Category: ព័ត៌មានជាតិ

  • ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងគណៈកម្មការគ្រប់គ្រង​សហគមន៍​ព្រៃឈើ ចុះហត្ថលេខា​បន្តកិច្ចព្រមព្រៀងព្រៃ​សហគមន៍​​អាណត្តិទី២

    ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងគណៈកម្មការគ្រប់គ្រង​សហគមន៍​ព្រៃឈើ ចុះហត្ថលេខា​បន្តកិច្ចព្រមព្រៀងព្រៃ​សហគមន៍​​អាណត្តិទី២

    កំពង់ធំ៖នៅសាលប្រជុំសាលាខេត្តកំពង់ធំកាលពីថ្ងៃទី៦ ខែមីនា​មាន​រៀបចំពិធីចុះហត្ថលេខាខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងគណៈ​កម្មការ​គ្រប់គ្រងសហគមន៍ព្រៃឈើ ដើម្បីបន្តកិច្ចព្រមព្រៀងព្រៃ​សហគមន៍អាណត្តិទី២ ដោយមានការអញ្ជើញចូលរួមពី​លោក ព្រឹម រដ្ឋា អភិបាលខេត្តកំពង់ធំ លោក ឡុង រតនៈកុមា នាយករងនាយក​ដ្ឋានព្រៃឈើនៃ​សហគមន៍​ព្រៃឈើ លោកស្រី អ៊ឹម ម៉ារ៉ាឌី ប្រធាន​ការិយាល័យសហគមន៍ព្រៃឈើនៃខណ្ឌរដ្ឋបាលព្រៃឈើ លោក ប៊ុន សុធី នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើខេត្តកំពង់ធំ លោក ហេង ដា ប្រធានប្រតិបត្តិការទីវាលរបស់អង្គការ រីខូហ្វ លោក ញឹម ស៊ីញន នាយក​កម្មវិធីរបស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) និងមន្ត្រីរាជការ ស្រុក ឃុំ ព្រមទាំងសហគមន៍ព្រៃឈើ​ទាំង៣៤ ព្រមទាំងអង្គការដៃគូ ។ ថ្លែងនៅក្នុងកម្មវិធីនេះលោក ព្រឹម រដ្ឋា បានលើកឡើងពីសារសំខាន់​នៃព្រៃឈើនិងការការពារធនធានធម្មជាតិដ៏មានតម្លៃ​មហាសាល​សម្រាប់មនុស្ស សត្វ និងបរិស្ថានជាសកល។លោកបន្តថា ការបង្កើតសហគមន៍ព្រៃឈើគឺជាយុទ្ធសាស្ត្រនៃការ​គ្រប់គ្រងព្រៃឈើ​ដោយនិរន្តរភាពដូចមាន​ចែងនៅ​ក្នុង​កម្មវិធី ព្រៃឈើជាតិ និងស្ថិតក្នុងបរិបទនៃកំណែទម្រង់វិស័យព្រៃឈើ​របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅជំរុញសម្រេច​គោល​ដៅក្នុង​កិច្ចការពារ បរិស្ថាន ជីវៈចម្រុះ ការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងអភិបាលកិច្ចល្អដល់ស្ថាប័ន ដូចមានចែងក្នុង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិស័យព្រៃឈើ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោក…

  • អភិបាលខេត្តកំពង់ធំដឹកនាំគណៈប្រតិភូខេត្តជួបពិភាក្សាការងារជាមួយអភិបាលរដ្ឋធានីសេអ៊ូល

    អភិបាលខេត្តកំពង់ធំដឹកនាំគណៈប្រតិភូខេត្តជួបពិភាក្សាការងារជាមួយអភិបាលរដ្ឋធានីសេអ៊ូល

    ភ្នំពេញ៖ខណៈកំពុងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋកូរ៉េ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹក​នាំគណៈប្រតិភូ​ខេត្ត​កំពង់ធំ ជួបពិភាក្សាការងារជាមួយឯកឧត្តម អូ សេហ៊ូន (OH Se-hoon) អភិបាលរដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅសាលាក្រុងសេអ៊ូល កាលពីទី៦ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងជំនួបនោះ ឯកឧត្តម នួន ផារ័ត្ន បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរ​សុខទុក្ខពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមអភិបាលរដ្ឋធានី​សេអ៊ូល។ ឯកឧត្តមអភិបាលរដ្ឋធានីសេអ៊ូល និងឯកឧត្តមអភិបាលខេត្តកំពង់ធំ បានលើកឡើងអំពីស្ថានភាព​ដូចគ្នានៃភូមិសាស្ត្រ​រដ្ឋធានី និងខេត្ត​ទាំងពីរ ដែលមានទន្លេហាន និងស្ទឹងសែន ឆ្លងកាត់ និងដែលផ្តល់ផល​យ៉ាងល្អប្រសើរ​ដល់ការរស់នៅ​របស់ប្រជាពលរដ្ឋ ហើយក្នុងនោះ រដ្ឋធានីសេអ៊ូលបានរៀបចំកែលម្អដងទន្លេហាន បានយ៉ាងល្អប្រសើរ។ ក្នុងឱកាសនេះអភិបាលរដ្ឋធានីសេអ៊ូលបានឯកភាពជាគោលការណ៍លើគម្រោងជំនួយបច្ចេកទេស ដើម្បីនាំយកបទ​ពិសោធន៍​ដ៏ល្អរបស់​រដ្ឋធានីសេអ៊ូល មកអនុវត្តតាមបែបផែនកម្ពុជា ពិសេសនៅតាមដង​ស្ទឹងសែន របស់ខេត្តកំពង់ធំផ​ងដែរ។ ក្នុងឱកាសនោះដែរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបាន​អញ្ជើញ ឯកឧត្តម អូ សេហ៊ូន អភិបាលរដ្ឋធានីសេអ៊ូល មក​បំពេញ​ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំ​អាហារូបករណ៍​ជូនមន្ត្រីរាជការខេត្តកំពង់ធំ…

  • ទារកដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មិនត្រឹមតែជាកន្លែងមេីលថែកុមារតូច ទីនេះក៏បានផ្តល់ការបណ្តុះបណ្តាលដំបូងដល់កុមារតូចជាកូនមន្រ្តីរាជការក្រសួងផងដែរ

    ទារកដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មិនត្រឹមតែជាកន្លែងមេីលថែកុមារតូច ទីនេះក៏បានផ្តល់ការបណ្តុះបណ្តាលដំបូងដល់កុមារតូចជាកូនមន្រ្តីរាជការក្រសួងផងដែរ

    (ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសនៃពិធីអបអបរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញទស្សនាបន្ទប់ទារកដ្ឋានដែលស្ថិតនៅក្នុងទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយត្រូវបានដាក់សម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី និងលោជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ដោយផ្ទាល់កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ នាពេលបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទារកដ្ឋាននេះបានដំណើរការយ៉ាងរលូន និងបានដើរតួនាទីយ៉ាងសំខាន់ ដែលជាកន្លែងមេីលថែកុមារតូចជាកូនមន្រ្តីរាជការប្រកបដោយភាពយកចិត្តទុក ព្រមទាំងជាកន្លែងបណ្តុះបណ្តាលដំបូងដល់កុមារតូច ពីសំណាក់គ្រូៗដែលមានបទពិសោធផងដែរ។ ទារកដ្ឋានរបស់ក្រសួងពិតជាបានផ្តល់ឱកាសដល់មន្ត្រីរាជការជាស្រ្តីដែលមានកូនតូចអាចបំពេញការងារបានដោយចិត្តស្ងប់ និងបង្កើតផលិតភាពការងារជូនអង្គភាពថែមទៀតផង។ ការកសាងទារកដ្ឋាននេះឡើងគឺស្របនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដោយចាត់ទុកកន្លែងថែទាំងទារកនិងកុមារគឺពិតជាមានភាពចាំបាច់ ក្នុងការជួយសម្រាលបន្ទុកដល់មន្ត្រីជាស្ត្រី ដែលមានកូនតូចនៅក្នុងបន្ទុក ហើយម្តាយអាចវិលត្រលប់មកបំពេញការងារបានក្រោយពេលសម្រាលកូនរួច ព្រមទាំងអាចធ្វើការជូនស្ថាប័នដោយមិនមានការបារម្ភពីកូនតូច៕ ដោយ ៖ ង៉ាន់ ទិត្យ

  • អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”

    អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”

    អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ទីរ ប.ទ.ខេត្ត សរុបប្រមាណ ៣៨០នាក់។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប » ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តីនិងក្មេងស្រី នៅលើគ្រប់វិស័យ…

  • ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ស្នើអាជ្ញាធររាជធានីភ្នំពេញ ការពារសន្តិសុខ សុវត្ថិភាព ឱ្យខ្ពស់បំផុត ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃ ខាងមុខនេះ

    ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ស្នើអាជ្ញាធររាជធានីភ្នំពេញ ការពារសន្តិសុខ សុវត្ថិភាព ឱ្យខ្ពស់បំផុត ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃ ខាងមុខនេះ

    (ភ្នំពេញ)៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញនិងកងកម្លាំងទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតលើកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនគណៈប្រតិភូក្រសួងការបរទេសថៃនិងប្រតិភូ កីឡាករថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលនឹងធ្វើឡើងនាថ្ងៃទី០៨ មិនាខាងមុខនេះ ដោយត្រូវការពារចាប់តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញរហូតដល់សណ្ឋាគារស្នាក់នៅ និងដល់ទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការស្នើឡើងបែបនេះរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការចូលពីជាអធិបតីពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នៅសាលារាជធានីភ្នំពេញ នារសៀល ថ្ងៃទី០៦ ខែមិនានេះ ។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា៖ ចំពោះគម្រោងនៃការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ខាងក្នុង និងខាងក្រៅពហុកីឡដ្ឋានជាតិអូឡាំពិក មានលក្ខណៈល្អប្រសើរហើយ។ តែស្នើបន្ថែមការយកចិត្តទុកដាក់ មើលស្ថានភាពនយោបាយ ដែលអាចបង្កឡើងពីក្រុមជ្រុលនិយមរបស់ថៃនិងក្រុមជ្រុលនិយមរបស់កម្ពុជា យើងត្រូវបង្ការទប់ស្កាត់ក្រុមទាំងនេះឱ្យបាន។ ត្រូវផ្សព្វផ្សាយដល់អ្នកគាំទ្រ កីឡាករបាល់ទាត់ឱ្យយល់ពីខ្លឹមសារ នៃការប្រកួតនេះជៀសវាងកុំឱ្យមានបញ្ហា ។ ឯកឧត្តមសន្តិបណ្ឌិត នេត…

  • សម្ដេចបវរធិបតី វាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ

    សម្ដេចបវរធិបតី វាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ​ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការីជាថ្នាក់ដឹកនាំសហព័ន្ធ ចូលជួបសម្តែងការគួរសម នៅវិមានសន្ដិភាព នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតី អំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបច្ចុប្បន្ននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង, រាជធានី-ខេត្ត ចំនួន ២៣ ជាសមាជិក​ និងមានក្លឹបចំណុះសមាគមចំនួន ១៤៤ ក្លឹប។ គិតត្រឹមឆ្នាំ២០២៤ កីឡាប្រដាល់គុនខ្មែរមានអត្តពលិកសរុប ១២៣៦ នាក់, កីឡាករចំនួន ១១៩១​នាក់, កីឡាការិនី ៤៥នាក់, គ្រូបង្វឹក ១៤៤នាក់, គ្រូជំនួយ ១៤៨នាក់, មន្រ្តីបច្ចេកទេសអាជ្ញាកណ្តាល និងចៅក្រម ១៨០នាក់ (ស្រី ១២នាក់) និងមន្រ្តីលេខាធិការដ្ឋាន ៧នាក់។ ឯកឧត្តម​ប្រធានសហព័ន្ធ បន្ថែមថា…

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធទិវាអន្តរជាតិនារី៨មីនា

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធទិវាអន្តរជាតិនារី៨មីនា

    កំពង់ធំ៖នៅទីបញ្ជាការដ្ឋាននាឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង និងលោកស្រី នួន វិធាវី កាលពីព្រឹកថ្ងៃទី៦ ខែមីនា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨មីនាខួបលើកទី១១៤ ដោយមានការអញ្ជើញ​ចូល​រួម​ពីយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង​កំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំសមាគមនារីស្រុក ឃុំ ភូមិ ជាង ២០០នាក់ ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែង​នូវការកោតសរសើរចំពោះយោធិននារីគ្រប់រូប នៃបញ្ជាការ​ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ​នារីគ្រប់រូបនៅស្រុកសណ្ដាន់ និងនៅឃុំដងកាំបិត ដែល​បានលះបង់ដ៏អស្ចារ្យក្នុងការថែរក្សាក្រុមគ្រួសារ និងការងារ ភាពឆ្លាតវៃ និងជំនាញដឹកនាំ។ នៅក្នុងវិស័យជំនួញ នយោ​បាយ និងអប់រំ ស្រ្តីបានបង្ហាញពីសមត្ថភាពដឹកនាំយ៉ាងល្អ ការច្នៃប្រឌិតនិងការលើកតម្កើងវប្បធម៌។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់ស្រ្តី​ទាំងអស់​ដែលបានចូលរួមអភិវឌ្ឍសង្គម និងជំរុញភាព​ស្មើ​ភាពយេនឌ័រ សកម្មភាពរបស់ស្រ្តីក្នុងសង្គមការរក្សាសិទ្ធិ និងភាពស្មើភាព៕ដោយ៖ ប៊ុន រដ្ឋា

  • ក្រសួងវប្បធម៌ ឱ្យបញ្ឈប់ផ្សព្វផ្សាយពីការយក ពិធីបូជាព្រះសិវលិង្គ ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ

    ក្រសួងវប្បធម៌ ឱ្យបញ្ឈប់ផ្សព្វផ្សាយពីការយក ពិធីបូជាព្រះសិវលិង្គ ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ

    (ភ្នំពេញ)៖ កាលពីថ្មីៗនេះ ក្រសួង បានពិនិត្យឃើញមានគេហទំព័រហ្វេសប៊ុកមួយចំនួនកំពុងផ្សព្វផ្សាយអំពីការយក «ពិធីបូជាព្រះសិវលិង្គ» ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។នេះបើតាមការលើកឡើងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។ ជាមួយគ្នានេះក្រសួងវប្បធម៌ក៏បានបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។ ជាទូទៅគេធ្វើ នៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿ លើព្រះឥសូរ។ ក្នុងបរិបទព្រហ្មញ្ញសាសនា ព្រាហ្មណ៍ដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នករៀបចំកិច្ចពិធីនេះ ដោយគេ ធ្វើក្នុងន័យគោរពបូជាថ្វាយព្រះសិវលិង្គ ដើម្បីភ្ជាប់ខ្លួនទៅនឹងទេព ជម្រះមន្ទិល ប្រាថ្នាទទួលបាននូវថាមពល និងសេចក្តីចម្រើនពីព្រះឥសូរ ។ ក្រសួងបានធ្វើការពន្យល់ថា ដោយឡែក ពិធីអាពាហ៍ពិពាហ៍ ជាពិធីដ៏មង្គលមួយដែលរៀបចំផ្សំផ្គុំ កូនប្រុស កូនស្រី ឱ្យក្លាយជាគូ ស្វាមីភរិយា ។ ពិធីនេះមានកិច្ចច្រើន ក្នុងនោះមានកិច្ចមួយចំនួនអាចទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា តួយ៉ាង ដូចជាពិធីបង្វិលពពិលជាដើម ដែលគេយល់ថា ពពិល ទំនងជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។ អ្នកស្រុក ភាគច្រើនយកទៀន តំណាងជាលិង្គព្រះឥសូរ និងយកស្លឹកម្លូ ឬសន្លឹកពពិលជាយោនីនាងឧមា ដែលប្រារព្ធឡើង ក្នុងគោលបំណងឱ្យគូស្វាមីភរិយាថ្មី កើតកាលវាលគុម្ព ជាកូន…

  • សម្តេច ម៉ែន សំអន កោតសរសើរក្រសួងអធិការកិច្ច បានចូលរួមជំរុញការអភិវឌ្ឍវិស័យអធិការកិច្ច ប្រកបដោយនិរន្តរភាព ធានាបានសុខដុមនីយកម្មសង្គម

    សម្តេច ម៉ែន សំអន កោតសរសើរក្រសួងអធិការកិច្ច បានចូលរួមជំរុញការអភិវឌ្ឍវិស័យអធិការកិច្ច ប្រកបដោយនិរន្តរភាព ធានាបានសុខដុមនីយកម្មសង្គម

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នារព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងអធិការកិច្ច ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងអណត្តិទី ៧ តាមរយៈ ការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យអធិការកិច្ច ប្រកបដោយនិរន្តរភាព ធានាបានសុខដុមនីយកម្មសង្គម កាត់បន្ថយបាននូវបាតុភាពសង្គម និងភាពអសកម្មនានា និងលើកកម្ពស់សមភាព សមធម៌ យេនឌ័រ នៅក្នុងវិស័យរបស់ខ្លួន ដោយបានបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់រចនាសម្ព័ន្ធរបស់ក្រសួង។ សម្តេចកិត្តិសង្គហបណ្ឌិត មានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូននារីទាំងអស់នៃក្រសួងអធិការកិច្ច នឹងយកស្មារតីថ្ងៃ៨មីនា…

  • សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងរៀបចំពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧:២៤នាទីព្រឹក ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។

    សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងរៀបចំពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧:២៤នាទីព្រឹក ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។