Category: ព័ត៌មានជាតិ

  • រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីក្រុងពាលីសូត្រមន្ត នៅបរិវេណវត្តនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ដើម្បីបួងសួងសូមសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់សប្តស័ក ព.ស ២៥៦៩ ។ បើតាម ឯកឧត្ដម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ និងសោភ័ណ្ឌភាព «សង្ក្រាន្តកំពង់ចាម» បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សម្រាប់ឆ្នាំនេះ ខេត្តកំពង់ចាម មានរៀបចំកម្មវិធី សង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ មានលក្ខណៈប្លែកៗ ហើយច្រើនជាងពីឆ្នាំមុនៗ។ ឯកឧត្តម ហាន កុសល បានឲ្យដឹងទៀតថា ការរៀបចំប្លែក និងគួរឱ្យកត់សម្គាល់ជាងឆ្នាំមុនៗសម្រាប់ «សង្ក្រាន្តកំពង់ចាម» មាន ការៀបចំសោភ័ណ្ឌភាពក្នុងក្រុងកំពង់ចាម ហើយការរៀបចំមានភាពចម្រុះគ្នា តាមដងផ្លូវក្នុងក្រុងកំពង់ចាម។ ដោយឡែកចំពោះពាងទឹក គឺមានរៀបចំរហូតចំនួន…

  • សង្ក្រានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបំផុសឲ្យយុវជនស្រឡាញ់លើកស្ទួយវប្បធម៌ជាតិ

    សង្ក្រានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបំផុសឲ្យយុវជនស្រឡាញ់លើកស្ទួយវប្បធម៌ជាតិ

    (ខេត្តបន្ទាយមានជ័យ) ÷ សង្ក្រានសហភាពសហព័ន្ធយុវជនកម្ពុជា ឬ ស ស យ ក ខេត្តបន្ទាយមានជ័យបានរៀបចំឡើងរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមេសាឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យមង្គលបូរីក្នុងស្រុកមង្គលបូរី សំដៅ បំផុសឲ្យយុវជនស្រឡាញ់លើកស្ទួយវប្បធម៌ជាតិ ។ លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរី ប្រធាន ស ស យ ក ស្រុកបានលើកឡើងពីសង្ក្រានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបំផុសរកចំណូលជួយការងារមនុស្សធម៌តាមរយៈការតាំងលក់ផលិតផលក្នុងស្រុកជាមួយការលើកតម្លៃវប្បជាតិខ្មែរ ។ លោក កែ សួន សុភាព អភិបាលរងខេត្ត ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយពីយើងបានសប្បាយរីករាយច្រៀងរាំលេងកំសាន្តល្បែងប្រជាប្រិយ៍ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យុវជនត្របន្តការៀនសូត្របង្កើនចំណេះដឹង ក្នុងនាមជាអ្នកបន្តវេនកសាងប្រទេស ការពារសុខសន្តិភាព កុំជក់ ឬចែកចាយគ្រឿងញាណ ត្រូវគោរពច្បាប់ចរាចរណ៍ហើយមានុណធម៌ សីលធម៌ក្នុងខ្លួន ។ លោក កែ សួនសុភាព បានឲ្យយុវជនទាំងអស់ខិតខំគៀងគរថិកាដែលបានមកពីសង្ក្រាន នេះសម្រាប់ធ្វើជាអំណោយសប្បុរសដល់ប្រជាពលរដ្ឋជួបការលំបាក ។…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលសន្តិសុខសាយប័រ

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលសន្តិសុខសាយប័រ

    (ខេត្តសៀមរាប)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង Partnership for Infrastructure (P4I) រៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលសន្តិសុខសាយប័រ ជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ក.ប.ទ. សរុបប្រមាណ ៣៤នាក់ នៅសណ្ឋាគារ បុរីអង្គររីសត អេនស្ប៉ា ខេត្តសៀមរាប។ កម្មវិធីបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីគ្រូឧទ្ទេសដែលជាអ្នកជំនាញសន្តិសុខសាយប័រពីប្រទេសអូស្រ្តាលី ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនៃ ក.ប.ទ. ដើម្បីក្លាយជាគ្រូបង្គោល សំដៅផ្តល់ការបណ្តុះបណ្តាលបន្តដល់មន្ត្រី ក.ប.ទ. និងមន្ត្រីនៃក្រសួង ស្ថាប័នផ្សេងទៀត ព្រមទាំងដៃគូពាក់ព័ន្ធ អំពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ គោលការណ៍ណែនាំរួមស្តីពីសន្តិសុខសាយប័រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ដែលកំពុងរៀបចំដោយ ក.ប.ទ.៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ទៅលេងខេត្តសៀមរាប អាចប្រើ វាយហ្វាយ សារធារណៈ ដោយឥតគិតថ្លៃ!

    ទៅលេងខេត្តសៀមរាប អាចប្រើ វាយហ្វាយ សារធារណៈ ដោយឥតគិតថ្លៃ!

    ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ វាយហ្វាយ សារធារណៈ(Public WiFi)របស់ ក្រសួងប្រៃសណីយ៍​និងទូរ​គមនា​គមន៍ ផ្តល់ជូន WiFi ដើម្បីសាធារណជនប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ នៅតាមទីតាំងសាធារណៈដូចជា តំបន់អង្គរ ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀតក្នុងខេត្តសៀមរាប។ ក្រសួងប្រៃសណីយ៍បញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង ទាំងនេះ ហើយអាចភ្ជាប់ PUBLIC WIFI BY MPTC ឬស្កេន QR Code ដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ប្រើ។តំណភ្ជាប់សម្រាប់មើលទីតាំង WiFi របស់ក្រសួង៖ https://mptc.gov.kh/public-wifi៕ ដោយ៖ ង៉ាន់ ទិត្យ

  • ប្រជាពលរដ្ឋនិងបងប្អូន កម្មករ កម្មការិនីរោងចក្រ សម្រុក មកជិះរថយន្តក្រុងទៅលេងស្រុកកំណើតមានកំណើនច្រើនជាងបណ្ដាលឆ្នាំមុនៗ

    ប្រជាពលរដ្ឋនិងបងប្អូន កម្មករ កម្មការិនីរោងចក្រ សម្រុក មកជិះរថយន្តក្រុងទៅលេងស្រុកកំណើតមានកំណើនច្រើនជាងបណ្ដាលឆ្នាំមុនៗ

    (ភ្នំពេញ)៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ កំណើនប្រជាពលរដ្ឋនិងបងប្អូន កម្មករ កម្មការិនីរោងចក្រ មកទទួលសេវាកម្ម ដោយជិះរថយន្តក្រុងទៅលេងស្រុកកំណើតមានកំណើនច្រើនជាងបណ្ដាលឆ្នាំមុនៗ ខណៈដែលនៅឆ្នាំ២០២៤ មានប្រមាណជាង៧ម៉ឺននាក់ ហើយប្រជាពលរដ្ឋបានចំណេញពីការដឹកជញ្ជូនមិនគិតថ្លៃបានប្រមាណជាង១លាន២សែនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសដែលលោកនិង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវនាព្រឹកព្រលឹមថ្ងៃទី១២ខែមេសាឆ្នាំ២០២៥នេះ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖នៅក្នុងឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ ២០២៥នេះ មានកំណើនកើនជាងឆ្នាំមុន។ ការកើនចំនួននេះគឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពល្អ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានបន្តថា៖ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត អ្វីដែលជាការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់រាជរដ្ឋាភិបាល។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងតែបង្កើតឲ្យមានសេវាកម្មនៃការដឹកជញ្ជូនប្រជាពរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃនៅក្នុងឱកាសបុណ្យជាតិធំៗម្តងៗ ដើម្បីជួយសម្រួលទៅដល់ជីវភាពរបសពួកគាត់។ការងារនេះបើយើងមើលមួយភ្លែតគិតថាវាសាមញ្ញា ប៉ុន្តែវាមិនមែនសាមញ្ញពេកទេ រាជរដ្ឋាភិបាលបានគិតគូរពីជីវភាពប្រជាពលរដ្ឋខ្លាំងណាស់ សូម្បីតែមួយកាក់មួយមួយសេនរបស់ប្រជាពលរដ្ឋក៏ដោយ។ គួរបញ្ជាក់ថា៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ…

  • គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយបែងចែកផលប្រយោជន៍ ជូនពលរដ្ឋឱ្យបានដល់មូលដ្ឋាន

    គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយបែងចែកផលប្រយោជន៍ ជូនពលរដ្ឋឱ្យបានដល់មូលដ្ឋាន

    (ត្បូងឃ្មុំ)៖ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន នាព្រឹកថ្ងៃសៅរ៍ទី១២ ខែមេសា ឆ្នាំ២០២៥ ថា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈការបែងចែក និងពង្រាយផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត។ អភិក្រមនៃការធ្វើផ្លូវ គឺត្រូវធ្វើដេីម្បីតភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចក្នុងប្រទេសរបស់យើង និងពង្រីកផ្លូវឱ្យបានច្រើនខ្សែបន្ថែមទៀត  ដែលជាសរសៃឈាមសេដ្ឋកិច្ច និងដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន របស់ប្រជាពលរដ្ឋយើង។ “មានផ្លូវ មានសង្ឃឹម” ពេលណាមានផ្លូវ អ្វីៗនឹងកើតឡើងជាបន្តបន្ទាប់នៅតាមដងផ្លូវ រួមមានទាំងភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ភូមិឋានប្រជាពលរដ្ឋរស់នៅ មន្ទីរពេទ្យនិងសាលារៀន ជាដើម។ ការភ្ជាប់ស្ពាន និងផ្លូវ នេះពុំមែនសម្រាប់តែអ្នកស្ទឹងត្រង់ និងអ្នកក្រូចឆ្មារទេ ប៉ុន្តែសម្រាប់បម្រើជូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យធ្វើដំណើរកាន់តែងាយស្រួល ឆាប់រហ័ស ជាពិសេស ជួយលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន ហើយធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងឯករាជ្យភាពក្នុងការធ្វេីដំណេីរ។សមិទ្ធផលថ្ងៃនេះ បានបង្ហាញពីការកសាងសមិទ្ធផល រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ ដែលដឹកនាំដោយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ឆ្លើយតប និង…

  • ទិដ្ឋភាពបងប្អូនពលករខ្មែរ ចូលមកលេងស្រុកកំណើតតាមច្រកព្រំដែន ដើម្បីជួបជុំគ្រួសារ សាច់ញាតិ បងប្អូន នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ទិដ្ឋភាពបងប្អូនពលករខ្មែរ ចូលមកលេងស្រុកកំណើតតាមច្រកព្រំដែន ដើម្បីជួបជុំគ្រួសារ សាច់ញាតិ បងប្អូន នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    (ភ្នំពេញ)៖ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាច្រើនកុះករ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីធ្វើដំណើរត្រឡប់មកលេងស្រុកកំណើត ជួបជុំគ្រួសារ សាច់ញាតិ បងប្អូន ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។ ក្នុងឱកាសត្រឡប់ជួបជុំគ្រួសារដ៏សប្បាយរីករាយនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ដល់បងប្អូនពលករដែលបានធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយជួយសម្របសម្រួល ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ។ បងប្អូនពលករខ្មែរសប្បាយចិត្តជាខ្លាំងនៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនេះ ដែលជាការជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករវិលមកលេងស្រុកកំណើត។ ទន្ទឹមនេះដែរ ក្រុមការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារនៃច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ និងអាជ្ញាធរថៃ នៅបន្តរង់ចាំជួយសម្របសម្រួលអន្តរាគមន៍នានា ដោយមានការចែកភេសជ្ជៈ ទឹកសុទ្ធ នំផ្អែម នំប៉័ង ជូនបងប្អូនជាបន្តបន្ទាប់ អំឡុងពេលបងប្អូនពលករខ្មែររង់ចាំបំពេញឯកសារផ្សេងៗផងដែរ ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះស្មារតីមនសិការវិជ្ជាជីវៈរបស់បងប្អូនកម្មករនិយោជិតផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញនូវភារកិច្ចជាសារវន្ត និងមានចរិតជាសកលរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួននាឱកាសនេះ។ ទន្ទឹមនឹងនេះ ក្នុងនាមបងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្រសួងក៏សូមថ្លែងអំណរគុណចំពោះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបុគ្គលិកសន្តិសុខឯកជន ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញភារកិច្ចរក្សាសណ្តាប់ធ្នាប់…

  • ក្រុមហ៊ុនសោម៉ា និង Shinework Pictures ចុះអនុស្សរណៈយោគយល់គ្នាដើម្បីផលិតខ្សែភាពយន្តអន្តរជាតិ “The Angkor Code”

    ក្រុមហ៊ុនសោម៉ា និង Shinework Pictures ចុះអនុស្សរណៈយោគយល់គ្នាដើម្បីផលិតខ្សែភាពយន្តអន្តរជាតិ “The Angkor Code”

    (ភ្នំពេញ)៖ ក្រុមហ៊ុន សោម៉ា គ្រុប ឯ.ក និង Shinework Pictures ដែលជាក្រុមហ៊ុន ផលិតភាពយន្តធំមួយនៅប្រទេសចិន បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MOU) នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដើម្បីរួមគ្នាផលិតភាពយន្តអន្តរជាតិថ្មីមួយ មានចំណងជើងថា “The Angkor Code” ។ ពិធីចុះហត្ថលេខា បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប និង លោក Jonathan Jian Shen ប្រធានក្រុមហ៊ុន Shinework Pictures ។ កិច្ចព្រមព្រៀងនេះ បានកំណត់ការទទួលខុសត្រូវ របស់ភាគីទាំងពីរ ដើម្បីអភិវឌ្ឍន៍ និងផលិតភាពយន្តមួយ ដែលផ្ដោតលើវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្មែរ ។ លោកជំទាវ ចម ក្រស្នា បានមានប្រសាសន៍ថា៖ “គម្រោងនេះ មិនត្រឹមតែជាខ្សែភាពយន្តទេ ប៉ុន្តែ វាជាស្ពានភ្ជាប់វប្បធម៌…

  • រដ្ឋបាលរាជធានីភ្នំពេញសូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតា ឆ្នាំថ្មីប្រពៃពីជាតិ

    រដ្ឋបាលរាជធានីភ្នំពេញសូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតា ឆ្នាំថ្មីប្រពៃពីជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញសូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតា ឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១៤មេសាខាងមុខនេះ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំម្សាញ់សប្តស័ក ព.ស.២៥៦៩ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី”ជាបុត្រីទី២របស់ កបិលមហាព្រហ្មដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង៤និង៤៨នាទីទៀបភ្លឺថ្ងៃទី១៣មេសាឆ្លងចូលថ្ងៃទី១៤ មេសាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ។ ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មីដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួងដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់។ នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងបងប្អូនប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ឆ្នាំទី១ដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិងស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។ ពិធីបុណ្យចូលឆ្នាំនេះ បានរៀបចំឡើងយ៉ាងអធឹកអធម ជាងឆ្នាំកន្លងទៅ ដោយឆ្នាំនេះ ក្រៅពីសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ហើយ នៅបានបន្ថែម ផ្លូវថ្មើរជើង Walk Street បន្ថែមចំនួន៣ថ្ងៃទៀតហើយមុនចូលឆ្នាំចំនួន២ថ្ងៃមានន័យថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយ ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឆ្នាំ២០២៥នេះថ្មើរជើង…

  • ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំកម្លាំងចុះពិនិត្យទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី 

    ឯកឧត្ដម អ៊ុន ចាន់ដា ដឹកនាំកម្លាំងចុះពិនិត្យទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី 

    (ខេត្តកំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយអភិបាលរងខេត្តលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម លោកស្នងការនគរបាលខេត្តបានអញ្ជើញចូលរួមត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍សង្រ្គាន្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ដែលនចាប់ផ្ដើមពីថ្ងៃទី១៥.១៦.១៧ ខែមេសាខាងមុខនេះ ។ ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់ក្រុមកាងារពីការរៀបចំទីតាំងហាលលៀងចំនួន ៣តោននិងឧប្បករណ៍បាញ់ទឹកពពុះសម្រាប់លេងកំសាន្តដល់ប្រជាពលរដ្ធ។ ការៀបចំមានការចុះពិនត្យជាប្រចាំពីសំណាកលឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មន្ទីរ អង្គភាព ជុំវិញខេត្ត ៕ ដោយ ៖ លី ពៅន