Category: ព័ត៌មានជាតិ

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងរបស់សេដ្ឋកិច្ចជាតិ

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងរបស់សេដ្ឋកិច្ចជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងរបស់សេដ្ឋកិច្ចជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ប៉ុន្តែដោយសារឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាសង្រា្គមនានា ដែលបន្តកើតមានលើសកលលោក បានធ្វើឱ្យសមាគមជួបប្រទះនូវផលប៉ះពាល់ និងឧបសគ្គមួយចំនួន ។ នេះជាការថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៥ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានធ្វើឡើងនាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សន្យាថានឹងត្រៀមខ្លួនធ្វើជាដៃគូដ៏ល្អ ដៃគូដ៏ស្មោះត្រង់ ជាដៃគូដែលអាចពឹងពាក់បាន សម្រាប់សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មលំនៅឋាននិងឧស្សាហកម្មសំណង់អាចដើរទៅមុខបានជាមួយគ្នាប្រកបដោយភាពរីកចម្រើន ទោះជាយ៉ាងនេះក្តី ក្រសួងនិងសមាគមព្យាយាមស្វែងរកយុទ្ធសាស្ត្ររួមគ្នាសម្រាប់ដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងនឹងជួយសម្របសម្រួលក្នុងការផ្ដល់ទិន្នន័យនានាទាក់ទិននឹងការរៀបចំគម្រោងអចលនទ្រព្យដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងណែនាំដល់សមាគមឱ្យឯកភាពគ្នា ស្នើដល់ធនាគារសម្រាប់អចលនទ្រព្យគួរតែប្រើប្រាស់អត្រាការប្រាក់បែបណាដើម្បីធានាឱ្យឧស្សាហកម្មហិរញ្ញវត្ថុអាចដំណើរការតជំនាន់បាន ហើយនឹងទទួលបានប្រាក់វិនិយោគក្នុងវិស័យអចលនទ្រព្យនិងសំណង់ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា យើងត្រូវធ្វើកំណែទម្រង់ផ្លាស់ប្ដូរផ្នត់គំនិតនិងមានការឯកភាពគ្នាដើម្បីជាឧត្តមប្រយោជន៍របស់អតិថិជន និងឧត្តមប្រយោជន៍របស់សមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាមួយនឹងការលើកទឹកចិត្ត ឱ្យប្រើប្រាស់វត្ថុធាតុដើមសម្ភារៈសំណង់មានស្រាប់នៅក្នុងប្រទេស ដែលមានគុណភាពល្អ មានតម្លៃសមរម្យផងដែរ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ…

  • នគរបាលផ្នែកពន្លត់អគ្គិភ័យ ប្រាប់វិធីពន្លត់ភ្លើងឆេះដោយ ចង្ក្រានហ្កាស់ និងឆេះសាំងទៅដល់ប្រជាពលរដ្ឋ

    នគរបាលផ្នែកពន្លត់អគ្គិភ័យ ប្រាប់វិធីពន្លត់ភ្លើងឆេះដោយ ចង្ក្រានហ្កាស់ និងឆេះសាំងទៅដល់ប្រជាពលរដ្ឋ

    (ពីខេត្តបន្ទាយមានជ័យ)៖ នគរបាលផ្នែកពន្លត់អគ្គីភ័យ ប្រាប់វិធី ពន្លត់ភ្លើងឆេះដោយចង្ក្រានហ្កាស់ និងឆេះសាំងទៅដល់ប្រជាពលរដ្ឋ ក្នុងទិវាជាតិ បង្ការ ពន្លត់អគ្គិភ័យបានធ្វើឡើងកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ ក្រោយពីបទបង្ហាញវិធី ពន្លត់ភ្លើងឆេះដោយចង្ក្រានហ្កាស់ និងឆេះសាំងទៅដល់ប្រជាពលរដ្ឋក៏ដូចអ្នកចូលរួមទិវាជាតិ បង្ការ ពន្លត់អគ្គិភ័យ លោកឧត្តសេនីយ័ត្រីយ៍ ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ការងារបង្ការនិងពន្លត់អគ្គិភ័យខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមនូវវិធី ពន្លត់ភ្លើងនិងផ្ដាំផ្ញើរដល់ប្រជា ពលរដ្ឋស្របឱកាស សង្ក្រានឆ្នាំថ្មីជិតមកដល់យ៉ាងដូច្នេះ,,។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានគាំទ្រនូវវិធី ពន្លត់ភ្លើងឆេះដោយសាចង្ក្រានហ្កាស់ និងឆេះសាំង ដែលជាវិធីបង្ការជាដំបូង មុននឹងកម្លាំងនគរបាលពន្លត់អគ្គិភ័យជួយអន្តរាគមន៍នោះ ។ហើយមួយវិញទៀត ដើម្បីចូលរួមកាត់បន្ថយហានិភ័យ ត្រូវរៀបចំផែនការសកម្មភាព ចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធីសាស្ត្របង្ការ និងពន្លត់អគ្គិភ័យ ជាពិសេស ត្រូវ ចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពី ការបង្ការ និងពន្លត់អគ្គីភ័យ នៅ តាមសហគមន៍ សាលារៀន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថាន ឯកជន និងនៅតាមទីតាំងដែលមានអគារខ្ពស់ៗជាដើម។ ត្រូវចាត់តាំងឱ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង…

  • លោកជំទាវ សេង សុមេត្តា ៖ សៀវភៅគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឯកសារគោល និង​ជា​ឯកសារតម្រង់ទិស ធានាប្រសិទ្ធភាព តម្លាភាព នៃ​ការរៀបចំថវិកានិងការគ្រប់គ្រងហិរញ្ញវត្ថុ

    លោកជំទាវ សេង សុមេត្តា ៖ សៀវភៅគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឯកសារគោល និង​ជា​ឯកសារតម្រង់ទិស ធានាប្រសិទ្ធភាព តម្លាភាព នៃ​ការរៀបចំថវិកានិងការគ្រប់គ្រងហិរញ្ញវត្ថុ

    (ព្រះសីហនុ)៖ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រ​សួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាស​ន៍​ថា សៀវភៅគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញ​វត្ថុសាធារណៈ គឺជាឯកសារគោល និងជាឯកសារតម្រង់ទិស​ដល់​គ្រប់អង្គភាពថវិកាក្រោមឱវាទរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាំងអស់ ឱ្យអនុវត្តសំដៅធានា​ប្រសិទ្ធភាព តម្លាភាពនៃការរៀបចំថវិកានិងការគ្រប់​គ្រង​ហិរញ្ញ​វត្ថុរបស់ក្រសួង ។ នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ សេង សុមេត្តា ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និង​ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅ​សណ្ឋា​គារ​សុខា ខេត្តព្រះសីហនុ ។ លោកជំទាវ សេង សុមេត្តា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏នៃដំណើរការសិក្ខាសាលាដ៏មានសារៈសំខាន់នេះ សម្រាប់ជាឧបករណ៍ជួយតម្រង់​ទិសក្នុងការគ្រប់គ្រង និងការប្រមូលចំណូល ការរៀបចំផែន​ការ​ថវិកា ការប្រើប្រាស់ថវិកា ការអនុវត្តនីតិវិធីលទ្ធកម្ម​សា​ធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ យន្តការតាមដានវាយ​តម្លៃលើការប្រើប្រាស់ថវិកា និងសមិទ្ធកម្មជាដើម ។ យ៉ាងណាមិញ គោលការណ៍ណែនាំនេះ គឺជាមូលដ្ឋានក្នុង​ការអនុវត្ត ប៉ុន្តែវាអាចមានការប្រែប្រួលទៅតាមបរិបទថ្មីៗ​របស់រាជរដ្ឋាភិបាល ក៏ដូចជាទិសដៅរបស់គណៈកម្មាធិការ​ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ។ លោកជំទាវរដ្ឋលេខាធិការ គូសបញ្ជាក់ថា សិក្ខាសាលានេះ​មិនត្រឹមតែជាកិច្ចការផ្សព្វផ្សាយអំពីសារៈសំខាន់នៃគោលការណ៍ណែនាំការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងរៀបចំដែនដី…

  • ខេត្ដព្រះសីហនុក៏បានទទួលឥទ្ធិពលគ្រោះរញ្ជួយដីបន្តិបន្តួចក្នុងរយៈពេលខ្លី ហើយក៏ស្ងប់ស្ងាត់ទៅវិញ

    ខេត្ដព្រះសីហនុក៏បានទទួលឥទ្ធិពលគ្រោះរញ្ជួយដីបន្តិបន្តួចក្នុងរយៈពេលខ្លី ហើយក៏ស្ងប់ស្ងាត់ទៅវិញ

    (ភ្នំពេញ)៖ មកដល់ពេលនេះ ស្ថានភាពទទួលរងឥទ្ធិពលការរញ្ជួយដីពីប្រទេសជិតខាង និងប្រទេសក្នុងតំបន់របស់យើងនេះ ខេត្ដព្រះសីហនុក៏បានទទួលនូវការរង្គើអគារបន្ដិចខ្លះដែរ ប៉ុន្តែក្នុងរយៈពេលខ្លីនោះទេ ហើយរហូតមកដល់ពេលនេះស្ថានភាពស្ងប់ស្ងាត់ទៅវិញហើយ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ដព្រះសីហនុ។គួរបញ្ជាក់ថាការលើកឡើងពីណាក់ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ដព្រះសីហនុនេះបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំនៅភូមាកម្រិត៧,៧ អង្រួនរង្គើខ្លាំងដល់ទីក្រុងបាងកកប្រទេសថៃ និងខេត្តយូណាន របស់ប្រទេសចិនរួចមក។ នៅថ្ងៃសុក្រ ទី ២៨ ខែមីនា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅភាគកណ្តាលប្រទេសភូមា ដោយបានបណ្តាលមនុស្សរបួសជាច្រើនរយនាក់។ក្នុងហេតុការណ៍គ្រោះរញ្ជួយដ៏ដ៏ខ្លាំងក្នុងប្រទេសភូមាបានទៅអង្រួនរង្គើដល់ប្រទេសជិតខាងរបស់ភូមា ដូចជាថៃ ចិន ឥណ្ឌា បង់ក្លាដែស ឡាវ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាព្រលប់ថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០២៥លោក ឡុង ឌីម៉ង់ បានឱ្យដឹងថាក្នុងហេតុការណ៍នេះក៏មានការឈូឆរ តាមបណ្តាញសង្គមក៏ដូចជាការចែករំលែកគ្នាពីមួយទៅមួយ សុំឱ្យចុះពីអគារទីតាំងចំនួន២ទៅ៣ដែលមានមនុស្សធ្វើការនៅទីនោះ បន្ទាប់ពីដឹងថា បានទទួលរងរង្គើក្នុងនេះមានដូចជាសណ្ឋាគារណានហៃ សណ្ឋានគារស៊ី ហួរ និងមួយទៀតគេនិយមហៅថាឆាយណាថោន។មកដល់ពេលនេះបានស្ងប់ស្ងាត់ហើយ ប៉ុន្តែអភិបាលខេត្តព្រះសីហនុបានចុះដល់ទីតាំងកន្លែងកើតហេតុការណ៍ផងដែរ។ លោក ឡុង ឌីម៉ង់ បានលើកឡើងថា អាជ្ញាធរខេត្ដបន្ដតាមដានព្រឹត្ដិការណ៍នេះបន្ដទៀត ហើយដើម្បីការពារសុវត្ថិភាព អាជ្ញាធរខេត្ដបានចាត់បញ្ចូនអ្នកជំនាញបច្ចេកទេសជាពិសេសផ្នែកសំណង់ ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ដព្រះសីហនុ…

  • ក្រសួងការងារសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ

    ក្រសួងការងារសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ

    (ភ្នំពេញ)៖ នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ មានគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាលឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់មួយចំនួន ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។ ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋានដែលបាក់រលំអាគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថា មានជនជាតិណាខ្លះ ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជន្លៀស ។ ក្រសួង និងស្ថានទូត នឹងបន្តតាមដាន និងត្រៀមខ្លួនផ្តល់ការគាំពារក្នុងករណីចាំបាច់។ ក្រសួងសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ ។ បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជា ដើម្បីសុំជំនួយតាមរយៈ ទូរសព្ទ ៖ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងបរិស្ថាន ៖ រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅកម្ពុជា មិនទាន់មានហានិភ័យដល់សារធារណជននៅឡើយទេ

    ក្រសួងបរិស្ថាន ៖ រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅកម្ពុជា មិនទាន់មានហានិភ័យដល់សារធារណជននៅឡើយទេ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងដល់សារធារណជនថា រហូតមទល់និងពេលនេះ ស្ថានភាព គុណភាពខ្យល់នៅកម្ពុជា មិនទាន់មានហានិភ័យដល់សារធារណជននៅឡើយ ។ ជាមួយគ្នានេះផងដែរក្រសួងបានអំពាវនាវឱ្យតាមដានការផ្សព្វផ្សាយព័ត៍មានរបស់ក្រសួង និងរយៈ App នៅលើទូរសព្ទ័ដៃមានឈ្មោះថា COS SPA ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងធនធានទឹក ៖ ការរញ្ជួយដីកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧ វិចទ័រ

    ក្រសួងធនធានទឹក ៖ ការរញ្ជួយដីកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧ វិចទ័រ

    (ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម បានអោយដឹងថា ការរញ្ជួយដីនៅថ្ងៃនេះ បានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧ វិចទ័រ។ ប្រទេសរងផលប៉ះពាល់រួមមាន៖ មីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងចិន។ ដោយឡែក ប្រទេសកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះផងដែរ តែក្នុងកម្រិតតិចតួច ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រដ្ឋបាលខេត្តស្ទឹងត្រែង និងខេត្តប៊ិញហ្វឿក ប្តេជ្ញាបន្ត​ពង្រឹង​ទំនាក់ទំនង ឱ្យបានកាន់តែល្អ​ប្រសើរថែមទៀត

    រដ្ឋបាលខេត្តស្ទឹងត្រែង និងខេត្តប៊ិញហ្វឿក ប្តេជ្ញាបន្ត​ពង្រឹង​ទំនាក់ទំនង ឱ្យបានកាន់តែល្អ​ប្រសើរថែមទៀត

    (ខេត្តស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែងកម្ពុជា និងខេត្ត​ប៊ិញហ្វឿក វៀតណាម ប្តេជ្ញាបន្តពង្រឹងទំនាក់​ទំនង រឹត​ចំណងមិត្តភាព ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អ​ប្រសើរថែមទៀត ។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបសួរសុខទុក្ខរបស់ គណៈប្រតិភូខេត្តប៊ិញហ្វឿក វៀតណាម មកកាន់ខេត្ត​ស្ទឹងត្រែង នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូល​មកដល់ជាង ២សប្តាហ៍ទៀត ខាងមុខនេះ។ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា រួមនិង​គណៈប្រតិភូថ្នាក់ខេត្ត បានទទួលជួបស្វាគមន៍ គណៈប្រតិភូខេត្តប៊ិញហ្វឿក ដែលដឹកនាំដោយ លោកស្រី ត្រើន ទ្វេហៀន អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញហ្វឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។ ឯកឧត្តម សរ សុពុត្រា បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត​ស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស ប្រកបនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត នៃការជួប​សួរសុខទុក្ខថ្នាក់ដឹកនាំ រួមនឹងប្រជាជនវៀតណាម នៅក្នុង​ឱកាសបុណ្យចូលឆ្នាំឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ។ ឯកឧត្តម…

  • ក្រសួងកសិកម្ម ប្តេជ្ញាដោះស្រាយបញ្ហាប្រឈម​របស់​កសិករ និងការផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ ទាន់​ពេលវេលា ប្រកបដោយគុណភាព

    ក្រសួងកសិកម្ម ប្តេជ្ញាដោះស្រាយបញ្ហាប្រឈម​របស់​កសិករ និងការផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ ទាន់​ពេលវេលា ប្រកបដោយគុណភាព

    (បន្ទាយមានជ័យ)៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបង្ហា​ញ​ពីការប្តេជ្ញាចិត្តរបស់ក្រសួងកសិកម្ម ក្នុងការដោះស្រាយ​បញ្ហាប្រឈមរបស់ប្រជាកសិករ និងការផ្តល់សេវាសា​ធា​រណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមាន​គុណ​ភាពខ្ពស់ ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងខណៈ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រ​ធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សង្កាត់កោះពងសត្វ សង្កាត់ភ្នៀត ព្រមទាំងបានចុះពិនិត្យ​ការ​ប្រមូលផលស្រូវរបស់កសិករ ក្នុងសង្កាត់កោះពងសត្វ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំអំពីគំនិតផ្តួចផ្តើម​ទំនើប​កម្មកសិកម្មថ្មី ដែលផ្តោតលើទស្សនវិស័យ “គិតទុក​ជាមុន និងមានទីផ្សារមុនដាំ” ដោយលើកទឹកចិត្តឱ្យមាន​ការ​បង្កើតសហគមន៍កសិកម្មទំនើប។ គំរូនេះនឹងជួយឱ្យកសិករអាច៖ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើប​នឹង​ដំណើរការតាមគោលការណ៍ស្ម័គ្រចិត្ត និងប្រជា​ធិប​តេ​យ្យ ដើម្បីធានាបាននូវការចូលរួមពេញលេញ​ពីកសិករ​។ ក្រសួងនឹងដើរតួជាអាណាព្យាបាល ផ្តល់ការគាំទ្រ និងការ​សម្របសម្រួល ដោយធានាឱ្យមានតម្លាភាពក្នុងគ្រ​ប់ដំណើរការ។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមន្ត្រីកសិកម្មឃុំពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាថាព័ត៌មាន និង សេវាកម្មអាចទៅដល់អ្នកដែលត្រូវការវាបំផុត។…

  • ពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ

    ពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ

    (ខេត្តតាកែវ)៖ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងស្នងការដ្ឋាន​នគរ​​បាលខេត្តតាកែវ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២​៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង តំណាង ឯកឧត្តម នាយឧត្តមសេនី​យ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តម​សេ​នី​យ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ សូមបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា​នៅក្នុងស្នងការដ្ឋាននគរបាលខេត្ដតាកែវក្នុងឆ្នាំ២០២៥ រួមមាន ៖ អគារស្នាក់នៅរបស់កម្លាំងអន្តរាគមន៍ពិសេស អគារផ្ទះបាយ អគារស្នាក់នៅកម្លាំងពន្លត់អគ្គិភ័យ រោងចំ​ណត​រថយន្តអគ្គិភ័យ រោងសម្រាប់ដាក់រថយន្តសារ៉ែន បន្ទប់ទឹកអនាម័យ ផ្លូវកៅស៊ូ និងអាគារស្នាក់នៅរបស់កង​កម្លាំង​នគរបាលប្រចាំនៅស្នងការផងដែរ ។ នេះជាសមិទ្ធ​ផល​ថ្មី​សម្រាប់ស្នងការដ្ឋាននគរបាលខេត្ដតាកែវ ក្រោម​ការ​ដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ ៕ ដោយ ៖ សាំង សារ៉ាវី