Category: ព័ត៌មានជាតិ

  • រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងលើការសិក្សាបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងកំពុងមានការប្រកួតប្រជែងខ្ពស់

    រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងលើការសិក្សាបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងកំពុងមានការប្រកួតប្រជែងខ្ពស់

    (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានថ្លែងថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងលើការសិក្សាបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងជាការចូលរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខេមអេដ ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) សរុបចំនួន ២១៥នាក់ និងកម្មវិធី CAT ០៣នាក់ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ចាក់ថា ការសិក្សាបណ្តុះជំនាញ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងកំពុងមានការប្រកួតប្រជែងខ្ពស់ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាទំនើប ក៏ដូចបច្ចេកវិទ្យារូបវ័ន្តផ្សេងៗ ។ ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញវិស័យបច្ចេកវិទ្យានេះ មកដល់បច្ចុប្បន្ន ការកើនឡើងនៃស្មាតហ្វូន ប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកមានឥទ្ធិពល និងចលនាឌីជីថល បានធ្វើឱ្យយុជនបានក្លាយជាផ្នែកនៃជំនាន់ឌីជីថល ដំបូងគេពិតប្រាកដ ហើយនៅក្នុងឆ្នាំ២០២៥ គឺមានការអប់រំ ភ្ជាប់ទំនាក់ទំនង និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតអនាគត។ ឯកឧត្តមបណ្ឌិត បន្ថែមថា ជុំវិញការរៀនសូត្រនេះ ចំពោះអ្នកសិក្សា គឺមិនចាំបាច់មានចំលើយទាំងអស់ ដើម្បីឈានទៅជំហានដំបូងនោះទេ…

  • សមាជរដ្ឋសភា និងព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា

    សមាជរដ្ឋសភា និងព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា

    (ភ្នំពេញ)៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដែលមានរបៀបវារៈចំនួនបី ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដោយមានវត្តមានចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា, ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា, ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា, ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងវត្តមានចូលរួមពីជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាផងដែរ ។ កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា បានដំណើរតាមរបៀបវារៈ និងបានសម្រេចលទ្ធផល ដូចខាងក្រោម៖ ១-បានអនុម័តលើសំណើសុំបញ្ចូលក្នុងរបៀបវារៈប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា…

  • អគ្គរដ្ឋអាជ្ញារុស្ស៊ីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាជាលើកដំបូង

    អគ្គរដ្ឋអាជ្ញារុស្ស៊ីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាជាលើកដំបូង

    ភ្នំពេញ ៖ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌កម្ពុជា បានអញ្ជើញទទួលដំណើរមកបំពេញទស្សនរបស់ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ីមកកាន់ប្រទេសកម្ពុជា ហើយនេះក៏ជាប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអនុវត្តច្បាប់នៃប្រទេសទាំងពីរផងដែរ។ នៅទីក្រុងភ្នំពេញ ឯកឧត្តម Igor Krasnov នឹងជួបពិភាក្សាជាមួយប្រធានស្ថាប័នពាក់ព័ន្ធ ក៏ដូចជាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបផ្សេងទៀត។ ឯកសារមួយចំនួនគ្រោងនឹងចុះហត្ថលេខា ដើម្បីពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ីបានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ឯកឧត្តម ដោយដាក់កម្រងផ្កានៅវិមានឯករាជ្យ និងនៅរូបសំណាកព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ប្រមុខរដ្ឋកម្ពុជា ដែលបានទាមទារឯករាជ្យភាពជូនជាតិមាតុភូមិ៕ អត្ថបទ ៖ ឈឹម ទីណា

  • គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមដំណើរការកំណែវិញ្ញាសាការប្រឡងប្រជែងមន្ត្រីច្បាប់ (វិញ្ញាសាសរសេរលើកទី២)

    គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមដំណើរការកំណែវិញ្ញាសាការប្រឡងប្រជែងមន្ត្រីច្បាប់ (វិញ្ញាសាសរសេរលើកទី២)

    (ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមដំណើរការកំណែវិញ្ញាសាការប្រឡងប្រជែង បានបើកសន្លឹកកិច្ចការចំនួន ៤១ច្បាប់ គឺជាសន្លឹកកិច្ចការរបស់បេក្ខជនដែលចូលរួមប្រឡងប្រជែងចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី២) ដែលទើបតែបញ្ចប់កាលពីថ្ងៃម្សិលមិញ។ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញមានវត្តមានដ៏ខ្ពង់ខ្ពស់ ដើម្បី ពិនិត្យដោយផ្ទាល់លើដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជន។ ក្នុងដំណើរការកែសន្លឹកកិច្ចការបេក្ខជន តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា គ្រប់ដំណាក់កាលទាំងអស់ ត្រូវស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត។ រាល់ដំណើរការរៀបចំតាក់តែងវិញ្ញាសា ត្រូវធ្វើឡើងដោយសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យនានា និងស្ថាប័នពាក់ព័ន្ធ ដោយស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាល ពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង។ សាស្ត្រាចារ្យ ត្រូវតាក់តែងវិញ្ញាសាអធិប្បាយនីមួយៗ ឱ្យបាន ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទាំង៣ មកបញ្ចូលគ្នា ដោយសម្ងាត់ មានសុក្រឹត្យភាព និងមានតម្លាភាព។ សូមជម្រាបថា រាល់ដំណើរការ ចាប់រាប់ពីការតាក់តែងវិញ្ញាសា ការអនុញ្ញាតឱ្យបេក្ខជនចូលមណ្ឌលប្រឡង…

  • ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា អញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាល ស្តីពី « Certified ISO/IEC 27001 Lead Implementer » នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប

    ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា អញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាល ស្តីពី « Certified ISO/IEC 27001 Lead Implementer » នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប

    (ខេត្តសៀមរាប)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី « Certified ISO/IEC 27001 Lead Implementer » ដែលរៀបចំឡើងចាប់ពីថ្ងៃទី២០-២៣ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ សរុបប្រមាណ ៣០រូប។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្តល់នូវការស្វែងយល់ទ្រឹស្ដី និងការអនុវត្តពាក់ព័ន្ធនឹងគោលការណ៍ច្បាប់ ការកំណត់វិសាលភាពនៃប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន ការវាយតម្លៃហានិភ័យ ការជ្រើសរើសយន្តការគ្រប់គ្រងហានិភ័យ ការអនុវត្តយន្តការ និងការរៀបចំប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានសម្រាប់សវនកម្មវិញ្ញាបនបត្រ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំអនុវត្តស្តង់ដារ (lead implementer) ដែលអាចដឹកនាំប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន របស់អង្គភាពដោយមានទំនុកចិត្ត និងប្រសិទ្ធភាពស្របតាមស្តង់ដារ ISO/IEC 27001។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • មន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះកុមារនិងស្រ្តីជាង ២៣លានករណី

    មន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះកុមារនិងស្រ្តីជាង ២៣លានករណី

    (ភ្នំពេញ)៖ ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ នេះបើយោងតាមការបញ្ជាក់ពី មូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២២៥ ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម, សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ៖ ០៩៩ ៣៣៣ ១៣៣, ០១២ ២៣៥ ៥៨២, ០៨៨ ៩២៤ ៥៣៣៨, ឬ ០១៦ ៨០៨ ៩០៥។ ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចាកចេញពី រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅម៉ាឡេស៊ី

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចាកចេញពី រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅម៉ាឡេស៊ី

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួម កិច្ច ប្រជុំកំពូល អាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំ ឡើង នៅប្រទេសម៉ាស៊ី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែឧសភា ឆ្នាំ២០២៥ ។ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំង តំណាងពីសភាពាណិជ្ជកម្មកម្ពុជា…

  • វគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃការប្រកួត Miss Cosmo Cambodia ២០២៥ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន

    វគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃការប្រកួត Miss Cosmo Cambodia ២០២៥ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន

    (ភ្នំពេញ)៖ វគ្គពាក់កណ្តាលផ្តាច់ព្រ័តរបស់Miss Cosmo Cambodia 2025 ដែលបានរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកចូលរួម និងទស្សនិកជន ខណៈត្រូវបានរំពឹងទុកយ៉ាងខ្ពស់ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយនៅក្នុងឧស្សាហកម្មបវរកញ្ញារបស់ប្រទេសកម្ពុជា ដោយបានប្រមូលផ្តុំនូវបវរកញ្ញាសម្រស់លំដាប់កំពូល មុខមាត់ថ្មី រួមទាំងអ្នកឧបត្ថម្ភដែលបំបែកកំណត់ត្រា។ នេះគេអាចចាត់ទុកបានថា ជាកម្មវិធីប្រកួតសម្រស់លើកដំបូងក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញដៃគូរសហការដ៏ខ្លាំងបែបនេះ។ ព្រឹត្តិការណ៍នេះដែរបានធ្វើឱ្យ Miss Cosmo Cambodia ក្លាយជាវេទិកាឈានមុខគេសម្រាប់ការពង្រឹងសមត្ថភាព សម្រស់ និងតំណាងទូទាំងពិភពលោក។ តាមការឲ្យដឹងពី លោកស្រី Fiffany Vu នាយកជាតិ (National Director)របស់ Miss Cosmo Cambodia បានលើកឡើងនូវចំណាប់អារម្មណ៍ថា ក្នុងនាមជា នាយកជាតិ មួយរូប លោកស្រីពិតជាមានភាពសប្បាយរីករាយដែលឃើញបងប្អូនប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំង ចូលរួមទស្សនាដោយផ្ទាល់ និងតាមទូរទស្សន៍ និងផេកផ្លូវការមួយចំនួនរបស់កម្មវិធី Miss Cosmo Cambodia យ៉ាងច្រើនកុះករ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនេះ ពិសេសលោកស្រី សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានសហការយ៉ាងល្អជាមួយកម្មវិធីមួយនេះ។ ចំណែក លោកជំទាវ…

  • ប្រជាពលរដ្ឋ ឃុំអូរសោម ខេត្តពោធិ៍សាត់ បង្កើនការដាំដុះទុរេនបន្ថែមទៀត ដើម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន

    ប្រជាពលរដ្ឋ ឃុំអូរសោម ខេត្តពោធិ៍សាត់ បង្កើនការដាំដុះទុរេនបន្ថែមទៀត ដើម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន

    (ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីក្តាប់ស្ថានភាពផលិតកម្ម ស្តាប់សំណូមពរ និងផ្តល់ការគាំទ្រចាំបាច់ ។ ឯកឧត្តមរដ្ឋមន្ត្រីពិតជារីករាយដែលបានស្តាប់ឮផ្ទាល់ថា កសិករដាំទុរេននៅឃុំអូរសោមទទួលបានប្រាក់ចំណេញច្រើន និងកំពុងបង្កើនការដាំដុះបន្ថែមដើម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិន នាពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបានការបើកទីផ្សារដើម្បីនាំចេញទុរេនកម្ពុជាទៅប្រទេសចិន កាលពីខែមេសាកន្លងទៅ។ ជាក់ស្តែង កសិករមួយរូបដែលមានផ្ទៃដីដាំដុះទុរេនចំនួន៣០ហិកតា អះអាងថា លោកអាចរកបានប្រាក់ចំណេញប្រមាណ ២៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ កសិករមួយរូបទៀតកំពុងសាងសង់ឃ្លាំងវេចខ្ចប់ទុរេនអូរសោម ដើម្បីសាកល្បងនាំចេញទៅប្រទេសចិន នាពេលខាងមុខផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើ និងលើកទឹកចិត្តបងប្អូនកសិករដាំទុរេនឱ្យអនុវត្តកម្មវិធីកសិកម្មល្អឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អរបស់ទុរេនកម្ពុជា ហើយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់ រួមមានការចុះបញ្ជីចម្ការ ការប្រើប្រាស់ជីនិងថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព ព្រមទាំងការចាត់មន្ត្រីចុះមកពិនិត្យ និងវាយតម្លៃការរៀបចំឃ្លាំងវេចខ្ចប់ទុរេនសម្រាប់នាំចេញនេះឱ្យត្រូវតាមស្តង់ដារដែលប្រទេសចិនតម្រូវ។ ជាងនេះទៀត ក្រសួងគ្រោងនឹងបង្កើតស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជាក្នុងទម្រង់ជា QR Code ដើម្បីជួយបង្ការការក្លែងបន្លំប្រភពកសិផលកម្ពុជា ក៏ដូចជាបង្កើនទំនុកចិត្តរបស់អ្នកទិញ និងអ្នកទទួលទាន។ ក្រោយកិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញពិនិត្យចម្ការទុរេន និងឃ្លាំងវេចខ្ចប់ទុរេនដែលកំពុងសាងសង់សម្រាប់បម្រើឱ្យការនាំចេញ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យបងប្អូនធ្វើពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប

    រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យបងប្អូនធ្វើពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប

    (ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យបងប្អូនធ្វើពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ និងដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រើន និងជួយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ជូនបងប្អូនប្រជាកសិករ ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ដូចនេះក្នុងឱកាស អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំដំឡូងមី ក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយអមដំណើរពី ឯកឧត្តម ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រី បាននាំកសិដ្ឋានគីរីទេស ដែលប្រមូលទិញម្ទេសពូជដៃនាង និងណាលី ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញផង មកពន្យល់ពីតម្រូវការ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋ នៅពេលប្រមូលផល ក្នុងករណីបងប្អូនចូលរួមដាំ។ ទន្ទឹមនេះ ឯកឧត្តមឌិត ទីណា បានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួងលើមុខដំណាំសក្តានុពលផ្សេងទៀត ស្របតាមតម្រូវការទីផ្សារ។ លោក ញ៉េន សំអូន តំណាងប្រជាកសិករបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ និងផលប្រយោជន៍ប្រជាកសិករ តាមរយ:ការអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីពិនិត្យស្ថានភាព នៃការដាំដុះ បកស្រាយពន្យល់អំពីយន្តការទីផ្សារ និងតម្រង់ទិសផលិតកម្មឱ្យទទួលបានប្រាក់ចំណេញ…