Category: ព័ត៌មានជាតិ

  • អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងអគ្គរដ្ឋអាជ្ញារុស្ស៊ី ប្តេជ្ញា​សហការ​រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ

    អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងអគ្គរដ្ឋអាជ្ញារុស្ស៊ី ប្តេជ្ញា​សហការ​រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ

    ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងអគ្គរដ្ឋអាជ្ញា នៃ​សហព័ន្ធរុស្ស៊ី បានប្តេជ្ញាសហការរួមគ្នាប្រយុទ្ធប្រឆាំង អំពើពុករលួយ លើការងារអប់រំ ទប់ស្កាត់ បណ្តុះបណ្តាល និង ស៊ើបអង្កេត ។ ការប្ដេជ្ញា​ដូចនេះបានធ្វើឡើង​នៅក្នុង​ឱកាស​គណៈប្រតិភូអគ្គរដ្ឋ​អាជ្ញានៃសហព័ន្ធរុស្ស៊ីចំនួន ១៨ រូប ដឹកនាំដោយឯកឧត្តម អ៊ីហ្គូ ក្រាស្នូវ(IGOR KRASNOV )អគ្គរដ្ឋ​អាជ្ញានៃសហព័ន្ធរុស្ស៊ី អញ្ជើញ​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម កិត្តិនីតិ​កោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង​អំពើពុករលួយកម្ពុជា នាសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ ។គណៈប្រតិភូអគ្គរដ្ឋអាជ្ញានៃ​សហព័ន្ធរុស្ស៊ី​បានអញ្ជើញ​មកបំពេញទស្សន​កិច្ច​នៅព្រះរាជាណាចក្រ​កម្ពុជារយៈពេលពីរថ្ងៃចាប់ថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងជំនួបពិភាក្សា ភាគីទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមក អំពីយុទ្ធសាស្ត្រអប់រំដើម្បីឱ្យមនុស្សប្រឆាំងអំពើពុករលួយ និងកែប្រែ​អាកប្បកិរិយាអសកម្ម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការ​យកចិត្តទុកដាក់របស់ អ.ប.ព. ទៅលើការ​បង្កើតសៀវភៅប្រឆាំងអំពើ​ពុករលួយ ដាក់ទៅក្នុងកម្មវិធីសិក្សានៅ​កម្រិត​បឋមសិក្សា រហូតដល់​វិទ្យាល័យ និងមានគ្រូ​បង្គោល និងជនបង្គោលប្រចាំស្ថាប័ន ក្រសួង ។ ចំណែកឯកឧត្តមអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ក៏បានជម្រាបអំពីការ​អប់រំ បណ្តុះបណ្តាល…

  • អ្នកនាំពាក្យក្រសួងបរិស្ថានធ្វើការបំភ្លឺព័ត៌មានទាក់ទងនឹងគម្រោងសាងសង់បង្គោលអង់តែនទូរសព្ទលើភ្នំខ្នងផ្សារ

    អ្នកនាំពាក្យក្រសួងបរិស្ថានធ្វើការបំភ្លឺព័ត៌មានទាក់ទងនឹងគម្រោងសាងសង់បង្គោលអង់តែនទូរសព្ទលើភ្នំខ្នងផ្សារ

    ភ្នំពេញ៖ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅល្ងាច ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ បានធ្វើការបំភ្លឺ​ចំពោះការ​ផ្សព្វផ្សាយ​តាមសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន មិនបានឆ្លុះបញ្ចាំងពី​ការពិតភ្ជាប់ជាមួយ​រូបភាព​បង្គោលអង់តែនទូរសព្ទនៅតំបន់ខ្នងផ្សារ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថាទី១. រូបភាពដែលបាន​ផ្សព្វផ្សាយ​លើគណនីព័ត៌មានមួយចំនួននោះ គឺខុស​ពីការពិត គឺការកាត់ត មិនមានករណីនេះកើតឡើងនៅទីតាំងជាក់​ស្តែងដូច​មានក្នុងរូបភាពនោះទេ ,ទី២.​ ក្រសួង​បរិស្ថាន សហការជាមួយក្រសួង​ប្រៃសណីយនិងទូរគមនាគមន៍ រៀបចំសាសង់បង្គោលអង់តែនទូរសព្ទ ដែលមានលក្ខណៈ​សមស្រប​ទៅនឹងភ្នំខ្នងផ្សារ។ អង់តែនទូរសព្ទនឹង​សង់ឡើងប្រកបដោយសោភ័ណភាព មានរាងដូចជាដើមឈើ និងមិន​ប៉ះពាល់​តំបន់ទេសភាព ធនធានធម្មជាតិ ក៏ដូចជាជីវៈចម្រុះនៃតំបន់ទី​លំហែបៃតង,ទី៣. ការសាងសង់អង់តែនទូរសព្ទ ជួយ​ពង្រឹងសេវាកម្ម​ទេសចរណ៍ ទាក់ទាញបន្ថែមទៀតអ្នកទេសចរណ៍ សម្រាប់ជា​ប្រយោជន៍​ដ៏សំខាន់ ដល់ការអភិវឌ្ឍ​ជីវភាពប្រជាពលរដ្ឋនៅតាម​សហគមន៍មូលដ្ឋាន ឱ្យមានភាពពល្អប្រសើរ ចូលរួមការពារនិង​អភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់។ ក្រសួងបរិស្ថានសូមអំពាវនាវ ដល់សារព័ត៌មាន និងបណ្តាញផ្សព្វ​ផ្សាយសង្គមមួយចំនួន កុំធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ព្រោះនាំ​ឱ្យមានការយល់ច្រឡំ អំពីគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍​គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ ដោយគោរពតាម​បទដ្ឋាន​បច្ចេក​ទេសបរិស្ថាន មិនប៉ះពាល់ដល់ធនធានធម្មជាតិ និងទេសភាព​នៃតំបន់ធម្មជាតិ ជំរុញចំនួន​ភ្ញៀវទេសចរ ទៅកម្សាន្តឱ្យបានច្រើនឡើង ជួយបង្កើតការងារ ផ្តល់កម្លាំងជំរុញដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន និងកសាង​សហគមន៍​នូវតម្លៃភាពជាម្ចាស់នៃទីលំហែបៃតង។សូមទស្សនារូបភាពពិតនៃគម្រោងសាងសង់បង្គោលអង់តែនទូរស័ព្ទនៅលើតំបន់ខ្នងផ្សារ៖ (មានវីដេអូ)ដោយ៖ង៉ាន ទិត្យ

  • មណ្ឌលសុខភាពចំនួនពីរតម្លៃជាង១ ៨០០លានរៀល នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

    មណ្ឌលសុខភាពចំនួនពីរតម្លៃជាង១ ៨០០លានរៀល នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

    បន្ទាយមានជ័យ ៖មណ្ឌលសុខភាពចំនួនពីរ គឺមណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក និងអគារមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានស្រុកអូជ្រៅ ។ ពិធីបានប្រព្រឹត្តទៅនៅបរិវេណមណ្ឌល​សុខភាព​គុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ។សមិទ្ធផលនេះ ក្រោមគម្រោងថវិកា​គុណ​ប្រយោជន៍​របស់រដ្ឋបាលខេត្ត។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ បានរំលឹកដល់មន្រ្តីទទួលខុស​ត្រូវយក​ចិត្តទុកដាក់ថែទាំ​អគារ និងថែរក្សាទ្រព្យសម្បត្តិទាំងអស់ ឱ្យបានគង់វង្សយូរអង្វែង និងប្រើប្រាស់ ឱ្យអស់លទ្ធភាព ក្នុងការបម្រើសុខភាពជូនប្រជាជនឱ្យ​កាន់​តែល្អប្រសើរ ។មន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់បន្ថែម​ទៀត ក្នុងការ​បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេស នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង-ស្រុក និងរក្សាឱ្យ​បាននូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ សុជីវធម៌ ជាមួយនឹងអ្នក​ជំងឺទូទៅ ពិសេសអ្នកជំងឺក្រីក្រដោយមិនត្រូវគិតពីរបាំង​ហិរញ្ញវត្ថុ។បន្តការយកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្មតាមដាន​បញ្ហាជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាព​សាធារណៈ​ផ្សេងទៀត…

  • ខេត្តស្ទឹងត្រែងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តពីររយៈពេល៣ថ្ងៃជាលើកដំបូងនៅស្រុកជាប់ព្រំដែនឡាវ

    ខេត្តស្ទឹងត្រែងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តពីររយៈពេល៣ថ្ងៃជាលើកដំបូងនៅស្រុកជាប់ព្រំដែនឡាវ

    ស្ទឹងត្រែង៖ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង ព្រឹត្តិការណ៍កម្សាន្តដ៏សំខាន់ពីរ នឹងរៀប​ចំឡើងជាលើកដំបូងនៅខេត្តភាគខាងជើងប្រទេស​មួយនេះ គឺ «បុណ្យផ្សោតមេគង្គ និងអុំទូកកៃយ៉ាក់» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភានិងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ។ បុណ្យផ្សោតមេគង្គ និងអុំទូកកៃយ៉ាក់លើកទី១នឹងប្រារព្ធ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល នៃអន្លង់ផ្សោតឈើ​ទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ​សែនជ័យ ដែលជាស្រុកមានព្រំប្រទល់ជាប់ជាមួយប្រទេស​ឡាវ។ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង​បានឱ្យដឹងថា ក្នុងឱកាសនេះនឹងមានព្រឹត្តិការណ៍ អម​សំខាន់​ជាច្រើន រួមមាន ពិធីបុណ្យផ្សោតមេគង្គ ដោយមានពិធី​សូត្រមន្ត ,អុំទូកកៃយ៉ាក់ ,តាំងពិព័រណ៍ផលិត​ផល​សហគមន៍​អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់ ,សកម្មភាពកីឡា​ទេសចរណ៍ជាលក្ខណៈមហាជន ដោយមានការ​រត់ម៉ារ៉ាតុន ដើម្បីសប្បុរសធម៌ និងការប្រណាំងទូក ,ការបោះតង់ជំរំ​ទេសចរ​នៅលើកោះលននិងកោះ​ទន្សាយ ,ទស្សនកិច្ច​សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ (ស្តូបប្រវត្តិសាស្ត្រ​បណ្ណាល័យហ្លួងម៉ែ) និងទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត ជាដើម។ លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា ការរៀបចំព្រឹត្តិការណ៍​នេះឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្ស​សត្វផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេស​ចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និង​ពង្រឹង​គុណភាពផលិតផល សេវាកម្មទេសចរណ៍ ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្តដល់​ប្រជាពលរដ្ឋ ឱ្យចូលរួមយ៉ាងសកម្ម…

  • អបអរសាទរ ! ខេត្តកំពត ជាខេត្តទី២១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

    អបអរសាទរ ! ខេត្តកំពត ជាខេត្តទី២១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

    (ខេត្តកំពត)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកំពត ជាខេត្តទី២១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណរមណីយដ្ឋានស្រះឈូក ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម  តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត មន្ដ្រីរាជការ លោក អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រមាណ ១ ៦៧៥នាក់។ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បញ្ជាក់ថា ខេត្តកំពត ចែកចេញជា ៩ ក្រុង-ស្រុក, ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ មានប្រជាពលរដ្ឋសរុប ៧០៩ ៣៧៥នាក់ ស្មើនឹង  ១៦៥ ៩៨៥គ្រួសារ ក្នុងនោះខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ស្មើនឹង ១០០%…

  • អភិបាលខេត្តកំពង់ស្ពឺ សម្ពោធសមិទ្ធិផលនានាតម្លៃជាង ៥០ម៉ឺនដុល្លារ និងជួយឧបត្ថម្ភសងជាង ១ម៉ឺនដុល្លារ នៅវត្តក្រាំងក្រូច ស្រុកគងពិសី

    អភិបាលខេត្តកំពង់ស្ពឺ សម្ពោធសមិទ្ធិផលនានាតម្លៃជាង ៥០ម៉ឺនដុល្លារ និងជួយឧបត្ថម្ភសងជាង ១ម៉ឺនដុល្លារ នៅវត្តក្រាំងក្រូច ស្រុកគងពិសី

    (កំពង់ស្ពឺ)៖ ទីនេះ អតីតកាលជាកន្លែងចំបាំងរាំងជល់គ្នាយ៉ាងស្វិតស្វាញដោយចុងអាវុធរវាងខ្មែរនិងខ្មែរ  ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឣតីតនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះបានធ្វើឱ្យខេត្តមួយនេះក្លាយជាខេត្តមានការអភិវឌ្ឍន៍រីកចម្រើនដោយនឹកស្មានមិនដល់។ ប្រជាជនខ្មែរទូទាំងប្រទេសត្រូវបានគេលាបពណ៌ឱ្យក្លាយជាខ្មែរក្រហម-ខ្មែរស-ខ្មែរខៀវ និងខ្មែរស៊ីជម្ពូ ដើម្បីច្បាំងសម្លាប់គ្នា តែពេលនេះគឺមានខ្មែរតែមួយ ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ ហើយបានអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។ ការលើកឡើងដូច្នេះរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងវត្តបទុមវ័ន ហៅវត្តក្រាំងក្រូច ស្ថិតក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា ជាង ៤០ឆ្នាំមកនេះប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយអាចឈរស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ទាំងនេះគឺដោយសារតែប្រទេសកម្ពុជាមានថ្នាក់ដឹកនាំខ្លាំងពូកែគឺសម្តេចតេជោ ហ៊ុន សែន។ ជាមួយនិងសុខសន្តិភាពនេះដែរសមិទ្ធិផលនានាក៏បានរីកដុះដាលឡើងស្របគ្នាទាំងវិស័យពុទ្ធចក្រ និង វិស័យអាណាចក្រ ជាក់ស្តែងសមិទ្ធិផលក្នុងវត្តបទុមវ័ន ហៅវត្តក្រាំងក្រូចដែលត្រូវដាក់សម្ពោធនាពេលនេះ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានណែនាំទៅដល់បងប្អូនដែលមានកូនបានបញ្ចប់ការសិក្សា ហើយកំពុងស្វែងរកការងារធ្វើ សូមទាក់ទងជាមួយមន្ទីរការងារដើម្បីសាកសួរព័ត៌មានពីការងារនៅតាមបណ្តារោងចក្រ ខណ:រោងចក្រកំពុងកកើតច្រើន និងកំពុងត្រូវការកម្មករបំពេញបន្ថែមរហូតជាងមួយម៉ឺននាក់ទៀត ៕ ម៉ុន សំអាត

  • ខេត្តបន្ទាយមានជ័យ រៀបចំទិវាអន្តរជាតិ ស្តីពីគ្រួសារ ខួបលើកទី៣១ ក្រោមប្រធានបទ “គ្រួសារ និងបច្ចេកវិទ្យាថ្មី”

    ខេត្តបន្ទាយមានជ័យ រៀបចំទិវាអន្តរជាតិ ស្តីពីគ្រួសារ ខួបលើកទី៣១ ក្រោមប្រធានបទ “គ្រួសារ និងបច្ចេកវិទ្យាថ្មី”

    (បន្ទាយមានជ័យ)៖ ទិវាអន្តរជាតិស្តីពីគ្រួសារត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយកំណត់យកថ្ងៃទី ១៥ ឧសភា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវានេះ ដែលរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទី ដ៏សំខាន់របស់គ្រួសារ ក្នុងការចូលរួមចំណែកអភិវឌ្ឍគ្រួសារផ្ទាល់និងសង្គមជាតិ ។ ទិវានេះត្រូវបានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋ សាលារាជធានី ខេត្ត គ្រឹះស្ថានសិក្សា វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍ដើម្បីប្រារព្ធពិធីនេះទូទាំងប្រទេស ក្នុងទិសដៅជំរុញដល់សកម្មភាពពាក់ព័ន្ធនឹងគ្រួសារ ដែលជាផ្នែកមួយនៃកិច្ចអភិវឌ្ឍនៃប្រទេសជាតិ និងសម្រេចឲ្យបាននូវវិធីដោះស្រាយមួយពេញលេញ និងឯកភាពគ្នាចំពោះបញ្ហានានាដែលពាក់ព័ន្ធនឹងគ្រួសារ។ នេះគឺជាការលើកឡើងរបស់ លោក ឃុន វុទ្ធី ប្រធាន មន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ ក្នុង ទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ២០២៥ ខួបលើកទី៣១ ក្រោមប្រធានបទ “គ្រួសារ និងបច្ចេកវិទ្យាថ្មី” ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥…

  • ក្រសួងកសិកម្មជូនដំណឹងពី នីតិវិធីនៃការដាក់ពាក្យស្នើសុំនាំចេញ​សំបុកត្រចៀកកាំ​ទៅប្រទេសចិន

    ក្រសួងកសិកម្មជូនដំណឹងពី នីតិវិធីនៃការដាក់ពាក្យស្នើសុំនាំចេញ​សំបុកត្រចៀកកាំ​ទៅប្រទេសចិន

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ អំពី ពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ដែលត្រូវបានចុះហត្ថលេខា ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋ​ប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ សម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈ​គ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន ត្រូវទៅដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ដូចមានគំរូពាក្យ ស្នើសុំភ្ជាប់មកជាមួយសេចក្តីជូនដំណឹង)។ បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការ ត្រួត ពិនិត្យ និងវាយតម្លៃ ដោយអនុលោម តាមបទដ្ឋានបច្ចេកទេសពាក់ ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគី​គយ​ចិនដើម្បីនាំចេញ៕ ដោយ៖ម៉ាដេប៉ូ

  • មន្ទីរសាធារណការ ខេត្តព្រះសីហនុ ៖ ការចុះផ្សាយ CHRTV online គឺជាការចុះផ្សាយមួលបង្កាច់បំផ្លើសខុសពីការពិតទាំងស្រុង ព្រមទាំងបានប្រើប្រាស់ នូវរូបភាពចាស់ៗ មិនមែននៅស្ថានីយ​យើងខ្ញុំឡើយ

    មន្ទីរសាធារណការ ខេត្តព្រះសីហនុ ៖ ការចុះផ្សាយ CHRTV online គឺជាការចុះផ្សាយមួលបង្កាច់បំផ្លើសខុសពីការពិតទាំងស្រុង ព្រមទាំងបានប្រើប្រាស់ នូវរូបភាពចាស់ៗ មិនមែននៅស្ថានីយ​យើងខ្ញុំឡើយ

    (ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការចុះផ្សាយតាមបណ្តាញសង្គម គេហទំព័រ ស៊ីអេចអ ជីវីអនឡាញ (CHRTV online) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការបង្កើតព័ត៌មានមិនពិតមួលបង្កាច់ ចោទប្រកាន់ថ្នាក់ដឹកនាំមន្ទីរ និង ប្រធានជញ្ជីងថ្លឹងរថយន្ត ទាំង២កន្លែង នៅផ្លូវជាតិលេខ៤ គឺស្ថានីយជញ្ជីងអូរចំណារ ស្រុកព្រៃនប់ និង ស្ថានីយជញ្ជីងស្ទឹងច្រាល ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រែក្លាយទៅជាស្ថានីយជញ្ជាំងថ្លឹងលុយទាំងយប់ ទាំងថ្ងៃ ដោយសារមានខ្នងបង្អែករឹងមាំ និងជាមន្ត្រីធំៗនៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។ ថ្នាក់ដឹកនាំទាំងអស់មន្ទីរ និងប្រធានស្ថានីយទាំង ២កន្លែង ស្ថិតនៅផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ និង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ សូមធ្វើការបំភ្លឺជូនសាធារណជនដូចតទៅ៖ ការបង្កើតព័ត៌មានបំពុលសង្គមថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ប្រែក្លាយ ទៅជាស្ថានីយជញ្ជាំងថ្លឹងលុយទាំងយប់ទាំងថ្ងៃ និងបណ្តោយស្ថានីយជញ្ជាំងទាំងពីរ ធ្វើអ្វីៗតាមអំពើចិត្តនេះ។ ការចុះផ្សាយរបស់ គេហទំព័រ ស៊ីអេចអ ជីវីអនឡាញ (CHRTV online) ដែលបានចុះផ្សាយ នៅថ្ងៃទី ២៦ ខែ ឧសភា…

  • នាយករដ្ឋមន្រ្តី កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ

    នាយករដ្ឋមន្រ្តី កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ

    (គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។ សម្ដេចបវរធិបតី បានអបអរសាទរ និងកោតសរសើរចំពោះការរៀបចំយ៉ាងល្អប្រសើរនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ ជាមួយគ្នានេះ សម្ដេចបវរធិបតី បានសម្ដែងការគាំទ្រចំពោះការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់។ ជាការឆ្លើយតប, ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម បានថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា…