-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការជ្រើសរើសគ្រូបង្រៀន នៅតំបន់ខ្វះខាត ត្រូវវាយតម្លៃឱ្យបានច្បាស់លាស់

(ភ្នំពេញ)៖ ការជ្រើស រើសគ្រូ បង្រៀនមធ្យមសិក្សានៅតំបន់ខ្វះខាត ត្រូវវាយតម្លៃឱ្យបានច្បាស់លាល់ និងត្រូវជំនាញ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ និងសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ ៤២៦នាក់ មកពីរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅពេលមានការខ្វះខាតគ្រូបង្រៀន និងបញ្ហាចំពោះមុខ នោះត្រូវជ្រើសរើសគ្រូបង្រៀនមកបង្រៀនរួមទាំងគ្រូដែលចូលនិវត្តន៍ផងដោយមានកុងត្រា។ សម្តេច ថា នៅពេលមានបញ្ជាហើយ ត្រូវដោះស្រាយក្នុងរយៈពេលខ្លី គឺត្រូវបើកច្រកក្នុងការរើសគ្រូ កុងត្រានៅនឹងកន្លែង រួមទាំងគ្រូដែលចូលនិវត្តន៍ ដើម្បីគាត់បានបន្តបង្រៀន…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេតអញ្ជើញបើកកម្មវិធីតេចណូវេសិន និងអនាគតទេពកោសល្យឌីជីថល ២០២៥

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃការចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលនិងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឌីជីថលសកលលោកសម្រាប់យុវជនវ័យក្មេង តេចណូវេសិន និងអនាគតទេពកោសល្យឌីជីថល ២០២៥ ( Technovation Girls Cambodia x Future Digital Talents 2025) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ២០០នាក់។ កម្មវិធី Technovation Girls Cambodia x Future Digital Talents 2025 គឺជាកម្មវិធីបណ្តុះបណ្តាលនិងប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឌីជីថល និងសហគ្រិនភាព ១២សប្តាហ៍ សម្រាប់សិស្សានុសិស្សទាំងអស់ចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យនៅទូទាំងប្រទេស ដែលមានអាយុចាប់ពី ៨ឆ្នាំដល់ ១៨ឆ្នាំ សំដៅបណ្ដុះបណ្ដាលសិស្សានុសិស្ស អំពីចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ការស្វែងរកដំណោះស្រាយលើបញ្ហា ការសហការធ្វើការងារជាក្រុម ការធ្វើបទបង្ហាញជាសាធារណៈ ការបណ្ដុះគំនិតច្នៃប្រឌិត និងសហគ្រិនភាព។ កម្មវិធីនេះ…
-
បញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលតម្លៃជាង១,៣លានដុល្លារនៅវត្តកែវបូព្រឹក្ស ស្រុកស្រីសន្ធរ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ភាពជឿជាក់ទើបពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លា ចូលរួមកសាង សមិទ្ធផលក្នុងវិស័យពុទ្ធចក្រផ្សេងៗ ។ដូច្នេះសូមឱ្យគណៈកម្មការអាចារ្យវត្តនិងគណៈសង្ឃទាំងអស់ត្រូវ មានសាមគ្គីភាពផ្ទៃក្នុង ដើម្បីឱ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយ មានជំនឿទុកចិត្តចូលរួមកសាងសមិទ្ធផលថ្មីៗ បន្តទៀត ។ ឯកឧត្តមថ្លែងបែបនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាតម្លៃជាង១,៣លានដុល្លារអាមេរិក ក្នុងវត្តកែវបូព្រឹក្ស ហៅ វត្តត្នោតអូរឡេង នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។ ក្នុងពិធីយ៉ាងអធឹកអធមកាលព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានគូសរំលេច ថា ព្រះវិហារថ្មី និងសមិទ្ធផលនានាដែលអាចកសាងទៅបាន គឺសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិនិងប្រាក់ចំណូល របស់ប្រជាពលរដ្ឋមានការកើនឡើង។ជីវភាពគ្រួសារកើនឡើង និងការមានជំនឿជឿជាក់លើព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងមានការរួមសាមគ្គីគ្នាយ៉ាងល្អផង ទើបលេចចេញជាសមិទ្ធផលនានាបម្រើឱ្យវិស័យព្រះពុទ្ធសាសនា ពិសេសវត្តអារាមក្នុងមូលដ្ឋានរបស់ខ្លួន ។ សូមជម្រាបថា ក្រៅពីព្រះវិហារថ្មីនៃវត្តកែវបូព្រឹក្ស ហៅ វត្តត្នោតអូរឡេង ក៏នៅមានសមិទ្ធផលផ្សេងៗចំនួន៩មុខទៀត ដែលត្រូវប្រើប្រាស់បច្ច័យកសាងសរុបចំនួន ១.៣០៧.៤០០ដុល្លារអាមេរិក ៕ដោយ៖លីពៅ
-
ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុន UnionPay ដាក់ឱ្យដំណើរការនូវការទូទាត់តាម QR Code ដំណាក់កាលទី២ រវាងប្រព័ន្ធទូទាត់បាគង និងបណ្តាញទូទាត់ UnionPay

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ រវាងប្រព័ន្ធទូទាត់បាគង និងបណ្តាញទូទាត់ UnionPay នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពីលោក Larry Wang អគ្គនាយក និងជាអនុប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន UnionPay International (UPI) និងលោក Ho Wai Man ប្រធានគ្រប់គ្រងទូទៅ គ្រឹះស្ថានផ្តល់សេវាទូទាត់ តាមកាត Bank of China Credit Card (International) Ltd. តំណាងស្ថានទូតចិន ប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ ប្រមាណ ២៤៥នាក់ ។ លោក Larry Wang នាយកប្រតិបត្តិ…
-
ប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង ការផ្សព្វផ្សាយ និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា ក្រសួងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រមៃថាអ្នកគឺជាមហាសមុទ្រ ចូរសរសេរសំបុត្រទៅនរណាម្នាក់ដែលពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរថែរក្សាអ្នកឱ្យបានល្អ – Imagine you are the ocean. Write a letter to someone explaining why and how they should take good care of you»។ ១. រង្វាន់ជ័យលាភីបេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖ ២. លក្ខខណ្ឌនៃការចូលរួម ៣. នីតិវិធីនៃការវាយតម្លៃ ៤. ឯកសារពាក់ព័ន្ធសូមស្កែន QR Code ដើម្បីទទួលបានឯកសារពាក់ព័ន្ធដូចខាងក្រោម៖ ដោយ ៖ ង៉ាន់ ទិត្យរូបភាព ៖ រិន រចនា
-
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បណ្តុះកូនឈើបានជាង ៥០ម៉ឺនដើម ដែលជាការចូលរួមចំណែកដល់យុទ្ធនាការ«ពន្លកបៃតង»របស់ក្រសួងបរិស្ថាន

(ភ្នំពេញ)៖ ការបង្កើតការបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំស្តារព្រៃ ដាំនៅតាមទីសាធារណៈនានា គឺជួយបង្កើនភាពបៃតង និងផ្តល់ប្រយោជន៍ដល់ការរស់នៅរបស់មនុស្សជាតិ ។ ដើម្បីចូលរួមចំណែកដល់យុទ្ធនាការ«ពន្លកបៃតង» របស់ក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance Cambodia)បានចូលរួមបណ្តុះកូនឈើបានជាង ៥០ម៉ឺនដើម នៅតាមថ្នាលបណ្តុះកូនឈើធំៗចំនួន២កន្លែង នៅក្នុងភូមិសាស្រ្តនៃឧទ្យានជាតិជួរភ្នាំក្រវាញ ដែលទីតាំងទី១ នៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងទីតាំងទី២ នៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោក អាត់ ណុច ប្រធានគ្រប់គ្រងស្ថានីយ៍បណ្តុះកូនឈើ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា ៖ ទីតាំងបណ្តុះកូនឈើ ២កន្លែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះ គឺទីតាំងទីមួយស្ថិតនៅឃុំ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានទីតាំងនៅខេត្តកោះកុង និងទីតាំងទី២ស្ថិតនៅឃុំ អូរសោម ស្រុកវាលវែងខេត្តពោធិ៍សាត់នេះមានចំនួនជាង ៥០ម៉ឺនដើមក្នុងនេះមានចំនួន ២១មុខ ដើម្បីឱ្យស្របតាមយុទ្ធនាការ ”ពន្លកបៃតង” របស់ក្រសួងបរិស្ថាន ។ លោក អាត់ ណុច បានប្រាប់ថា៖ «កូនឈើដែលបណ្តុះស្ថិតនៅក្នុងបន្ទាត់ក្រហមពោល គឺប្រភេទដើមឈើដែលកម្រ ហើយដែលអាចឈានដល់ផុតពូជនោះមានចំនួន ៧ប្រភេទក្នុងនេះដូចជា គ្រញូង…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរថ្មើរជើងទៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរថ្មើរជើងដើម្បីឃើញផ្ទាល់ នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ។ តាមរយៈបណ្ដាញសង្គម សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ឮមួយរយដង មិនស្មើនឹងឃើញផ្ទាល់មួយដងទេ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា “កាលពីថ្ងៃសៅរ៍ ទី ៨ មីនា ២០២៥ ខ្ញុំបានឆ្លៀតឱកាសចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។ ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងទេ ដោយសារខ្ញុំបានឃើញផ្ទាល់នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលខ្ញុំបានឃើញតាមទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម”។ ក្នុងដំណើរពេលនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាគិតអំពីការជួយលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ៕ដោយ៖ស៊ូ វណ្ណលុក
-
រដ្ឋមន្ត្រីក្រសួងកសិកម្មអញ្ជើញផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករនៅខេត្តបាត់ដំបង

ភ្នំពេញ៖នៅខេត្តបាត់ដំបងជាខេត្តជង្រុកស្រូវដ៏ធំរបស់កម្ពុជានៅចុងសប្ដាហ៍នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលនិងផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវជូនប្រជាកសិករនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ។ បញ្ជាក់ជូនកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចពីអត្ថប្រយោជន៍នៃការរៀបចំបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងបានស្រាយបំភ្លឺចម្ងល់មួយចំនួន ដែលលើកឡើងដោយប្រជាកសិករ។ លោក យ៉ាង ធី តំណាងកសិករដាំដុះស្រូវនៅឃុំកំពង់ព្រៀង បានលើកឡើងថា កសិករនៅក្នុងមូលដ្ឋានភាគច្រើនកំពុងអនុវត្តការដាំដុះស្រូវពូជស្រង៉ែ និងទទួលបានលទ្ធផលសមរម្យរួចមកហើយ ប៉ុន្តែបងប្អូនកសិករមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញបន្ថែមទៀត។ឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់ដល់ប្រជាកសិករទាំងអស់ឱ្យធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីលក្ខន្តិកៈនិងបទបញ្ញត្តិនៃសហគមន៍កសិកម្មទំនើប មុននឹងឈានដល់ការរួបរួមគ្នាធ្វើផលិតកម្មជាសហគមន៍ ដើម្បីធានាឱ្យបាននូវផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងសម្រាប់កសិករគ្រប់រូប៕ដោយ៖ម៉ាដេប៉ូរូបថត៖ក្រសួងកសិកម្ម
-
រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញពិនិត្យស្ថានភាពការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រជុំពិភាក្សាការងារនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងកាលពីចុងសប្ដាហ៍នេះក្នុងគោលបំណងពិនិត្យមើលស្ថានភាពការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ក្នុងការប្រើប្រាស់ដើម្បីទិញស្រូវពីកសិករឱ្យមានប្រសិទ្ធភាពខ្ពស់ និងជួយដល់កសិករបានពិតប្រាកដ។ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថាទុនពិសេសដែលបញ្ចេញដើម្បីរក្សាស្ថិរភាពថ្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការធ្វើស្តង់ដាមួយដែលបម្រើផលប្រយោជន៍សម្រាប់ផលិតផលអង្ករក្រអូបប្រណិតរបស់កម្ពុជា និងនាំឱ្យកម្ពុជាមានឧត្តមភាពពិតប្រាកដនៅលើទីផ្សារអន្តរជាតិ។ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថាពូជស្រូវក្រអូបមានច្រើនប្រភេទរួមមាន សែនក្រអូប, ចំប៉ីស៧០ ,ស្រងែថ្មី ដែលរោងម៉ាស៊ីនកិនស្រូវត្រូវផ្តល់តម្លៃដល់ពូជស្រូវក្នុងស្រុកនេះដូចគ្នា សំដៅទទួលបានផលប្រយោជន៍រួមគ្នារវាងកសិករដាំដុះ និងរោងម៉ាស៊ីន និងបង្កើនភាពជឿជាក់ជាមួយគ្នា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ត្រៀមកំណត់នូវតម្រូវការបរិមាណស្រូវក្រអូបសម្រាប់ទីផ្សារដែលខ្លួនត្រូវការ ដើម្បីជាទិន្នន័យងាយស្រួលក្នុងការរៀបចំសហគមន៍ឱ្យស្របទៅតាមការផ្គត់ផ្គង់ និងមានផែនការជាក់លាក់៕ដោយ៖ម៉ាដេប៉ូរូបថតៈក្រសួងកសិកម្ម
-
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ “ស្នាមញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី”

ភ្នំពេញ៖ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ នឹងប្រារព្ធក្រោមប្រធានបទ “ស្នាមញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី” ។នេះបើយោងតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នៅខេត្តសៀមរាបក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានស.ស.យ.ក. ខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានលើកឡើងថា”ខេត្តសៀមរាបនឹងកាន់តែមានភាពសប្បាយរីករាយថែមទៀតដោយក្រុមការងារខិតខំរក្សានូវភាពទាក់ទាញរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ធ្វើយ៉ាងណាបង្កើននូវបរិយាកាសរីករាយក្នុងឱកាសនៃការជួបជុំគ្នារីករាយឆ្លងឆ្នាំថ្មី។” ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលផ្ដល់សេចក្ដីទុកដល់ ស.ស.យ.ក.រៀបចំព្រឹត្តិការអង្គសង្ក្រាន្ដឆ្នាំ២០២៥ ដោយដោយឯកឧត្ដមបានលើកឡើងពីការគិតគូរយ៉ាងល្អត់ល្អន់របស់សម្ដេចធិបតី ដោយសម្ដេចចង់ឱ្យមានជម្រើសបន្ថែមសម្រាប់បងប្អូន ពុកម៉ែ មាមីង បងប្អូនប្រជាពលរដ្ឋជ្រើសរើសដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីនៅក្រុងសៀមរាប និង តំបន់ប្រាសាទអង្គរវត្ត។ ដោយឡែកនៅរសៀលថ្ងៃទី៩ ខែមីនា ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយក្រុមអ្នកផលិតមាតិកាក្នុងខេត្តសៀមរាប ក្នុងន័យពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅលើទឹកដីនៃខេត្តសៀមរាប ដែលការពិភាក្សានេះក៏មានការចូលរួមពីលោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប…