-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ គិតមកត្រឹម ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីរាជការជាស្ត្រី មានចំនួនជាង ៩ម៉ឺន៦ពាន់នាក់ ស្មើជាង ៤១,៨០%

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គិតមកដល់ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៥ មន្ត្រីរាជការជាស្ត្រី នៅតាមក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួនជាង៩ម៉ឺន៦ពាន់នាក់ ស្មើជាង ៤១,៨០% ក្នុងចំណោមមន្ត្រីរាជការទូទាំងប្រទេសចំនួនជាង ២៣ម៉ឺននាក់ ។ ឯកឧត្តម បន្ថែមថា រាជអាណត្តិទី៧នៃរដ្ឋសភានេះ មានស្ត្រីជាថ្នាក់ដឹកនាំកំពូលៗរួមមាន៖ប្រធានរដ្ឋសភាជាស្ត្រី និងរដ្ឋមន្ត្រីជាស្ត្រីចំនួន៣រូប ព្រមទាំងថ្នាក់ដឹកនាំជាស្ត្រីធ្វើជាអភិបាល ខេត្ត អភិបាលបាលក្រុង ស្រុក ខណ្ឌ មេ ឃុំ-ចៅសង្កាត់ ជាច្រើនរូប។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិស្ត្រីរួមទាំងកម្មវិធីគាំពារសង្គម និងការផ្តល់សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃ…
-
មន្រ្តីជាន់ខ្ពស់ ៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» នឹងក្លាយជាសកម្មភាពជំរុញភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន

(ភ្នំពេញ)៖ «ផែនការសកម្មភាពជាយុទ្ធសាស្រ្តដើម្បី «ផ្លូវជាតិស្អាត គ្មនសំរាមប្លាស្ទិក» នឹងក្លាយជាសកម្មភាពជំរុញភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ ដែលធ្វើឱ្យកម្ពុជាសម្រច បាននូវភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ការលើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃសុក្រទី១៤ ខែមីនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកយុទ្ធនាការកម្ពុជាស្អាត ក្រោមប្រធានបទ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» នៅសាលាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម បានបន្ថែមថា សំណល់ប្លាស្ទិកបានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថាន។ ឆ្លើយតបនឹងបញ្ហាប្រឈមនៃសំណល់ប្លាស្ទិក ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយសសរស្តម្ភចំនួន ៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ដែរជាការចូលរួមចំណែកក្នុងវិស័យបរិស្ថាន ក្នុងការលើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិឱ្យកាន់តែរីកចំម្រើនជឿនលឿនឈានទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូន និងជាប្រទេសមានចំណូលកម្រិតខ្ពស់។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា នៅពេលនេះសាធារណជន បានបង្ហាញភាពស្អាតចេញពីចិត្ត ចូលរួមយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន ក្នុងនោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក…
-
អ្នកនាំពាក្យក្រសួងការងារ ៖ ជនមានពិការភាពទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកខ្ពស់លើជនមានពិការភាព តាមរយៈការផ្តល់ឱកាស សិទ្ធិពេញលេញ ភាពស្មើមុខស្មើមាត់គ្នា ក្នុងការទទួលបានការងារធ្វើសមរម្យ និងកិច្ចគាំពារសង្គម។ ទាំងជនមានពិការភាព និងជនមិនមានពិការភាពគឺទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។ នេះជាការលើកឡើងរបស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិតែងតែគាំទ្រលើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ប្រកបដោយភាពសមរម្យ ទទួលបានឱកាសស្មើភាពគ្នា ដូចពលរដ្ឋទូទៅដែរ។ នៅកម្ពុជាគ្មានឡើយការរើសអើងជនដែលមានពិការភាព ជាពិសេសនៅក្នុងវិស័យការងារជនមានពិការភាពត្រូវបានលើកទឹកចិត្ត។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា បើតាមច្បាប់ស្តីពីការងារវិស័យឯកជនត្រូវទទួលជនដែលមានពិការភាពចូលបម្រើការងារ ក្នុងនោះត្រូវមានចំនួន១% នៃចំនួនកម្មករនិយោជិតសរុប។ បើតាមឯកឧត្តមរដ្ឋលេខាធិការ គិតមកត្រឹមចុងឆ្នាំ២០២៤ មានក្រសួង ស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៨១៦នាក់ ក្នុងនោះស្ត្រី ៨៨២នាក់ ជនមានពិការកម្រិតធ្ងន់ចំនួន ២ ៣៥១នាក់។ ដោយឡែកវិស័យឯកជន រួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកានិងទទួលបានវិញ្ញាបនបត្រចំនួន…
-
ចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពត មានសមិទ្ធផលថ្មីមួយទៀត គឺសួនបាញ់ទឹកអមដោយចង្វាក់ភ្លេង

កំពត៖ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ការដំឡើងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ មិនទាន់រួចរាល់នៅឡើយទេ។ប៉ុន្តែកាលពីថ្ងៃទី១២ ខែមីនា អ្នកបច្ចេកទេសបានធ្វើតេស្តសាកល្បងឃើញថា ពិតជាស្រស់ស្អាតគួរជាទីគយគន់ ។មិនយូរប៉ុន្មានភ្លាមៗក្រោយការធ្វើតេស្តសាកល្បង ទិដ្ឋភាពនៃសួនបាញ់ទឹកមួយនេះ ត្រូវបានចែករំលែកតៗគ្នាលើបណ្ដាញសង្គមហ្វេសប៊ុក ហើយទទួលបាននូវកោតសរសើរក្រៃលែង។ លោក លាង រឿនសុធី អភិបាលក្រុងកំពតបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១២ ខែមីនា ក្រុមការងារបច្ចេកទេសដំឡើងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ បានធ្វើតេស្តសាកល្បង ក្បាលបាញ់ទឹក និងភ្លើងមួយចំនួន ដើម្បីដឹងថា តើវាមានដំណើរការយ៉ាងដូចម្ត៉េច?។តាមរយៈការធ្វើតេស្ត ក្រុមការងារបច្ចេកទេស បញ្ជាក់ថា ក្បាលបាញ់ទឹកមួយចំនួននៅមិនទាន់មានចលនាល្អនោះទេក្បាលខ្លះក៏នៅស្ទះទឹក និងខ្លះទៀតដំណើរការរអាក់រអួលមិនត្រឹមត្រូវតាមមុខងារ។ ខណៈដែលការបញ្ចូលសាច់ភ្លេងក៏នៅមិនទាន់បានរៀបចំនៅឡើយដែរ។លោកបានបន្តថា តាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត សួនបាញ់ទឹកដ៏ទាក់ទាញមួយនេះ នឹងត្រូវរៀបចំកែសម្រួលឱ្យរួចរាល់ នៅចុងខែមីនានេះ។ លោកអភិបាលក្រុងបន្ថែមថា គ្រាន់តែជាការធ្វើតេស្តសាកល្បងសួនបាញ់ទឹកមួយនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋនៅក្នុងក្រុងកំពត ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមយ៉ាងខ្លាំង មានការបង្ហោះ និងចែករំលែកបន្តយ៉ាងផុសផុលហើយអមដោយសំណេរ ដែលបង្ហាញពីមានមោទកភាព ។ដោយឡែកសម្រាប់ប្រជាជនខេត្តកំពតវិញ បង្ហាញពីក្តីរីករាយដោយទទួលបានសមិទ្ធផលទេសចរណ៍ថ្មីសន្លាងមិនធ្លាប់មាន ដែលជាចំណងដៃរបស់រាជរដ្ឋាភិបាល តាមរយៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ លោកអភិបាលក្រុងបានបង្ហាញនូវក្តីរំពឹងទុកថា សួនបាញ់ទឹករេរាំដ៏ធំមួយនេះ ក្រោយពេលដំឡើង និងរៀបចំកែសម្រួលរួចរាល់ នឹងអាចស្រូបទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកំពតកាន់តែច្រើនទ្វេដង។ជាចំណងដៃថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នៅពេលឆាប់ៗនេះ ។ សូមរម្លឹកថា …
-
បញ្ជាការយោធាខេត្តបន្តជំរុញកម្លាំងចម្រុះឱ្យពង្រឹងការការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ដីពីវិធានការការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរំលឹកថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ត្រូវបន្តសហការយ៉ាងសកម្ម ក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។ លោកបានកោតសរសើរដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានធ្វើជាស្នូល មិនអាចខ្វះបានក្នុងការយាមល្បាតការពារ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងការបង្ក្រាបទល្មើសនេសាទ នៅក្នុងតំបន់បឹងទន្លេសាបទទួលបានលទ្ធផលល្អប្រសើ។លោកបន្តថា ឯកឧត្តមអភិបាល បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវសហការក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យទទួលបានជោគជ័យ៕ ដោយ៖ ប៊ុន រដ្ឋា
-
សំណង់ទ្វារទឹកព្រែកតាយី ដែលមានលទ្ធភាពស្តុកទឹកបានជាង៤០ម៉ឺនម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅសប្ដាហ៍ក្រោយ

កំពង់ចាម៖សំណង់ទ្វារទឹកព្រែកតាយី ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលមានលទ្ធភាពស្តុកទឹកជាង ៤០ម៉ឺន ម៉ែត្រគូបសម្រាប់ប្រើប្រាស់លើវិស័យកសិកម្ម នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥ខាងមុខ។ នៅថ្ងៃទី១៣ ខែមីនា អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមដំណើរជាមួយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិបានអញ្ជើញពិនិត្យទីតាំងសាងសង់សំណង់ទ្វារទឹកនេះ ដែលស្ថិតនៅក្រោយសាលាឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា សំណង់ទ្វារទឹកព្រែកតាយី មានលទ្ធភាពស្តុកទឹក សម្រាប់ស្រោចស្រពដំណាំស្រូវរដូវប្រាំង និងដំណាំរួមផ្សំលើផ្ទៃដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ៤ភូមិ ក្នុងឃុំពាមកោះស្នាចំនួន ១.៦៤៥គ្រួសារ ក្នុងនោះដំណាំស្រូវប្រាំងចំនួន ៤៣៤ហិកតា និងដំណាំរួមផ្សំចំនួន ១២ហិកតា។ ម៉្យាងទៀតការដ្ឋានមួយនេះ ក៏នឹងក្លាយជាហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ភ្ជាប់ពីមូលដ្ឋានមកទីប្រជុំជន និងការដឹកជញ្ជូននានា។ បន្ទាប់ពីសំណង់ទ្វារទឹកសាងសង់រួចរាល់ ប្រជាពលរដ្ឋនៅក្នុងតំបន់នឹងទទួលបានចំណូលបន្ថែមពីការបង្កើនរដូវ ដាំដុះ ,កំណើនទិន្នផល,ការចិញ្ចឹមសត្វ ,ការបង្កើតមុខក្នុងតំបន់ ហើយក៏អាចក្លាយជាកន្លែងទេសចរណ៍ផងដែរ ៕ដោយ៖លី ពៅ
-
កំពង់ធំ៖ស្មារតីត្រៀមអនុវត្តភារកិច្ចក៏មាន បង្កើតស្បៀងនៅកន្លែងក៏ធ្វើ

កំពង់ធំ ៖ទោះបីរដូវក្តៅហួតហែងបន្តិចក្តី ក៏ដំណាំបន្លែបង្កានានាដែលដាំដុះដោយយោធិននៃការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ សម្រាប់ផ្គត់ផ្គង់ផ្ទះបាយ កំពុងតែលូតលាស់ស្រស់បំព្រងដែរ។ លោកវរសេនីយ៍ទោ ហួន ប៊ុនចែម នាយការិយាល័យអភិវឌ្ឍន៍បាននិយាយកាលពីព្រឹកថ្ងៃទី១៣ ខែមីនាថា ដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ការិយាល័យអភិវឌ្ឍន៍ មានភារកិច្ចដាំបន្លែបង្ការ និងចិញ្ចឹមសត្វ ផ្គត់ផ្គង់ផ្ទះហូបបាយសមូហភាព ដោយកន្លងមកបានចិញ្ចឹមគោ២០ ក្បាល ដាំបន្លែបង្ការផ្សេងៗសម្រាប់ផ្គត់ផ្គង់ជូនផ្ទះបាយសមូហភាព។លោកថា សកម្មភាពនេះរួមចំណែកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ឱ្យកាន់តែប្រសើរឡើង។ ឧត្តមសេនីយ៍ទោឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងសហការីពិនិត្យសកម្មភាពដាំដុះបន្លែ។ ឯកឧត្តមបានកោតសរសើរ មន្រ្តីនៃការិយាល័យអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការចិញ្ចឹមសត្វ និងបានដាំបន្លែផ្គត់ផ្គង់ផ្ទះបាយ របស់កងទ័ព នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករង ដែលបានប្រមូលផ្ដុំហ្វឹកហ្វឺន នៅទីបញ្ជាការកងវរសេនាតូចលេខ៤៤៨ នាពេលកន្លងទៅ បានយ៉ាងល្អ។លោកបានណែនាំមន្រ្តីការិយាល័យអភិវឌ្ឍន៍ ជំរុញការដាំដុះបង្កបង្កើនផលបន្ថែមទៀត និងបន្តចិញ្ចឹមសត្វផ្សេងៗបន្ថែម ដើម្បីត្រៀមសម្រាប់រៀបចំពិធីជប់លៀង ផ្សេងៗ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ៕ដោយ ៖ប៊ុន រដ្ឋា
-
បុណ្យទន្លេកាន់តែកៀក រដ្ឋបាលខេត្តតាកែវអំពាវនាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋចូលរួមសម្អាតក្រុង

តាកែវ៖ក្រុមការងារក្រសួងទេសចរណ៍ និងមន្រ្តីរដ្ឋបាលខេត្តតាកែវកាលពីព្រឹកថ្ងៃទី១៣ ខែមីនា បានជួបប្រជុំជាថ្មីម្តងទៀតដើម្បីជួបពិភាក្សារៀបចំយុទ្ធនាការ”កម្ពុជាស្អាត តាកែវស្អាត” ត្រៀមអបអរសាទរបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ខាងមុខនេះ។ តាមរយៈកិច្ចប្រជុំ លោក ងិន ងិនដា អភិបាលរងខេត្តតាកែវបានប្រាប់ដល់ក្រុមការងារដោយអំពាវនាវ និងរំលឹកដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ អាជីវករ យុវជនយុវនារី សាធារណៈជនទូទៅទាំងអស់ សូមបន្តយកចិត្តទុកដាក់ ចូលរួមសំអាតអនាម័យទាំងអស់គ្នា ដើម្បីត្រៀមអបអរសាទរបុណ្យទន្លេលើកទី៩ ដែលជាមុខមាត់របស់ខេត្ត។ លោក ងិន ងិនដា បន្តថា ដើម្បីអបអរសាទរបុណ្យទន្លេប្រព្រឹត្តបរិស្ថានស្អាតល្អ គប្បីមន្រ្តីរាជការ ពលរដ្ឋ យុវជនទាំងអស់ ចូលរួមសំអាតជុំវិញមន្ទីរអង្គភាព លំនៅដ្ឋាន និងតាមដងផ្លូវនានា ពិសេសនៅទីតាំងត្រៀមរៀបចំបុណ្យទន្លេ ឱ្យបានស្អាតល្អ ដើម្បីជាការលើកសម្រស់ក្រុងតាកែវ និងដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកកំសាន្តខេត្តតាកែវ ដែលល្បីពងទាកូនឆ្ងាញ់ និងម្ហូបប្លែកៗ៕ដោយ៖តាកែវ
-
ក្រសួងរ៉ែ និងថាមពល ត្រៀមខ្លួនចូលរួមគ្រប់ដំណាក់កាលជាមួយក្រសួងមុខងារសាធារណៈ ក្នុងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងឱ្យបានរួចរាល់

(ភ្នំពេញ)៖ “ជាលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងរ៉ែ និងថាមពល ទោះបីយើងខ្ញុំមានការបង្កើតមុខងារ និងភារកិច្ចថ្មីៗនៅក្នុងអង្គភាពនៃក្រសួង ប៉ុន្តែក្រសួងបានខិតខំរៀបចំរចនាសម្ព័ន្ធមិនឱ្យរីកប៉ោង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ពង្រឹងជាជាងពង្រីក» និង«រៀបចំផ្ទះរបស់ខ្លួនឱ្យបានរៀបរយ»។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាម ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងរ៉ែ និងថាមពល» កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល (គ.វ.រ)។ ឯកឧត្តមរដ្ឋមន្រ្តី កែវ រតនៈ បានធ្វើការប្តេជ្ញាចិត្តថា “ដើម្បីធានាដល់ការប្រព្រឹត្តទៅរបស់ក្រសួង មានប្រសិទ្ធភាព និងប្រសិទ្ធផល យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងរ៉ែនិងថាមពលទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមគ្រប់ដំណាក់កាលបន្តបន្ទាប់ខាងមុខ ដើម្បីឈានដល់ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងរ៉ែនិងថាមពល ឱ្យបានរួចរាល់”។ ឯកឧត្តម កែវ រតនៈ បានលើកឡើងបន្ថែមថា…
-
កម្ពុជា-ចិន រួមគ្នាឈ្វេងយល់កាន់តែស៊ីជម្រៅពីប្រជាធិបតេយ្យតាមបែបផែនចិន

(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នារៀបចំបាឋកថាស្តីពី «កម្ពុជា-ចិន៖ ការភ្ជាប់បេះដូងតាមបណ្តោយផ្លូវសូត្រ» ឈ្វេងយល់ពីប្រជាធិបតេយ្យតាមបែបផែនចិន។ ជម្រាបជូនដល់អង្គពិធីដែលអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា សមាគមមិត្តភាពកម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និស្សិត ស្ថានទូតចិនប្រចាំកម្ពុជា វិទ្យុមិត្តភាពកម្ពុជា-ចិន ផ្ទះយុវជនកម្ពុជា-ចិន និងអង្គពិធីទាំងមូល សរុបចំនួន ១០០នាក់ ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំលេចថា ការរៀបចំកម្មវិធីបាឋកថានេះក្នុងគោលបំណងរួមចំណែកសំខាន់៤គឺ ១-បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពីមហាសន្និបាតសភាទាំង២នៃប្រទេសចិន ២-ពន្លាតការឈ្វេងយល់ពីទម្រង់ប្រជាធិបតេយ្យតាមបែបផែនចិន ៣-ពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និង៤-ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងអង្គពាក់ព័ន្ធនានាស្តីពីអភិបាលកិច្ចប្រទេសចិន។ លោក Liu Zhanguo ប្រធានការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានគូសបញ្ជាក់ថា មហាសន្និបាតសភាទាំងពីរនៃប្រទសចិន ដែលតែងបានរៀបចំជាទៀងទាត់នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាវេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសជាតិ។ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានពោលថា នៅពេលដែលយើងពិភាក្សាអំពីស្ថានភាពប្រជាធិបតេយ្យរបស់ប្រទេសមួយ យើងត្រូវចាប់ផ្តើមពីស្ថានភាពជាក់ស្តែងរបស់ប្រទេស។…