-
ថ្នាក់ដឹកនាំកងទ័ពជើងគោក នាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី កម្ពុជា ផ្តល់ជូនយោធិនគ្រប់បណ្តាអង្គភាពចំណុះ យោធភូមិភាគទី១ នៃខេត្តស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចាត់ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទា វ បណ្ឌិត ពេជ្រ ចន្ទមុន្នី ផ្តល់ជូនយោធិន គ្រប់បណ្តាអង្គភាពចំណុះយោធភូមិភាគទី១ នៅក្នុងឱកាសអបអរសាទរ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ប្រមាណ ២សប្តាហ៍ទៀត ខាងមុខនេះ ។ ពិធីជួបសំណេះសំណាលនោះ បានធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ។ មេបញ្ជាការយោធភូមិភាគទី១ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានថ្លែង ស្វាគមន៍យ៉ាងរ៉ាក់ទាក់ និងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈអធិបតី និងប្រតិភូអមដំណើរ និងបានរាយការណ៍ជូន អំពីសកម្មភាពអនុវត្តភារកិច្ចការពារជាតិ របស់អង្គភាពយោធភូមិភាគទី១ នាពេលកន្លងមក ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់…
-
រដ្ឋមន្ត្រីការងារ ពន្យល់ឆ្លើយតបទៅនឹងការដំឡើងពន្ធ របស់លោកប្រធានាធិបតី ត្រាំ មានផលប៉ះពាល់ខ្លាំង ដល់កម្មករ និងប្រជាពលរដ្ឋឬទេ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ពន្យល់ឆ្លើយតបពាក់ព័ន្ធនឹងការដំឡើងពន្ធ របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ មានផលប៉ះពាល់ខ្លាំងដល់កម្មករ និងប្រជាពលរដ្ឋឬទេ ដោយបញ្ជាក់ថា៖ សហរដ្ឋអាមេរិក ដំឡើងពន្ធ មិនប៉ះពាល់ ១០០% សម្រាប់វិស័យនាំចេញរបស់កម្ពុជាឡើយ ខណៈការបញ្ជាទិញ សម្រាប់ឆ្នាំ២០២៦ និង ២០២៧ មានរួចហើយ ។ ការអះអាងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដាក់ពន្ធ ៤៩ភាគរយ លើទំនិញ នាំចូលពីកម្ពុជា ដើម្បីឆ្លើយតបនឹងពន្ធរបស់កម្ពុជា លើអាមេរិកចំនួន ៩៧ភាគរយ ។ បើយោងតាមសារព័ត៌មានរដ្ឋ AKP ដកស្រង់សម្តីរបស់ ឯកឧត្តម ហេង សួរ បានបកស្រាយចម្ងល់ ជូនបងប្អូនប្រជាពលរដ្ឋថា តើការដំឡើងពន្ធ របស់លោកប្រធានាធិបតី ត្រាំ មានផលប៉ះពាល់ខ្លាំង…
-
អភិបាលខេត្តស្ទឹងត្រែង ជំរុញដល់មន្ត្រីកសិកម្ម ជួយណែនាំប្រជាកសិករ ឱ្យយល់ដឹងពីការប្រើជីកសិកម្មតាមបច្ចេកទេស ដើម្បីបង្កើនទិន្នផល និងមិនប៉ះពាល់សុខភាព

(ខេត្តស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានជំរុញដល់មន្ត្រីកសិកម្មទាំង៣០ឃុំ ក្នុងស្រុកទាំង៥ សូមឱ្យខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចឱ្យបានល្អ និងបន្តជួយណែនាំដល់ប្រជាកសិករឱ្យប្រើប្រាស់ជីកសិកម្មបានត្រឹមត្រូវទៅតាមបច្ចេកទេសដើម្បីបង្កើនទិន្នផល និងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសសូមចូលរួមជាមួយរាជរដ្ឋា ភិបាល និងក្រសួងកសិកម្ម ក្នុងការចែករំលែកព័ត៌មានល្អៗ និងការផ្តល់ចំណេះដឹងបច្ចេកទេសថ្មីៗដើម្បីជួយដល់កសិករក្នុងការលើកស្ទួយវិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ។ មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីកសិកម្មក្នុងឃុំទាំង៣០ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ នៅឯសាលប្រជុំសាលាខេត្ត ឯកឧត្ដម សរ សុពុត្រា បានលើកទឹកចិត្តដល់មន្រ្តីកសិកម្មឃុំទាំង៣០រូប ដោយប្រៀបទៅនិងគ្រាប់ពូជថ្មីដែលដុះលូតលាស់នៅលើថ្នាលថ្មី ប្រកបដោយក្តីសង្ឃឹមក្រោយប្រឡងជាប់ក្របខណ្ឌនាពេលថ្មីៗនេះ ហើយត្រូវចូលមកបម្រើការងារនៅតាមមូលដ្ឋាន ។ ឯកឧត្តមអភិបាលខេត្តក៏បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលផ្តោតលើការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប និងយន្តការរក្សាលំនឹងថ្លៃកសិផលគន្លឹះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងមន្រ្តីទាំងអស់ក្នុងការចុះជួយដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេសក្នុងការលើកស្ទួយវិស័យកសិកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ចំណេះដឹង បច្ចេកទេសផ្សេងៗ ។ ជាមួយគ្នានោះលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក មន្ទីរកសិកម្មរុក្ខាប្រមាញ់…
-
ក្រសួងប្រៃសណីយ៍ ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាចំនួន ៧ក្រុមហ៊ុន ចូលរួមក្នុងកម្មវិធី Lao Digital Week 2025 នៅប្រទេសឡាវ

(ប្រទេសឡាវ)៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ក.ប.ទ. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាចំនួន ៧ក្រុមហ៊ុនរួមមាន ក្រុមហ៊ុន Vireak Buntham (VET Digital), CheckInME, PillTech, DelightTech, Morakot Technology, UDAYA Technology និង VTENH ចូលរួមក្នុងកម្មវិធី Lao Digital Week 2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Thongloun Sisoulith ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមពី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថល (ថៃ) អភិបាលខេត្តក្វាងស៊ី (ចិន) និងតំណាងប្រតិភូរបស់ប្រទេសវៀតណាម ព្រមទាំងថ្នាក់ដឹនាំ មន្ត្រីរាជការ នៃក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ឡាវ (MTC)។ ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមរដ្ឋមន្រ្តី MTC ក៏បានអញ្ជើញទស្សនាស្ដង់របស់ ក.ប.ទ. ដោយបានបង្ហាញអំពីផលិតផល…
-
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ៖ ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥

(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា បានជូនដំណឹងដល់ មិត្តជប៉ុន និងប្រជាជនជប៉ុន ព្រមទាំងបងប្អូនសហគមន៍ខ្មែរ ប្រជាជនខ្មែរនៅប្រទេសជប៉ុន និងភ្ញៀវអន្តរជាតិ ចូលរួមទស្សនាពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ ពិភពលោក ២០២៥ អូសាកា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដែលជាពន្លាជាតិមួយ នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ដ៏ល្អបំផុត និងដំណើរទស្សនាដ៏អស្ចារ្យ តាមរយៈបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ភាពធន់ និងក្តីប្រាថ្នាសម្រាប់អនាគត របស់ប្រទេសជាតិ ។ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា ធ្វើឡើងក្រោមប្រធានបទ “សង្គ្រោះជីវិត” ពន្លាជាតិនេះ នឹងបង្ហាញពីបទពិសោធន៍ដ៏អស្ចារ្យ ដែលរួមបញ្ចូលគ្នានូវភាពរុងរឿងពីបុរាណកាល ជាមួយនឹងមហិច្ឆតាក្នុងសម័យទំនើប របស់ប្រទេសកម្ពុជា ។ដោយត្រូវបានបណ្តុះគំនិតដោយភាពអស្ចារ្យនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត និងប្រាសាទកោះកេរិ៍ ពន្លាជាតិនេះ នឹងនាំភ្ញៀវទេសចរទៅក្នុងដំណើរដ៏គួរឱ្យទាក់ទាញអារម្មណ៍តាមរយៈអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ព្រះរាជាណាចក្រអច្ឆិរយៈ។ ពីអច្ឆរិយៈប្រវត្តិសាស្ត្រដ៏គួរឱ្យភ្ញាក់ផ្អើល ទៅកាន់សេចក្តីប្រាថ្នាក្នុងសម័យទំនើប ពន្លាជាតិកម្ពុជា គឺរៀបចំដើម្បីគោរពដឹងគុណចំពោះភាពរឹងមាំ វិស្វកម្មភាព និងសក្តានុពលគ្មានព្រំដែនរបស់ប្រជាជនយើង ។ប្រធានបទ…
-
មេបញ្ជាការរងកងទ័ពជើងគោក៖ ថ្នាក់ដឹកនាំគ្រប់អង្គភាព ត្រូវក្តាប់ឲ្យបាន រាល់សភាពការណ៍ដែលកើតមានឡើងតាមបណ្តោយព្រំដែន

(ខេត្តព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានធ្វើការ ក្រើនរំលឹក ទៅកាន់នាយទាហាន នាយទាហានរង និងថ្នាក់ដឹកនាំ គ្រប់បណ្ដាអង្គភាពចំណុះ កងពលតូចអន្តរាគមន៍លេខ៨ ត្រូវយកចិត្តទុកដាក់អំពីតួនាទីភារកិច្ចចំពោះមុខ អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវបទវិន័យ លក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ និងក្តាប់ឲ្យបានរាល់សភាពការណ៍ដែលកើតមានឡើង ក្នុងភូមិសាស្រ្តទទួលខុសត្រូវ របស់អង្គភាពខ្លួន ពិសេសចាត់តាំងកម្លាំងបណ្តាកងល្បាតទាំងអស់ ត្រូវបង្កើនការដើរល្បាត ឲ្យបានជាប់ជាប្រចាំក្ដាប់សភាពការណ៍ ស្រាវជ្រាវព័ត៌មាន តាមខ្សែបន្ទាត់ព្រំដែន អនុវត្តតាមបទបញ្ជាថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍។ ប្រសាសន៍ក្រើនរំលឹក របស់ឧត្តមសេនីយ៍ឯក សី្រ ឌឹក នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែមីនា និងដាក់ចេញទិសដៅបន្តការងារយោធា ខែមេសា ឆ្នាំ២០២៥ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូននាយទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង…
-
ជនណាដែលបានធ្វើនាវាចរណ៍ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ

(ភ្នំពេញ)៖ យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៥៩ បានចែងថា ៖ ជនណាដែលបានធ្វើនាវាចរណ៍ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពតាមបទប្បញ្ញត្តិ ស្តីពីនាវាចរណ៍តម្រូវ បណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ១២ ០០០ ០០០(ដប់ពីរលាន) រៀល។ អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំ ទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ពី៨ ០០០ ០០០ (ប្រាំបីលាន) រៀល ទៅ២០ ០០០ ០០០ (ម្ភៃលាន) រៀល ក្នុងករណីណាមួយដូចខាងក្រោម៖ ១- គ្មានវិញ្ញាបនបត្រសមត្ថភាពជំនាញនាវិក ឬវិញ្ញាបនបត្រសមត្ថភាពជំនាញនាវិកបដ្ឋិលេខដែលតម្រូវឱ្យមាន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ២- បណ្តាលឱ្យមនុស្សស្លាប់ច្រើននាក់។ ៣- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេច វេសពីការទទួលខុសត្រូវ។ ៤-ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់ កុលចាប់ពី០,៤០(សូន្យក្បៀសសែសិប)មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០…
-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ព័ត៌មានក្លែងក្លាយពិតជាមានគ្រោះថ្នាក់ធ្ងន់បំផុតចំពោះជាតិ និងសង្គម

(ភ្នំពេញ)៖ក្នុងការបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដោយ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះរដ្ឋក្រសួងមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវ ដល់គ្រប់ភាគី ចូលរួម ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាការមួយកំពុងជួបបញ្ហាប្រឈមទាំងកម្ពុជា ក៏ដូចជាបញ្ហាពិភពលោកនាពេលបច្ចុប្បន្ន។ ក្នុងពិធីប្រកាសជាផ្លូវការនៃការបើកយុទ្ធនាការលើកដំបូងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ត្រូវបានក្រសួងព័ត៌មានឱ្យដឹងថាមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានី ខេត្ត ដែលទទួលបន្ទុកការងារព័ត៌មាន អ្នកសារព័ត៌មានជាតិ អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ដោយបានចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ប្រមាណជាង១ពាន់នាក់។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែង ដោយចោទសួរថាតើមូលហេតុអ្វីទើបជំរុញឱ្យមានការបើកយុទ្ធនាការដោយ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដោយឯកឧត្តមរដ្ឋមន្រ្តីបានពន្យល់ថាបច្ចុប្បន្ននេះប្រជាពលរដ្ឋភាគច្រើនបានទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយបែបទំនើបក្នុងនេះដូចជាបណ្តាញទំនាក់ទំនងសង្គម Instagram Tik Tok Messenger ជាដើម។ ហេតុនេះហើយទើប បង្កើតឱ្យមានការចោទឡើង ទៅលើជំនឿទុកចិត្តនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មាន ។ អញ្ចឹង!ដោយសារតែព័ត៌មានពិត និងព័ត៌មានក្លែងក្លាយនៅលាយឡំគ្នា ហេតុនេះហើយទើបបានបង្កើតឱ្យចោទជាសំណួរដែលថាតើព័ត៌មាននោះពិតឬក៏មិនពិត ក្នុងចំណោមអ្នកប្រើប្រាស់ ។ ទាំងអស់នេះហើយបង្ហាញពីអសុវត្តិភាពក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋ ធ្វើឱ្យពួកគាត់ មានឧបសគ្គជាមួយដែលថាព័ត៌មានដែលកើតមានឡើងនេះពិតឬក៏អត់។ តាមរយៈនេះគឺជាការចាំបាច់ណាស់ដែលក្រសួងព័ត៌មានត្រូវសហការជាមួយភាគីពាក់ព័ន្ធប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឡើង។ ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា”ក្រសួងទើបបានដាក់ចេញនូវវិធានការនៃសន្តិសុខព័ត៌មាន ជូនដល់ប្រជាពលរដ្ឋខ្មែររបស់យើង។ដោយក្នុងនេះផ្តោតសំខាន់ទៅលើសិទ្ធទទួលបានព័ត៌មាន របស់ប្រជាពលរដ្ឋ។ទី២គុណភាពព័ត៌មានដែលប្រជាពលរដ្ឋប្រើប្រាស់ និងទី៣គឺសុវត្តិភាពព័ត៌មាន”។ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងបញ្ជាក់ថាព័ត៌មានក្លែងក្លាយបង្កប៉ះពាល់ខ្លាំង បើទោះបីយើងមើលទៅហាក់ដូចជាមិនសូវសំខាន់…
-
ក្រសួងកសិកម្មគាំទ្រឱ្យមានការដាំដុះដើមមន និង ចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌កវប្បធម៌អរូបី

(ភ្នំពេញ)៖ គិតចាប់តាំងតែពីខែមីនា ឆ្នាំ២០២៤-ខែមីនា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានចាប់ដៃ សហការ ជាមួយ ក្រុមហ៊ុន សិប្បករអង្គរ បានធ្វើការដាំស្ដារឡើងវិញចម្ការដើមមន និង ការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រសម្រាប់ផ្គត់ផ្គង់ សិប្បកម្ម តម្បាញ ។ ជាលទ្ធផល កិច្ចសហការយ៉ាងជាប់លាប់រវាងក្រសួង និងក្រុមហ៊ុន បានជួយឱ្យសិប្បកម្មតម្បាញសូត្រអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ នៅចុងខែសីហា ឆ្នាំ២០២៤ ពោលគឺក្នុងរយៈពេលតែ ៥ខែប៉ុណ្ណោះ។ ក្រសួងកសិកម្មបានឱ្យដឹងថាតាមរយៈអនុសាសន៍ណែនាំពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បើទោះបីជាក្រុមហ៊ុនមួយនេះអាចដំណើរការឡើងវិញបានទាំងស្រុងហើយក៏ដោយ ក្រុមការងារដឹកនាំដោយលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា កំពុងបន្តធ្វើការយ៉ាងជាប់លាប់ជាមួយក្រុមហ៊ុន ដោយបានផ្ដល់ដើមមន និងពងដង្កូវនាង ព្រមទាំងបច្ចេកទេសចាំបាច់នានា ធ្វើយ៉ាងណារក្សាឱ្យបាននូវដំណើរកសារខ្សែច្រវាក់ផលិតកម្មសូត្រខ្មែរ ដែលជាមរត៌កវប្បធម៌អរូបីរបស់ជាតិ។ ដោយឡែកនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ចម្ការមន និងសិប្បកម្មតម្បាញរបស់ក្រុមហ៊ុនសិប្បករអង្គរ នាចុងខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវ អ៊ឹម រចនា បានរំឭកឡើងវិញនូវប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដែលបានលើកឡើងថា…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គំាទ្រការរៀបចំវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨រដ្ឋសភា ជា មួយអង្គការសុខភាពពិភពលោក (WHO)

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីអានណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងការចូលរួមសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី«បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន » នៅវិមានរដ្ឋសភា កម្ពុជា កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះគម្រោងរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ខាងមុខនេះ ។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះ នឹងដើរតួនាទីជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សមាជិកសភាក្នុងការផ្លាស់ប្តូរយោបល់ ការកសាងគោលនយោបាយ ការពង្រឹងសមត្ថភាពនិងការជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកសកម្មភាពសុខភាពប្រកបដោយចីរភាព។ សម្តេចរដ្ឋសភាធិបតី បានរំលេចថាសមាជិកសភា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំអនាគតវិស័យសុខាភិបាល តាមរយៈការអនុម័តច្បាប់ ការផ្តល់មូលនិធិ ការបែងចែកធនធាន ការធានានូវគណនេយ្យភាព និងតម្លាភាពរបស់រដ្ឋាភិបាល ដោយធ្វើការសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែងសម្រាប់គោលដៅជាតិ និងសកល រួមទាំងការលើកកម្ពស់ការចូលរួមពីសាធារណជនក្នុងកិច្ចពិភាក្សា ស្ដីពីសុខភាព។ សម្តេចមានជំនឿមុតមាំថា វេទិកានេះនឹងផ្តល់នូវឱកាស ក៏ដូចជាបរិយាកាសដ៏សមស្រប ហើយនិងបើកចំហទូលំទូលាយ ក្នុងការសហការគ្នាបង្កើតការធ្វើនវានុវត្តន៍…