-
យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថលនៅសៀមរាប

សៀមរាប៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាបានរៀបចំ យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល។ យុទ្ធនាការនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥ ក្រោមវត្តមានឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបព្រមប្រជាពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជាង ៣ ៥០០ នាក់។ ឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាវិធីសាស្ត្រសំខាន់ក្នុងការបង្កើនការគាំពារនិងការពង្រឹងសមត្ថភាពសេដ្ឋកិច្ច។ ការចុះឈ្មោះនឹងជួយធានាឱ្យមានភាពរឹងមាំ និងអាចប៉ាន់ប្រមាណបាន ក្នុងវិស័យអាជីវកម្ម ការវិនិយោគ និងការចិញ្ចឹមជីវិត។ ការចុះឈ្មោះនេះក៏ជាផ្នែកមួយនៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ឯកឧត្តមបន្ថែមថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមិនមែនជាសេដ្ឋកិច្ចខុសច្បាប់ទេ តែជាមុខរបរដែលមិនទាន់បានចុះបញ្ជីជាផ្លូវការទេ។ ដូច្នេះការចុះឈ្មោះនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រជាជនទទួលបានការគាំពារជាច្បាស់លាស់។ ឯកឧត្តម ឡី សុភាព…
-
អគ្គស្នងការនគរបាលជាតិដាស់តឿនកម្លាំងនគរបាលការពារព្រំដែន ឱ្យសហការជាមួយកងកម្លាំងប្រដាប់អាវុធ ផ្សេងៗទៀត ក្នុងពេលអនុវត្តភារកិច្ច

ព្រះវិហារ៖អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ និងទី៥ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅឃុំស្រអែម ស្រុមជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនឹងឈានចូលមកដល់នាពេលខាងមុខ។ ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ស ថេត លើកឡើងប្រាប់ដល់កងកម្លាំងនៅទីនោះដោយកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ជាពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ង ផ្ដួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ តាមមធ្យោបាយផ្សេងៗ ។ ទន្ទឹមនេះនាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់កងកម្លាំងការពារព្រំដែន បន្តរួមគ្នាទប់ស្កាត់បទល្មើសនានា ដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀន ។ត្រូវពង្រឹង និងយកចិត្តទុកដាក់ សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា៕ដោយ៖ឡុង សំបូរ
-
ចលនាសិស្សានុសិស្សឱ្យចូលរួមធ្វើអនាម័យ និងបរិស្ថានរស់នៅល្អ

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៩ ខែមីនាបានសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោងប្រព័ន្ធសិក្សាពីចម្ងាយ នៃគម្រោងសាលាបៃតង ដំណាក់កាលទី៤នៅសាលាបឋមសិក្សាទឹកថ្លា។ ក្នុងឱកាសនេះលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការអប់រំក៏ដូចជាការបំផុសចលនាជាប្រចាំឱ្យសិស្សានុសិស្សឬយុវជនចូលរួមធ្វើអនាម័យ បរិស្ថានរស់នៅ ទាំងនៅសាលារៀន ក៏ដូចជានៅផ្ទះ គឺជួយឱ្យសិស្សមានទម្លាប់រស់នៅស្អាត,មានអនាម័យ,ចេះស្រឡាញ់ភាពបៃតងស្រស់ឬបរិស្ថានប្រកបដោយខ្យល់អាកាសបរិសុទ្ធ ជាមួយភាពបៃតងនៃការដាំដើមឈើជាម្លប់និងដំណាំបន្លែនៅតាមសាលាឬនៅតាមផ្ទះជាដើម។ លោកប្រធានមន្ទីរអប់រំបន្តថា គោលការណ៍សាលាបៃតងជាវិធានមួយនៃវិធានការគន្លឹះទាំងបួនរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទៅលើកិច្ចការអភិវឌ្ឍវិស័យអប់រំ ។ដោយឡែកខេត្តបន្ទាយមានជ័យបានចាប់អនុវត្តគោលការណ៍សាលាបៃតងនេះចាប់ពីឆ្នាំ២០១៨មកដល់២០២៣ទូទាំងខេត្តបាន៥៣សាលា ហើយជាទិសដៅពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៦ អនុវត្តបាន២០សាលាទៀត។ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា តាមរយៈការជំរុញអនុវត្តសាលាបៃតងនេះ សូមមន្ទីរ និងការិយាល័យអប់រំ រដ្ឋបាលក្រុងស្រុក ជាមួយអង្គការដៃគូ បន្តការបំពាក់សម្ភារៈ និងរូបវ័ន្តផ្នែកអនាម័យ ដូចជាបង្គន់អនាម័យ សម្ភារៈលាងសម្អាតដៃ រួមទាំងប្រព័ន្ធទឹកស្អាតមាននៅតាមសាលារៀន ។ សូមជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធ អនាម័យប្រគល់ជូនសាលាពេលនេះរួមមាន បង្គន់អនាម័យ ឡដុតសម្រាម កន្លែងលាងសម្អាតដៃ និងធុងចម្រោះទឹកស្អាតដល់សាលាគោលដៅថ្មីចំនួន២០សាលា និងជំនួយខ្នាតតូចរបស់គម្រោងប្រព័ន្ធសិក្សាពីចម្ងាយចំនួន៤០សាលា ។ជំនួយទាំងអស់…
-
រដ្ឋបាលក្រុងកំពង់ឆ្នាំងអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ ឯកជន គ្រប់ទីវត្តអារាម ប្រជាពលរដ្ឋ ចូលរួមទុកដាក់សំរាមឱ្យបានល្អ

កំពង់ឆ្នាំង ៖លោកសាន់ អូស្មាន់ អភិបាលរងក្រុងកំពង់ឆ្នាំង បានអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ ឯកជន វត្តអារាម ប្រជាពលរដ្ឋសូមចូលរួមទុកដាក់សំរាមឱ្យបានល្អ វេចខ្ចប់និងទុកដាក់ឱ្យមានសណ្ដាប់ធ្នាប់សម្រាប់ការដឹកជញ្ជូនយកទៅចោល។ លោក សាន់ អូស្មាន់ អំពាវនាវបែបនេះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្នុងពេលដែលលោកដឹកនាំធ្វើពលកម្មនៅសួនវិមានឯករាជ្យនិងសួនដើមពោធិ៍ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពី មន្រ្តីរាជការមន្ទីរបរិស្ថានខេត្ត មន្ទីរព័ត៌មានខេត្ត សង្កាត់ប្អេរ និងសិស្សានុសិស្សប្រមាណ៥០០នាក់៕ដោយ៖សុខ គឹមសៀន
-
រដ្ឋមន្ត្រីការងារ និងឯកអគ្គរដ្ឋទូតទីម័រខាងកើតបង្ហាញពីគោលបំណង បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យធីវេត

ភ្នំពេញ៖ឯកឧត្តម អ៉ឺមេណេហ្ស៉ីលដូ គុប៉ា ឡូប៉េស(Ermenegildo Krupa Lopes) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជានិង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវការស្វាគមន៍ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងទីម័រខាងកើត លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាកម្ពុជា និងទីម័រខាងកើត មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល២៣ឆ្នាំមកហើយ ។ដូចនេះឯកឧត្តម ជឿជាក់ថាតាមរយៈបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ចំណែកឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានគាំទ្រចំពោះការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទីម័រខាងកើត និងកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងកម្លាំងពលកម្មជំនាញរវាងប្រទេសទាំងពីរ ហើយក៏នឹងជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យការងាររួមគ្នាផងដែរ៕ដោយ ៖វ៉ាន់ ទិត្យ
-
ទន្ទឹមនឹងលទ្ធផលកំចាត់របេងឆ្នាំ២០២៤ល្អ កម្ពុជាប្តេជ្ញាអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចប់របេងនៅចុងឆ្នាំ២០៣០

ភ្នំពេញ៖សន្និបាតបូកសរុបការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ត្រូវបានបិទបញ្ចប់ដោយទទួលបានលទ្ធផលខ្ពស់លើសការរំពឹងទុក និងប្តេជ្ញាបន្តអនុវត្តយុទ្ធសាស្រ្តបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០ ឱ្យជោគជ័យតាមការគ្រោងទុក ។ ពិធីបិទបញ្ចប់សន្និបាតបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅសណ្ឋាគារតារាអ៊ែរផត រាជធានីភ្នំពេញ ។ យោងតាមរបាយការណ៍បង្ហាញថា កម្មវិធីជាតិកំចាត់រោគរបេង បានសម្រេចការបន្តរក្សាបានអត្រាព្យាបាលជោគជ័យជាង ៩០ភាគរយនិងបានស្រាវជ្រាវរកឃើញជំងឺរបេងគ្រប់សណ្ឋានសរុបចំនួន ៣៣ ៧៩៦ករណី ។ កម្ពុជាបានកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺរបេងគួរឱ្យកត់សម្គាល់ដោយអត្រាឈឺ ឬអាំងស៊ីដង់ បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកត្រឹម៣៣៥ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៣ ដែលស្មើនឹងការធ្លាក់ចុះ៤២ភាគរយ ។ចំណែកអត្រាស្លាប់បានធ្លាក់ចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៣ ដែលធ្លាក់ចុះ ៥០ភាគរយ ។ មន្រ្តីជំនាញបានអះអាងថា បើទោះជាកម្ពុជានៅមានករណីជំងឺរបេងច្រើននៅឡើយ ប៉ុន្តែបញ្ហាប្រឈមមួយចំនួន ត្រូវដោះស្រាយ ដើម្បីឱ្យកម្មវីធីជាតិ…
-
ទុកពេល៣០ថ្ងៃសម្រាប់អ្នកមិនទាន់ចាកចេញពីសំណង់អគារអតីតសណ្ឋាគារ អង្គរមានជ័យដែលទ្រុឌទ្រោមខ្លាំង សូមចាកចេញជាបន្ទាន់

ភ្នំពេញ៖ក្រុមការងារចម្រុះដឹកនាំដោយឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានចុះលើកស្លាកប៉ាណូស្តីពីការចាត់វិធានការបញ្ជៀសគ្រោះថ្នាក់ បិទច្រកជណ្តើរនៅអគារចាស់ទ្រុឌទ្រោមខ្លាំង អតីតអគារអង្គរមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៣ (មហាវិថីព្រះមុនីវង្ស) កែងនិងផ្លូវលេខ១២៨ (មហាវិថីកម្ពុជាក្រោម) ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានស្តីពីការចាត់វិធានការបញ្ជៀសគ្រោះ ថ្នាក់ចំពោះសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ បានប្រាប់សាធារណជនថា ការវាយតម្លៃគុណភាព និងសុវត្ថិភាពសំណង់អគារនេះត្រូវបានចាត់ថ្នាក់ជា សំណង់ដែលមានសភាពគ្រោះថ្នាក់ និងអាចកើតឡើងគ្រោះថ្នាក់ភ្លាមៗដោយយថាហេតុណាមួយ ។ ដើម្បីបង្ការគ្រោះថ្នាក់ដល់សំណង់ជិតខាង ដល់អាយុជីវិត អ្នកជិតខាង និង សាធារណជន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់ចាកចេញពីសំណង់អគារនេះ ដែលមានសភាពគ្រោះថ្នាក់ រកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ ។ តាមរយៈសេចក្តីប្រកាសដដែលបានទុកពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសព័ត៌មាន សម្រាប់ប្រជាពលរដ្ឋដែលពុំទាន់ចាកចេញ សូមចាកចេញ។បន្តមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់…
-
អនុប្រធានទី១រដ្ឋសភា៖ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ

ភ្នំពេញ៖រដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជារួមជាមួយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ”នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ។ ថ្លែងបើកសិក្ខាសាលា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាបញ្ជាក់ថា « ប្រាក់រៀល បានលើកស្ទួយអត្តសញ្ញាណជាតិ បានកសាងជំនឿទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដែលជួយក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព»។ ចំណែកឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានរំលេចអំពីប្រវត្តិនៃការកកើតប្រាក់រៀល…
-
មណ្ឌលសុខភាពពាមកោះស្នា កសាងដោយលោកជំទាវ លាង វួចឆេង ហ៊ុនណង តម្លៃជាង១៤ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យបម្រើប្រជាពលរដ្ឋបីឃុំ

កំពង់ចាម៖បន្ទាប់ពីដំណើរសាងសង់រួចរាល់នូវអគារមណ្ឌលសុខភាពពាមកោះស្នា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់បម្រើសេវាសុខាភិបាល ជូនប្រជាជនតាមដងទន្លេយ៉ាងហោចចំនួនបីឃុំ តម្លៃជាង១៤ម៉ឺនដុល្លារអាមេរិក បានប្រារព្ធពិធីសម្ពោធជាផ្លូវការកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ។ អគារមណ្ឌលសុខភាពពាមកោះស្នា ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។មណ្ឌលសុខភាពពាមកោះស្នា នឹងត្រូវបានប្រើប្រាស់ជាបង្អែកសម្រាប់ប្រជាពលរដ្ឋ៣ឃុំតាមដងទន្លេ ។ក្នុងនោះមាន ឃុំពាមកោះស្នា ព្រះអណ្តូង និងឃុំខ្ពបតាងួន ។ ជម្រាបជូនគណៈអធិបតី ,ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា នៅឆ្នាំ២០២៤ក្រោមការយកចិត្តទុកដាក់ពីលោកជំទាវ លាង វួចឆេង ហ៊ុនណង ដោយលោកជំទាវបានមើលឃើញពីការលំបាកក្នុងការផ្តល់សេវា ដោយអគារមណ្ឌលសុខភាព គ្មានបន្ទប់គ្រប់គ្រាន់ សម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជាជន ។ដោយមានបំណងចង់ពង្រីកសេវាឱ្យបានច្រើនបន្ថែមទៀតដើម្បីជាបង្អែកសម្រាប់ប្រជាជននៃបីឃុំ តាមមាត់ទន្លេ មាន ៖ឃុំពាមកោះស្នា ព្រះអណ្តូង និងឃុំខ្ពបតាងួន ទើបលោកជំទាវ លាង វួចឆេង ហ៊ុនណង បានសម្រេចចិត្តសាងសង់អគារថ្មីមួយខ្នង ,ទទឹង ១៣ម៉ែត្រ បណ្តោយ ១៩ម៉ែត្រ មាន ៨បន្ទប់ មានវេរ៉ង់ដាខាងមុខ សម្រាប់រថយន្តគិលានសង្គ្រោះដឹកអ្នកជំងឺឡើង-ចុះ…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន៖កំណែទម្រង់ទាក់ទងនឹងវិស័យសន្តិសុខផ្តោតលើគោលដៅ៣សំខាន់

កំពង់ចាម៖ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី៣នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ។ ក្នុងឱកាសនេះឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បន្តថា កំណែទម្រង់ច្បាស់លាស់នេះ ផ្តោតលើគោលដៅ៣សំខាន់ៗគឺ៖ ទី១.ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ,ទី២. ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានានិង ទី៣.ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗនិងមធ្យោបាយគ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។ ទន្ទឹមនេះដែរឯកឧត្តមសន្តិបណ្ឌិត បានកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់៕ដោយ៖លី ពៅ