Category: ព័ត៌មានជាតិ

  • រដ្ឋមន្ត្រី ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង ៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ខួបទី ១១៤

    រដ្ឋមន្ត្រី ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង ៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ខួបទី ១១៤

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន សាប្រ៊ីណា ជាង ៥៥០០នាក់ នាថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥នេះ បានប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ខួបទី ១១៤ នៅក្នុងបរិវេណក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) ហ្គារម៉ិន ម៉ាញូហ្វាក់ឆឺរីង ខប (SABRINA(CAMBODIA) GARMENT MANUFACTURING CORP.) ស្ថិតនៅផ្លូវជាតិលេខ៤ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។  កម្មវិធីជួបជុំអបអរសាទរដ៏សប្បាយរីករាយនេះដែរ ក៏មានវត្តមានចូលរួមរបស់លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C.CAWDU) នាយិកា ថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន សាប្រ៊ីណា តំណាងសម្ព័ន្ធសហជីព រដ្ឋបាលខេត្ត ស្រុក មន្ទីរ ជាពិសេសបងប្អូនកម្មករនិយោជិតជាស្ត្រីនៅក្នុងក្រុមហ៊ុន សាប្រ៊ីណា នេះផងដែរ។   ឯកឧត្តម ហេង សួរ បញ្ជាក់ថា…

  • សម្តេចបវរធិបតី ៖ បើយើងមានឆន្ទៈ ស្មារតីតស៊ូ និងគំនិតវិជ្ជមាន ទោះជាលទ្ធភាពមានកំណត់ ក៏អាចសម្រេចបាននូវកិច្ចការជាច្រើន

    សម្តេចបវរធិបតី ៖ បើយើងមានឆន្ទៈ ស្មារតីតស៊ូ និងគំនិតវិជ្ជមាន ទោះជាលទ្ធភាពមានកំណត់ ក៏អាចសម្រេចបាននូវកិច្ចការជាច្រើន

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុងបណ្តាញតេឡេក្រាមផ្លូវការ នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ៖ ខ្ញុំបានតាមដានមួយរយៈនូវសកម្មភាពរបស់ប្អូនប្រុស ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រា និងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់ ។ សម្ដេចបន្តថា កាលពីម្សិលមិញ ខ្ញុំបានឆ្លៀតពេលជួបជជែកលេងជាមួយប្អូនប្រុស ហើយខ្ញុំកាន់តែមានសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ប្អូន រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុង មណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខ និងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាកដូចរូបប្អូនកាលពីអតីតកាល ។ សម្ដេចបវរធិបតី សូមជូនពរប្អូន ផន ផល្លា សូមទទួលបានជោគជ័យបន្តទៀតក្នុងកិច្ចការងារមនុស្សធម៌នេះ ដែលនេះមិនត្រឹមតែជាសកម្មភាពគំរូសម្រាប់ក្មួយៗនៅក្នុងមណ្ឌលនោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អសម្រាប់យុវជនខ្មែរដទៃទៀត ដែលភាពជោគជ័យរបស់ប្អូន ។ សម្ដេច បញ្ជាក់ថា បើយើងមានឆន្ទៈ ស្មារតីតស៊ូ និងគំនិតវិជ្ជមាន ទោះជាលទ្ធភាពយើងមានកំណត់ ក៏យើងអាចសម្រេចបាននូវកិច្ចការជាច្រើនដែលមិនត្រឹមតែជួយខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែអាចជួយដល់អ្នកដទៃ និងបង្កើតស្នាដៃវិជ្ជមានក្នុងសង្គមផងដែរ ៕ ដោយ ៖…

  • អគ្គលេខាធិការអាស៊ាន កោតសរសើរ សមិទ្ធផលសម្រេចបានរបស់ អ.វ.ត.ក. ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការផ្សះផ្សាជាតិក្រោយជម្លោះ និងការរួមចំណែកដល់ការថែរក្សាសន្ដិភាពយូរអង្វែង

    អគ្គលេខាធិការអាស៊ាន កោតសរសើរ សមិទ្ធផលសម្រេចបានរបស់ អ.វ.ត.ក. ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការផ្សះផ្សាជាតិក្រោយជម្លោះ និងការរួមចំណែកដល់ការថែរក្សាសន្ដិភាពយូរអង្វែង

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីស្វែងយល់អំពីដំណើរការអនុវត្តមុខងារសេសសល់ និងសមិទ្ធផលសម្រេចបានរបស់ អ.វ.ត.ក. ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងការផ្សះផ្សាជាតិ ក្រោយជម្លោះ និងការរួមចំណែកដល់ការថែរក្សាសន្ដិភាពយូរអង្វែង។ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ជាប្រធានរដ្ឋបាលស្ដីទី ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ អ.វ.ត.ក. បានទទួលស្វាមគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកដល់របស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាននេះ។ ជាមួយគ្នានេះផងដែរ ប្រតិភូទាំងពីរក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន និងការចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការរួមចំណែកដល់ដំណើរការកសាងសន្ដិភាព ការផ្សះផ្សា និងការអភិវឌ្ឍន៍ប្រទេសក្រោយជម្លោះដែលកើតមានឡើងនៅក្នុងតំបន់អាស៊ាន។ ឯកឧត្តម ក្រាញ់ តូនី បានមានប្រសាសន៍ថា “ការធ្វើដំណើររបស់កម្ពុជាសម្រាប់យុត្តិធម៌អន្ដរកាល គឺជាមេរៀនដ៏សំខាន់សម្រាប់ប្រទេសនានាក្នុងតំបន់។ ជាការពិតណាស់ បទពិសោធន៍របស់យើងក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងដោះស្រាយបញ្ហាក្រោយជម្លោះកន្លងមក មិនត្រឹមតែរួមចំណែកក្នុងការផ្សះផ្សាតាមមូលដ្ឋានរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអាស៊ានឱ្យកាន់តែមានភាពរឹងមាំ និងស្អិតរមួតបន្ថែមទៀតនាពេលអនាគត។ បន្ទាប់ពីកិច្ចពិភាក្សា គណៈប្រតិភូអាស៊ាន ក៏បានអញ្ជើញទស្សនាសាលពហុបំណង បណ្ណាល័យ និងបណ្ណសារដ្ឋាន ដែល អ.វ.ត.ក.…

  • ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា

    ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា

    បន្ទាយមានជ័យ៖ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ និងលោកជំទាវកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើក​ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ​២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” នៅស្នងការ​ដ្ឋាន​នគរបាល​ខេត្ត។ ពិធីនេះមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យនគរ​បាលជំនាញ​ទាំង៣១ កម្លាំង​នគរបាលនារីចូលរួម សរុបចំនួន៧៦នាក់។ ក្នុងឱកាសនេះលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងផែន​ការងារប្រឆាំងការជួញដូរមនុស្ស និងទទួលបន្ទុក​ការងារយេនឌ័រ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអានរបាយការណ៍ និងព្រះរាជសាររបស់ព្រះមហាក្សត្រី​ព្រះវររាជមាតាជាតិខ្មែរក្នុង​ឱកាសទិវាអន្តរជាតិនារី ៨មីនា។ ថ្លែងទៅកាន់អ្នកចូលរួមឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើ និងលើកទឹកចិត្ត​ចំពោះកងកម្លាំងនគរបាល​ជា​នារីគ្រប់រូបដែលបាន​ខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ​ដោយ​ទឹកចិត្តអង់អាចក្លាហាន ៕ដោយ៖ឃិន គន្ធា

  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងប្រៃសណីយ៍ ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

    ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងប្រៃសណីយ៍ ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បានផ្ញើសារលិខិតជូនពរ គោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ។ ខាងក្រោមនេះ សូមជូន សារលិខិតជូនពរ ដែលមានខ្លឹមសារដើមទាំងស្រុង …. ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានអារម្មណ៍ក្តុកក្តួល ខណៈរំលឹកដល់គុណតម្លៃស្រ្តីជាម្តាយ ជាមាតាពិភពលោក នៅក្នុងថ្ងៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានអារម្មណ៍ក្តុកក្តួល ខណៈរំលឹកដល់គុណតម្លៃស្រ្តីជាម្តាយ ជាមាតាពិភពលោក នៅក្នុងថ្ងៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ខណៈរំលឹកដល់ការលំបាក និងបញ្ហាប្រឈមរបស់ស្រ្តីកម្ពុជារាប់លាននាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងជម្នះនូវរាល់ ឧបសគ្គ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជា ការពារកូនៗ និងក្រុមគ្រួសារ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិមាតុភូមិ ។ ការថ្លែងកោតសរសើរ និងដឹងគុណជូនចំពោះថ្នាក់ដឹកនាំស្រ្តី មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន និងស្រ្តីគ្រប់រូបដែលជាម្តាយ ជាបងស្រី និងជាប្អូនស្រី របស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នាថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ នៅពីក្រោយមូលហេតុនៃភាពក្តុកក្តួលនេះ គឺការរំលឹកនឹកគុណទៅដល់អ្នកម្តាយរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលលោកបានលះបង់នូវកម្លាំងកាយ ពុះពារតស៊ូគ្រប់ឧបសគ្គ ដើម្បីចិញ្ចឹមបីបាច់កូនទាំង៥តែម្នាក់ឯង រហូតកូនប្រុសបន្ទាប់ពៅ គឺឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលបានតួនាទី ជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលនេះហើយ ជាសមិទ្ធផលកើតចេញពីកម្លាំងរបស់ស្រ្តី និងអ្នកម្តាយជាស្រ្តីម៉េម៉ាយ ដោយរបបអាវខ្មៅ ប៉ុលពត។…

  • ឯកឧត្តម ឃួង ស្រេង កោតសរសើរបងប្អូននារី ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានលះបង់កំលាំងកាយចិត្តក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជននៅគ្រប់កិច្ចការសង្គម

    ឯកឧត្តម ឃួង ស្រេង កោតសរសើរបងប្អូននារី ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានលះបង់កំលាំងកាយចិត្តក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជននៅគ្រប់កិច្ចការសង្គម

    (ភ្នំពេញ)៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានថ្លែងកោតសរសើរដល់បងប្អូននារី ក្នុងរដ្ឋបាលរាជធានីភ្នំពេញដែលបានលះបង់កំលាំងកាយចិត្តក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជននៅគ្រប់កិច្ចការសង្គម សហគមន៍ និងការងាគ្រួសារ ។ ឯកឧត្ដម ឃួង ស្រេង សបញ្ជាក់ អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិ នៃការលើកកម្ពស់សមភាព និងការពង្រីកភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅកម្ពុជា រួមទាំងការពិនិត្យឡើងវិញ នូវវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈមដែលនៅសេសសល់ លើការងារអនុវត្តសេចក្តីថ្លែងការណ៍ របស់អង្គការសហប្រជាជាតិឆ្លើយតបទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងយុទ្ធសាស្រ្តបញ្ញកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាយ៉ាងពិតប្រាកដ ។ ឯកឧត្តម ឃួង ស្រេង បានថ្លែងបែបនេះ នារសៀលថ្ងៃទី៧ មិនាឆ្នាំ២០២៥ ក្នុងពីធីសំណេះសំណាលជាមួយបងប្អូននារីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ ពិធីសំណេះសំណាលជាមួយបងប្អូននារីក្នុងរដ្ឋបាលរាជធានីភ្នំពេញក្នុងន័យចូលរូមអបអរសាទរទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប ក្នុងន័យលើកតម្កើងសិទ្ធនារីដែលមិនអាចខ្វះបានជាដៃគូជាមួយបុរសក្នុងគ្រប់កិច្ចកាសង្គម និងអភិវឌ្ឍន៍…

  • ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបភ្នំពេញ៖នៅសាលសន្និសីទសុខា សៀមរាបកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតី​ក្នុងពិធីប្រកាស​សមាស​ភាព​ក្រុម​ការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ។ក្នុងពិធីដដែលនេះ​ដើម្បី​ត្រួតពិនិត្យ និងគាំទ្រ​ការអនុវត្តកម្មវិធី​នយោបាយ និង​យុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលកម្ពុជា ។

    ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានគូសរំលេចថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទី​យ៉ាងសំខាន់​ក្នុងការជួយគាំទ្រ ទាំង​បច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្ត​គោល​នយោបាយ​ជាយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែ​ទម្រង់ និងការ​ពង្រឹង​អភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជា​គន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជា​ប្រទេសមានចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេច​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេស​មានចំណូលខ្ពស់ ។ បន្ទាប់ពីបានអានសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការចុះមូលដ្ឋានខេត្តសៀមរាប និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រគល់សេចក្តី​សម្រេចស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាបជូន​ដល់ប្រធានក្រុមការងារគ្រប់ក្រុង ស្រុករួចមក មានប្រសាសន៍នោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី​រាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់​លំដាប់​ថ្នាក់នៃ​រដ្ឋបាលខេត្តសៀមរាប ព្រមទាំងសមាសភាពក្រុមការងារ​រាជរដ្ឋា​ភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ដែលបានខិត​ខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច បានយ៉ាងល្អប្រសើរប្រកបដោយ ស្មារតីទទួលខុសត្រូវ សម្រេចបាន​សមិទ្ធផលនានាជាច្រើនគួរឱ្យ​កត់សម្គាល់ ៕       ដោយ៖​ប៊ុន​រដ្ឋា

  • ប្រមុខការពារជាតិអញ្ជើញសួរសុខទុក្ខកងទ័ពជួរមុខក្នុងភូមិសាស្ត្រប្រាសាទតាមាន់

    ប្រមុខការពារជាតិអញ្ជើញសួរសុខទុក្ខកងទ័ពជួរមុខក្នុងភូមិសាស្ត្រប្រាសាទតាមាន់

    ឧត្តរមានជ័យ៖នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ​កងទ័ពជួរ​មុខនៅប្រាសាទតាមាន់ធំ ជិតព្រំដែនកម្ពុជា-ថៃ ។វត្តមានកាល​ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក៏បាននាំយក​អំណោយទៅជូននាយ​ទាហាន នាយទាហានរង និងពលទាហាន នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរនឹងឈាន​ចូលមកដល់នៅខែមេសា ខាងមុខ។ ពិធីសំណេះសំណាលដែលបានរៀបចំនៅបញ្ជាការវរសេនាតូចលេខ៤២២ ចំណុះកងពលតូចថ្មើជើងលេខ៤២ នៅទិស​យោធភូមិភាគទី៤» និង​យោធភូមិភាគទី៥ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ នាយឧត្តមសេនីយ៍ ទៀ សីហា បាននាំ​ប្រសាសន៍​ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវបណ្ឌិតដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ជាប្រចាំ និងគ្រប់កាលៈទេសៈពីសុខទុក្ខ និងជីវភាពរបស់កងទ័ព និងក្រុម​គ្រួសារ​កងទ័ព ទាំងនៅជួរមុខ និងនៅជួរក្រោយ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពល​ទាហានទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារជាតិ សាសនា…

  • សិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីនៃការទទួល និងដោះស្រាយ​បណ្ដឹង​ធានារ៉ាប់រងនៅខេត្តកំពង់ធំ

    សិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីនៃការទទួល និងដោះស្រាយ​បណ្ដឹង​ធានារ៉ាប់រងនៅខេត្តកំពង់ធំ

    កំពង់ធំ៖សិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីនៃការទទួល និងដោះ​ស្រាយ បណ្ដឹងធានារ៉ាប់រង ដែលរៀបចំឡើងដោយ​រដ្ឋបាល​ខេត្ត​កំពង់ធំ​ បានប្រព្រឹត្តទៅនៅសណ្ឋាគារគ្លរៀស ហូថែល និងស្ប៉ាខេត្ត​កំពង់ធំ កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញពីលោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់​គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្តនៃនិយ័តករ​ធានារ៉ាប់​រង​កម្ពុជា​(ន.ធ.ក)តំណាងឯកឧត្តម ប៊ូ ច័ន្ទនីរូ អគ្គនាយកនៃ ន.ធ.ក លោក ស ប៉ាហូ នាយករង​រដ្ឋបាល​សាលាខេត្ត លោក ហុក ហៀង តំណាង​ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សិស្សានុសិស្ស និស្សិត និងសាធារណជន សមាជិក​សមាជិកា ។ លោក វ៉ា វិជ្ជា បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ស្តីពី​នីតិវិធីនៃការទទួល និងដោះស្រាយបណ្ដឹងជានារ៉ាប់រង ក្នុង​គោល​បំណង​បញ្ជ្រាបការយល់ដឹងបន្ថែមជូនដល់សាធារណជន អំពីសារ​ប្រយោជន៍ការធានារ៉ាប់រង សញ្ញាណទូទៅ​នៃការធានារ៉ាប់រង ប្រភេទ​នៃ​បណ្តឹងធានារ៉ាប់រងនីតិវិធីនៃការដាក់ពាក្យបណ្ដឹងធានារ៉ាប់រង និងយន្តការនៃការ​ដោះស្រាយ​បណ្ដឹងធានារ៉ាប់រង ក្នុងគោលដៅលើក​កម្ពស់ កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង។ ថ្លែងក្នុងកម្មវិធីនេះលោក ស ប៉ាហូ បានលើកឡើងថា ការយល់ដឹង​លើការធានារ៉ាប់រង និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុង​ការ​ដាក់ពាក្យ​បណ្ដឹងធានារ៉ាប់រង មកនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងប្រទេស​កម្ពុជានៅមានលក្ខណៈចង្អៀតនៅឡើយ…