Category: ព័ត៌មានជាតិ

  • គ.ជ.ប សម្រេចលើការប្រើខ្លឹមសារអត្ថបទ វីដេអូ អត្ថបទវិទ្យុ និងឯកសារ បោះពុម្ពសម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោ ឆ្នាំ២០២៥

    គ.ជ.ប សម្រេចលើការប្រើខ្លឹមសារអត្ថបទ វីដេអូ អត្ថបទវិទ្យុ និងឯកសារ បោះពុម្ពសម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោ ឆ្នាំ២០២៥

    (ភ្នំពេញ)៖ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានចេញសេចក្តីប្រកាសព័ត៌មានមួយពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពីការពិនិត្យ និងសម្រេចលើខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ និងឯកសារ បោះពុម្ពសម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោ ឆ្នាំ២០២៥ ។ ប្រភពរបស់គ.ជ.ប បានឱ្យដឹងថា តាមរយៈការបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យលើខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ និងឯកសារបោះពុម្ពផ្សាយទៅតាម របៀបវារៈនីមួយៗរួចហើយ អង្គប្រជុំ គ.ជ.ប បានពិភាក្សាគ្នា និងកែសម្រួលលើចំណុចមួយចំនួន នៃឯកសារទាំងនោះ បន្ទាប់មកអង្គប្រជុំ គ.ជ.ប រួចមកផងដែរ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ ប្រជាពលរដ្ឋ បានងាកមកប្រើប្រាស់ សេវាសុខាភិបាលសាធារណៈនាពេលបច្ចុប្បន្ន មានចំនួនច្រើន បើប្រៀបធៀបសេវាទាំងរដ្ឋ និង ឯកជន

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ ប្រជាពលរដ្ឋ បានងាកមកប្រើប្រាស់ សេវាសុខាភិបាលសាធារណៈនាពេលបច្ចុប្បន្ន មានចំនួនច្រើន បើប្រៀបធៀបសេវាទាំងរដ្ឋ និង ឯកជន

    (ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានកត់សម្គាល់ឃើញថា សេវាសាធារណៈនាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋ បានងាកមកប្រើប្រាស់មានចំនួនច្រើន បើប្រៀបធៀបសេវាទាំងរដ្ឋ និងឯកជន ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីឱ្យដឹងដែរថា សេវាសុខាភិបាលឯកជនមានប្រហែល១៣០ ឬ ១៤០ទីតាំង ក៏បានចាប់ផ្តើមចូលរួមជាមួយក្រសួងក្នុងការគាំពារសង្គមនេះតាមរយៈមូលនិធិសមធម៌ និង ប.ស.ស. ។ នេះបញ្ជាក់ថាពលរដ្ឋ មានការជឿទុកចិត្តជាខ្លាំង ។ រដ្ឋមន្ត្រីសុខាភិបាល មានប្រសាសន៍បែបនេះ ក្នុងសន្និសិទសារព័ត៍មានសន្និបាតក្រសួងសុខាភិបាល នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ។ ឯឧត្តម ឈាង រ៉ា បានគូសបញ្ជាក់ថា តាមរយៈការធ្វើអន្តរាគមន៍ សហប្រតិបត្តិការអន្តរវិស័យ ដែលមានការចូលរួមគាំទ្រជានយោបាយរួមពីក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រព័ន្ធការគាំពារសុខភាពសង្គម ធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់ ហើយចូលមកប្រើប្រាស់សេវាសុខាភិបាលរដ្ឋ ដែលស្ថិតនៅក្នុងលំនាំផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលបានដាក់ចេញ ។ ក្នុងសន្និសីទនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការចូលរួមពីបណ្តាក្រសួងពាក់ព័ន្ធនានានេះ សំដៅធ្វើយ៉ាងណា ឱ្យការចូលរួមគាំទ្រជានយោបាយសុខាភិបាលមួយដែលស្ថិតនៅក្រោមប្រតិបត្តិការ របស់ក្រសួងសុខាភិបាលពិតមែន ប៉ុន្តែអន្តរវិស័យពាក់ព័ន្ធបានចូលរួម ហើយធ្វើឱ្យទទួលបាននូវជោគជ័យ ក្នុងការប្រើប្រាស់សេវាសាធារណៈ ប្រកបទៅដោយប្រសិទ្ធភាព ។ បន្ថែមលើនេះ…

  • ក្រសួងអប់រំជូនដំណឹងពីការផ្តល់អាហាររូបករណ៍របស់ប្រទេសថៃក្នុងឆ្នាំ២០២៥

    ក្រសួងអប់រំជូនដំណឹងពីការផ្តល់អាហាររូបករណ៍របស់ប្រទេសថៃក្នុងឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងមួយដល់យុវជន សិស្ស-និស្សិត អំពីកម្មវិធី អាហារូបករណ៍ “Thailand Scholarship (Year 2025)”, The Ministry of Higher Education, Science, Research and Innovation (MHESI) នៃប្រទេសថៃ សហការជាមួយសាកលវិទ្យាល័យថៃមួយចំនួន នឹងផ្តល់ អាហារូបករណ៍ចំនួន ១២១កន្លែង (International Programme) ដល់ប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម រួមទាំង កម្ពុជាផងដែរ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត (International Programme) នៅប្រទេសថៃ។ យោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា សម្រាប់កម្មវិធីផ្តល់អាហាររូបករណ៍នេះគេនឹងមានការ រ៉ាប់រងថ្លៃសិក្សា ប្រាក់អាហារូបករណ៍ប្រចាំខែ ការចំណាយលើការធ្វើដំណើរ ការស្នាក់នៅ និង ការធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ និងសុខភាព។ល។ បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ សូមចូលមើលព័ត៌មានលម្អិត និងកម្មវិធីអាហារូបករណ៍ (Application Guideline and List of…

  • ក្រសួងកសិកម្ម ចូលរួមប្រជុំអន្តរក្រសួងចង្អៀត ពិនិត្យ និង ពិភាក្សាលើសំណើសុំបន្តនីតិវីធីផ្តល់សិទ្ធិប្រទាន លើកិច្ចព្រមព្រៀងអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រ

    ក្រសួងកសិកម្ម ចូលរួមប្រជុំអន្តរក្រសួងចង្អៀត ពិនិត្យ និង ពិភាក្សាលើសំណើសុំបន្តនីតិវីធីផ្តល់សិទ្ធិប្រទាន លើកិច្ចព្រមព្រៀងអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀតពិនិត្យ និងពិភាក្សាចុះហត្ថលេខា លើសំណើសុំបន្តនីតិវីធីផ្តល់សិទ្ធិប្រទាន លើកិច្ចព្រមព្រៀងអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ក្រសួងកសិកម្មបានឱ្យដឹងដែរថាកិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ទឹម បូរក្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី អមដោយឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ស៊ុយ សេរីវឌ្ឍន៍ អនុប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមប្រជុំជាមួយ ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រោមការដឹកនាំនិងសម្របសម្រួលដោយឯកឧត្តម សួន សុភ័ណ្ឌ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានគូសបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាលើទិដ្ឋភាពច្បាប់ ការចូលរួមបង់វិភាគទាន និងផលប្រយោជន៍នៃការចូលរួមក្នុងកិច្ចព្រមព្រៀង។ ទាក់ទិនក្នុងរឿងនេះ…

  • ក្រសួងធនធានទឹក និងឧតុនិយមបំភ្លឺជុំវិញបញ្ហាការបំផ្លើសព័ត៌មានរបស់វិទ្យុនៅបរទេសមួយ ពីខ្លឹមសារពិតរបស់ឯកឧត្តម ថោ ជេដ្ឋា

    ក្រសួងធនធានទឹក និងឧតុនិយមបំភ្លឺជុំវិញបញ្ហាការបំផ្លើសព័ត៌មានរបស់វិទ្យុនៅបរទេសមួយ ពីខ្លឹមសារពិតរបស់ឯកឧត្តម ថោ ជេដ្ឋា

    (ភ្នំពេញ)៖ បច្ចុប្បន្ននេះនៅកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខ្នាតតូចមធ្យម និងធំ សរុបចំនួន ២៣៥២ ប្រព័ន្ធ ដែលអាចបម្រើដល់ការស្រោចស្រពលើផ្ទៃដីកសិកម្មជិត ២លានហិកតាព្រមជាមួយនឹងអាងទឹកខ្នាតតូច មធ្យម និងធំ ប្រមាណ ១៥០០អាង ដែលមានលទ្ធភាពស្តុកទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងសរុប ចំនួនជាង ៤ពាន់លានម៉ែតគូប។ បញ្ជាក់នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នាថ្មីៗមកនេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាចាប់តាំងពីក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានបង្កើតឡើងនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី២ នៃរដ្ឋសភា នាចុងឆ្នាំ១៩៩៩ មកទល់នឹងពេលបច្ចុប្បន្ន ហើយតាមរយៈសមិទ្ធផលទាំងនេះដែរ បានធ្វើឱ្យការងារបង្កបង្កើនផល ជាពិសេសស្រូវប្រាំងរបស់បងប្អូនប្រជាកសិករមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង នៅក្នុងរដូវប្រាំងនាឆ្នាំ១៩៩៩-២០០០ នៅកម្ពុជាមានការដាំដុះស្រូវប្រាំងប្រមាណ ១០ម៉ឺនហិកតា ប៉ុន្តែចូលមកដល់រដូវប្រាំងឆ្នាំ២០២៤-២០២៥នេះ ការដាំដុះស្រូវប្រាំងនៅកម្ពុជាបានកើនឡើងរហូតដល់ទៅជាង ៩០ម៉ឺនហិកតា ដែលនៅក្នុងនោះមានទីតាំងខ្លះបានដាំដុះមួយដង ទីតាំងមួយចំនួនមានការដាំដុះស្រូវប្រាំងលើកទីពីរ និងមួយចំនួនទៀតឈានទៅការដាំដុះស្រូវប្រាំងលើកទីបីផងដែរ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ៖”បើពិនិត្យឃើញការដាំដុះស្រូវប្រាំងមានការកើនឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងប្រភពទឹកដែលយើងបានរក្សាទុកកាលពីចុងរដូវវស្សាប្រមាណ ៤ពាន់លានម៉ែត្រគូបត្រូវបានប្រើប្រាស់ស្ទើរអស់ ដោយរក្សាទុក១០ភាគរយសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនារដូវប្រាំងនេះ”។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ញើសារអំពាវនាវទៅដល់បងប្អូនប្រជាកសិករសុំឱ្យមានការប្រើប្រាស់ទឹកមានការសន្សំសំចៃ ហើយកុំបន្តបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះអាចនាំឱ្យមានការប្រឈមទៅនឹងការខូចខាត។ ចំពោះសេចក្តីអំពាវនាវនេះដែរគឺធ្វើឡើងក្នុងគោលបំណង ដើម្បីជួយទប់ស្កាត់ការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ តែបែរជាត្រូវបានវិទ្យុនៅឯបរទេសមួយយកទៅបំភ្លៃក្នុងចេតនាទុច្ចរិត បំភាន់មតិសាធារណៈ…

  • បាត់ដំបង ក្លាយជាខេត្តទី១៧ ដែលទទួលពានជ័យលាភី “បញ្ចប់ការ​បន្ទោបង់ពាសវាលពាសកាល”

    បាត់ដំបង ក្លាយជាខេត្តទី១៧ ដែលទទួលពានជ័យលាភី “បញ្ចប់ការ​បន្ទោបង់ពាសវាលពាសកាល”

    បាត់ដំបង៖ជាមោទកភាពមួយថ្មីទៀតសម្រាប់ខេត្តបាត់ដំបង បន្ទាប់ពី​ខេត្តប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ចនិងទេស​ចរណ៍​មួយ​​នេះ ​ត្រូវបាន​ប្រកាស​ទទួលស្គាល់ និងប្រគល់ពានជ័យលាភី”បញ្ចប់ការបន្ទោបង់​ពាសវាលពាសកាល “(ODF)ដល់រដ្ឋបាលខេត្តដោយឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។ ជ័យលាភីនេះ បានដំឡើង​ថ្នាក់ខេត្ត​បាត់ដំបង ក្លាយ​ជា​ខេត្តទី១៧ ក្នុងចំណោម​រាជធានី ខេត្តចំនួន​២៥​របស់ព្រះរាជា​ណាចក្រ​កម្ពុជា​ជាខេត្ត”បញ្ចប់ការបន្ទោ​បង់​ពាសវាល​ពាសកាល” ។ ក្នុងពិធីប្រកាសជ័យលាភី”បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល “ឬហៅកាត់ថា អូឌីអេហ្វ (ODF)ដែលប្រារព្ធនៅសួនយុវ័ន នៃ​ក្រុងបាត់ដំបង ដោយមានអ្នកចូលរួមរាប់ពាន់នាក់ និងមានការដង្ហែក្បួន​អបអរផងនោះ ចំពោះវត្តមាន ឯកឧត្តម​ ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល​ខេត្តបាត់ដំបងបានប្រកាសដោយអំណរថា នេះជា​សមិទ្ធផល​រួម ជាកិត្តិយស កេរ្តិ៍របស់អ្នកខេត្តបាត់ដំបង​ទាំងមូល មិនមែន​ជាសមិទ្ធិដោយឡែករបស់អ្នកណាមួយឡើយ។ ប្រសិនជាពុំមានការចូល​រួម​សស្រោកសស្រាំរបស់ប្រជាពលរដ្ឋទូទាំងខេត្តទេ ជាខេត្តបញ្ចប់ការ​បន្ទោបង់ពាសវាលពាសកាល ក៏ពុំអាចសម្រេចបានដែរ ។ បន្ថែមលើសពីស្នាដៃនៃការខិតខំរបស់រដ្ឋបាលខេត្តបាត់ដំបង ឯកឧត្ដម​រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឆាយ ប្ញទ្ធីសែន បានគូសរំលេចថា គុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែង​ឥតឈប់​ឈរដើម្បីជាតិ និងប្រជាជនដោយយក​ជីវិត​ធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុនសែន ” ជាបិតាសន្តិភាព…

  • ម្ជូរស្លឹកល្មមជាអាហារមានរសជាតិឈ្ងុយឆ្ងាញ់របស់ អ្នកស្រុក នៅ ខ្នងព្រះ

    ម្ជូរស្លឹកល្មមជាអាហារមានរសជាតិឈ្ងុយឆ្ងាញ់របស់ អ្នកស្រុក នៅ ខ្នងព្រះ

    (ខេត្តពោធិ៍សាត់)៖ រុក្ខជាតិម្យ៉ាង មានលក្ខណជាបញ្ញើក្អែក​ហើយ​ដុះ​នៅតំបន់ភ្នំត្រូវបានអ្នកស្រុករស់នៅសហគមន៍ភ្នំព្រះ​ដែលស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ បាននាំ​យក​មកធ្វើជាសម្ល ម្ជូរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់​ប្រចាំ​​តំបន់​មួយនេះ ហើយអ្នកទេសចរជាច្រើនតែងកោតសរសើ ពីរស​ជាតិរបស់វាមិនដាច់ពីមាត់ទេ។ ស្លឹករុក្ខជាតិដែលអ្នកស្រុកតែងបេះយកមកធ្វើមុខម្ហូបនេះមានរសជាតិជូរ ដូចគ្នានឹងស្លឹកថ្នឹង និងស្លឹករុក្ខជាតិដទៃទៀតផងដែរ គ្រាន់តែរសជាតិជូររបស់វាខុសគ្នាប៉ុណ្ណោះ។ លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះបាន​ប្រាប់​ឱ្យដឹងថា ស្លឹករុក្ខជាតិនេះត្រូវបានអ្នកស្រុកតំបន់នេះឱ្យ​ឈ្មោះថាស្លឹកល្មម។សម្រាប់រុក្ខជាតិប្រភេទនេះមាន​អ្នកស្រុក​តិចតួចដែរទេដែលបានស្គាល់ ហើយចេះកែច្នៃវាមកធ្វើជា​សម្លម្ជូរ។ស្លឹកនេះគេប្រើធ្វើជាម្ជូរជាមួយសាច់មាន់ សាច់ទា​គឺឆ្ងាញ់ជាតិសាច់ជ្រូកឬសាច់ទា។ ប្រធានក្រុមអ្នកនាំផ្លូវដើម្បីទៅកម្សាន្តលើភ្នំព្រះរូបនេះបានប្រាប់ដែរថារុក្ខជាតិនេះសម្បូរដុះច្រើនតែលើខ្នងភ្នំព្រះ ហើយវាដុះ​តាំង​តែ​ពីជើងភ្នំរហូតដល់កំពូលភ្នំ។ស្លឹករុក្ខជាតិនេះជូរល្មម ម្ល៉ោះ​ហើយអ្នកស្រុកទើបដាក់ឈ្មោះឱ្យថា”ម្ជូរល្មម”តែម្តងទៅ។ក្រៅពីធ្វើជាសម្លម្ជូរគេនៅអាចនាំយកទៅធ្វើជាបន្លែសម្រាប់ទ្រាប់ប្រហុកបរិភោគ ប្រើធ្វើជាទ្រាប់ជ្រលក់ទឹកគ្រឿង​ក៏មាន​រស់ជាតិឆ្ងាញ់ពិសារដូចគ្នា។ លោកថា”រុក្ខជាតិនេះដុះលក្ខណៈជាបញ្ញើក្អែក ដោយវាតែងដុះ​ជាមួយដើមឈើដទៃ និងខ្លះទៀតដុះលើថ្ម។វាមើលទៅពាក់​កណ្តាលជាវល្លិ៍ និងពាក់កណ្តាលទៀតជាដើមឈើ។ រុក្ខជាតិ​នេះ​មានពេញៗមួយឆ្នាំ​ ពោលគឺបើយើងចង់យកមកធ្វើម្ហូបនៅ​ខែណាក៏មានដែរឥតខ្វះទេ” ។ លោក សាវ ធីម​ បានប្រាប់ឱ្យដឹងដែរថាតាមពិតរុក្ខជាតិ​ប្រភេទ​នេះមានដុះតាមតំបន់មួយចំនួននៅប្រទេសកម្ពុជាផងដែរ គ្រាន់​តែតំបន់ខ្លះគេមិនបានដឹងពីប្រយោជន៍វាសម្រាប់ធ្វើជាម្ហូបប៉ុណ្ណោះ ។ សម្រាប់ស្លឹកវាគេអាចប្រើបានទាំងស្លឹកខ្ចី និងស្លឹក​ចាស់​យកមកធ្វើម្ហូបបានដូចគ្នា។ សម្រាប់វិធីធ្វើម្ជូរល្មមវិញត្រូវបានប្រធានក្រុមអ្នកនាំផ្លូវរូបនេះបា្រប់​ថា មុនដាក់ស្លរគេហាន់វាជាចំណិតតូចៗល្មមដូចគ្នា​នឹង​ស្លឹកថ្នឹងដែរ។ដោយឡែកវិធីធ្វើសម្លម្ជូរវិញគឺធ្វើដូចគ្នា​នឹងការធ្វើ​សម្លម្ជូរដទៃទៀតដែរ ក្នុងនេះមានប្រើស្លឹកគ្រៃ ម្តេង ម្ទេស ស្លឹក​ក្រូច​សើចជាដើម។ បើតាម លោក សាវ ធីម បានប្រាប់ឱ្យដឹងថាសម្រាប់ភ្ញៀវ​ទេស​ចរ​​ដែលឡើងមកលើភ្នំខ្នងព្រះនេះ​លោកតែង​ធ្វើ​សម្លម្ជូរល្មមឱ្យ​បានបរិភោគស្ទើរគ្រប់គ្នា ពីព្រោះថាវាជាអាហារ​តំបន់ ហើយ​មាន​រសជាតិប្លែកដែលតំបន់ដទៃទៀតគ្មាននោះឡើយ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»

    សម្តេចធិបតី ហ៊ុន ម៉ាណែត បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»

    ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥

  • រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិដោះស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលាការ ចុះអនុស្សរណៈយោគយល់គ្នាដើម្បីជួយប្រជាជន​ដែល​មានវិវាទ

    រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិដោះស្រាយ​វិវាទក្រៅ​ប្រព័ន្ធ​តុលាការ ចុះអនុស្សរណៈយោគយល់គ្នាដើម្បីជួយប្រជាជន​ដែល​មានវិវាទ

    សៀមរាប​៖ រដ្ឋបាលខេត្តសៀមរាបដែលមានឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និងជាប្រធានប្រចាំការនៃអាជ្ញាធរជាតិ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក)កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ពីកិច្ចសហប្រតិបត្តការ សម្រុះ​សម្រួល ផ្សះផ្សាវិវាទ សំដៅលើក​កម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័សនៃការ​ដោះស្រាយវិវាទ​តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធ​តុលាការនៅកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានពណ៌នាលើអនុស្សរណៈ​នេះថា​ ជាយន្តការមួយទៀត​ដើម្បី​បំពេញបន្ថែម​ឱ្យប្រព័ន្ធដោះ​ស្រាយ​វិវាទ​ក្រៅប្រព័ន្ធតុលាការបច្ចុប្បន្នក្នុងខេត្តសៀមរាប និងចូលរួមអនុវត្ត​តាមគោលនយោ​បាយកែទម្រង់​វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល​នីតិកាលទី៧ និងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដើម្បីធានាបាន​សុខដុមរមនាក្នុងសង្គមជាតិ ពិសេសសម្រាប់ជាប្រយោជន៍របស់​ប្រជា​ពលរដ្ឋ​នៃខេត្តសៀមរាប។ ចំណែកឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានបញ្ជាក់ថា អាជ្ញាធរជាតិ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ​សម្រប​សម្រួល​បន្ថែមទៅលើប្រព័ន្ធដោះស្រាយវិវាទដែលមានស្រាប់។ ជាការ​ជួយឱ្យ​ប្រជាពលរដ្ឋមានជម្រើស​​សម្រាប់​ការ​ដោះស្រាយវិវាទក្នុងសហគមន៍ ដោយផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះ ជៀសវាងការចំណាយ​ពេលវេលា។អនុស្សរណៈក៏ជាផ្នែកមួយនៃការអនុវត្តទិសដៅនិង​ចក្ខុវិស័យនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមការដឹកនាំ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕ដោយ៖ប៊ុន រដ្ឋា

  • ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង អញ្ជើញប្រគល់​ថវិកាបេឡាមរណសង្គ្រោះ ជូនដល់គ្រួសារសព សមាជិកសមាគម​អតីតយុទ្ធជនកម្ពុជាខេត្ត

    ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង អញ្ជើញប្រគល់​ថវិកាបេឡាមរណសង្គ្រោះ ជូនដល់គ្រួសារសព សមាជិកសមាគម​អតីតយុទ្ធជនកម្ពុជាខេត្ត

    កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិ​ការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជន​កម្ពុជាខេត្ត កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ និងក្រុមការងារ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បានរៀបចំពិធី​ប្រគល់​ថវិកាបេឡាមរណៈ​សង្គ្រោះ​ចំនួន ៣២លានរៀល លិខិតចូលរួមរំលែកមរណទុក្ខ រួមនិងអំណោយ​ដ៏ថ្លៃថ្លា​របស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់គ្រួសារសពសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាចំនួន៨គ្រួសារ ក្នុងនោះមកពី ក្រុងកំពង់​ឆ្នាំង៣គ្រួសារ, ស្រុករលាប្អៀរ ៤គ្រួសារ​និងស្រុកទឹកផុសមួយគ្រួសារ ។អំណោយមាន អង្ករ មី ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវ។ ក្នុងឱកាសនេះឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានសម្តែងការសោកស្តាយ និង ចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពអតីតយុទ្ធជនទាំង៨គ្រួសារ ៕ដោយ៖សុខ គឹមសៀន