-
មន្រ្តីជាន់ខ្ពស់ ៖ ការប្រឡងថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងវិស័យសុខាភិបាល ត្រូវបានសម្រិតសម្រាំងដើម្បីពង្រឹងធនធានមនុស្សលើវិស័យសុខាភិបាល

(ភ្នំពេញ)៖ ការប្រឡងថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាម គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា ២០២៤-២០២៥ ត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ ដោយមានការសម្រិតសម្រាំងដើម្បីជ្រើសរើស សិស្ស-និស្សិត ពូកែមាន សមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាលដែលជាវិស័យសំខាន់មួយ សម្រាប់ធនធានធមនុស្សនៅកម្ពុជា។ ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានបញ្ជាក់ថា ៖ វិញ្ញាសា ប្រឡងត្រូវបានរៀបចំយ៉ាងសម្ងាត់ ដែលគ្មាននរណាម្នាក់បានដឹងមុនទេ ក្រៅអំពីអ្នកចេញវិញ្ញាសា ចំនួន២ទៅ៣នាក់ ប៉ុណ្ណោះ។ ឯកឧត្តម បន្តថា ឆ្នាំនេះគណៈកម្មធិការប្រឡងបានធ្វើទំនើបកម្មមួយគឺការប្រឡងបានទទួលពាក្យបេក្ខជនតាមរយៈអនឡាញ ដែលនេះគឺជាការកាត់បន្ថយនីតិវិធី និងពេលវេលាដល់ សិស្ស-និស្សិតមកប្រឡងដោយមិនបាច់ចំណាយពេលច្រើនពិសេសតាមបណ្តាខេត្តមិនចាំបាច់ធ្វើដំណើរឆ្ងាយមកទិញពាក្យនោះឡើយ ពោលគឺខេត្តឆ្ងាយៗដូចជា រតនគិរី មណ្ឌលគិរី ឬបណ្តាខេត្តដទៃទៀតក៏អាចចូលរួមប្រឡងបានដូចគ្នាដែរ។ ឯកឧត្តម សុខ ផេង បានលើកឡើងដោយបញ្ជាក់ដែរថា៖ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥ មានបេក្ខជនចំនួន ១០ ៥៦៩នាក់ បានដាក់ពាក្យចូលរួមប្រឡង ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់ បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឱ្យបេក្ខជនចំនួន…
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តអូរព័ទ្ធ ខេត្តតាកែវ

ភ្នំពេញ៖សមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ស្ថិតនៅភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ បានប្រារព្ធពិធីសម្ពោធឆ្លងកាល ពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានការនិមន្ត ការអញ្ជើញចូលរួមពីព្រះមេគណខេត្តតាកែវទាំងពីរគណៈ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាននិង និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងឱកាសនេះជាមួយនឹងការអបអរសាទរ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គី កម្លាំងនៃសទ្ធាជ្រះថ្លាពីគ្រប់ទិសទីក្នុងនិងក្រៅប្រទេស ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានរំលឹកថា ក្នុងដំណើរបំពេញព្រះរាជបូជនីយកិច្ចរបស់«ព្រះមហា វីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ» ព្រះបរមរតនកោដ្ឋដែលព្រះអង្គទ្រង់បានបំពេញដោយទឹកព្រះទ័យស្នេហាជាតិ និងប្រជារាស្ត្រ ដែលជាកូនចៅចៅទួតរបស់ព្រះអង្គ។ព្រះបរមរតនកោដ្ឋបានសន្យាជាឱឡារឹកថានឹងបំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពេញលេញ ជូនមាតុភូមិឱ្យខានតែបាន។ ឯកឧត្តមបានបន្តថា ក្រោមស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ទើបធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យទាំងស្រុងពីបារាំងនៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ១៩៥៣ ៕ដោយ៖ ង៉ាន់ ទិត្យ
-
បុណ្យផ្កាប្រាក់សាមគ្គីដង្ហែទៅកាន់វត្តចំនួនប្រាំនៅខេត្តតាកែវ បានឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសំខាន់របស់សាសនា

តាកែវ៖បុណ្យផ្កាប្រាក់សាមគ្គីបានដង្ហែទៅវេរប្រគេនព្រះសង្ឃ គង់នៅវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ ក្នុងចំណោមវត្តទាំងប្រាំ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រោមការចូលរួមពីរដ្ឋបាលខេត្ត ស្រុក ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ និងយុវជនទូទាំងយ៉ាងច្រើនកុះករនិង ចូលរួមដោយផ្ទាល់ពីឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកេណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជានាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ប៉ែន ចន្ទី ។ អញ្ជើញចូលរួមក្នុងពិធីបែបសាសនាមួយនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀងបានគូសរំលេចថាសាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមជាតិ ហើយដើម្បីរក្សានូវតួនាទីដ៏សំខាន់នេះ ទោះស្ថិតក្នុងតម្លៃណាក៏ដោយយើងត្រូវថែរក្សា សន្តិភាពនិងការអភិវឌ្ឍឱ្យបាន។ ឯកឧត្តម ហ៊ីង ប៊ុនហៀង បានពន្យល់អំពីតម្លៃសន្តិភាព និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការចូលរួមថែរក្សាការពារសុខសន្តិភាព រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងបន្តគាំទ្រអ្នកមានគុណស្ថាបនិកឯកនៃសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា ។ ក្នុងឱកាសនោះឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវបានវេរប្រគេនបច្ច័យអង្គផ្កាប្រាក់មានចំនួន ៥វត្ត ក្នុងនេះមាន វត្តតុំវត្តសូរ្យច័ន្ទ នៃក្រុងដូនកែវ, វត្តភ្នំខ្លែង…
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤, ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ទទួលទិស ប្រាសាទតាមាន់ និងប្រាសាទតាក្របី ព្រមទាំងមេបញ្ជាការគ្រប់បណ្តាកងឯកភាព ឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ បានសម្តែងការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ដែលបានអញ្ជើញមកត្រួតពិនិត្យការងារ និងសាកសួរសុខទុក្ខ បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន នាឱកាសនេះ។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់…
-
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ មានផ្លូវ មានសង្ឈឹម

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មានផ្លូវ មានសង្ឈឹម ។ លើបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ ថា ផ្លូវតាបែន-ស្វាយដំណាក់ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទកៅស៊ូពីរជាន់( DBST) និងក្រាលបេតុង ប្រវែង ៤ គីឡូម៉ែត្រ កម្រាលបេតុងប្រវែង ០,៤០គីឡូម៉ែត្រ និងកម្រាលក្រួសក្រហម ប្រវែង ១,៥៧គីឡូម៉ែត្រតភ្ជាប់ពីភូមិព្រែកតាបែន ឃុំព្រះប្រសប់ ទៅដល់ ភូមិស្វាយដំណាក់ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលអាចឱ្យប្រជាជនសរុប ចំនួន ៤ ៦៩៣ គ្រួសារ ស្មើនឹង ២១ ៥៤៨ នាក់ នាក់ ស្រី ១១ ១៣១ នាក់ ធ្វើការអាស្រ័យផលពីផ្លូវមួយនេះ ក្នុងការរស់នៅនិងប្រកបការងារជាប្រចាំថ្ងៃរបស់ពួកគាត់។ សម្ដេចបវរធិបតីបានបន្តថា ផ្លូវនេះជាគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម អភិវឌ្ឍន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងបង្កើននិរន្តរភាពផលិតកម្មនៅតាមតំបន់ជនបទ…
-
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ណែនាំដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ ខិតខំដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាជនតាមមូលដ្ឋាន

កណ្តាល ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន កម្ពុជាបានណែនាំដល់ថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកណ្ដាលគ្រប់លំដាប់ថ្នាក់, ក្រុង ស្រុក ឃុំសង្កាត់ទាំងអស់ ឱ្យបន្ដសហការគ្នា និងយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងគោលនយោបាយនិងកម្មវិធីនយោបាយរបស់គណបក្សជាពិសេសការបន្តសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងបក្ស,ការពង្រឹងនិងពង្រីករចនាសម្ព័ន្ធអង្គការចាត់តាំងបក្សនៅគ្រប់កម្រិត, ការផ្សាភ្ជាប់ជាមួយប្រជាជន ជួយជ្រោមជ្រែងប្រជាជន និងធ្វើជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន, ខិតខំដោះស្រាយសំណូមពរនិងបញ្ហាប្រឈមនានានៅតាមមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈជាដើម ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ បានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការគណបក្ស និងសមិទ្ធផលនានាក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ ស្ថិតក្នុងភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត គុណ ញឹម សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ, ព្រមទាំងក្រុមការងារពាក់ព័ន្ធយ៉ាងច្រើនកុះករ។ ក្នុងឱកាសនេះដែរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរចំពោះគណបក្សខេត្តកណ្ដាល, ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកកៀនស្វាយ, ជាពិសេស ឯកឧត្តមបណ្ឌិត គុណ…
-
ព្រះករុណាព្រះមហាក្សត្រកម្ពុជា នឹងស្តេចយាងទៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព

ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ នឹងស្តេចយាងទៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព ។ នៅក្នុងឱកាសអវត្តមានរបស់ព្រះករុណាព្រះមហាក្សត្រ ខាងលើនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ៖…
-
សម្ដេចបវរធិបតី បង្ហាញរូបថតអំពីការចរចារវាងភាគីកម្ពុជា និងថៃ ជាមួយសាររំលឹកថា គ្មានអ្វីចំណេញពីសង្គ្រាម និងការប្រយុទ្ធគ្នានោះទេ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញរូបថតប៉ុន្មានសន្លឹកដែលថតនៅថ្ងៃទី១៩ កុម្ភៈឆ្នាំ ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ ជាមួយនឹងសាររំលឹកថា”គ្មានអ្វីចំណេញពីសង្គ្រាមនិងការប្រយុទ្ធគ្នានោះទេ”។សម្ដេចបវរធិបតីបន្ថែមថា”បទពិសោធន៍ដែលទើបតែ កើតមានជាងមួយទសវត្សរ៍កន្លងទៅនេះ គឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេសឱ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាព អ្វីមួយត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីជៀសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណាដែលអាចឈានទៅបង្កើតអំពើហិង្សា ដូចបានកើតឡើងនៅចន្លោះឆ្នាំ២០០៨-២០១១។ សម្ដេចបវរធិបតីបានពណ៌នាលើរូបថតដែលសម្ដេចបានបង្ហាញថា “រូបទាំងនេះបង្ហាញអំពីការចរចារវាងភាគីកម្ពុជាដែលដឹកនាំដោយ រូបខ្ញុំ ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោក (ដោយមានការចូលរួមពីឯកឧត្តម ជា ម៉នអតីតមេបញ្ជាការយោធភូមិភាគទី៤និង ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣) ជាមួយភាគីកងទ័ពថៃដែលដឹកនាំដោយនាយសេនាធិកា កងទ័ពជើងគោកថៃ ក្នុងគោលដៅឈានទៅរកការផ្អាកការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨នៅទិសប្រាសាទ ព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ ២០១១។ សម្ដេចបវរធិបតីបានបន្តថា ការប្រយុទ្ធគ្នាពេលនោះ គឺមិនមែនផ្ដើមដោយកងទ័ព ឬរាជរដ្ឋាភិបាលនៃប្រទេសណាមួយនោះទេ។ ប៉ុន្តែវាចាប់ផ្ដើមឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ហើយរំលោភចូលមកកាន់កាប់វត្តកែវ សិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨។ សកម្មភាពដែលផ្ដើមឡើងដោយមនុស្សប៉ុន្មាននាក់នេះ បានរាលដាល រហូតដល់មានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេស ទាំងពីរអស់រយៈពេលជាង៣ឆ្នាំ ចាប់ពីតំបន់ប្រាសាទព្រះវិហាររហូតដល់តំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របីដោយបានបង្កឱ្យកងទ័ព ទាំងពីរប្រទេសរងរបួស…
-
ទេសរដ្ឋមន្ត្រីគន់ គីម អញ្ជើញសួរសុខទុក្ខអតីតយុទ្ធជនចំនួន ៦៥គ្រួសារនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ត រាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនអតីតយុទ្ធជនចំនួន ៦៥គ្រួសារនិងអញ្ជើញពិនិត្យអគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនេះឯកឧត្តម គន់ គីម បានលើកឡើងគុណបំណាច់យ៉ាងធំធេងដោយលះបង់សាច់ស្រស់ឈាមស្រស់ ជាមួយថ្នាក់ដឹកនាំ ដើម្បីការពារបូរណភាពទឹកដី រហូតប្រទេសជាតិមានសុខសន្តិភាព។ឯកឧត្តមបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ មិនបោះបង់ចោលនរណាម្នាក់ ថែមទាំងផ្តល់នូវភាពកក់ក្តៅជានិច្ច ដោយបានមើលថែ ទំនុកបំរុង ជាពិសេសបានចែកជូននូវដីលំនៅដ្ឋាន ដីកសិកម្ម ផ្ទះ និងសម្ភារៈផ្សេងៗទៀត។ ឯកឧត្តមក៏បានផ្តាំផ្ញើរដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តយកចិត្តទុកដាក់ មើលថែអតីតយុទ្ធជន និងគ្រប់គ្រងដីសម្បទានសម្រាប់អតីតយុទ្ធជនឱ្យបានល្អ ដើម្បីទុកសម្រាប់ដោះស្រាយជូនអតីតយុទ្ធជនជាបន្តទៀត៕ដោយ៖ សុខ គឹមសៀន
-
ឯកឧត្តម គួច ចំរើន ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ជាកងទ័ពគំរូដ៏ល្អ ក្នុងជួរកងយោធពលខេមរភូមិន្ទ

(ខេត្តកណ្តាល)៖ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានបំពេញកាតព្វកិច្ចយ៉ាងស្វាហាប់ ដែលអាចចាត់ទុកថា ជាកងទ័ពគំរូដ៏ល្អ ក្នុងជួរកងយោធពលខេមរភូមិន្ទ ក្នុងការសហការ ការពារធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ និងចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ឋាន ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ៧ចំណុច របស់រាជរដ្ឋាភិបាល និងបានចូលរួមក្នុងការងារសង្គមជាច្រើនទៀត។ លើសពីនេះ យោធិននៅក្នុងអង្គភាពមានការគោរពវិន័យ និងការចាត់តាំងបានល្អប្រសើរ ដោយ ទូទាំងអង្គភាពមិនមានយោធិនណាម្នាក់ប្រព្រឹត្តបទល្មើស ដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិ ដូចជាការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន និងការលេងល្បែងស៊ីសងឡើយ ។ ឯកឧត្តម គួច ចំរើន បានលើកឡើងបែបនេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល បានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ។ ឯកឧត្ដមអភិបាលខេត្ត បន្តថា តំបន់ប្រតិបត្តិការសឹករងកណ្ដាល បន្តរក្សាការប្រមូលផ្តុំកម្លាំងត្រៀមប្រយុទ្ធយូរអង្វែងអោយខ្ជាប់ខ្ជួន ដើម្បីធ្វើអន្តរាគមន៍ នៅពេលមានសភាពការណ៍កើតឡើងដោយចៃដន្យ ត្រៀមទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្រុមជ្រុលនិយម ព្រមទាំងការពារសុខសន្តិភាពរបស់ប្រទេសជាតិពីការធ្លាក់ក្នុងគ្រោះមហន្តរាយ តាមរយៈការប៉ុនប៉ងធ្វើបដិវត្តពណ៌ ឬការញុះញង់គ្រប់រូបភាព ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោត ។…