-
លោកជំទាវឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បង្ហាញពីបំណងចុះអនុស្សរណៈជាមួយ AMS

ភ្នំពេញ៖ដោយផ្តើមដំបូងនូវប្រសាសន៍ថា ប្រទេសគុយបា និងប្រទេសកម្ពុជាស្ថិតនៅឆ្ងាយពីគ្នាណាស់ តែយើងនៅជិតគ្នាតាមរយៈបេះដូង លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា បានបង្ហាញពីបំណងនៃការចុះអនុស្សរណៈយោគយល់គ្នាជាមួយ AMS Apsara លើកិច្ចសហការក្នុងវិស័យព័ត៌មាន ក្នុងន័យចែករំលែកព័ត៌មានទៅវិញទៅមកជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាបានអញ្ជើញមកបំពេញទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុន អប្សារា មេឌាសឺវីស (AMS) ។លោកជំទាវត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុនអប្សរាព័ត៌មាន និងថ្នាក់ដឹកនាំក្រុមហ៊ុន។ តាមរយៈនៃកិច្ចសន្ទនាលោកជំទាវឯកអគ្គរដ្ឋទូតបានលើកឡើងអំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលឈានមកដល់ខួបទី៦៥ នៅឆ្នាំនេះ។ ជាមួយនឹងការកត់សម្គាល់អំពីសក្តានុពលរបស់ AMS Apsara ដែលបំពេញតួនាទី ក្នុងការផ្សព្វផ្សាយដ៏សម្បូរបែប លោកជំទាវឯកអគ្គរដ្ឋទូតគុយបាបានបញ្ជាក់ជូនលោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុនអប្សរាព័ត៌មាន នូវបំណងពង្រឹងពង្រីកកិច្ចសហការលើវិស័យព័ត៌មាន សេដ្ឋកិច្ច វប្បធម៌ អប់រំ ជាដើម ដែលលោកជំទាវយល់ថា មានសារសំខាន់ក្នុងការពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ…
-
ក្រសួងមុខងារសាធារណៈ ជូនដំណឹងដល់ អភិបាលរាជធានី ខេត្ត សំណើសុំផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបថា នាពេលកន្លងមកក្រសួងមុខងារសាធារណៈ បានស្នើសុំកិច្ចសហការពីរដ្ឋបាលរាជធានី ខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាពការប្រើប្រាស់មន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្ត ដែលកំពុងបម្រើការងារនៅតាមមណ្ឌលសុខភាពគោលដៅ។ បន្ទាប់មកមណ្ឌលសុខភាពបានប្រកាស នឹងបញ្ជាក់ច្បាស់លាស់អំពីព័ត៌មាន ទិន្នន័យ និងតម្រូវការមន្ត្រីសុខាភិបាលដែលនឹងត្រូវជ្រើសរើសផ្អែកលើកិច្ចព្រមព្រៀងការងារ ក្នុងន័យកំណត់ចំនួនមន្ត្រីសុខាភិបាល អប្បបរមាចំនួន ០៧នាក់/មណ្ឌលសុខភាព គ្រប់មណ្ឌលសុខភាពទូទាំងប្រទេស។ ការរៀបចំនេះ ក៏មានការចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យពីការិយាល័យសុខាភិបាលក្រុង/ស្រុកប្រតិបត្តិ និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ផងដែរ។ ដើម្បីអនុវត្តផែនការសកម្មភាពនៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤-២០២៧ ដែលត្រូវបាន ផ្តោតលើការពង្រឹងសមត្ថភាពមណ្ឌលសុខភាព ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណភាព រួមទាំងការអនុវត្តវិធានការគន្លឹះទី១ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” និងក្នុងគោលបំណង គ្រប់គ្រងឱ្យបានស្ថានភាពមន្ត្រីរាជការស៊ីវិល ដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព ឱ្យមានស្ថិរភាព និងប្រសិទ្ធភាព ក្រសួងមុខងារសាធារណៈ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ចូលរួមសហការផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិល ដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព…
-
ក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញអនុវត្តការងារបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ច បានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ ពិសេស គឺការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ មិនា ឆ្នាំ២០២៥នេះ ។ ឯកឧត្ដម ម៉ប់ សារិន បន្តថា ក្នុងខែកុម្ភៈកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌបើទោះបីមានការកើនឡើង ប៉ុន្តែអ្វីដែលជាការកោតសរសើរនោះ កងកម្លាំងរបស់យើងបង្ក្រាបបានស្ទើរតែ ១០០ភាគរយ ។ ឯកឧត្ដម ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរខណ្ឌទាំង ១៤ និង មន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានរួមគ្នាយកអស់កម្លាំងកាយចិត្ត សំរេចបានលទ្ធផលការងារយ៉ាងល្អប្រសើរ។ ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ការកោតសរសើរនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តអនុវត្តការងារកាន់តែល្អប្រសើរបន្ថែមទៀត។ លោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងផងដែរថា៖ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥កន្លងមកនេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ បានកើតមាន…
-
ក្រសួងអប់រំនឹងរៀបចំប្រកួតនិទានរឿងឌីជីថល លើកទី៣ របស់មជ្ឈមណ្ឌលស៊ីមេអូ RECSAM

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងពីការរៀបចំកម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថល លើកទី៣ របស់មជ្ឈមណ្ឌលស៊ីមេអូ RECSAM។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖មជ្ឈមណ្ឌល ស៊ីមេអូ RECSAM នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថល លើកទី៣” (the 3rd Digital Storytelling Contest – DISCONT) ក្រោមមូលបទ “ស្នែមនៅក្នុងដែនដីរឿងនិទាន៖ កន្លែងដែលការសិក្សាជួបនឹងអច្ឆរិយៈ” (STEM in Storyland: Where Learning Meets Wonder)។ សម្រាប់កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១. លើកកម្ពស់ការអប់រំស្លែម ៖ លើកទឹកចិត្តអ្នកចូលរួមឱ្យស្វែងយល់ពីគោលគំនិតស្ទែម តាមរយៈវិធីសាស្ត្របែប ទាក់ទាញ និងច្នៃប្រឌិត ២. អភិវឌ្ឍជំនាញសម្រាប់ពេលអនាគត៖ ផ្តល់ឱ្យសិស្សានុសិស្ស និងគ្រូបង្រៀននូវអក្ខរកម្មផ្នែកឌីជីថល និង ជំនាញនិទានរឿង ដែលចាំបាច់សម្រាប់ពិភពលោកទំនើប ៣. អបអរសាទរភាពចម្រុះ៖ បង្ហាញពីគំនិតច្នៃប្រឌិត និងទស្សនៈប្លែកៗរបស់សិស្ស និងគ្រូបង្រៀននៅទូទាំង អាស៊ីអាគ្នេយ៍ ៤. បំផុសគំនិតច្នៃប្រឌិត…
-
ព្រះមហាក្សត្រកម្ពុជា នឹងយាងបួងសួងចម្រើនសេចក្ដីសុខនៅប្រាសាទអង្គរវត្តនាខែមេសាខាងមុខ

សៀមរាប៖សម្ដេចមហាមន្រ្ដី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមនឹងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជាក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះរាជពិធីនេះ នឹងប្រារព្ធនៅថ្ងៃទី១១-១២ ខែមេសានៅខាងមុខប្រាសាទអង្គរវត្ត ។ ក្នុងឱកាសចុះពិនិត្យទីតាំងសម្រាប់ប្រារព្ធពិធី សម្ដេចមហាមន្រ្ដី គុយ សុផល បានបញ្ជាក់ថា ការជ្រើសរើសមុខប្រាសាទអង្គរវត្តធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធី ដោយសារតែទីតាំងនោះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ព្រះរាជពិធីនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង។ សូមជម្រាបថា តាមកម្មវិធីគ្រោងទុកព្រះរាជពិធីបួងសួងនឹងប្រារព្ធនៅថ្ងៃទី១១-១២ ខែមេសា ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់នឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ។ សម្ដេចមហាមន្រ្ដីមានប្រសាសន៍ថា ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។ ការប្រារព្ធព្រះរាជពិធីនេះនៅប្រាសាទអង្គរវត្តក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ ។ ក្នុងឱកាសនេះដែរសម្តេចមហាមន្រ្តីបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងសហការជិតស្និទ្ធ ដើម្បីបំពេញភារកិច្ចទៅតាមមុខជំនាញឯកទេសរបស់ខ្លួនឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរលើការងារសន្តិសុខសណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ទីតាំង ពេលវេលា និងសកម្មភាពពាក់ព័ន្ធសំខាន់ៗក្នុងពេលប្រារព្ធព្រះរាជពិធី៕ អត្ថបទ និងរូបភាព៖ប៊ុន…
-
ទូតសឹង្ហបុរី ប្រកាសធ្វើជាសាក្សីលើការរីកចម្រើន របស់ កម្ពុជា

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសឹង្ហបុរី បានប្រកាសធ្វើជាសាក្សី លើការរីកសម្រើនរបស់កម្ពុជា និងចង់ឃើញ នូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា៖ ការសម្ពោធព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា ។ លោកជំទាវ ទេវ ឡេឈេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបថា នៅក្នុងកិច្ចពិភាក្សានេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយ និងស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី ជាថ្មីម្ដងទៀត ដែលជួបលើកទី១ គឺកាលពីឆ្នាំ២០២១ ក្នុងឋានៈសម្ដេច ជានាយករដ្ឋមន្ត្រី ។ សម្ដេចតេជោ បានរំលេចអំពីបញ្ហាមួយចំនួន ដែលកើតឡើង នៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលផងដែរ ជាពិសេស បញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលកើតឡើង ក្នុងពេលបច្ចុប្បន្ននេះ…
-
ទូតថ្មីរបស់ថៃប្រចាំនៅកម្ពុជា ប្តេជ្ញាកៀរគរ ការវិនិយោគថៃមកកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

(ភ្នំពេញ)៖ ឯកអគ្គរាជទូតថ្មីរបស់ថៃប្រចាំនៅកម្ពុជា បានប្តេជ្ញាបំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាពង្រឹងពង្រីក ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជាពិសេស ការគៀងគរការវិនិយោគរបស់ថៃ មកកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ។ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរបំពេញបេសកកម្មការទូត របស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថា តាមរយៈឯកអគ្គរាជទូត នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃ កាន់តែល្អប្រសើរបន្ថែមទៀត ដែលមកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងថៃ…
-
ស្ពានអាកាស «មរតកតេជោ» សម្រេចបាន ៩៩% ហើយ

(ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន ៩៩% ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥ខាងមុខនេះ ។ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ មិនានេះថា ៖ ស្ពានអាកាស «មរតកតេជោ» នេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើយនិងដើម្បីដោះស្រាយការកកស្ទះចរាចរនៅទីតាំងនោះផងដែរ «មុននឹងសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវការ»។ មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ៖ គិតត្រឹមថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។ស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ លើកកម្ពស់គុណតម្លៃនៃអំណាន គឺជាការឆ្លើយតបនឹងប្រធានបទ ទិវាជាតិអំណានលើកទី១០ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ “ការអាន ផ្សារ ភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាពព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ បានកោតសសើរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំបំពេញបេសសកម្មតាមតួនាទីភារកិច្ច និងជំរុញអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា ជាពិសេស ចូលរួមអភិវឌ្ឍមូលធនមនុស្ស ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិត បន្តថា ទិវាជាតិអំណានលើកទី១០ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” គឺជាការលើកកម្ពស់គុណតម្លៃនៃអំណានសម្រាប់គុណភាពនៃជីវិត និងញ៉ាំងឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបស្រឡាញ់ការអាន ធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពស្ត្រេស ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ មានចំណេះដឹងទូលំទូលាយ…
-
ក្រសួងយុត្តិធម៌ ធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំនៅថ្ងៃពុធ ក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ក្រសួងយុត្តិធម៌រៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥” រយៈពេល ២ថ្ងៃកន្លះ គិតចាប់ពីថ្ងៃទី១២ វេលាម៉ោង ២:០០នាទីរសៀលដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី១១ ខែមីនា ។ សេចក្តីជូនដំណឹងបានប្រាប់ថា សន្និបាតនេះនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសប្រមាណ ៣៥០ នាក់។ សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យវាយតម្លៃ និងបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ដែលសម្រេចបានក្នុងឆ្នាំ២០២៤, ពិនិត្យនិងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពសម្រាប់ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពដដែលបន្តថាបន្ទាប់ពីសន្និបាតនេះត្រូវបានបិទបញ្ចប់,…