំ មកចែករំលែកទុកជាចំណេះដឹង និងមេរៀនសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវជនជំនាន់ក្រោយបានដឹងជៀសវាងការចាញ់បោកគេ។ សៀវភៅផែនទីជីវិត គឺឧកញ៉ា ជា តុងហ៊ួរ បានចាប់ដៃ និងរួមសហការសរសេរ និងផលិតមកជាមួយអ្នកនិពន្ធជើងចាស់របស់កម្ពុជា ១រូប លោក ទឹម ម៉ានី (ស្មេរ) គឺជាអ្នកនិពន្ធជើងចាស់ដែលមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងវិស័យតែងនិពន្ធដែលមកដល់ពេលនេះ លោកបានសរសេរសៀវភៅបានចំនួន ៣៤២ចំណងជើងរួចមកហើយ។ លោក ទឹម ម៉ានី និងឧកញា ជា តុងហ៊ួរ បានសហការសរសេរសៀវភៅផែនទីជីវិតនេះ មានកម្រាស់ដល់ទៅ ៥៩៩ទំព័រ ហើយសៀវភៅនេះ បង្ហាញ និងបរិយាយពីចំណេះដឹងពិតជាក់ស្តែង និងបទពិសោធជីវិតពិតរបស់ឧកញ៉ា ជា តុងហ៊ួរ នៅក្នុងពិភពជំនួញ និងនៅក្នុងសង្គមជាក់ស្តែងដែលលោកបានឆ្លងកាត់ប្រមាណជាង ១៥ឆ្នាំ។ សៀវភៅនេះ ក៏បកអាក្រាតផងដែរពីទម្រង់នៃការឆបោកជាច្រើននៅក្នុងប្រទេសកម្ពុជា រួមទាំង ការចាញ់បោកទៅលើជំនឿអរូបីផ្សេងៗ។ ឧកញ៉ា ជា តុងហ៊ួរ បានអះអាងថា គោលដៅរបស់លោកធំបំផុតនៅក្នុងការសរសេរសៀវភៅផែនទីជីវិតនេះ…
-
បន្ទាប់ពីសាកសួររួច ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអតីត អ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស ( ម១ ) ពាក់ព័ន្ធបទល្មើស គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស

-
ផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយ៍ភាពកាន់តែខ្លាំង ដែលល្បីរហូតដល់ក្រៅប្រទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោក

(ភ្នំពេញ)៖ នៅពេលនេះផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយ៍ភាពកាន់តែខ្លាំងឡើងដែលល្បីរហូតដល់ក្រៅប្រទេសតាមរយៈប្រ័ពន្ធផ្សព្វផ្សាយធំៗលើពិភពលោក ។ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅពេលចំនួនប្រជាពលរដ្ឋនៅផ្លូវថ្មើរជើង (Walk Street) កើនឡើងឥតឈប់ឈរ។ ឥឡូវនេះចំនួន ប្រជាពលរដ្ឋមកលេងកំសាន្តនៅផ្លូវថ្មើរជើងកាន់តែកើនឡើងក៏កើតមានបញ្ហាខ្វះចន្លោះខ្លះបញ្ហាការលក់ដូរ បញ្ហាចំណតនិងបញ្ហា បរិស្ថានត្រូវតែធ្វើការកែលម្អរ ។ ក្រោមការដឹកនាំនិងការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដែលតែងយកចិត្តទុកដាក់ទៅលើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅផ្លូវថ្មើរជើង (Walk Street) ។ ការកំណត់ចំនួនស៊ីក្លូឱ្យចូលផ្លូវថ្មើរជើងតែ ១៤គ្រឿងក្នុងមួយថ្ងៃ (សៅរ៍ និង អាទិត្យ)ដោយឆ្លាស់គ្នាសម្រាប់ចូលដឹកភ្ញៀវដែលលំបាកក្នុងការធ្វើដំណើរ។ ចំពោះបញ្ហាធុងសំរាមដែលរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឲ្យដាក់លើផ្លូវថ្មើរជើង (Walk Street)ទេ គឺត្រូវដាក់លើចិញ្ចើមផ្លូវ។ តែអ្នកលក់ដូរតែងរុញចេញដើម្បីញែកកន្លែងសម្រាប់លក់ដូរ ។ សូមជម្រាបជូនថា មកដល់ពេលនេះផ្លូវថ្មើរជើង (Walk Street) មានអាយុ ១៥សប្តាហ៍ហើយ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងពីការរៀបចំពិធីបើកជាផ្លូវការ(ឆ្នាំទេសចរណ៍កម្ពុជា.ចិន២០២៥) ដែលគ្រោងធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៥ ខាងមុខនេះដែលក្នុងនោះនៅថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យទី២៤ និង ២៥ឧសភា ព្រឹត្តិការណ៍នេះនឹងមានការសម្តែងទស្សនីយ៍ភាពសិល្បៈរួមគ្នាកម្ពុជា.ចិន…
-
កម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំវេទិកាជំនួបវិនិយោគកម្ពុជា CIM 2025 ផ្លាស់ប្តូរបទពិសោធន៍សហគ្រិនភាពក្នុងស្រុក និងការទាក់ទាញអ្នកវិនិយោគនៅក្រៅប្រទេស

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច នៅកម្ពុជា ព្រមទាំងដៃគូសហការ នឹងរៀបចំវេទិកាជំនួបវិនិយោគកម្ពុជា CIM 2025 ផ្លាស់ប្តូរបទពិសោធន៍សហគ្រិនភាពក្នុងស្រុក និងការទាក់ទាញអ្នកវិនិយោគនៅក្រៅប្រទេស រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនានេះ នៅសណ្ឋាគារសុខារាជធានីភ្នំពេញ ដែលមានសហគ្រិនជាតិ អន្តរជាតិចូលរួមប្រមាណជិត ២៥០ក្រុមហ៊ុន ។ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជា ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានថ្ងៃទី២៤ ខែឧសភានេះថា វេទិកាជំនួបវិនិយោគកម្ពុជា CIM 2025 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនេះ មកដល់ពេលនេះ មានក្រុមហ៊ុនវិនិយោគទុននៅក្រៅប្រទេសបានចុះឈ្មោះបានប្រមាណ ៩០ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុកចំនួន ១៥០ក្រុមហ៊ុន នឹងចូលរួមដើម្បីស្វែងរកឱកាសភ្ជាប់ដៃគូអាជីវកម្ម បង្កើតឱកាសការងារ ជាពិសេសការជំរុញកំណើនអាជីវកម្ម និងការងារក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា បច្ចុប្បន្ន ក្រសួងទេសចរណ៍មានគម្រោងអាជីវកម្ម ដែលមានសក្តានុពលជាច្រើន នៅក្នុងវិស័យទេសចរណ៍ ហើយតាមរយៈ វេទិកាជំនួបវិយោគកម្ពុជា ២០២៥នេះ បណ្តាក្រុមហ៊ុននានានឹងពង្រីកអាជីវកម្ម ពង្រីកការវិយោគទុន ជាពិសេសការទទួលបានការបណ្តាក់ទុនវិយោគថ្មីៗមកពីក្រៅប្រទេសច្រើនថែមទៀត…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទសូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមបីបាច់ ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ។ សូម សម្តេចអគ្គមហាពញាចក្រី និង សម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ មានបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ កាយពលរឹងមាំខ្លាំងក្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជូនគ្រឿងចក្រទៅកាយបើកមុខទឹកបញ្ចៀសការជន់លិចនៅព្រំប្រទល់ស្រុកចំនួនពីរ

បន្ទាយមានជ័យ៖ដើម្បីបញ្ចៀសពីការលិចលង់ស្រូវ ដោយសារការមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃ រដ្ឋបាលខេត្តបន្ទាយមានជ័យដោយមានមន្ទីរជំនាញជាសេនាធិការ បានបញ្ជូនគ្រឿងចក្រទៅកាយបើកមុខទឹកពីផ្នែកខាងលើ ត្រង់ចំណុចភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលមានព្រំប្រទល់ជាប់នឹងស្រុកស្វាយចេក ដើម្បីបញ្ចៀសការ លិចលង់ដំណាំស្រូវដែលទើបនឹងដាំដុះ។ នៅចុងសប្ដាហ៍នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីជំនាញនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត អភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញពិនិត្យសកម្មភាពគ្រឿងចក្រចុះកាយបើកមុខទឹក ដើម្បីបញ្ចៀសការជន់លិចដំណាំស្រូវនៅចំណុចអូរព្រំប្រទល់ឃុំស្លក្រាម ស្រុកស្វាយចេក និងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត បានរំលឹកដល់រដ្ឋបាលក្រុង -ស្រុកទាំង៩ ឱ្យ យកចិត្តទុកដាក់តាមដានស្ថានភាពទឹក ខណៈមួយរយៈនេះមានភ្លៀងជាបន្តបន្ទាប់ ដែលអាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ឯកឧត្តមបញ្ជាក់ថា ក្នុងករណីតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ត្រូវរកគ្រប់មធ្យោបាយដើម្បីការរំដោះទឹកកុំឱ្យមានការជន់លិច។មួយវិញទៀត ក្នុងករណីជំនន់ទឹកភ្លៀងធំ ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕អត្ថបទនិងរូបភាព៖ ឃិន គន្ធា
-
អភិបាលខេត្តកំពង់ចាមអញ្ជើញពិនិត្យផ្លូវនៅស្រុកព្រៃឈរនិងស្រុកបាធាយ

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងមន្រ្តីពាក់ព័ន្ធបានអញ្ជើញពិនិត្យការថែទាំផ្លូវនៅស្រុកព្រៃឈរនិងលទ្ធភាពជួសជុលផ្លូវឡើងវិញដែលខូចដោយជំនន់ទឹកភ្លៀងនៅស្រុកបាធាយ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងមន្រ្តីជំនាញពាក់ព័ន្ធនៅចុងសប្ដាហ៍នេះ បានអញ្ជើញពិនិត្យមើលផ្លូវនៅស្រុកព្រៃឈរនិងនៅស្រុកបាធាយ។ សូមជម្រាបថា ផ្លូវកៅស៊ូមួយខ្សែប្រវែង១៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ត្រូវបានស្ថាបនារួចរាល់ប៉ុន្តែស្ថិតនៅក្នុងអំឡុងពេលថែទាំ ។ដោយឡែកផ្លូវក្រាលកៅស៊ូមួយខ្សែទៀត ស្ថិតនៅក្នុងឃុំសណ្ដែកស្រុកបាធាយ បានរងការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក ។ ក្នុងឱកាសពិនិត្យមើលការថែទាំផ្លូវនៅស្រុកព្រៃឈរ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអ្នកសាងសង់ ធ្វើរបាំងដែកនៅចំណុចដែលមានប្រឡាយទឹក ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។ ចំណែកផ្លូវកៅស៊ូមួយខ្សែនៅស្រុកបាធាយ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមកឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្រ្តីជំនាញឱ្យធ្វើការសិក្សា ពិនិត្យលទ្ធភាពជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលនៅក្នុងការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្ម របស់ប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅតំបន់ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់៕អត្ថបទនិងរូបភាព៖លី ពៅ
-
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការងារសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសាស្រ្តភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពញ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ។ នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលនូវការប្រគល់ភារកិច្ចពីសម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ដែល សម្តេចទាំងទ្វេ បានបរិច្ចាគធនធានផ្ទាល់របស់សម្តេច ដើម្បីសាងសង់ព្រះមហាចេតិយ ដែលមានទំហំខឿន(២៧ម៉ែត្រ X ៣៥,១ម៉ែត្រ) តួចេតិយទំហំ(អ័ក្ស) ១១ម៉ែត្រ X ១១ម៉ែត្រ និងកម្ពស់ ៣៧,១ម៉ែត្រ ដើម្បីថ្វាយប្រគេន សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់…
-
កម្ពុជា-ចិន ប្រារព្ធពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍ ២០២៥”

ភ្នំពេញ ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ូ ឃុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីបើក “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” អមដោយការសម្តែងសិល្បៈពិសេស “សម្រស់កម្ពុជា-ជាំងស៊ូ” ។ ក្នុងពិធីដ៏វិសេសវិសាលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័ន តំណាងអង្គទូតនៃប្រទេសជាមិត្ត ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីដ៏នេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត…