Category: ព័ត៌មានជាតិ

  • ឯកឧត្តម សុខ សូកេន ជំរុញមន្ត្រីក្រសួងអធិការកិច្ច ពន្លឿនរៀបចំសេចក្តីព្រាងប្រកាស និងអនុវត្តយុទ្ធសាស្ត្រ«ព៤ជ៤»

    ឯកឧត្តម សុខ សូកេន ជំរុញមន្ត្រីក្រសួងអធិការកិច្ច ពន្លឿនរៀបចំសេចក្តីព្រាងប្រកាស និងអនុវត្តយុទ្ធសាស្ត្រ«ព៤ជ៤»

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានណែនាំឱ្យថ្នាក់ដឹកនាំនៃអង្គភាពចំណុះទាំងអស់របស់ក្រសួង ត្រូវបន្តការខិតខំដើម្បីពន្លឿនការរៀបចំសេចក្តីព្រាងប្រកាស ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះរបស់អង្គភាពឱ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងខិតខំអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤»ឱ្យសម្រេចបានសមិទ្ធផលជាច្រើនបន្ថែមទៀត។ ការណែនាំនេះ ធ្វើឡើងកិច្ចប្រជុំប្រចាំសប្ដាហ៍ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះវិទ្យាស្ថានជាតិអធិការកិច្ច និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងការរៀបចំក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច  នៅទីស្ដីការក្រសួង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥៕ ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Telegram (https://t.me/soksokensocial) 🌐Facebook (https://www.facebook.com/sok.soken.kh?mibextid=JRoKGi) 🌐Instagram (https://www.instagram.com/sokensok) 🌐Youtube (https://www.youtube.com/@soksokensocial-Cambodia) 🌐Tik Tok (https://www.tiktok.com/@soksokensocial)     🌐ក្រសួងអធិការកិច្ច  (http://t.me/MOInspection) 🌐ក្រសួងអធិការកិច្ច  (https://www.facebook.com/inspection.gov.kh/) 🌐MIns Website (https://inspection.gov.kh/)

  • ក្រសួងកសិកម្មចេញសេចក្ដីប្រកាសព័ត៌មានរួមស្ដីពី «កិច្ចប្រជុំត្រី-វិស័យលើកទី៤ស្ដីពី”កសិកម្ម-ទឹក-ជនបទ»

    ក្រសួងកសិកម្មចេញសេចក្ដីប្រកាសព័ត៌មានរួមស្ដីពី «កិច្ចប្រជុំត្រី-វិស័យលើកទី៤ស្ដីពី”កសិកម្ម-ទឹក-ជនបទ»

    (ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន​ស្តីពី​«កិច្ចប្រ​ជុំត្រី-វិស័យលើកទី៤ស្ដីពីកសិកម្ម-ទឹក-ជនបទ» ដែលក្នុងនេះ​មានការចូលរួមពីសំនាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រសួងកសិកម្មបានឱ្យដឹងថាក្នុងកិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ​វឌ្ឍនភាពការងារសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូជាដើម។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ពីសមិទ្ធផលជាក់ស្តែង ដែលយន្តការត្រី-វិស័យ​សម្រេចបានក្នុងពេលកន្លងមក រួមមានការ ចាប់ផ្តើមអនុវត្ត​កិច្ចអន្តរា​គមន៍រួមគ្នានៅក្នុងសហគមន៍ចំនួន៣ និងការត្រៀមបញ្ចូល​សហគម​ន៍​អាទិភាព ជាបន្តបន្ទាប់ទៀត នៅក្នុងផែនការសកម្មភាពរយៈ​ពេល​វែងរបស់ខ្លួន។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី យន្តការត្រី-វិស័យ បានប្រែក្លាយពីគំនិតផ្តួច​ផ្តើមមួយ ទៅជាយន្តការអចិន្ត្រៃយ៍ ដើម្បីសម្របសម្រួលផែនការ​អភិវឌ្ឍន៍​យូរអង្វែង រវាងវិស័យទាំង៣ ស្របតាមអភិក្រម “ជីវភាពនៃ​ប្រព័ន្ធតួអង្គតែមួយ” សំដៅគាំទ្រដល់ការលើកកម្ពស់ជីវភាព ប្រជា​កសិករនៅទីជនបទ…

  • អ្នកសារព័ត៌មានជាតិ អន្តរជាតិ មកពី១០ស្ថាប័ន ទស្សនកិច្ច​សំណង់ផ្ទះខ្មែរ ដែលកែច្នៃជាភោជនីយដ្ឋាននៅខេត្តសៀមរាប

    អ្នកសារព័ត៌មានជាតិ អន្តរជាតិ មកពី១០ស្ថាប័ន ទស្សនកិច្ច​សំណង់ផ្ទះខ្មែរ ដែលកែច្នៃជាភោជនីយដ្ឋាននៅខេត្តសៀមរាប

    សៀមរាប​៖ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពី ១០ ស្ថាប័ន បានធ្វើទស្សនកិច្ចស្វែងយល់អំពីសំណង់ផ្ទះ​ខ្មែរ​បុរាណ ដែលបាន​កែច្នៃ​ទៅជាភោជនីយដ្ឋាន មានឈ្មោះថា “ម៉ែឌី” ស្ថិតនៅភូមិមណ្ឌល​២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ លោក សែត កៅ​ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប​ដែល​រៀបចំទស្សនកិច្ចបែបទេសចរណ៍កាលពីថ្ងៃទី២៧ ខែឧសភា បានបញ្ជាក់ថា សំណង់​ផ្ទះខ្មែរនេះគឺជាការបង្កើតឡើងក្នុងគោល​បំណងអភិរក្សសំណង់បុរាណរបស់ជាតិ ដោយបង្ហាញពីស្ថាបត្យកម្ម​ខ្មែរពី​សម័យ​អង្គរ ដែលមិនចម្លងពីបរទេសឡើយ។លោកបន្ថែមថា ជារូបភាពបញ្ជាក់ដល់​ពលរដ្ឋខ្មែរឱ្យចងចាំពីអតីតកាល និងជា​ឧបករណ៍សិក្សាសម្រាប់យុវជននិងភ្ញៀវទេសចរដែលចង់ស្វែង​យល់អំពី​វប្បធម៌ខ្មែរ។ ចំណែកកែច្នៃបង្កើតជាភោជនីយដ្ឋាន ត្រូវលោកប្រធានសមាគម​បញ្ជាក់បានរួមចំណែកក្នុងការបង្កើតការងារឱ្យយុវជនខ្មែរ ជាពិសេស​ចំពោះក្រុមគ្រួសារដែលរស់នៅតំបន់ជនបទ។សមាគមបានជ្រើស​រើសនិងបណ្តុះបណ្តាលយុវជនទាំង​នេះ​ផ្នែកបដិសណ្ឋារកិច្ច ដូចជា​ចុងភៅ អ្នកបម្រើ ដែលទាំងអស់ជាកូនខ្មែរនិងបម្រើអតិថិជនជាមួយ​ម្ហូបបែបខ្មែរបុរាណ៕ដោយ៖​ប៊ុន​រដ្ឋា

  • រដ្ឋាករទឹកបាត់ដំបងបន្ថែមសមត្ថភាពដល់អ្នកសម្របសម្រួលសហគមន៍ទាំងអស់នៅក្រុងបាត់ដំបង

    រដ្ឋាករទឹកបាត់ដំបងបន្ថែមសមត្ថភាពដល់អ្នកសម្របសម្រួលសហគមន៍ទាំងអស់នៅក្រុងបាត់ដំបង

    បាត់ដំបង៖អគ្គរដ្ឋាករទឹកបាត់ដំបង និងជាប្រធានក្រុមគាំទ្រគម្រោង បាន​​បើកវគ្គបណ្តុះបណ្តាល “វគ្គ២” ស្តីពីនីតិវិធី​នៃការត្រួតពិនិត្យ​តាមដាន និងវាយតម្លៃរបស់អតិថិជនរដ្ឋាករទឹក និងវគ្គបណ្តុះបណ្តាល​ពង្រឹងសមត្ថភាពបន្ថែម ស្តីពី​មូលដ្ឋានគ្រឹះនៃការនិយាយជា​សាធារណៈជូនទៅដល់បុគ្គលិកសម្របសម្រួលការងារសហគមន៍ដែលមកពីសង្កាត់ទាំង១០ នៃក្រុងបាត់ដំបងរយៈពេលបីថ្ងៃចាប់ពីថ្ងៃ​ទី២៧-៣០ ខែឧសភាឆ្នាំ២០២៥នៅសណ្ឋាគារស្ទឹងសង្កែ ក្រុងបាត់ដំបង។វគ្គនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងជំរុញការផ្គត់ផ្គង់ទឹក​ស្អាតនិងអនាម័យនៅក្រុងបាត់ដំបង ។ ក្នុងពិធីបើកវគ្គឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងបាន​ប្រាប់​មន្ត្រីជាសិក្ខាកាមថា វគ្គនេះ​មានសារសំខាន់​សម្រាប់ពេល​អនុវត្ត​ការងារជាក់ស្តែង ។ដូចនេះត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់​របស់​គ្រូឧទ្ទេស។ បើមិនយល់ ឬ ឆ្ងល់​ត្រូវ​ហ៊ានសួរ។ឯកឧត្តមរំពឹងថា តាមរយៈ​ការបណ្តុះបណ្តាល”វគ្គ២”នេះ នឹងធ្វើឱ្យមន្ត្រីសម្របសម្រួល​នៃសង្កាត់​ទាំង១០​កាន់តែមានសមត្ថភាព និងងាយស្រួលក្នុងការ​បំពេញតួនាទី ភារកិច្ចរបស៎ខ្លួនកាន់តែប្រសើរថែមទៀត។ ចំណែកលោក សុខ ពុធពណ្ណរាយ មន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងជា​មន្ត្រីកសាង​ស្ថាប័នការ​អនុវត្តនិងអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល បានគូសរំលេចពី​ការចូលរួមរបស់អតិថិជនក្នុងក្របខ័ណ្ឌគម្រោងជំរុញការផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យ ។លោកថានេះជាគោលដៅ ដ៏សំខាន់ក្នុង​ចំណោមគោលដៅ​សំខាន់ៗជាច្រើន​របស់រាជរដ្ឋាភិបាល ក្នុងគោល​បំណងលើកកម្ពស់សិទ្ធិរបស់អតិថិជន និងការពង្រឹងភាពជាដៃគូ​នៃរដ្ឋបាលថ្នាក់ក្រោមជាតិ រវាងអ្នកផ្តល់សេវាសាធារណៈនិងអតិថិជន​ដែលជាអ្នកប្រើប្រាស់សេវា។ មន្ត្រីដដែលបន្តថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យ​សិក្ខាកាម​កាន់​តែយល់ដឹងពីសារៈសំខាន់នៃការ​ត្រួត​ពិនិត្យ​តាមដាននិងវាយតម្លៃ ,ការផ្តល់សេវាទឹកស្អាតនិងអនាម័យ។ធ្វើឱ្យមន្ត្រីសហគមន៍អាច​បកស្រាយ​បាន ពីតួនាទីរបស់​អ្នកសម្របសម្រួលសហគមន៍និង​តួនាទី​របស់អ្នកផ្តល់សេវា៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

  • វិទ្យាស្ថាន ERIA បន្តសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់បម្រើដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សាហកម្ម ឬ​ ប្រទេស នៅកម្ពុជា

    វិទ្យាស្ថាន ERIA បន្តសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់បម្រើដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សាហកម្ម ឬ​ ប្រទេស នៅកម្ពុជា

    (តូក្យូ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួប, លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន ERIA បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថានបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) សម្រាប់បម្រើដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សាហកម្ម ឬ​ ប្រទេស ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ និងតម្រូវការជាក់ស្ដែងក្នុងការបង្កើតគំរូតំបន់សេដ្ឋកិច្ចពិសេសនេះ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅ…

  • អង្គការ JETRO នឹងបន្តជំរុញការវិនិយោគជប៉ុននៅកម្ពុជា

    អង្គការ JETRO នឹងបន្តជំរុញការវិនិយោគជប៉ុននៅកម្ពុជា

    (តូក្យូ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ISHIGURO Norihiko ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization-JETRO) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិបានគោរពថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិ បានបង្ហាញនូវអារម្មណ៍រីករាយ ដែលបានចូលរួមសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកាធុរកិច្ច កម្ពុជា-ជប៉ុន នៅទីក្រុងតូក្យូ នាថ្ងៃនេះ ដែលទទួលបានការចូលរួមយ៉ាងច្រើនកុះករពីតំណាងក្រុមហ៊ុន-សហគ្រាសជប៉ុន និងកម្ពុជា​។ លោកនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីគម្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការ JETRO ដែលនឹងនាំវិនិយោគិនជប៉ុនជាច្រើនរូប​ មកធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា នាពេលខាងមុខ​។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានកោតសរសើរ…

  • ក្រុមហ៊ុន Shinto Holdings Inc., ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើវិស័យបរិស្ថាន និងបញ្ញាសិប្បនិម្មិត (AI)

    ក្រុមហ៊ុន Shinto Holdings Inc., ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើវិស័យបរិស្ថាន និងបញ្ញាសិប្បនិម្មិត (AI)

    (តូក្យូ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ Deng Minghui ប្រធានក្រុមហ៊ុន Shinto Holdings Inc., និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យបរិស្ថាន (ជាពិសេសការគ្រប់គ្រងសំណល់) និងបញ្ញាសិប្បនិម្មិត (AI) ជាដេីម។ បច្ចុប្បន្ន, ក្រុមហ៊ុនបានចុះបញ្ជីក្នុងផ្សារហ៊ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មជាច្រើនពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅក្នុងប្រទេសជប៉ុន។ ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់របស់កម្ពុជា, ក្រុមហ៊ុនមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើវិស័យបរិស្ថាន (ការកែច្នៃសំណល់)​ និងបញ្ញាសិប្បនិម្មិត (AI)។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងការស្វាគមន៍ និងសម្តែងក្តីសោមនស្សរីករាយដែលបានជួបជាមួយលោកប្រធានក្រុមហ៊ុន និងសហការីក្នុងឱកាសនេះ។ សម្ដេចបវរធិបតីបានលើកឡើងថា កម្ពុជាមានគោលនយោបាយបើកចំហ និងស្វាគមន៍ការវិនិយោគពីគ្រប់បណ្តាប្រទេសលើពិភពលោក…

  • ក្រុមហ៊ុន YACHIYO Engineering Co., Ltd. បង្ហាញបំណងពង្រីកការវិនិយោគលើគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ

    ក្រុមហ៊ុន YACHIYO Engineering Co., Ltd. បង្ហាញបំណងពង្រីកការវិនិយោគលើគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ

    (តូក្យូ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក DEMIZU Shigemitsu ប្រធានក្រុមហ៊ុន YACHIYO Engineering Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី, ប្រទេសកម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតនាពេលអនាគត។ ជាមួយគ្នានេះ, លោកប្រធានក្រុមហ៊ុនបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីវឌ្ឍនភាពនៃដំណើរការនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជា ពាក់ព័ន្ធនឹងការកែច្នៃសំណល់។ លោកក៏បានគោរពជម្រាបពីគោលបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនលើការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ ដោយបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគនេះនឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ, លោកប្រធានក្រុមហ៊ុនបានបន្តទៀតថា ក្រុមហ៊ុនមានបច្ចេកវិទ្យាទំនើបក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងតាមទឹកកខ្វក់ ដែលនឹងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការលើកកម្ពស់អនាម័យសាធារណៈ ក៏ដូចជាការចូលរួមអភិវឌ្ឍទីក្រុងឆ្លាត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលកំពុងវិនិយោគលើគម្រោងការកែច្នៃសំណល់នៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាមិនខុសពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជប៉ុននោះទេ…

  • ឯកឧត្តម ស៊ុន មេសា ៖ ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់ដែលមិនអាចអត់ឱនបាន

    ឯកឧត្តម ស៊ុន មេសា ៖ ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់ដែលមិនអាចអត់ឱនបាន

    (ភ្នំពេញ)៖ “ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់” នេះគឺជាការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តម ស៊ុន មេសា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “គ្មានសាលាបណ្ដុះបណ្ដាល គ្មានសមាគម និងគ្មានក្រុមហ៊ុនឯកជនណាមួយដែលមានសិទ្ធិក្នុងការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េនោះទេ ព្រោះការបញ្ជូនពលករ គឺយន្តការរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េតែប៉ុណ្ណោះ។ ការលួចលាក់បញ្ជូន និងជ្រើសរើសណាមួយស្មើបទល្មើស ការជួញមនុស្សដែលជាបទល្មើសព្រហ្មទណ្ឌ។ បន្ថែមលើកនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ សមាគម និងក្រុមហ៊ុនឯកជនមានមានសិទ្ធិបើកវគ្គបណ្ដុះបណ្ដាលជំនាញភាសា ឬជំនាញផ្សេងៗបាន ប៉ុន្ដែគ្មានសិទ្ធិក្នុងការជ្រើសរើស ឬបញ្ជូនពលករទេ។ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាត់តាមវិធានការច្បាប់ ចំពោះក្រុមហ៊ុនឯកជន សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ និងមេខ្យល់ទាំងឡាយណាដែលបានប្រព្រឹត្តគគ្លើនផ្ទុយពីការណែនាំនេះ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់យុវជន និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសកូរ៉េ សូមទាក់ទងក្រសួងការងារតែមួយគត់ដែលជាអ្នកមានសិទ្ធិជ្រើសរើស និងបញ្ជូនស្របច្បាប់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច មហាបវរធិបតី ជាប្រមុខការពារដាច់ខាតចំពោះពលរដ្ឋរបស់ខ្លួននិងការពារប្រយោជន៍ជូនពលរដ្ឋរបស់ខ្លួនដោយមិនលើកលែងចំពោះជនទាំងឡាយណាដែលគគ្លើនចំពោះបម្រាមនោះឡើយ ហើយជាមួយគ្នានេះសូមពលរដ្ឋជួយរាយការណ៍មកក្រសួងនូវពេលបានឃើញ និងបានដឹងអំពីការផ្សព្វផ្សាយការជ្រើសរើស និងបញ្ជូនពីវិស័យឯកជនដើម្បីអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ បញ្ចប់ដោយជោគជ័យ

    សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ បញ្ចប់ដោយជោគជ័យ

    (កំពង់ឆ្នាំង)៖ សមយុទ្ធនាគមាស ឆ្នាំ២០២៥ របស់កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានិងការងារសង្គ្រោះមនុស្សធម៌” នៅកម្ពុជា បានប្រារព្ធពិធីបិទ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមនាវីឯក វួយ វិន ហួយ “Wel Wenhul” មេបញ្ជាការរង តំបន់យោធភូមិភាគខាងត្បូង នៃកងទ័ព រំដោះប្រជាជនចិន ។ តាមរយៈការទស្សនាការសម្តែងប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ ការដឹកនាំសមយុទ្ធនៅទីបញ្ជាការ និងរបាយការណ៍របស់ក្រុមការងារដឹកនាំសមយុទ្ធ “នាគមាស-ឆ្នាំ២០២៥” បានបង្ហាញថា កងទ័ពប្រទេសទាំងពីរ បានសហការគ្នាប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងមានសាមគ្គីភាពយ៉ាងល្អក្នុងភាពជាដៃគូរសម្រាប់ឆ្លើយតបការគម្រាមកំហែងសន្តិសុខគ្រប់បែបយ៉ាង ទាំងនៅលើគោក និងនៅលើសមុទ្រ រួមចំណែកធ្វើឲ្យផលប្រយោជន៍ជាតិនិងប្រជាជនទាំងពីរ ត្រូវបានធានាការពារយ៉ាងរឹងមាំ ក៏ដូចជា រួមវិភាគទានដល់ការគាំពារសន្តិភាព ស្ថិរភាព វិបុលភាពក្នុងតំបន់ និងពិភពលោក។ សមយុទ្ធនាពេលនេះ បានរៀបចំទាំងនៅទីបញ្ជាការ និងអនុវត្តជាក់ស្តែងលើទីលាន នៅលើដីគោកនិងអាកាស…