Category: ព័ត៌មានជាតិ

  • រាជរដ្ឋាភិបាលចេញសារាចរស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណៈ

    រាជរដ្ឋាភិបាលចេញសារាចរស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណៈ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលចេញសារាចរស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណៈ។ នេះបើយោងតាមសារចរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។ សារាចរដដែលបានឱ្យដឹងថា ចាប់តាំងពីនីតិកាលទី១ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ននេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានជំរឿនមន្ត្រីរាជការស៊ីវិលចំនួន៣លើក រួចមកហើយ លើកទី១ នៅឆ្នាំ១៩៩៥ លើកទី២ នៅឆ្នាំ១៩៩៩-២០០១ និងលើកទី៣ នៅឆ្នាំ២០១០។ តាមរយៈលទ្ធផលនៃជំរឿនទាំងនេះ រាជរដ្ឋាភិបាលបានកសាងមូលដ្ឋានទិន្នន័យមន្ត្រីរាជការស៊ីវិលសម្រាប់ប្រើប្រាស់ក្នុងការពង្រឹង និងការគ្រប់គ្រង មន្ត្រីរាជការរហូតមកដល់បច្ចុប្បន្ន។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈ (១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី (២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង(៣)ការដាក់ឱ្យអនុវត្ត ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ព្រមទាំងវិធានការគន្លឹះក្នុងការលើកកម្ពស់គុណភាព អប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងវិធានការគន្លឹះក្នុង វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលសូមដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និង ជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ។ សូមអញ្ជើញអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ……

  • ក្រសួងព័ត៌មានចេញសេចក្តីថ្លែងការណ៍ពីបុគ្គលឈ្មោះ អ៊ុត ម៉ៅដែល ជាប់បណ្ដឹងចំនួន ១៥ ផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់

    ក្រសួងព័ត៌មានចេញសេចក្តីថ្លែងការណ៍ពីបុគ្គលឈ្មោះ អ៊ុត ម៉ៅដែល ជាប់បណ្ដឹងចំនួន ១៥ ផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់

    (ភ្នំពេញ)៖ ក្រសួងព័ត៌មាននៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២៥នេះបានចេញសេចក្តីថ្លែងការណ៍មួយជុំវិញរឿងបុគ្គលឈ្មោះ អ៊ុត ម៉ៅ ដែលពាក់ព័ន្ធពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជា សាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់។ ក្នុងសេចក្តីថ្លែងការណ៍នេះក្រសួងព័ត៌មានបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួនបានផ្សព្វផ្សាយពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលត្រូវ បានជាប់បណ្ដឹងចំនួន ១៥ សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន តាំង ពីខែកុម្ភៈ ឆ្នាំ២០២២ មក និងត្រូវបានចាប់ខ្លួនពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជា សាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ ដែលកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ន រង់ចាំ បន្តនីតិវិធី ដោយធ្វើអត្ថាធិប្បាយផ្សេងៗ ដែលប៉ះពាល់ដល់សុចរិតភាព និងស្ថានភាពជាក់ស្តែងទាក់ទងនឹង បុគ្គលនេះ។ ជុំវិញករណីនេះដែរ ក្រសួងព័ត៌មានគូសបញ្ជាក់ថា៖ ១-បុគ្គល អ៊ុក ម៉ៅ ជាអ្នកបម្រើការនៅអង្គភាព ឥន្ទ្រីផ្លើស ញូស៍ ប៉ុន្តែលោកមិនមានបណ្ណសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មានឡើយ ។ ២-ក្រសួងព័ត៌មាន ប្រឆាំងដាច់ខាតមិនអនុញ្ញាតឱ្យជនទាំងឡាយណា ជ្រកក្រោមស្លាកព័ត៌មានទៅ បម្រើរឿងផ្សេង ដែលក្រៅអំពីសេរីភាពសារព័ត៌មាន…

  • ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (CCCSP 2024-2033)

    ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (CCCSP 2024-2033)

    (ភ្នំពេញ)៖ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (CCCSP 2024-2033) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥ នេះ ពីសំណាក់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ផែនការយុទ្ធសាស្ត្រថ្មីនេះ មានគោលបំណងដោះស្រាយគម្លាតនៃការអនុវត្ត ដើម្បីសម្រេចបាននូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងឆ្ពោះទៅកាន់ប្រទេសអព្យាក្រឹតភាពកាបូន។ ជាពិសេស ផែនការនេះបានទទួលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ និងគ្រប់វិស័យ ដើម្បីឆ្លើយតបចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសកុមារ និងស្ត្រី។ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើង និងបានថ្លែងអំណរគុណដល់ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ៣ (CCCA3) ដែលបានជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន ដៃគូ និងម្ចាស់ជំនួយដែលរួមមាន សហភាពអឺរ៉ុប (EU) UNDP និងប្រទេសស៊ុយអែត (Sida)។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ ការផ្តល់ជំនាញបច្ចេកទេសពីអង្គការ UNICEF អង្គការ OXFAM និងដៃគូអភិវឌ្ឍន៍ទាំងអស់ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាយ៉ាងមុតមាំក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ តាមរយៈ ក្រមបរិស្ថាន និងធនធានធម្មជាតិ និង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨…

  • សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា មានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់

    សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា មានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា C.V.A នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជា ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយកិច្ចប្រជុំថា នៅក្នុងកិច្ចប្រជុំនោះ គឺគោលដៅសំខាន់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវត្តបន្ត ។ ក្នុងកិច្ចប្រជុំ សម្ដេចតេជោ បានរៀបចំឲ្យដំណើរការនៃក្រុមព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដោយនៅក្នុងនោះ ឱ្យមានសកម្មភាពនៃការបង្កើតដាក់ឲ្យដំណើរការនៃបណ្ដាញសង្គមផ្លូវការរបស់សមាគមអតីតយុទ្ធជនកម្ពុជាមានដូចជា Facebook, Telegram ,youtube, និងTikTok ជាដើម ដើម្បីធ្វើយ៉ាងណា ជំរុញការផ្សព្វផ្សាយនូវសកម្មភាព ជាស្នាដៃ ជាសមិទ្ធផល និងផ្សព្វផ្សាយអំពីការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសកម្មភាព និងការរស់នៅរបស់អតីតយុទ្ធជនកម្ពុជាឲ្យកាន់តែផុសផុសឡើងនៅលើបណ្ដាញសារព័ត៌មាន ពោលចំពោះបណ្ដាញផ្សព្វផ្សាយសង្គមតែម្ដង ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានលើកឡើងនូវចំណុចស្នូលសំខាន់ៗ…

  • គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនៃក្រសួងប្រៃសណីយ៍និងតំណាងក្រសួងអប់រំ បានជួបពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

    គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនៃក្រសួងប្រៃសណីយ៍និងតំណាងក្រសួងអប់រំ បានជួបពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក តាំង ប៊ុនហុង ប្រធាននាយកដ្ឋានគោលនយោបាយនិងនីតិកម្មនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល ដើម្បីពិភាក្សាលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។ មុននឹងចូលទៅកាន់កិច្ចពិភាក្សា ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជម្រាបអំពីសាវតានិងដំណើការនៃការរៀបចំយុទ្ធសាស្រ្តជាតិ ព្រមទាំងបទបង្ហាញអំពីខ្លឹមសារសេចក្ដីព្រាង និងផែនការបន្ទាប់។ តំណាងក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ព័ត៌មានវឌ្ឍនភាពនិងស្ថានភាពបច្ចុប្បន្នអំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំនិងបានផ្តល់ធាតុចូលសំខាន់ៗដើម្បីកែសម្រួលសេចក្តីព្រាងយុទ្ធសាស្រ្តជាតិនេះឱ្យកាន់តែប្រសើរឡើង។ លោកប្រធាននាយកដ្ឋានបានជម្រាបពីការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតដែលរៀបចំដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ តំណាងក្រសួងអប់រំ យុវជន និងកីឡានឹងបន្តពិភាក្សាផ្ទៃក្នុងក្រសួង ហើយនឹងផ្ដល់ធាតុចូលជាលាយលក្ខណ៍អក្សរមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងមានទិសដៅកាន់តែច្បាស់លាស់សម្រាប់ប្រែក្លាយចក្ខុវិស័យជាការពិតនិងកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដ៏រស់រវើក សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងប្រៃសណីយ៍ជួបប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

    ក្រសួងប្រៃសណីយ៍ជួបប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

    (ភ្នំពេញ)៖ ឯកឧត្ដម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយនិងទូរគមនាគមន៍ កាលពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៥បានជួបប្រជុំជាមួយតំណាងក្រសួង ស្ថាប័នចំនួន៤ ដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត រួមមាន (១) កិច្ចប្រជុំទ្វេភាគីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(២) កិច្ចប្រជុំជាមួយនឹងធនាគារជាតិនៃកម្ពុជានិងនិយ័តករនិងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង (៣) កិច្ចប្រជុំទ្វេភាគីជាមួយក្រសួងពាណិជ្ជកម្ម។ ក្នុងកិច្ចប្រជុំទាំង៣លើក ក្រោយពីក្រុមការងារ ក.ប.ទ. បានជម្រាបអំពីសាវតា ដំណើរការនៃការរៀបចំ ផែនការបន្ទាប់ ព្រមទាំងបទបង្ហាញអំពីខ្លឹមសារនៃសេចក្តីព្រាងនេះ ក្រសួង ស្ថាប័នបានសម្ដែងមតិគាំទ្រលើការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ និងបានផ្ដល់មតិយោបល់ល្អៗជាច្រើនសម្រាប់ការរៀបចំកំណែបន្ទាប់។ ក្រុមការងារ ក.ប.ទ. និង តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្លាស់ប្ដូរយោបល់យ៉ាងស៊ីជម្រៅនិងប្រកបដោយភាតរភាព ជ្រោមជ្រែងគ្នាទៅវិញទៅមកលើកិច្ចការពាក់ព័ន្ធ។ ជាក់ស្ដែង ឯកឧត្ដម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានណែនាំឱ្យក្រុមការងារក្រសួងឧស្សាហកម្មរៀបចំកិច្ចប្រជុំអន្តរអគ្គនាយកដ្ឋានដើម្បីប្រមូលធាតុចូលឱ្យបានកាន់តែស៊ីជម្រៅលើវិស័យសំខាន់ៗ រួមមានកម្មន្តសាលនិងសហគ្រាសធុនតូចនិងមធ្យម ដើម្បីចូលរួមធ្វើឱ្យសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២០ ខែឧសភា លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ…

  • រដ្ឋបាលខេត្តបាត់ដំបងផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៤៧ អនក្រ.បក និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនព្រះសង្ឃ

    រដ្ឋបាលខេត្តបាត់ដំបងផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៤៧ អនក្រ.បក និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនព្រះសង្ឃ

    បាត់ដំបង៖នៅសាលប្រជុំសាលាខេត្តកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបងបានប្រជុំផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ និងប្រកាសលេខ៤២២១ ប្រក របស់ ក្រសួង​មហាផ្ទៃ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅ​ប្រគេនដល់ព្រះសង្ឃ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ដោយមានការនិមន្តចូលរួម​ពីព្រះ​សង្ឃ ចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់​អាវុធ អភិបាលក្រុង ស្រុក អធិការក្រុងស្រុក មន្រ្តីរាជការ មេឃុំចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។ កិច្ចប្រជុំបានស្តាប់ការធ្វើបទបង្ហាញរបស់មន្រ្តីនគរបាលជំនាញផ្នែកអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងពីខ្លឹមសារអនុក្រឹត្យ ប្រកាសរបស់​ក្រសួងមហាផ្ទៃ និងនីតិវិធីនៃការចុះបញ្ជីស្នាក់នៅប្រគេនព្រះសង្ឃ ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានគូសរំលេចថា អត្តសញ្ញាណ​បណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គល​ដែលមាន​សញ្ជាតិខ្មែរគ្រប់រូបចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ រួមមាន ព្រះសង្ឃ ជនវិបល្លាសស្មារតី ទណ្ឌិត ខណៈកាលពីមុន​មិន​អនុញ្ញាត ហើយទៅថ្ងៃអនាគត នឹងផ្តល់ឱ្យកុមារចាប់ពីអាយុ៥ឆ្នាំឡើងទៅ។ទន្ទឹមនេះក៏ផ្តល់សុពលភាពអចិន្ត្រៃយ៍ ចំពោះ​បុគ្គល ដែលមានអាយុចាប់​ពី៦០ឆ្នាំឡើង។អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាទម្រង់សន្លឹកប្លាស្ទិក…

  • កងទ័ពរំដោះប្រជាជនចិនរួមចំណែកលើកកម្ពស់គុណភាពសិក្សានៅជនបទ

    កងទ័ពរំដោះប្រជាជនចិនរួមចំណែកលើកកម្ពស់គុណភាពសិក្សានៅជនបទ

    (កំពង់ឆ្នាំង)៖ កងទ័ពរំដោះប្រជាជនចិនមានកិត្តិយសយ៉ាងខ្លាំងក្នុងការចូលរួមចំណែកគាំទ្រដល់ការអប់រំរបស់កុមារកម្ពុជាដែលជាអនាគតរបស់ជាតិ។ សកម្មភាពនេះបង្ហាញពីចំណងកាន់តែរឹងមាំរួមគ្នានៃទំនាក់ទំនងយូរអង្វែងដែលមិនត្រឹមរវាងកងទ័ពនៃប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្កើនមេត្រីភាពនៃកល្យាណមិត្តរវាងប្រជាជននៃប្រទេសយើងទាំងពីរថែមទៀត។ នេះគឺជាការលើកឡើងរបស់លោក វរសេនីយ៍ឯក​ Chen Yajun តំណាងកងទ័ពរំដោះប្រជាជនចិន កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ តំណាងកងទ័ពរំដោះប្រជាជនចិនដែលបានចូលរួមក្នុងលំហាត់នាគមាសឆ្នាំ២០២៥ បានផ្តួចផ្តើមអនុវត្តសកម្មភាពមនុស្សធម៌​ ដោយប្រគល់សម្ភារសិក្សា សម្ភារកីឡាជាច្រើនប្រភេទ ដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាតាំងខ្មៅ ស្ថិតនៅក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្សនៅជនបទ ។ លោកស្រី​ ហែម​ សាវេត​ អភិបាលរងស្រុកសាមគ្គីមានជ័យបានមានប្រសាសន៍ថា កងទ័ពរំដោះប្រជាជនចិនមិនត្រឹមតែជាដៃគូសហការផ្នែកយោធាជាមួយកងយុទ្ធពលខេមរភូមិន្ទក្នុងក្របខណ្ឌសមយុទ្ធ«នាគមាស២០២៥»ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូមនុស្សធម៌ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍជនបទ និងការរួមចំណែកលើកកម្ពស់គុណភាពអប់រំដល់សិស្សានុសិស្សកម្ពុជាថែមទៀតផងដែរ។ ក្នុងនាមជាអ្នកសម្របសម្រួលដល់សកម្មភាពមនុស្សធម៌នេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា «សកម្មភាពនេះជាផ្នែកមួយនៃការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ និងបញ្ជាក់ពីកិច្ចសហការល្អរវាងកងទ័ពនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនផងដែរ»។ លោកបណ្ឌិតបានបន្ថែមថា ក្រោមទម្រដ៏រឹងមាំនៃកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី សមយុទ្ធ«នាគមាស»ដែលបានរៀបចំជាប្រចាំឆ្នាំរយៈពេល៧ឆ្នាំមកហើយរវាងកងទ័ពប្រទេសយើងទាំងពីរ កម្ពុជានិងចិន មិនត្រឹមជាការបង្កើនទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែរឹងមាំថែមទៀតលើវិស័យយោធាដើម្បីចូលរួមចំណែកថែរក្សាសន្តិសុខក្នុងតំបន់ និងសកលលោកប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាបង្ហាញពីភាពជិតស្និទ្ធ បំណងល្អ និងការចងមិត្តភាពឲ្យកាន់តែរឹងមាំរវាងប្រជាជនកម្ពុជានិងចិនតាមរយៈភក្តីភាពចំពោះសន្តិភាព និងសុភមង្គលសង្គមថែមទៀតផង៕ ដោយ ៖ ង៉ាន់…

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់​កម្មសិទ្ធអចលនវត្ថុចំនួន២២១បណ្ណ ជូនប្រជាពលរដ្ឋនៅឃុំ​កាហែង

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់​កម្មសិទ្ធអចលនវត្ថុចំនួន២២១បណ្ណ ជូនប្រជាពលរដ្ឋនៅឃុំ​កាហែង

    កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋា​ភិបាល​ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២០ ខែឧសភានៅ​សាលាឃុំកាហែង បានអញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចល​ន​វត្ថុជូនប្រជាពលរដ្ឋ មកពី៧ភូមិ នៃឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន២២១បណ្ណ។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងក្រៃលែង​ចំពោះ​ឯកឧត្តម​ ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ​ប្រជា​ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ជាពិសេសលើការងារ​ចុះ​បញ្ជីកម្មសិទ្ធ​ដីធ្លី ដែលជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ភាព​ស្រប​ច្បាប់នូវការ​កាន់កាប់ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ។ ចំណែកឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមត្រេកអរជាមួយ​ប្រជាពល​រដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធ និងបានវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំ ជាពិសេសក្រុមការងារទាំងអស់ នៃ​ក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺក្នុងការជំរុញការចុះបញ្ជីដីធ្លី ជូនប្រជា​ពលរដ្ឋបានឆាប់រហ័សឈានទៅដល់ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុនាពេលនេះ៕ ដោយ៖ ម៉ុន សំអាត

  • ចម្លាក់អវលោកេស្វរៈ មានដៃឬព្រហស្ថ១០ នៅប្រាសាទបន្ទាយឆ្មារ ជាចំណុចទាក់ទាញទេសចរខ្លាំង

    ចម្លាក់អវលោកេស្វរៈ មានដៃឬព្រហស្ថ១០ នៅប្រាសាទបន្ទាយឆ្មារ ជាចំណុចទាក់ទាញទេសចរខ្លាំង

    បន្ទាយមានជ័យ៖ប្រាសាទបន្ទាយឆ្មារ ចំណុចដែលទាក់ទាញភ្ញៀវបំផុត គឺរូប​ចម្លាក់​អវលោកេស្វរៈ មានដៃឬព្រហស្ថ១០​ឆ្លាក់​ជាប់ជញ្ជាំងរោងទងទី៣នៃប្រាសាទបន្ទាយឆ្មារ ។ដោយសារភាព​លេចធ្លោនៃ​ចម្លាក់នេះបានធ្វើឱ្យភ្ញៀវទាំង​ឡាយ​ដែលពុំទាន់បានមកទស្សនាប្រាសាទបន្ទាយឆ្មា តែងតែប៉ងប្រាថ្នា​ចង់ឃើញដោយ​ផ្ទាល់។ ប្រាសាទបន្ទាយឆ្មារ ឋិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។លោក យង់ តាំងកួយ ប្រធាន​មន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅតាមរោងទងនីមួយៗ នៃប្រាសាទបន្ទាយឆ្មារ បុព្វបុរស​យើងបានឆ្លាក់នូវតថភាពប្រវត្តិសាស្ត្រដែលបានឆ្លុះបញ្ចាំងជំនឿសាសនា ទំនៀមទំលាប់ ប្រពៃណីខ្មែរ និងសិល្បៈ​វប្បធម៌​ជាតិ រួមទាំងការធ្វើសេដ្ឋកិច្ច នយោបាយដឹកនាំគ្រប់គ្រងព្រះនគរនាយុគសម័យ រាជព្រះបាទជ័យវរ្ម័នទី៧ ។ លោកបន្តថា ក្នុងចំណោមរូបចម្លាក់ទាំងអស់នោះ អវលោកេស្វរៈ មានដៃឬព្រហស្ថ១០ នៅប្រាសាទបន្ទាយឆ្មារ បានទាក់ទាញ​អ្នកមក​ទស្សនាគ្រប់ៗគ្នា ថែមទាំងបានគោរព បូជា និងធ្វើពិធីបន់ស្រន់ផ្សេងៗទៅតាមជំនឿរបស់ពួកគេ។ ចំណែក លោក តាត់ សុផល ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារបានគូសរំលេចថា ព្រះពោធិសត្វអវលោកេស្វរៈ ដែល​មានដៃឬ ព្រះហស្ថទាំង១០ នេះ តំណាងឱ្យទិសទាំង៨ និងទិសពីរទៀត គឺទិសខាងក្រោម និងទិសខាង។ មានន័យថា ព្រះអង្គអាចជួយដល់មនុស្ស សត្វ ពពួកទេវតា គ្រប់ពីកន្លែងទាំងអស់ នៅលើចក្រវាលយើងនេះ ។…