-
វប្បធម៌ ជាស្ពានចម្លងកម្ពុជា ទៅកាន់ពិភពលោក និងនាំពិភពលោកមកកម្ពុជា

(ខេត្តកំពង់ចាម)៖ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ រួមជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ ទីវត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ដែលមាន អាយុកាលរាប់រយឆ្នាំនៅតាមមូលដ្ឋាននានា។ មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌ វប្បធម៌អរូបីទាំងឡាយរបស់ជាតិ ដែលបានបាត់បង់ និងត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីយក មកបង្ហាត់បង្ហាញផ្ទេរចំណេះដឹងឱ្យយុវជនបន្តវេនជំនាន់ក្រោយ។ ពោលគឺត្រូវបន្តធ្វើការ ផ្សព្វផ្សាយនូវសក្តានុពល ទេសចរណ៍វប្បធម៌ជាតិ ដើម្បីលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រផងដែរ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធី អបអរសាទរ “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥” ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។ ឯកឧត្តម អ៊ុន…
-
វិថីអាហារ ដែលមានរចនាបទខ្មែរ រួមនិងការបង្ហាញពីវប្បធម៌ប្រពៃណីជាតិ នឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខចំកណ្តាលក្រុងកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយអាជ្ញាធរក្រុងកំពត មន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងវិថីអាហារ និងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត ដើម្បីរៀបចំនឹងកែលម្អសោភ័ណភាពឱ្យបានស្អាត និងទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្តម ម៉ៅ ធនិន លើកឡើងថា ខេត្តកំពតក្រោមការដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អាជ្ញាធរខេត្តបានខិតខំរៀបចំកែលម្អសោភ័ណភាពខេត្ត ពិសេសក្រុងកំពតឱ្យមានភាពទាក់ទាញពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងន័យដើម្បីទាក់ទាញភ្ញៀវទេសចរក៏ដូចជាបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈវិស័យទេសចរណ៍។ ឯកឧត្តម ម៉ៅ ធនិន បន្តថា ការកែលម្អសោភ័ណភាពវិថីអាហារ និងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត និងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយវិថីអាហារ គឺត្រូវរៀបចំតូបលក់ដូរដែលមានរចនាបថរបស់ខ្មែរ និងតម្រូវឱ្យអាជីវករដែលលក់ដូរទាំងអស់ត្រូវស្លៀកពាក់តាមបែបប្រពៃណីជាតិ ក្នុងន័យដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ដ៏ផូរផងរបស់ខ្មែរទៅកាន់ភ្ញៀវទេសចរបរទេស ពិសេសជាគំរូដល់យុវជនជំនាន់ក្រោយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុងកំពត ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះធ្វើបច្ចុប្បន្នភាពអាជីវករដែលលក់ដូរពិតប្រាកដនៅទីតាំងវិថីអាហារនេះផ្ទាល់ ដើម្បីផ្តល់តូបលក់ដូរថ្មីជូនដោយឥតគិតថ្លៃ ហើយប្រសិនបើមានអ្នកទាថ្លៃឈ្នួល ឬប្រាក់ប្រចាំខែសូមរាយការណ៍មកកាន់ឯកឧត្តមផ្ទាល់ដើម្បីមានវិធានការ ព្រោះទីតាំងនេះ គឺជាដីសាធារណៈរបស់រដ្ឋ មិនមានបុគ្គលណាម្នាក់ជាអ្នកគ្រប់គ្រងឡើយ។ ក្រុមអាជីវករដែលលក់ដូរលើវិថីអាហារទាំងអស់ សប្បាយរីករាយ និងថ្លែងអំណរគុណ…
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង រៀបចំអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

(កំពង់ឆ្នាំង)៖ រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានចាត់ទុក “វប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ មានតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន” ។ រាជរដ្ឋាភិបាលចាស់ និងរាជរដ្ឋាភិបាលថ្មី មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ តែងតែគាំទ្រ លើកទឹកចិត្ត ផ្តល់អាទិភាពខ្ពស់ និងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សាសង្គម ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងគ្មានការរើសអើង ។ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសបែបនេះ នៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ ឆ្នាំ២០២៥ រៀបចំឡើងដោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមានការគាំទ្រពីរដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ។ លោក យិន សាវ៉េន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិល្បករ…
-
ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ធ្វើបាឋកថាស្ដីពីប្រធានាធិបតី ដូណាល់ត្រាំអាណត្តិទី២ និងបច្ច័យមកលើប្រទេសកម្ពុជា

(ខេត្តបាត់ដំបង)៖ ក្នុងបាឋកថា ស្ដីពី ៖ ប្រធានាធិបតី ដូណាល់ ត្រាំ អាណត្តិទី២ និងបច្ច័យមកលើប្រទេសកម្ពុជា គឺមានបំណងចង់បំផុសចលនា និងជំរុញឱ្យអ្នកមានធនធាននៅកម្ពុជា គួរតែផ្ដោតលើការវិនិយោគ លើការកែច្នៃផលិតផលនៅក្នុងស្រុក ជាពិសេសការកែច្នៃកសិផល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ សំដៅកាត់បន្ថយការនាំ ចូលពីក្រៅប្រទេស ។ នេះគឺជាប្រសាសន៍ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់ លើគោលនយោបាយ ខណៈអញ្ជើញធ្វើបទបាឋកថាស្ដីពី៖ប្រធានាធិបតី ដូណាល់ ត្រាំ អាណត្តិទី២ និងបច្ច័យមកលើប្រទេសកម្ពុជា ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រឹះស្ថានសិក្សា និងបណ្ដាស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តបាត់ដំបង ដែលរៀបចំឡើងដោយ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នាសាលប្រជុំសាលាខេត្តបាត់ដំបង ។ លោក សឿម ប៊ុនរិទ្ធិ អភិបាលស្ដីទី នៃគណៈអភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ ការធ្វើបាឋកថានេះ គឺស្របទៅបរិបទនឹងចក្ខុវិស័យក្នុងការធ្វើទំនើបកម្មលើការកសាងសមត្ថភាពធនធានមនុស្ស ខណៈបាឋកថានេះនឹងជំរុញធ្វើឱ្យយើងបានដឹងពីសភាពការណ៍អន្តរជាតិខណៈដែលបច្ចុប្បន្ននេះ កំពុងមានការវិវត្តន៍ប្រែប្រួលជាសកលយ៉ាងខ្លាំង។…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយឯកឧត្តម Vanlalvawna Bawitlun ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlun ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់លើវិស័យក្រោមសមត្ថកិច្ចរបស់ក្រសួង ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល គំនិតផ្តួចផ្តើមរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរលើសមិទ្ធផលដែលក្រសួងសម្រេចបាននាពេលកន្លងមក ហើយបានគូសបញ្ជាក់អំពីការគាំទ្រដំណើរការនៃការកែទម្រង់របស់ក្រសួង និងបន្តផ្តល់កិច្ចសហការក្នុងការផ្តល់អាហារូបករណ៍បណ្តុះបណ្តាលខ្លីលើមុខជំនាញបច្ចេកវិទ្យាឌីជីថល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួង និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុនប្រមាណ ១៣០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន ការធ្វើកំណែទម្រង់ក្រសួង ដំណើរឆ្ពោះទៅបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសថ្នាលផ្តល់សេវាសាធារណៈរួម DG SuperApp ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងគម្រោងរៀបចំបង្កើតសួនឌីជីថល (Digital Park) ក្នុងពេលឆាប់ៗខាងមុខនេះ ជាដើម។ ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថល ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបញ្ជូនបុគ្គលិករបស់ខ្លួនមកទទួលការបណ្តុះបណ្តាលវគ្គខ្លី ជំនាញបច្ចេកវិទ្យាឌីជីថល ដោយរួមបញ្ចូលទាំងមុខវិជ្ជា សន្តិសុខសាយប័រ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមជាមួយក្រុមការងារបច្ចេកទេសក្រសួងដើម្បីអភិវឌ្ឍថ្នាលនិងប្រព័ន្ធសម្រាប់បម្រើសេវាសាធារណៈ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំពីគនិតផ្តួចផ្តើមអភិវឌ្ឍកម្មវិធីនានា ក៏ដូចជាបញ្ហាប្រឈមដែលកំពុងជួបប្រទះ ដើម្បីក្រសួងដោះស្រាយតាមអាទិភាពការងារ ក្នុងគោលដៅធ្វើយ៉ាងណាសម្រួលដល់ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនដោយរលូននិងគ្មានការរាំងស្ទះ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
អង្គភាពប្រឆាំងអំពើពុករលួយ ៖ ក្នុងខែមីនាជនសង្ស័យ៥នាក់ត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស ពីបទប្រព្រឹតិអំពើពុករលួយ

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ ឬ ហៅថា ACU នៅខែមីនា ឆ្នាំ ២០២៥នេះបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែ សរុបចំនួន ៣៤ពាក្យប្ដឹង និងបានបញ្ជូនសំនុំរឿងចំនួន២ករណី ដែលមានជនសង្ស័យ៥រូបទៅតុលាការ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មានមុនពេលបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី៤៥នាសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ក្នុងករណីរឿងពាក់ព័ន្ធអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក ចោទប្រកាន់ពីបទរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈ និង ប្រើប្រាស់ឯកសារសាធារណៈក្លែងដែលប្រព្រឹត្តក្នុងខេត្តកំពង់ស្ពឺ ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង និងព្រះវិហារកាលពីឆ្នាំ២០២៣និងករណីសំណុំរឿងការប្រឡងក្នុងរាជធានីភ្នំពេញ។ បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះបានឱ្យដឹងថាអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ករណីពាក់ព័ន្ធការប្រឡង។ក្រៅពីនេះក៏បានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តកំពង់ស្ពឺ ករណីអភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី និងឈ្មោះ ហ៊ាវ ខន មន្ត្រីយោធា “ក២” នៃកងទ័ពជើងគោក ដែលបានប្រើប្រាស់តួនាទី និងមុខងារដោយបំពាន ដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់ក្នុងការស្នើសុំអាជ្ញាបណ្ណរុករករ៉ែ ហើយទទួលបានប្រាក់…
-
កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ដល់កុមារ កំព្រា មណ្ឌលមែកឈើ

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនដល់មណ្ឌលមែកឈើ ដែលមានបន្ទុកជួយផ្គត់ផ្គង់ការហូបចុក ស្នាក់នៅ និងការសិក្សារៀនសូត្រដល់កុមារកំព្រាចំនួន ១៨៦នាក់ រួមជាមួយគ្រូ បុគ្គលិក និងអ្នកថែទាំចំនួន ២៧នាក់ ដែលស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់មណ្ឌលមែកឈើ ព្រមទាំងបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមណ្ឌលមែកឈើ ដែលបានទំនុកបម្រុងជួយមើលថែទាំ ផ្តល់ការស្នាក់នៅ ការសិក្សាអប់រំ ការហូបចុក…
-
សកម្មភាពហាត់សមនៅសប្ដាហ៍ដំបូងរបស់យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ផ្នែកល្បែងប្រជាប្រិយ

(ភ្នំពេញ)៖ ក្រុមការងារ និងយុវជនស្ម័គ្រចិត្តផ្នែកល្បែងប្រជាប្រិយ ប្រមាណ ១៥០ រូប បាន និងកំពុងហាត់សម ដើម្បីត្រៀមខ្លួនផ្ដល់ជូននូវភាពសប្បាយរីករាយដល់បងប្អូនមហាគ្រួសារខ្មែរ ព្រមទាំងបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ខ្មែរ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ។ ល្បែងប្រជាប្រិយដែលនឹងត្រូវលើកយកមកលេងកម្សាន្តនៅតំបន់ភូមិខ្ញុំមានដូចជា៖ ល្បែងចោលឈូង ល្បែងលាក់កន្សែង ល្បែងទាញព្រ័ត្រ ល្បែងវាយក្អម ល្បែងលោតបាវ ល្បែងស្ដេចចង់ ល្បែងលោតអន្ទាក់ ល្បែងរុញអង្រែ និងល្បែងបោះអង្គុញជាដើម ៕ ដោយ ៖ ជាវ ចន្ធូ
-
កម្ពុជា នៅចុងក្រោយឆ្នាំ២០២៥នេះ នឹងឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងលើគ្រប់ទម្រង់ នៃមេរោគគ្រុនចាញ់

(ភ្នំពេញ)៖ កម្ពុជាឆ្នាំ២០១១-២០២៥ សម្រេចបានជោគជ័យនូវសូចនាករ ២ រួចជាស្រេច ៖ នៅឆ្នាំ២០១៥ ទប់ស្កាត់ការរីករាលដាលភាពស៊ាំថ្នាំអាតេម៉ីសេនីនជាមួយមេរោគគ្រុនចាញ់។ ចាប់តាំងពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន គ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់ សម្រេចជោគជ័យ ៣ឆ្នាំ មុនគោលដៅគ្រោងឆ្នាំ២០២០។ ដំណាក់កាលចុងក្រោយឆ្នាំ២០២៥នេះ នឹងឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងលើគ្រប់ទម្រង់នៃមេរោគគ្រុនចាញ់ តែនៅក្នុងឆ្នាំ២០២៤នេះ យើងបានបញ្ឈប់ការកើតមានជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម។ ដោយឡែកក្នុងឆ្នាំ២០២៤ ករណីជំងឺគ្រុនចាញ់សរុបមានតែ ៣៥៥ករណី គឺបានបន្តថយចុះ ៧៤% ទៀត បើប្រៀបធៀបនឹងឆ្នាំ២០២៣។ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ៖ ជំងឺគ្រុនឈាមឆ្នាំ ២០២៤ មានសរុប ១៨,៩៨៣ករណី (អត្រាអាំងស៊ីដង់ ១,០៨៤នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់) និងស្លាប់ចំនួន ៤៦ករណី (អត្រាស្លាប់ ០,២៤%)។ ចំនួន នេះបានថយចុះប្រមាណ ៤៦,៣% ករណីឈឺ បើប្រៀប ធៀបនឹងឆ្នាំ២០២៣ មានចំនួន៣៥,៣៩០ករណី និងបាន ថយចុះ ៥៣,៥% ករណីស្លាប់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៩៩នាក់។ សន្និដ្ឋានឆ្នាំ២០២៤ បានបង្ការ ប្រជាជនមិនឱ្យឈឺដោយជំងឺគ្រុនឈាម…