Category: ព័ត៌មានជាតិ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចថា ថ្ងៃនេះ ៥៥ឆ្នាំមុន កម្ពុជា ចាប់ផ្តើមរអិលចូលភ្លើងសង្គ្រាម តែ៥៥ឆ្នាំក្រោយ កម្ពុជា កំពុងមានសន្តិភាព និងកិច្ចអភិវឌ្ឍន៍

    សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចថា ថ្ងៃនេះ ៥៥ឆ្នាំមុន កម្ពុជា ចាប់ផ្តើមរអិលចូលភ្លើងសង្គ្រាម តែ៥៥ឆ្នាំក្រោយ កម្ពុជា កំពុងមានសន្តិភាព និងកិច្ចអភិវឌ្ឍន៍

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញដឹកនាំវេទិការាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃ១៨ ខែមីនា ចំខួប ៥៥ឆ្នាំ នៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឆ្លៀតទាញចំណាប់អារម្មណ៍ អ្នកចូលរួមកម្មវិធីឱ្យចាប់អារម្មណ៍លើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលនាំឱ្យកម្ពុជាខ្ទេចខ្ទាំអន្តរាយផងដែរ ។ សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចថា ថ្ងៃនេះកាលពី ៥៥ឆ្នាំមុន កម្ពុជា បានចាប់ផ្តើមដំណើរ ជាមួយរបត់ថ្មី ដែលមានភាពមិនច្បាស់លាស់។ ប៉ុន្តែ ៥៥ឆ្នាំក្រោយ កម្ពុជា កំពុងស្ថិតក្នុងម្លប់នៃសុខសន្តិភាព ហើយកំពុងបន្តប្រឹងប្រែង ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ ជាបន្តទៀត ៕ ដោយ ៖ វណ្ណលុក

  • ផ្លូវល្បាយក្រួសប្រវែងជិតបីគីឡូម៉ែត្រ នឹងធ្វើឱ្យជីវភាពអ្នកភូមិ​ព្រែកត្រប់ កាន់តែផ្លាស់ប្តូរមុខមាត់ថ្មី

    ផ្លូវល្បាយក្រួសប្រវែងជិតបីគីឡូម៉ែត្រ នឹងធ្វើឱ្យជីវភាពអ្នកភូមិ​ព្រែកត្រប់ កាន់តែផ្លាស់ប្តូរមុខមាត់ថ្មី

    បាត់ដំបង៖មិនយូរប៉ុន្មានប្រជាពលរដ្ឋភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នឹងទទួលបានផ្លូវល្បាយក្រួសមួយ​ខ្សែ​ដែលធំទូលាយជាងមុនប្រវែងជិតបីគីឡូម៉ែត្រខណៈបច្ចុប្បន្នការដ្ឋានស្ថាបនាផ្លូវមួយខ្សែនេះ កំពុងតែជំរុញយ៉ាងមមាញឹក ។ ក្នុងសប្ដាហ៍នេះនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃ​អគ្គនាយកដ្ឋានភស្តុភានិងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ និង​ជា​ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឯកភ្នំ និងអម​ដំណើរដោយឯកឧត្តម ខាត់ សាត ប្រធាន​ក្រុម​ការងារ​ចុះជួយ​ឃុំព្រែកហ្លួង បានអញ្ជើញពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវដី​ល្បាយ​ក្រួសមួយខ្សែនេះ ដែលអមដោយការសាង​សង់​លូប្រអប់ចំនួនបីកន្លែង​ផងដែរ ។សមិទ្ធផលនេះ ក៏ការឆ្លើយតបតាមសំណូមពររបស់ប្រជា​ពលរដ្ឋ​នៅ​ក្នុងមូលដ្ឋាន បានទាន់​ពេលវេលា ។ ក្នុងឱកាសនោះដែរឯកឧត្តមប្រធានក្រុមការងារបន្តចុះពិនិត្យសមិទ្ធផលនានានៅក្នុងឃុំព្រែកហ្លួងដូចជា ការសាងផ្លូវលំ, ការកាយប្រឡាយ​និងធ្វើទំនប់ទប់ទឹកជំនន់ស្ទឹងសង្កែ កុំឳ្យហូរចូលលំនៅដ្ឋាន ដី​ស្រែចម្ការ​របស់ប្រជាពលរដ្ឋ ដែលរស់នៅ​ប្របមាត់ស្ទឹងសង្កែ ក្នុងមូលដ្ឋានឃុំ ។ ចំណែកលោកស្រី សឿង វណ្ណា មេឃុំព្រែកហ្លួង និងលោក ខេង សាវុន មេឃុំព្រែកនរិន្ទ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែង​អំណរគុណដល់ឯកឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯក​ភ្នំ ឯកឧត្តម ខាត់ សាត ដែលបាន​ផ្តល់នូវសមិទ្ធផលនានានៅក្នុងស្រុកកន្លងមក ហើយសមទ្ធិផលថ្មី​កំពុងតែលេចចេញជារូបរាង ពិតជាឆ្លើយ​តប​និងបង្កលក្ខណៈងាយ​ស្រួលដល់ការធ្វើដំណើរ ការដឹកកសិផលនិងជីវភាពរស់នៅរបស់​ប្រជាជន​ក្នុងមូលដ្ឋានយ៉ាងពិតប្រាកដ៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហាន​ចេញដឹកនាំ​ពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

    សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហាន​ចេញដឹកនាំ​ពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

    ភ្នំពេញ៖ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បានសរសេរថា “យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តី​ក្លាហាន​ចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់​ផ្តើមពីបណ្តាញព័ត៌មានដែល​ផ្តល់ថវិកា​ដោយ​រដ្ឋាភិបាលអាមេរិកជាមុន”។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនា​ដែល​លោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា”។ លើបណ្ដាញសង្គមដដែល សម្ដេចតេជោ បានរំលឹកថា “ដូចខ្ញុំបានជំរាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខលោក​ប្រធា​នា​ធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ថា ការមិនទុកលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធ​ផ្សព្វផ្សាយអាមេរិក ដែលធ្វើឱ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក។ចរិត​មាយាទ និងសំដី​នៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល​ទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ”៕ ដោយ៖វណ្ណលុក

  • តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងប្រើកម្លាំងជាង១៤០ នាក់បង្ក្រាប​បទ​ល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្ត​កំពង់ឆ្នាំង                   

    តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងប្រើកម្លាំងជាង១៤០ នាក់បង្ក្រាប​បទ​ល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្ត​កំពង់ឆ្នាំង                   

    កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ឆ្នាំង  នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សហការជា​មួយកម្លាំង​យោធភូមិភាគ​ទី៥ កងពលតូចលេខ៧០ និងបញ្ជាការ​ដ្ឋានទ័ពពិសេស៩១១ និងកងពល​តូច​អន្តរា​គមន៍លេខ ១ ប្រើប្រាស់​កម្លាំង​សរុប ១៤៧នាក់ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិ​សាស្ត្រក្រុង​កំពង់​ឆ្នាំង មាន ភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង ,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ប្រតិបត្តិការទ្រង់ទ្រាយធំរហូតប្រើកាណូត ២៦គ្រឿង ,អូរប័ ៣ គ្រឿង​ផងបាន​បង្ក្រាប​បទល្មើសនេសាទនៅ១៧ ទីតាំង​ព្រមទាំងកម្ទេច​ចោលឧបករណ៍ល្មើសច្បាប់មួយចំនួនធំ ។ យោងតាមរបាយការណ៍លទ្ធផលនៃប្រតិបត្តិការបង្រ្កាបក្នុងនោះមាន៖ កម្ទេចកំប្លោកលើសម្រាស់ទំហំ២៨ ៧៥០ម៉ែត្រ​ការ៉េ,បំផ្លាញឡុក​ចំនួន៣០០ម៉ែត្រនិងរុះរើគំនរសម្រាស់ទំហំ៣៨ ៤០០ម៉ែត្រ​ការ៉េ,​ខ្សែចងសម្រាស់​៥០០ ម៉ែត្រ និង​បង្គោលសម្រាស់ចំនួន​១២០ដើម ,អប់រំប្រជាពលរដ្ឋចំនួន៧នាក់ និងធ្វើកិច្ចសន្យាចំនួន២៣ នាក់,ចាក់​លៀសចូលបឹង​ធម្មជាតិវិញចំនួន១៥ តោន ,ដកហូតទូក២០​គ្រឿង,ដកហូតស្បៃអួនចំនួន២៨៥ម៉ែត្រ,ដកហូតម៉ាស៊ីនកាណូតចំនួន៦ គ្រឿង,ដកហូតម៉ាស៊ីនខ្យល់២គ្រឿង និងសម្ភារៈល្មើស ។ប្រជាជន​ដែលប្រព្រឹត្តល្មើសត្រូវបានធ្វើកិច្ចសន្យា និងឱ្យ​ត្រឡប់ទៅ​ផ្ទះវិញ។ ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសនេសាទនេះដែរ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់​ឆ្នាំងមុនចេញ​ប្រតិបត្តិការបង្ក្រាបបានរំលឹកដល់នាយទាហាន ពលទាហាន​ឱ្យ​យល់ភារកិច្ចក្នុងចុះបង្ក្រាបល្មើសនេសាទ គឺតម្រូវឱ្យកងកម្លាំង​ទាំងអស់ កម្ទេចតែឧបករណ៍នេសាទណាខុសច្បាប់តែប៉ុណ្ណោះ ។ត្រូវមានវិន័យនិងក្រមសីលធម៌​​របស់​កងទ័ព ។ត្រូវមានឆន្ទៈ​អនុវត្ត​ភារកិច្ច…

  • កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល

    កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល

    សៀមរាប៖នៅសាលប្រជុំសាលាខេត្តសៀមរាប អាជ្ញាធរខេត្ត និង​សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា កាលពីព្រឹក​ថ្ងៃទី១៧ ខែមីនា បានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​តាម​ថ្នាលឌីជីថល ក្រោមអធិបតីភាព លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងបណ្ឌិត ឡី សុភាព ប្រធាន​សមាគមសហព័ន្ធ​យុវជន​សេដ្ឋកិច្ចកម្ពុជា។ ក្នុងឱកាសនេះ លោក ង៉ូវ សេងកាក់ បានបញ្ជាក់អំពីសារសំខាន់​នៃការចុះឈ្មោះតាមថ្នាលឌីជីថល​សម្រាប់អ្នក​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ។នោះគឺមានគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋ ដោយផ្អែក​លើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ។ បណ្ឌិត ឡី សុភាព បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងពង្រឹង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបង្កើនសុខុមាលភាព និងលើក​កម្ពស់​គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។លោកបានអំពាវនាវ​ឱ្យអាជ្ញាធរ​មានសមត្ថកិច្ចបន្តលើកស្ទួយ និងផ្សព្វផ្សាយ​យុទ្ធនាការនេះយ៉ាង​ទូលំទូលាយ។ សម្រាប់ការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាច​ជ្រើសរើស​ពីវិធីសាស្រ្តពីរ៖ចុះឈ្មោះដោយខ្លួនឯងតាម​វេបសាយ www.informal.digitaleconomy.gov.kh និងកម្មវិធីទូរស័ព្ទ CAM-IEចុះឈ្មោះតាមភ្នាក់ងារដៃគូ ដូចជា WING, ACLEDA, ABA, SME, និង ARDB ដែលផ្តល់សេវាឥតគិតថ្លៃ។យុទ្ធនាការផ្សព្វផ្សាយនេះ នឹងត្រូវអនុវត្តនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ដោយមានកិច្ចសហការរវាងគណៈកម្មាធិការសម្រប​សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប៕ដោយ៖​ប៊ុន​រដ្ឋា

  • អភិបាលខេត្តកំពង់ចាម ជំរុញឱ្យយកចិត្តទុកដាក់ថែរក្សា​ឱ្យបាននូវ​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តគោលនយោបាយ​ភូមិឃុំ សង្កាត់ មានសុវត្ថិភាព

    អភិបាលខេត្តកំពង់ចាម ជំរុញឱ្យយកចិត្តទុកដាក់ថែរក្សា​ឱ្យបាននូវ​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តគោលនយោបាយ​ភូមិឃុំ សង្កាត់ មានសុវត្ថិភាព

    កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមបានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ​ទាំង​អស់ត្រូវថែរក្សាឱ្យបាន​នូវសន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ។ជាពិសេសគឺ សុខសន្តិភាព និង​ការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ។ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបែបនេះក្នុង​កិច្ចប្រជុំដកបទពិសោធន៍ការងារផ្សព្វផ្សាយ និងការអនុវត្តរគោល​នយោបាយ «ភូមិ-ឃុំ-សង្កាត់​មានសុវត្ថិភាព» ប្រាំខេត្តនៅសាលាខេត្ត​កំពង់ចាមកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥​ ក្រោមវត្តមាន​ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។ ចំពោះមុខប្រតិភូមកពីខេត្តចំនួនបួនផ្សេងដែលមានខេត្តកំពង់ចាមជាម្ចាស់ផ្ទះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់​ចាមបានថ្លែងថា ដើម្បីសម្រេចបាន នូវចក្ខុវិស័យរយៈពេលខ្លី រយៈពេលមធ្យម និង​រយៈពេលវែង ខេត្តត្រូវ​ធ្វើកា​រងាររួមមាន ទី១-ត្រូវថែរក្សាឱ្យបាន​នូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ,ទី២-ត្រូវពង្រឹងគុណភាព ទាំងប្រសិទ្ធ​ភាពនៃការផ្តល់​សេវា​សាធារណៈ ,ទី៣-ត្រូវជំរុញក្នុងការ​អភិវឌ្ឍការចាប់ដៃគូវិនិយោគ ដើម្បីផ្តល់នូវ ឱកាសការងារ​ជូន​ប្រជាពលរដ្ឋរបស់យើង ឱ្យទទួលបានសេដ្ឋកិច្ចបន្ថែម ទី៤-គឺត្រូវចូល​រួម គ្រប់កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសគឺ កំណែទ្រមង់​វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការងាររបស់យើងទាំងអស់គ្នា ។ ខេត្តចំនួនដែលមកចូលរួមមាន ខេត្តព្រៃវែង ព្រះវិហារ ពោធិសាត់ និងខេត្តរតនគីរី ។​ឯកឧត្តម យុន…

  • កសិករឃុំភ្នំសំពៅ អរគុណក្រសួងធនធានទឹក និងរដ្ឋបាលខេត្ត ដែលជួយសង្រ្គោះស្រូវប្រាំងទាន់ពេលវេលា

    កសិករឃុំភ្នំសំពៅ អរគុណក្រសួងធនធានទឹក និងរដ្ឋបាលខេត្ត ដែលជួយសង្រ្គោះស្រូវប្រាំងទាន់ពេលវេលា

    បាត់ដំបង៖ ជាមួយទឹកមុខញញឹមញញែម ព្រមទាំងលើកដៃ​ប្រណម្យ​អរគុណផង កសិករឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់​ដំបង​បាន​បង្ហាញអារម្មណ៍រំភើបរីករាយ ព្រមទាំងថ្លែងអំណរគុណដល់រាជ​រដ្ឋា​ភិបាល ក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលខេត្ត អាជ្ញាធរពាក់​ព័ន្ធ ពិសេសមន្ទីរធនធានទឹកខេត្ត ដែលបានដោះស្រាយនាំទឹកជួយ​សង្គ្រោះស្រូវ​របស់​ពួក​គាត់បាន​ទាន់ពេលវេលា។ ប្រាប់អ្នកយកព័ត៌មាន កសិករឃុំភ្នំសំពៅ ស្រុកបាណន់បានអះអាង​ស្រដៀងៗគ្នាថា ប្រសិនពុំមានការ​ជួយអន្ត​រាគមន៍​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងមន្ទីរធនធានទឹកខេត្តទេ នោះស្រូវ​ប្រាំងរាប់រយ​ហិកតា​របស់ពួកគាត់នឹង​ខូចខាតទាំងស្រុងជាក់ជាពុំខាន ។ ទាក់ទងនឹងការអន្តរាគមន៍សង្រ្គោះស្រូវនេះដែ លោក ខៃ សុដា អនុ​ប្រធានមន្ទីរក្ដាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់​ដំបង បានបញ្ជាក់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីកម្ពុជា ,មានការចង្អុល​បង្ហាញពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងការ​ណែនាំ​ដោយផ្ទាល់ពី​ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មន្ទីរជំនាញសហការជាមួយអាជ្ញាធរ​មូលដ្ឋានដើម្បីអន្តរាគមន៍​នាំយក​ទឹក​ទៅ​ជួយសង្រ្គោះស្រូវប្រាំងរបស់កសិករបានទាន់ពេលវេលា។លោកបន្តថា ការធ្វើស្រូវប្រាំងរបស់កសិករ​​ច្រើន​លើសផែន​ការ​ដែលមន្ទីរធនធានទឹក និងមន្ទីរកសិកម្មបានឯកភាពគ្នា ។មន្ទីរទាំងពីរ​សម្រេច​ឱ្យកសិករធ្វើត្រឹមតែ ២៧ ០០០ហិកតា​តែប៉ុណ្ណោះ នៅតាម​តំបន់​ដែលធានាក្នុងការផ្គត់ផ្គង់ទឹកបាន។ប៉ុន្តែកសិករបាននាំគ្នា​សម្រុក​ធ្វើរហូតដល់ទៅជាង ៩ម៉ឺន​ហិកតា គឺលើសផែនការច្រើនលើសលប់។ សូមបញ្ជាក់ថា ឆ្នាំ២០២៤ការដាំដុះស្រូវនៅទូទាំងខេត្តបាត់ដំបងមាន​ចំនួន​ជាង៥០ម៉ឺនហិកតា។ ក្នុងនោះស្រូវស្រាល មិនប្រកាន់រដូវជាង​៣០​ម៉ឺនហិកតា…

  • សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក.ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកគងពិសី

    សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក.ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកគងពិសី

    កំពង់ស្ពឺ៖នៅក្នុងបរិវេណអនុវិទ្យាល័យអង្គមេត្រីម៉ឺន ភូមិដំរីស្លាប់ ឃុំព្រៃ​វិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥​សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា​(ស.ស.យ.ក.)​បាន​ចុះ​ពិនិត្យព្យាបាលជំងឺដោយឥតគិត​ថ្លៃជូនប្រជា​ពលរដ្ឋ ស្រុកគងពិសី ។សកម្មភាពនេះដឹកនាំដោយលោក ហេង សុខគង់ ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​ស.ស.យ.ក. និងចូលរួមដោយ​ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​។ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុង​សកម្មភាពមនុស្សធម៌កាលពីថ្ងៃទី១៦ ខែមីនា មាន​ប្រជាពលរដ្ឋ​និង​កុមារ​ជាង​១ ២០០​នាក់ ​បានមកទទួល​ការពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជាង​១៦មុខ ពី​ក្រុមគ្រូពេទ្យ ​វេជ្ជបណ្ឌិត​​ជំនាញៗ ។ អភិបាលខេត្តកំពង់ស្ពឺបានរំលឹកថា នេះមិនមែនជាលើកទីមួយនោះ​ទេសម្រាប់ខេត្តកំពង់ស្ពឺ ដែលក្រុមគ្រូពេទ្យ​ស.ស.យ.ក.​ពិនិត្យនិង​ព្យាបាលដល់ប្រជាពលរដ្ឋ កុមារកំព្រា ពិការ។សកម្មភាពមនុស្សធម៌​នេះដែរក៏បានបង្ហាញឱ្យឃើញពី​ការគិតគូរ​យ៉ាង​​ខ្លាំងរបស់ថ្នាក់ដឹកនាំ ពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​សាធារណៈនិង ប្រធាន​ក្រុម​ការ​ងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់​ស្ពឺ។ ពេញមួយថ្ងៃ​ក្រុមគ្រូពេទ្យ​បានពិនិត្យ និងព្យាបាល​ជំងឺ​១៦មុខ រួមមាន​ជំងឺ​ទូទៅវះកាត់ ជំងឺ​ភ្នែក ត្រចៀក ច្រមុះ​និង​បំពង់ក សន្លាក់ ជំងឺ​កុមារ រោគ​ស្ត្រី​ និង​ពិនិត្យ​ផ្ទៃពោះ ជំងឺ​មាត់​ធ្មេញ ជំងឺផ្លូវចិត្ត កាមរោគ​ និង​សើរ​ស្បែក ជំងឺផ្លូវចិត្ត ពិនិត្យ​ឈាម។…

  • មនុស្ស២០នាក់រងបួសធ្ងន់ ស្រាល ខណៈរថយន្តដាច់ហ្រ្វាំង​ធ្លាក់​ជម្រាលភ្នំនៃភ្នំគីរីរម្យ

    មនុស្ស២០នាក់រងបួសធ្ងន់ ស្រាល ខណៈរថយន្តដាច់ហ្រ្វាំង​ធ្លាក់​ជម្រាលភ្នំនៃភ្នំគីរីរម្យ

    កំពង់ស្ពឺ៖សមត្ថកិច្ចបានដឹងថា មនុស្សប្រុស-ស្រីចំនួន២០នាក់បាន​រងរបួស​ធ្ងន់-ស្រាលខណៈមានរថយន្តក្រុង​ខ្នាត៤៥​កៅអី បានដឹក​អ្នកដំណើរទេសចរបានក្រឡាប់នៅក្បែររមណីយដ្ឋានវិរៈប៊ុនថាំ(ខ្នងភ្នំគិរីរម្យ)ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពី​ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ២០២៥។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះជាភ្ញៀវទេសចរមកពីរាជធានី​ភ្នំពេញបានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើ មកលេង​ជាក្រុមនៅលើខ្នងភ្នំគិរីរម្យហើយបន្ទាប់មកក៏បន្តដំណើរទៅលេងទីតាំងកម្សាន្តវិរៈប៊ុនថាំដែលទើបស្ថាបនារួចរាល់ថ្មី ក្រោយមកក៏ជួប​ឧបទ្ទវ​ហេតុគ្រោះថ្នាក់ពេលវិលត្រឡប់មកវិញ។ សមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ថា ករណីក្រឡាប់ធ្លាក់​រថយន្ត​នេះ គឺផ្តើមចេញពីការដាច់ហ្រ្វាំង​ពេលរថយន្ត​ចុះចំណោត​ខ្លាំង។សមត្ថកិច្ច ក៏បានអំពាវនាវដល់អ្នកបើកបរទាំងឡាយដែល​មានបំណងចង់មកលេងនៅលើខ្នងភ្នំគិរីរម្យ សូមឱ្យពិនិត្យ​បច្ចេក​ទេសយានយន្តឱ្យបានល្អ ចៀសវាងជួបឧបទ្ទវហេតុដូចករណី​រថយន្ត​ខាងលើ។ ភ្លាមៗដោយមានជំនួយពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្តកំពង់ស្ពឺ បានបញ្ចេញរថយន្តក្រុង​ធុន​តូចទៅ​ដឹកអ្នករបួសទាំង​អស់​ខ្លះទៅសង្គ្រោះ និងខ្លះទៀតត្រូវផ្តល់បាយទឹកដឹកជូនត្រឡប់​ទៅផ្ទះវិញ៕ដោយ៖ ម៉ុន សំអាត

  • ផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងបង្ហាញរបាយការណ៍សន្និបាត​ក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី ៣

    ផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងបង្ហាញរបាយការណ៍សន្និបាត​ក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី ៣

    បន្ទាយមានជ័យ៖កាលពីពេលថ្មីៗនៅសាលប្រជុំមន្ទីរសុខាភិបាល​ខេត្ត​បន្ទាយមានជ័យ មានរៀបចំ​ពិធីសំណេះ​សំណាល​ផ្សព្វផ្សាយក្រម​សីលធម៌​ឱសថការី និងបង្ហាញរបាយការណ៍សន្និបាតក្រុមប្រឹក្សា​គណៈ​ឱសថការីជាតិអាណត្តិទី ២ ។ ក្នុងឱកាសនេះឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និងជាប្រធានក្រុមប្រឹក្សា​គណៈឱសថ​ការីជាតិ​បានលើកឡើងពីសារសំខាន់នៃក្រមសីលធម៌ឱសថការី សំដៅបន្ត​ពង្រឹងគុណភាពសេវាសុខាភិបាលសាធារណៈ និងឯកជន។ឯកឧត្តមថា ជាគោលនយោបាយជាតិលើវិស័យសុខាភិបាល ចាំបាច់​ធ្វើការ គ្រប់គ្រងគុណវុឌ្ឍ ឬតម្រូវឱ្យ​មាន​ការគ្រប់គ្រងម្ចាស់ឱសថស្ថាន និងឱសថការីឱ្យ​អនុវត្តនូវលិខិតបទដ្ឋានគតិយុត្ត ឬច្បាប់​របស់ក្រសួង​សុខាភិបាល​បាន​ល្អបន្ថែមទៀត ។ លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកថែមទៀតដល់ម្ចាស់ទុនឱសថស្ថាន ទីតាំងលក់ធានា​បានសុវត្ថិភាពថ្នាំឬឱសថតាមលក្ខណៈបច្ចេកទេស។ជារួមទាំងម្ចាស់​ទុន​ឱសថស្ថាននិង ឱសថការីប្រកប​សេវាកម្មសុខាភិបាលលើកផ្នែក​ឱសថគឺត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ជាគោលចម្បងក្នុងនាមជា​អ្នក​ជួយសង្រ្គោះ។ ចំណែកលោក ភិគុណ បុនណារ៉ា ឱសថការីខេត្តបន្ទាយ​មានជ័យ​បានលើកពីផែនការបន្ត បន្ទាប់ពីការផ្សព្វផ្សាយ និងការ​ចុះត្រួតពិនិត្យ​ទៅលើការប្រតិបត្តិរបស់ឱសថការីទៅតាមឱសថស្ថាន និងសេវាអម​វេជ្ជសាស្ត្រ។ការ រៀបចំបង្កើតឱ្យ​មាន​ការបណ្តុះបណ្តាលដល់សមាជិក​ឱសថការីនៅក្នុងខេត្តទាំងអស់។ សូមជម្រាបថា ពិធីសំណេះសំណាលផ្សព្វផ្សាយក្រមសីលធម៌​ឱសថ​ការី មានការចូលរួមពី ម្ចាស់ទុនឱសថស្ថាន​និង​ឱសថការីចំនួន ១៥៩ នាក់ ទូទាំងខេត្តកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥រៀបចំដោយ គណៈឱសថការីខេត្តបន្ទាយ​មានជ័យសហការជាមួយគណៈឱសថ​ការីកម្ពុជា និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ៕ដោយ៖គៀន ច័ន្ទហ៊ីន