Category: ព័ត៌មានជាតិ

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋដែលនេសាទខុស             

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋដែលនេសាទខុស             

    កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធ៌មនិង ក្រុមការងារយេនឌ័ររបស់អង្គភាព លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង  លោកមេឃុំផ្លូវទូកក្នុងសប្ដាហ៍នេះបាន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រកបរបរនេសាទខុសច្បាប់ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ឱ្យងាកមកធ្វើស្រែចម្ការ និងធ្វើនេសាទស្របតាមច្បាប់វិញ។ សូមជម្រាបថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំផ្លូវទូក ភាគច្រើនធ្វើស្រែប្រាំង និងការនេសាទ។ក្នុងនោះមានប្រជាពលរដ្ឋចំនួន១០គ្រួសារបានសន្យា និងប្តេជ្ញាឈប់ធ្វើការនេសាទខុសច្បាប់ ប៉ុន្តែពួកគាត់បានសំណូមពរសុំដីសម្រាប់ធ្វើស្រែនិងបង្កបង្កើនផល ព្រោះពួកគាត់សព្វថ្ងៃមានតែដីលំនៅឋានដែលកំពុងរស់នៅ និងប្រកបរបរនេសាទ តែប៉ុណ្ណោះ ។ របាយការណ៍លោក ប៉ាត់ គន មេឃុំផ្លូវទូកបានឱ្យដឹងថា ប្រជាពលរដ្ឋទាំង១០គ្រួសារខាងលើនេះពិតជាពុំមានដីសម្រាប់ ធ្វើស្រែចម្ការពិតប្រាកដមែន ។ ក្នុងឱកាសនេះលោកមេបញ្ជាការបានសំណូមពរដល់ អាជ្ញាធរ ឃុំ ស្រុក ជួយពិនិត្យ និងស្នើសុំទៅថ្នាក់លើដើម្បីផ្តល់ដីជូនដល់ បងប្អូនទាំង១០គ្រួសារសម្រាប់ធ្វើស្រែចម្ការនិងបង្កបង្កើនផលបន្ទាប់ពីពួកគាត់បានប្តេជ្ញាចិត្តឈប់ប្រកបរបរនេសាទខុសច្បាប់។      ក្នុងឱកាសនេះឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ទាំង១០គ្រួសារមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ មុង១០ និង…

  • តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងបណ្ឌិត ហ៊ឺ វីរៈ នាំយកថវិកាចំនួន ១២ ០០០ ដុល្លាររបស់សប្បុរសជន ទៅប្រគល់ជូនមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន

    តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងបណ្ឌិត ហ៊ឺ វីរៈ នាំយកថវិកាចំនួន ១២ ០០០ ដុល្លាររបស់សប្បុរសជន ទៅប្រគល់ជូនមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន

    ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា នៅថ្ងៃទី៦ ខែមីនានេះឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ឆ្នាំង តំណាងសមាគមឱសថការីខ្មែរ នៅប្រទេសបារាំង Nexty Pharm និងឯកឧត្ដម សុះ ស៊បអ៊ី អនុរដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយសហការី កាលពីព្រឹកថ្ងៃទី៦ ខែមីនា បាននាំយកថវិកាចំនួន ១២ ០០០ ដុល្លារអាមេរិកដែលទទួលបានពី សប្បុរសជន ក្នុងកម្មវិធី​រាត្រីសមោសរសប្បុរសធម៌នាពេលកន្លងមក ទៅប្រគល់ជូនមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ កម្មវិធីរាត្រីសមោសរសប្បុរសធម៌នោះ បានរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយសមាគមឱសថការីខ្មែរ នៅប្រទេសបារាំង ដោយប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតាមក្រសួង-ស្ថាប័នមួយចំនួន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន។ ប្រភពដដែលបញ្ជាក់ថាកម្មវិធីរាត្រីសមោសរសប្បុរសធម៌ប្រារព្ធឡើងក្នុងគោលបំណងស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះបានឧបត្ថម្ភទៅដល់មន្ទីរពេទ្យចំនួនបី ក្នុងនេះ៖១.មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ចំនួន ៣៦,០០០ ដុល្លារ,២.មន្ទីរពេទ្យកុមារអង្គរ…

  • មន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បន្តសកម្មភាពទប់ស្កាត់ជំងឺ​ផ្តាសាយ​បក្សីនៅក្នុងភូមិឡទឹកត្រី

    មន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បន្តសកម្មភាពទប់ស្កាត់ជំងឺ​ផ្តាសាយ​បក្សីនៅក្នុងភូមិឡទឹកត្រី

    កំពង់ឆ្នាំង៖នៅថ្ងៃទី៦ខែ មីនាឆ្នាំ ២០២៥លោក ក្រឹង សំអាត​ ប្រធានការិយាល័យ​ផលិតកម្មនិងបសុព្យាបាលនៃ​មន្ទីរ​កសិកម្មខេត្ត​កំពង់ឆ្នាំងបានចាត់ក្រុមការងារជាពីរក្រុម។ក្នុងនេះក្រុមមួយចុះ​ផ្សព្វផ្សាយ​នៅតាមសាលារៀន និងមួយក្រុម ទៀតចុះបាញ់ថ្នាំសម្លាប់​មេរោគ នៅតាមផ្ទះ និងចុះយកវត្ថុវិភាគបន្ថែមនៅកន្លែងសង្ស័យ ក្រុមការងារដែលមានតំណាងមកពីអគ្គនាយកដ្ឋានសុខភាព​សត្វ និងផលិតកម្មសត្វក្រសួងកសិកម្ម,​តំណាងមន្ទីរសុខា​ភិបាល​​ខេត្តកំពង់ឆ្នាំង,មន្ត្រីជំនាញ,មេភូមិ ចៅសង្កាត់,​ប៉ុស្តិ៍រដ្ឋបាលសង្កាត់,​អភិបាលរងក្រុងកំពង់ឆ្នាំង មន្ទីរសុខាភិបាល​បានចុះប្រមូលព័ត៌​មាន​ពីនាក់ចិញ្ចឹមមាន់សរុបចំនួន១៥​គ្រួសារ នៅភូមិឡទឹកត្រី សង្កាត់​កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ដែលមានសត្វមាន់សរុប ១១៧ ក្បាល ក្នុងនោះគ្រួសារដែលមានមាន់ឈឺចំនួនប្រាំមួយគ្រួសារ , បីគ្រួសារ​មាន់ងាប់និង បីគ្រួសារទៀត មានមាន់រស់ចំនួន ៣២ក្បាល ក្នុងនោះ​មានពីរ​គ្រួសារបានយល់ព្រម​សម្លាប់មាន់និងមួយគ្រួសារ​ទៀតមាន​មាន់ចំនួន ១៥ ក្បាលកំពុងធ្វើការសម្របសម្រួល។ ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយតាមរយៈការចែកខិតបណ្ណ និងបិទ​បណ្ណប្រកាសអំ​ពីជំងឺផ្ដាសាយបក្សី​និងហាមធ្វើ​ចរាចរ​បក្សី ព្រម​ចុះធ្វើ​ជីវសុវត្ថិភាពបានចំនួន៤១ ផ្ទះនិងតាមដងផ្លូវ។ ពាក់ព័ន្ធនឹងករណីមាន់ឈឺខាងលើបានកើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ។ មាន់ទាំងអស់នេះមិនបាន​ទិញមកពីខាង​ក្រៅ​ទេគឺចិញ្ចឹម​ជាលក្ខណៈគ្រួសារ និងទុកធ្វើម្ហូប ដោយមិនមានលក្ខណៈជាការធ្វើ​អាជីវកម្មទេ។ក្រុមការងារក៏បានយក​សំណាក​​​សត្វចំនួន ៥ ក្បាល​ទៅពិនិត្យរកវត្តមាន H5N1 នៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព​សត្វនិងផលិតកម្មសត្វ។ នេះបើយោងតាមរបាយការណ៍របស់លោក ក្រឹង សំអាត ប្រធានការិយាល័យខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា មាន់ងាប់​ដោយសារជំងឺសរុបចំនួន ៤៨ ក្បាល និងសម្លាប់ចោលចំនួន ៦៣ ក្បាលទាំងតូច​ទាំងធំ និងស៊ុតមាន់ចំនួន៤១គ្រាប់ ត្រូវបានដុតបំផ្លាញចោលទាំងអស់៕ ដោយ៖សុខ…

  • កម្ពុជា ចិន យូនីសេហ្វ ប្រកាសដាក់អនុវត្តគម្រោង”គំនិតផ្តួច​ផ្តើម​ដើម្បីពង្រឹង ការអប់រំ សុខភាព និងអនាម័យដល់​កុមារ​ងាយ​រងគ្រោះនៅកម្ពុជា”

    កម្ពុជា ចិន យូនីសេហ្វ ប្រកាសដាក់អនុវត្តគម្រោង”គំនិតផ្តួច​ផ្តើម​ដើម្បីពង្រឹង ការអប់រំ សុខភាព និងអនាម័យដល់​កុមារ​ងាយ​រងគ្រោះនៅកម្ពុជា”

    ភ្នំពេញ៖នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វាលឡឺរ៉ូយ៉ាល់ ភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជារដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វប្រចាំកម្ពុជា បានប្រកាសភាពជាដៃគូអនុវត្តគម្រោង”គំនិតផ្តួចផ្តើមដើម្បីពង្រឹង ការអប់រំ សុខភាពនិងអនាម័យដល់កុមារងាយរងគ្រោះ​នៅ​កម្ពុជា”។ការចាប់ដៃគូត្រីភាគីក្នុងគម្រោងមួយនេះដើម្បី​លើក​កម្ពស់គុណភាព ការអប់រំប្រកដោយបរិយាបន្ន សុខភាព អាហារូបត្ថម្ភ និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះ​បំផុត​នៅកម្ពុជា។ ការគាំទ្រនេះមានគោលបំណងបំពេញចន្លោះខ្វះខាតនៃគុណភាពនិងលទ្ធភាពក្នុងការទទួលសេវាកម្មសំខាន់ៗសម្រាប់កុមារ ស្ត្រី និងគ្រួសារ រួមទាំងទារកទើបនឹងកើត ទារកមានពិការភាព កុមារដែលមានហានិភ័យកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារងាររងគ្រោះ នៅក្នុងតំបន់ដាច់ស្រយាល និងខ្វះខាត​បំផុតមួយចំនួនក្នុងប្រទេសកម្ពុជា។ ឯកឧត្តម វ៉ាង វ៉ិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «យើងសង្ឃឹម​ថា តាមរយៈគម្រោងនេះកុមារនៅក្នុងសហគមន៍ដែល ងាយ​រងគ្រោះបំផុតក្នុងប្រទេសកម្ពុជា អាចមានអារម្មណ៍កក់ក្តៅ និងទទួលបានការយកចិត្តទុកដាក់ពីប្រជាជនចិន។ កុមារគឺ​ជាអនាគតរបស់ប្រទេស និងប្រជាជាតិ។ យើងគួររួមគ្នាថែទាំ​ដល់​ការលូតលាស់របស់កុមារឱ្យមានសុខភាពល្អ។ កុមារគឺ​ជាអ្នកស្នងមរតកនៃមិត្តភាពប្រពៃណីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជានិងជាអ្នកបន្តវេន នៃការអភិវឌ្ឍពិភពលោក។» លោកឯកអគ្គរដ្ឋទូតបន្តទៀតថា«រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនមានឆន្ទៈធ្វើការជាមួយរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជានិងអង្គការអន្តរជាតិពាក់ព័ន្ធដើម្បីបន្តពង្រឹងការគាំទ្រសម្រាប់ការអប់រំនិងសុខភាពរបស់កុមារក្នុងសហគមន៍ងាយរងគ្រោះបំផុតនៅកម្ពុជា ក្រោមមូលនិធិអភិវឌ្ឍន៍សកល និងកិច្ច​សហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ (South-South Cooperation) ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជាក្នុងវិស័យជីវភាពរស់នៅរបស់ប្រជាជននិងខិតខំប្រឹង…

  • រដ្ឋមន្ត្រី ហេង សួរ ៖ កម្លាំងពលកម្មជំនាញគឺជាអាទិភាពសម្រាប់ឆ្លើយតបតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត

    រដ្ឋមន្ត្រី ហេង សួរ ៖ កម្លាំងពលកម្មជំនាញគឺជាអាទិភាពសម្រាប់ឆ្លើយតបតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ពីគន្លឹះសំខាន់ៗនៃកំណែទម្រង់ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា។ ពោលគឺដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ដែលជាអាទិភាពរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងជំរុញផលិតភាពនៃកម្លាំងពលកម្មដែលជាធនធានមានសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីអាទិភាពដែលក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ជាពិសេសការពង្រឹងលើវិស័យ TVET និងការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹង វិស័យបច្ចេកទេស ឧស្សាហកម្ម ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការគូសបញ្ជាក់នូវគន្លឹះសំខាន់ៗនេះ គឺនៅក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ស្តីពី “បញ្ហាប្រឈមនៃរចនាសម្ព័ន្ធ និងរបៀបវារៈកំណែទម្រង់បន្ទាន់សម្រាប់កំណើនរយៈពេលវែងដោយគុណភាព” នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានវត្តមានរបស់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា ជាប្រធានវគ្គពិភាក្សា រួមជាមួយវាគ្មិនផ្សេងទៀត គឺឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ, លោកជំទាវឧកញ៉ា…

  • ប្រធានស្ដីទីព្រឹទ្ធសភា សំណូមពរដល់អ្នកពាក់ព័ន្ធ ចូលរួមចំណែកបន្តទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី

    ប្រធានស្ដីទីព្រឹទ្ធសភា សំណូមពរដល់អ្នកពាក់ព័ន្ធ ចូលរួមចំណែកបន្តទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី

    (ភ្នំពេញ)៖ ប្រធានស្ដីទីព្រឹទ្ធសភា បានសំណូមពរដល់ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនជាតិ-អន្តរជាតិ និងសង្គមស៊ីវិលទាំងអស់ សូមចូលរួមចំណែកជាបន្តទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីលើគ្រប់វិស័យនិងគ្រប់កម្រិត ដើម្បីឱ្យពួកគេក្លាយជាធនធានប្រកបដោយតម្លៃ និងសក្តានុពល ។ នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជាតំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅវិមាន៧មករា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ លោកជំទាវបន្តថា រាជរដ្ឋាភិបាល…

  • រដ្ឋបាលខេត្តកំពតអបអទិវាអន្តរជាតិ៨មីនា ដោយគូសរំលេច​ពីតួនាទីសំខាន់លើគ្រប់វិស័យ

    រដ្ឋបាលខេត្តកំពតអបអទិវាអន្តរជាតិ៨មីនា ដោយគូសរំលេច​ពីតួនាទីសំខាន់លើគ្រប់វិស័យ

    កំពត៖រដ្ឋបាលខេត្តកំពតកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា ជាអនុប្រធានសមាគម​នារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ធនិនអភិបាល ខេត្តកំពតបានគូសរំលេចតួនាទីស្នូលរបស់ស្រ្តី។ជាតួនាទី សំខាន់​ពុំអាចខ្វះបាន។ឯកឧត្តមបានអធិប្បាយថា សង្គមជាតិ មួយកើតឡើងពីគ្រួសារតូចរួមបញ្ចូលគ្នាហើយដើម្បីឱ្យសង្គមមួយ ល្អបាន គឺត្រូវផ្តើមចេញពីគ្រួសារតួចនីមួយៗដែលមាន ស្ត្រី​ជាភរិយា ជាម្តាយ ជាជីដូន ជាអ្នកបង្កើត ថែទាំ ណែនាំអប់រំ​ទុកដាក់ ផ្ទុងផ្តើមការងារផ្សេងៗបានល្អ ។   ចំណែកលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍបានបន្ថែមថាស្ត្រីមានតួនាទីសំខាន់លើគ្រប់វិស័យដោយចូលរួមក្នុងការក្សាបាននូវសន្តិភាពនិងការអភិវឌ្ឍសង្គមជាតិ ។ក្រោមការជំរុញលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន បន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្ត្រីសម្រេចបានសមិទ្ធផលធំៗជាច្រើន។ស្ត្រីត្រូវ​បានផ្តល់តម្លៃនិងទទួលស្គាល់នៅក្នុងសហគមន៍ អន្តរជាតិ…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ អ្នកដឹកនាំជំនាន់មុន យកជីវិតជាដើមទុនស្វែងរកសុខសន្តិភាព អ្នកជំនាន់ក្រោយមានកាតព្វកិច្ចការពារថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ អ្នកដឹកនាំជំនាន់មុន យកជីវិតជាដើមទុនស្វែងរកសុខសន្តិភាព អ្នកជំនាន់ក្រោយមានកាតព្វកិច្ចការពារថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន

    (កំពង់ស្ពឺ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍រំលេចពីការលះបង់របស់អ្នកដឹកនាំជំនាន់មុន ដោយលោកបានលះបង់អាយុជីវិតជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាពជូនជាតិ ដូចនេះក្នុងនាមជាអ្នកជំនាន់ក្រោយយើងមានកាតព្វកិច្ចជាអ្នកបន្តវេនការពារថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងស្វាហាប់នូវយុទ្ធសាស្ត្របញ្ចកោណ ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តត្រពាំងស្នោរ ដែលស្ថិតនៅ ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បាននាំយកការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេន និងជូន ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រមទាំងលោកយាយលោកតា អ៊ុំពូមីង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធី “ទិវាវប្បធម៌ជាតិលើកទី២៧”

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធី “ទិវាវប្បធម៌ជាតិលើកទី២៧”

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីទិវាវប្បធម៌ជាតិ លើកទី២៧ និងពិសាភោជនាហារសាមគ្គី នៅសាលមហោស្រពកោះពេជ្រ នារសៀលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៥ ។

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះជាង ២ពាន់គ្រួសារនៅខេត្តឧត្តរមានជ័យ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះជាង ២ពាន់គ្រួសារនៅខេត្តឧត្តរមានជ័យ

    ឧត្តរមានជ័យ៖ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២ ២៥០គ្រួសារនៅ មកពីស្រុកចំនួនពីរ និងក្រុងមួយ គឺស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥នេះ ត្រូវបានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា អញ្ជើញសាកសួរសុខទុកដោយផ្ទាល់ និងផ្តល់អំណោយម​នុស្ស​ធម៌ ដើម្បីជួយសម្រាលការលំបាក។ ក្នុងឱកាសជំនួបដ៏ស្និទ្ធស្នាល និងកក់ក្ដៅក្រៃលែង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវព្រះរាជសវនីយ៍ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាក​បាទ​ក្រហមកម្ពុជាដែលបានផ្ដាំ ផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅ ចំពោះ​ប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយក្ដីអាណិត​ស្រលាញ់ ជាពន់ពេក។ ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្ដីអាណិតស្រលាញ់ និងភាពកក់ក្ដៅជូនចំពោះប្រជាពលរដ្ឋនៃគ្រួសារងាយរងគ្រោះទាំង​អស់​និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តឧត្តរមានជ័យ ដែល​សម្ដេចតែងតែគិតដល់និងព្រួយបារម្ភជានិច្ចចំពោះការរស់នៅរបស់​បងប្អូន។ សូមជម្រាបថា អំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋងាយ​រងគ្រោះ​ទាំង២ ២៥០ គ្រួសារ រួមមាន៖ អង្ករ៣០គីឡូក្រាម, មីមួយកេស,…