-
ឯកអគ្គរាជទូតថៃថ្មី ប្តេជ្ញាពង្រឹង ពង្រីកកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។ នៅក្នុងជំនួបនោះ, ឯកឧត្តម Tull TRAISORAT បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងមានកិត្តិយស ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។ ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតថៃ-កម្ពុជា ហើយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏កាន់តែមានភាពរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមឯកអគ្គរាជទូតក៏បានអបអរសាទរដល់កម្ពុជាដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ឯកឧត្តមនឹងខិតខំទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនថៃឱ្យស្វែងឱកាសវិនិយោគនៅក្នុងខេត្តទាំងបួននេះ។ ឯកឧត្តមឯកអគ្គរាជទូតបានប្ដេជ្ញាចិត្ត និងខិតខំជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និង ក្រសួង-ស្ថាប័ន វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម Tull TRAISORAT…
-
អង្គភាពវរសេនាតូចការពារអាកាស នៃយោធភូមិភាគទី១ ជំរុញការងារដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពកងទ័ព

(ខេត្តស្ទឹងត្រែង)៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពវរសេនាតូចការពារអាកាស ចំណុះយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង បានរួមគ្នាយ៉ាងសស្រាក់សស្រាំ ពន្លឿនលើការងារបង្កបង្កើនផល ដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅ (ការហូបចុកប្រចាំថ្ងៃ) របស់កងទ័ព ឱ្យបានកាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។ មេបញ្ជាការវរសេនាតូចការពារអាកាស នៃយោធភូមិភាគទី១ លោកវរសេនីយ៍ទោ មួន វុត្ថា បានឲ្យដឹងថា ក្រោយពីការបំពេញភារកិច្ចស្នូលប្រចាំថ្ងៃ របស់អង្គភាព លោកបានជំរុញ យោធិនក្រោមឱវាទិ ឱ្យបង្កើនលើការងារដាំដុះបន្លែបង្ការ និងការចិញ្ចឹមសត្វ ប្រមូលផលដាក់ចូលផ្ទះបាយរួម តាមបណ្តាកងអនុសេនាធំទាំង៣ ដើម្បីលើកស្ទួយជីវភាពរស់នៅ ផ្គត់ផ្គង់ និងធានាលើការហូបចុករបស់យោធិនក្នុងអង្គភាព ឱ្យបានកាន់តែល្អប្រសើរជាលំដាប់។ លោកវរសេនីយ៍ទោ មួន វុត្ថា បានបន្តថា បច្ចុប្បន្ន វរសេនាតូចការពារអាកាស បានខិតខំដាំដុះបន្លែបង្ការ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដូចជា៖ ដាំដើមឈើហូបផ្លែ (ដូង ស្វាយ ខ្នុរ ស្វាយចន្ទី…
-
កងកម្លាំងប្រដាប់អាវុធកម្ពុជា និងថៃ ប្តេជ្ញាបន្តរួមគ្នា រក្សាការពារព្រំដែនឱ្យមានសុខសុវត្តិភាព តាមរយៈការដោះស្រាយបញ្ហាដែលកើតមាន

(ខេត្តព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ កម្ពុជាបានប្តេជ្ញារួមគ្នាជាមួយលោកវរសេនីយ៍ឯក ប៊ុនស៊ើម ប៊ុនបំរុង មេបញ្ជាការរង កងកម្លាំង សុរៈណារីថៃ ប្រចាំទិសប្រាសាទព្រះវិហារ បន្តរក្សាការពារព្រំដែនឱ្យមានសុខសុវត្តិភាព តាមរយៈការណាត់ជួបដោះស្រាយបញ្ហាដែលកើតមានឡើង បន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងល្អ ដើម្បីការអភិវឌ្ឍតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិតរួមគ្នាបែបនេះ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសលោកឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ជាមួយលោកវរសេនីយ៍ឯក ប៊ុនស៊ើម ប៊ុនបំរុង មេបញ្ជាការរង កងកម្លាំង សុរៈណារីថៃ ប្រចាំទិសទី១ប្រាសាទព្រះវិហារ រៀបចំប្រារព្ធពិធីស្រង់ទឹកព្រះ ហូបបាយសាមគ្គី និងរាំលេងកម្សាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ពិធីនេះធ្វើឡើងត្រង់ចំណុចរោងណាត់ «ដើមធ្នង់» ជួរមុខព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រភ្នំតាថាវ ក្នុងទិសទី១ប្រាសាទព្រះវិហារ។មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាល…
-
ស្នងការនគរបាលខេត្តបាត់ដំបង ដាក់បទបញ្ជាដល់គ្រប់កងកម្លាំងត្រូវតែពង្រឹងធានាការការពារសន្តិសុខក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ

(ខេត្តបាត់ដំបង)៖ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានកំណត់និងដាក់បទបញ្ជាឱ្យគ្រប់កងកម្លាំងនគរបាលទាំងអស់នៅទូទាំងខេត្តបាត់ដំបង ត្រូវតែពង្រឹងនិងធានាឲ្យបានក្នុងការការពារ នូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសរៀបចំ និងការកម្សាន្តសប្បាយ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកាន់តែកៀកខិតជិតចូលមកដល់ នាពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។ ការដាក់នូវបទបញ្ជានេះធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនូវផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពនូវព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ដែលនិងត្រូវរៀបចំឡើងនៅចំកណ្តាលទីក្រុងបាត់ដំបង និងកិច្ចការពារ នៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥និងមកដក់ឆាប់ៗនេះ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត បានបញ្ជាដល់គ្រប់កងកម្លាំងទាំងអស៎ ត្រូវរឹតបន្តឹងនូវការងារសន្តិសុខ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដែលនឹងប្រព្រឹត្តធ្វើឡើង ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៥។ បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោស្នងការខេត្តបាត់ដំបង ក៏បានដឹកនាំកងកម្លាំងចុះពិនិត្យផ្ទាល់ នៅតាមបណ្តាគោលដៅនានា ដែលត្រូវពង្រឹងការពារសន្តិសុខក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដែលនិងរៀបចំធ្វើឡើង នៅកណ្ដាលក្រុងបាត់ដំបងផងដែរ ៕ ( អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.)
-
អគ្គស្នងការនគរបាលជាតិ និងរដ្ឋបាលខេត្តបាត់ដំបងផ្សព្វផ្សាយ ស្តីពីកិច្ចប្រជុំពង្រឹងវិធានការសន្តិសុខនៅក្នុងខេត្ត

(ខេត្តបាត់ដំបង)៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការក្នុងការពង្រឹងនូវសន្តិសុខ ក្នុងខេត្តបាត់ដំបង ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និង វត្តមានឧត្តមសេនីយ៍ឯក ធូ សាវឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងវិធានការសន្តិសុខ នៅខេត្តបាត់ដំបង និង មានការអញ្ជើញចូលរួមដោយ កងកម្លាំងទាំង៣ ប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក, មេបញ្ជាការវរៈការពារព្រំដែន, ប្រធានច្រកទ្វារអន្តរជាតិនិងច្រកទ្វារតំបន់ទាំង៥ព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្ររបស់ខេត្តបាត់ដំបងនិងលោកលោកស្រីមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលនិងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបងនារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង នគរបាលជាតិ បានមានប្រសាសន៍ណែនាំដល់គ្រប់កងម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ច នៅតាមខ្សែបន្ទាត់ព្រំដែន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវក្តាប់ឲ្យណែននិងប្រមូលឱ្យបាននូវរាល់សភាពការណ៍ទាំងអស់តាមតំបន់ដែលខ្លួនកំពុងឈរជើងនិងត្រូវពង្រឹកការត្រួតពិនិត្យ តាមច្រកទ្វារព្រំដែន ដើម្បីទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនគ្រប់រូបភាព និង គ្រប់សកម្មភាពក្រុមជ្រុលនិយម…
-
ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥”៤ថ្ងៃ”កាន់តែខិតចូលមកដល់ និងបង្កការសប្បាយរីករាយ ជូនដល់ពលរដ្ឋ និង ភ្ញៀវទេសចរ

(ខេត្តបាត់ដំបង)៖ ព្រឹត្តិការណ៍ ” សង្ក្រាន្តបាត់ដំបង២០២៥ ” រដ្ឋបាលបាលខេត្តបាត់ដំបង បានសហការរៀបចំបង្កើតនូវព្រឹត្តិការណ៍ថ្មីៗប្លែកៗ ជាងបណ្តាឆ្នាំកន្លងទៅ ជាមួយនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងក្នុងគោលបំណងបង្កើតនូវភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈនៅសល់តែប៉ុន្មានថ្ងៃតែទៀតប៉ុណ្ណោះ និងចូលមកដល់ ។ តាមរយៈ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ស្តីពីការរៀបចំព្រឹត្តិការណ៍ “ សង្ក្រាន្តបាត់ដំបង ២០២៥” បានឱ្យដឹងថា៖ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិដ៏ល្អផូរផង់ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំ នូវកម្មវិធីកម្សាន្តតាមរយៈនៃកម្មវិធី សិល្បៈ ការលេងល្បែងប្រជាប្រិយផ្សេងៗជាច្រើន។ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង ឱ្យបានស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានាដ៏សំបូរបែបរបស់ខេត្តបាត់ដំបងដែលមាន តាមរយៈនៃការរៀបចំដាក់តាំងបង្ហាញ នូវ ផលិតផលក្នុងស្រុកតាមបណ្តា ក្រុង-ស្រុកទាំង១៤, ការដាក់តាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង, ដូងខ្ទះយក្ស, ក្រូចយក្ស, ទុរេនយក្ស, ណែមយក្ស។ ព្រមទាំងមានទីតាំងដ៏ពេញនិយម របស់បងប្អូនប្រជាពលរដ្ឋដែលចូលចិត្តកម្សាន្តលេងនៅក្នុងតំបន់ត្រជាក់ចិត្ត, តំបន់ពាងទឹក ដើម្បីបង្កឲ្យបងប្អូនប្រជាពលរដ្ឋបានមកលេងទឹកកំសាន្ត ដោយចៀសវាងពីការគប់ទឹកនិងប៉ាតម្សៅ នៅតាមដងផ្លូវ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ រដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ៖ ក្នុងពេលរាត្រី ក៏មានការបាញ់កាំជ្រួចនៅវេលម៉ោង៧៖០០នាទី មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦…
-
ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល

(ភ្នំពេញ)៖ នាព្រឹកថ្ងៃ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងនេះឡើង ក្នុងគោលបំណងគិតគូរដល់ការអភិវឌ្ឍធនធានមនុស្ស សំដៅធ្វើយ៉ាងណាជួយគាំទ្រដល់ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញដល់ការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកអំពីសារសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាពេទ្យ រយៈពេលវេលាសិក្សាវែង និងបន្តមិនចប់មួយជីវិត ដើម្បីការកសាង និងបន្តរក្សាបាននូវសមត្ថភាពមុតស្រួច ទាំងចំណេះវេជ្ជសាស្ត្រទូទៅ ទាំងចំណេះឯកទេស និងឈានទៅជាអ្នកជំនាញកម្រឹតខ្ពស់ (seniors)។ រយៈពេលសិក្សាយូរ ពី៨ ដល់១០ឆ្នាំ និងបន្ថែមពីនេះ បន្តកម្មសិក្សានៅក្រៅប្រទេស ចំពោះវេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសនេះហើយ ទើបធានាបានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាយុជីវិតអ្នកជំងឺ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់សមាជិក សមាជិកាក្នុងសិក្ខាសាលា ខិតខំចូលរួមផ្តល់នូវធាតុចូល ដើម្បីពិភាក្សា និងសម្រេចឱ្យបានលើទិដ្ឋភាពគ្រប់ជ្រុងជ្រោយ អំពីសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ៕…
-
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប រៀបចំពិធីបង្សុកូល រាប់បាតឧទ្ទិសកុសលជូនបុព្វការីជន ដែលបានបែកកាយទៅកាន់លោកខាងមុខ

(ព្រៃវែង)៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះព្រឹកថ្ងៃទី៤និងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញ ចូលរួម ក្នុងពិធីបង្សុកូល រាប់បាត ឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការទាំងប្រាំពីរសន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយក្ខន្ធទៅកាន់លោកខាងមុខ និងជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាង៦០០នាក់នៅ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានឡើងជម្រាបជូនអំពីការចូលរួមកសាងនូវសមិទ្ធិផនានា រួមមាន វត្តព្រែកចាម អាគារសាលាអនុវិទ្យាល័យបន្លិចប្រាសាទ និងផ្លូវបេតុងអាម៉េប្រវែង២១០០ម៉ែត្រ ដែលជាការរួមចំណែកកសាងអភិវឌ្ឍស្រកកំណើតរបស់ខ្លួនឲ្យមានការរីកចម្រើនឡើង។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភាសព្វថ្ងៃ គឺដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី…
-
រដ្ឋសភារៀបចំពិធីសូត្រមន្ត បង្សុកូល អបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសូត្រមន្តអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីសុំសេចក្តីសុខសិរីសួស្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តចូលរួមយ៉ាងច្រើនកុះករសំណាក់ ឯកឧត្តម លោកជំទាវ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ នៅមុនពិធីសូត្រមន្តតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ក៏មានការសម្តែងរបាំត្រុដិ ដើម្បីបណ្តេញនូវឧបទ្រពចង្រៃទាំងឡាយក្នុងឆ្នាំចាស់ ឱ្យជៀសចាកចេញឆ្ងាយផុត ហើយនាំមកវិញនូវសិរីសួស្តីជ័យមង្គលដ៏បវរមហាប្រសើរ សម្បូរសប្បាយ ប្រកបដោយសុភមង្គល សម្រាប់ឆ្នាំថ្មីជារៀងរហូតទៅ។ សូមទេវតាឆ្នាំថ្មី ព្រះនាមគោរាគទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម តាមជួយបីបាច់ថែរក្សា ការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យជូនទឹកដីនៃព្រះរាជាណាចកម្ពុជានិងពលរដ្ឋខ្មែរទំាងអស់ សូមបានប្រកបដោយពុទ្ធពរដ៏ល្អប្រសើរថ្លៃថ្លាទំាងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
-
ក្រសួងបរិស្ថានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស.២៥៦៩ ក្នុងស្មារតីមហាសាមគ្គីគ្រួសារបរិស្ថាន នាទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី អ៊ាង សុផល្លែត និងមានការចូលរួម ពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមជាមួយមន្ត្រីរាជការ និងបុគ្គលិក គ្រប់ថ្នាក់ ក្រោមឱវាទក្រសួងជាច្រើនរូបទៀត។ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះសង្ឃចំនួន ៧ អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេស បានបួងសួងដល់ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់…