-
ក្រសួងយុត្តិធម៌ណែនាំឱ្យអនុវត្តពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ដល់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់

(ភ្នំពេញ)៖ក្រសួងយុត្តិធម៌បានចេញសេចក្តីណែនាំមួយ ដល់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ អំពីការអនុវត្តនៃពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ។ បើយោងតាមសេចក្តីណែនាំនេះដែរធ្វើឡើងដោយក្រសួងយុត្តិធម៌អះអាងអំពី ក្នុងការអនុវត្តផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព ស្របតាមគោលបំណង និងស្មារតីនៃច្បាប់ សំដៅបង្កើនប្រសិទ្ធភាព នៃយុត្តិធម៌ព្រហ្មទណ្ឌ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕ ដោយ ៖ ម៉ាដេប៉ូ
-
រដ្ឋមន្ត្រីប្រៃសណីយ៍ និងរដ្ឋមន្ត្រីអប់រំ អញ្ជើញទស្សនកិច្ចគម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព

(ខេត្តកណ្ដាល)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទស្សនកិច្ចគម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សានៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទាំងពីរ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី យូណេស្កូប្រចាំនៅកម្ពុជា ទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) អង្គការខេប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រុមហ៊ុនស្មាត (Smart Axiata) ក្រុមហ៊ុន Viettel Group (Metfone) ក្រុមហ៊ុន Cellcard ទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) និងលោកគ្រូ អ្នកគ្រូ។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលត្រូវបានដាក់ឱ្យដំណើរការសាកល្បង នៅវិទ្យាល័យ ហ៊ុន…
-
កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំលើកទី ១១ ទទួលបានអំណោយឈាមពីអ្នកស័្មគ្រចិត្តជាង ៤៥៦ ប្លោក

ភ្នំពេញ ៖ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រព្រឹត្តឡើងដោយមានអ្នកចូលរួមបរិច្ចាគឈាមពីអ្នកស្ម័គ្រចិត្ត និងសប្បុរសជន ប្រមាណ ៤៤៤ នាក់ ដោយទទួលបានអំណោយឈាមប្រមាណ ៤៤៤ ប្លោក ។ ពិធីនេះប្រារព្ធឡើងនៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, និងវត្តមានថ្នាក់នាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជនស្ម័គ្រចិត្ត។ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត…
-
សម្ភោធ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារ នៅកម្ពុជា

(ខេត្តក្រចេ)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ ចំពោះមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងសូមកោតសរសើរចំពោះការរីកចម្រើននៃវិស័យសុខាភិបាលនៅទូទាំងខេត្ត ដែលមន្ទីរសុខាភិបាលខេត្ត សម្រេចបានការងារជាច្រើន ដូចជា៖ ១) ការផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលអ្នកជំងឺទាំងការពិនិត្យជំងឺក្រៅ និងការសម្រាកពេទ្យ ២) លើកកម្ពស់កម្មវិធីសុខភាពបន្តពូជយុវវ័យ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ៣) កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង ៤) កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត ៥) ការពង្រឹងប្រព័ន្ធសុខាភិបាល និង ៦) ការលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ នៃការផ្តល់សេវា ពិនិត្យព្យាបាលតាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន អនុញ្ញាតជូនលោក Casey Barnett ប្រធានសភា ពាណិជ្ជកម្ម អាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួប សម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង ប្រៃ សណីយ៍និងទូរគមនាគមន៍។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់វិស័យទូរគមនាគមន៍ ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ការធ្វើកំណែទម្រង់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមសមត្ថកិច្ចក្រសួង ការរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់។ ជាការឆ្លើយតប លោក Casey Barnett បានកោតសរសើរលើសមិទ្ធផលដែលក្រសួងសម្រេចបានលើវិស័យទូរគមនាគមន៍ វិស័យឌីជីថល បរិវត្តកម្មឌីជីថល ការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់ និងភាពជោគជ័យលើការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីល។ ជាមួយគ្នានេះដែរ លោក Casey Barnett បានគូសបញ្ជាក់អំពីការគាំទ្រដំណើរការនៃការកែទម្រង់របស់ក្រសួង និងបន្តជំរុញទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមក វិនិ យោគលើវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ ដោយ ង៉ាន់ ទិត្យ
-
រដ្ឋបាលរាជធានីភ្នំពេញរៀបចំ “សង្ក្រាន្តវត្តភ្នំ” ភ្ជាប់ជាមួយ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ

(ភ្នំពេញ)៖ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យមន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញនិងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរៀបចំ “សង្ក្រាន្តវត្តភ្នំ” ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ឱ្យបានល្អបំផុត ដោយសារថា «សង្ក្រាន្ដ»នេះ រាជរដ្ឋាភិបាលរបស់យើងកំពុងរៀបចំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយ៍ ។ ការណែនាំបែបនេះរបស់ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានធ្វើឡើងនារសៀលថ្ងៃទី២០មិនានេះ ខណៈ ឯកឧត្ដមបានអញ្ជើញជាអធិបតីតំណាងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ” ២០២៥ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះ ។ ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍ថា “សង្ក្រាន្តវត្តភ្នំ” ២០២៥នេះ មានរយៈពេល ០៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយក៏មានការរៀបចំជាកន្លែងទទួលទេវតាឆ្នាំថ្មី ដង្ហែរព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញឧបករណ៍តន្ត្រីបុរាណជាដើម ។…
-
អ្នកជំនាញ ធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៥ថា៖សម្រាប់ការធ្វើកំណាយសិក្សាស្រាវជ្រាវនេះ ជាគម្រោងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំជួសជុល និងស្ដារប្រព័ន្ធផ្លូវទឹករបស់ស្ពានហាលខាងលិចនៃប្រាសាទបេងមាលា ឱ្យដំណើរការល្អឡើងវិញ ដើម្បីនាំយកទឹកតាមកសិន្ធុទៅបំពេញវាលផ្ទី ស្ថិតនៅខាងកើតប្រាសាទ(ជាសំណង់រក្សាទឹក សព្វថ្ងៃគេនិយមហៅ បារាយណ៍)។ ទាក់ទិនក្នុងរឿងនេះ លោក ខៀវ ច័ន្ទ បុរាណវិទូ ដែលគ្រប់គ្រងការដ្ឋាននៅប្រាសាទបេងមាលា បានឱ្យដឹងថា ការធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា ក្នុងបំណងស្វែងយល់ពីស្ថានភាពគ្រឹះ ស្ថានភាពបាតកសិន្ធុ និងដីកកក្រោមស្ពាន មុននឹងស្ដារដីកកនៅក្នុងរន្ធត្រដេវ និងកសិន្ធុចេញ ដើម្បីឱ្យទឹកបានហូរដូចដើមឡើងវិញ។ លោក ខៀវ ច័ន្ទ បានឱ្យដឹងដែរថា គឺដើម្បីស្វែងយល់អំពីរចនាសម្ពន្ធស្ពាន និងការប្រើប្រាស់សម្ភារសំណង់ ថាតើដូចគ្នាទៅនឹងស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាដែរឬទេ? ម្យ៉ាងវិញទៀត កំណាយនេះ គឺដើម្បីជួយសង្គ្រោះថ្មសំណង់ជាច្រើនដូចជា ខ្លួននាគជាបង្កាន់ដៃស្ពាន ជើងសសរ និងធ្នឹមរបស់ស្ពានហាលខាងលិច ដែលបានរលុះធ្លាប់កប់ដីជាយូរឆ្នាំមកហើយនោះ យកទៅរៀបចំរក្សាទុកដាក់ឱ្យបានល្អ និងអាចជួសជុលឡើងវិញ ដើម្បីទុកប្រើប្រាស់មុននឹងយកទៅដាក់តាមទីតាំងដើមវិញ។ គួរបញ្ជាក់ថាក្នុងដំណើរការធ្វើកំណាយរយៈពេលជាង១ខែមកនេះដែរ ក្រុមអ្នកជំនាញបានដឹងថា រចនាសម្ពន្ធ និងសម្ភារសំណង់របស់ស្ពានហាលខាងលិចនៃប្រាសាទបេងមាលា គឺធ្វើពីថ្មភក់ ហើយផ្លូវទឹកហូរក្រោមស្ពានហាលនេះ…
-
ខេត្តបាត់ដំបង គ្រោងនឹងបញ្ចប់ការវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធនៅត្រឹមខែកក្កដាខាងមុខ

បាត់ដំបង៖មន្រ្តីជំនាញនៃរដ្ឋបាលខេត្តបាត់ដំបង បានអះអាងថា គិតចាប់ផ្តើមពីថ្ងៃទី១ ខែមករាឆ្នាំ២០២៤ រហូតមកដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្បាលដីដែលត្រូវវាស់វែងបង្ហើយមានចំនួនជាង ៧ម៉ឺនក្បាលដី ដែលគ្រោងនឹងបញ្ចប់ការវាស់វែងនៅត្រឹមខែកក្កដាខាងមុខ។ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងបី និង ភូមិព្រែកអាំ ក្នុងឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ក្រោមវត្តមានឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ,លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តបានជម្រាបឯកឧត្តមអភិបាលខេត្តថា ការងារចុះបញ្ជីដីធ្លីក្នុងខេត្តបាត់ដំបងបានរៀបចំជាក្រុមចុះបញ្ជីចំនួន១១ក្រុម និងមានកម្លាំងសរុបចំនួន២២០នាក់។លោកបន្តថា ការអនុវត្តការងារចុះបញ្ជីបង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្រេចបានការវាស់វែងចំនួន ១៨៧ ៧១៤ក្បាលដី។ក្បាលដីដែលត្រូវវាស់វែងបង្ហើយមានចំនួន ៧៩ ៣៣៧ក្បាលដីទៀត ដែលគ្រោងនឹងបញ្ចប់ការវាស់វែងនៅត្រឹមខែកក្កដាឆ្នាំ២០២៥ខាងមុខ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានផ្ដោតនូវការយកចិត្តទុកដាក់ខ្ពស់ទៅលើការវាស់វែងនិងការចេញប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រួចរាល់…
-
នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលខេត្តព្រះវិហារត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ

ព្រះវិហារ៖ នៅខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់នាយ នាយរង និងពលនគរបាលទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងត្រូវលុបបំបាត់ នូវរាល់ភាពអសកម្មនានាដែលបានខុសឆ្គងកន្លងមក ហើយប្ដូរមកធ្វើកិច្ចការងារសង្គមឱ្យបានច្រើន។ អាន៖ក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ តាមបណ្តោយព្រំដែនទិសភូមិភាគទី៤ និងទី៥ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានជួបសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្ត ។ បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកចំពោះរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ ស ថេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។នាយឧត្តមសេនីយ៍បានក្រើនរំលឹកដល់នាយ នាយរង និងពលនគរបាលទាំងអស់ ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ និងមានសាមគ្គីភាពផ្ទៃក្នុង ។បង្កើនការយកចិត្តទុកដាក់លើកទឹកចិត្តផ្តល់រង្វាន់ ចំពោះមន្រ្តីមានស្នាដៃ ។ចំពោះមន្រ្តីដែលប្រព្រឹត្តខុសត្រូវអនុវត្តតាមវិន័យកងកម្លាំង ។បើក្នុងករណីធ្ងន់ធ្ងរ ត្រូវអនុវត្តតាមច្បាប់ជាធរមាន។ ដោយសារខេត្តព្រះវិហារមានភូមិសាស្ដ្រជាប់ជាមួយប្រទេសថៃ និងប្រទេសឡាវ នាយឧត្តមសេនីយ៍ ស ថេត បានគូសរំលេចថា ស្ថានភាពបែបនេះងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ។ដូច្នេះ ត្រូវពង្រឹង…
-
មន្រ្តីខេត្តវិញឡុង អបអរមន្រ្តីខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

បន្ទាយមានជ័យ៖កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងបច្ចេកទេស រវាងខេត្តវិញឡុង ប្រទេសវៀតណាម និងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ត្រូវពង្រឹងបន្ថែមទៀត ដើម្បីបញ្ជៀសរៀងៗខ្លួនពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលកំពុងរីក រាលដាលជាសកល ។នេះជាខ្លឹមសារនៃជំនួបសម្តែងការគួរសមរវាងគណៈប្រតិភូគណៈកម្មាធិការប្រជាជនខេត្តវិញ ឡុង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសអញ្ជើញមកចូលរួម អបអរជូនពរនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅសាល ប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ ក្នុងជំនួបដ៏រាក់ទាក់ និងកក់ក្តៅកាលពីរសៀលថ្ងៃទី១៩ ខែមីនា រវាងឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង្វៀន មិញយុង អនុប្រធានប្រចាំការក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ លោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលនៃស្ថានកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង បានជូនពរគ្នាទៅវិញទៅមក។ ក្នុងឱកាសនេះ ជាមួយនឹងការថ្លែងអំណរគុណចំពោះគណៈប្រតិភូ ខេត្តវិញឡុង ដែលបានអញ្ជើញមកចូលរួមអបអរនិងជូនពរដោយ ផ្ទាល់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ ជូនភ្ញៀវអំពីសក្ដានុពលរបស់ខេត្ត លើវិស័យកសិកម្ម សេដ្ឋកិច្ច…