Category: ព័ត៌មានជាតិ

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរចំពោះការចាក់ផ្សាយ “ប្រយោគបុរាណចិនដែល ឯកឧត្ដម ស៊ី ជីនពីងចូលចិត្តប្រើ»

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរចំពោះការចាក់ផ្សាយ “ប្រយោគបុរាណចិនដែល ឯកឧត្ដម ស៊ី ជីនពីងចូលចិត្តប្រើ»

    ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​បានផ្ញើសារលិខិត​​ចូលរួមអបអរសាទរ យ៉ាងកក់ក្តៅ បំផុតចំពោះការចាក់ផ្សាយ “ប្រយោគបុរាណចិនដែល ឯកឧត្ដម ស៊ី ជីនពីង ចូលចិត្តប្រើ» (វគ្គ ៣) នៅប្រទេសកម្ពុជា និងការបើកសកម្មភាពនៃការផ្លាស់ ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន។ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វែល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញក្រសួងព័ត៌មាននៃព្រះ រាជាណាចក្រ កម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន,ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» ក្នុងឱកាស ដែលឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានា​ធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រ​កម្ពុជា(១៧-១៨ មេសា)។ ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន…

  • កម្ពុជា-ចិន សម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម ស៊ី ជីនពីង ចូលចិត្ត»

    កម្ពុជា-ចិន សម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម ស៊ី ជីនពីង ចូលចិត្ត»

    នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វែល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញក្រសួងព័ត៌មាននៃព្រះ​រាជា​ណាចក្រកម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិម​ចិន,ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» ក្នុងឱកាសដែល​ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានា​ធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទីក្រោមវត្តមានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍, ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈ​កម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក និងនិពន្ធនាយក​នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម…

  • រាជធានីភ្នំពេញ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជិត ៣លាននាក់បាននាំគ្នាមកលេងកម្សាន្ត “សង្ក្រាន្តវត្តភ្នំ”

    រាជធានីភ្នំពេញ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជិត ៣លាននាក់បាននាំគ្នាមកលេងកម្សាន្ត “សង្ក្រាន្តវត្តភ្នំ”

    (ភ្នំពេញ)៖ រយៈពេល៣ថ្ងៃមានប្រជាពលរដ្ឋរួមជាមួយភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករប្រមាណជិត៣លាននាក់បាននាំគ្នាមកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ នៅតំបន់ត្រជាក់ចិត្ត “សង្ក្រាន្តវត្តភ្នំ” ២០២៥នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំក្រោមម្លប់សុខសន្តិភាពដោយមានការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របស់រដ្ឋបាលរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ ។ បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាយប់ថ្ងៃទី១៦មេសា២០២៥នេះថា៖នៅថ្ងៃទី៣ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវនឹងថ្ងៃ ទី ១៦ខែមេសា ឆ្នាំ ២០២៥មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន១លាន៥សែននាក់បាននាំគ្នាមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធររាជធានីភ្នំពេញ។ លោកស្រីបន្តថា៖កាលពីថ្ងៃទី២ វារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំត្រូវថ្ងៃ ទី ១៥ ខែមេសា ឆ្នាំ ២០២៥មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងបរទេសចំនួន៨០ម៉ឺននាំគ្នាមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ។ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រជាពលរដ្ឋនិងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករសម្រុកមកលេងកំសាន្តសប្បាយនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេមានប្រមាណ ៤៨ម៉ឺននាក់ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ។ លោកស្រីដោ សម្ផស្ស បានបន្តថា៖ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រានវត្តភ្នំ២០២៥មានការកើនឡើងរាល់ថ្ងៃដោយកាលពីថ្ងៃទី១តែចំនួន៤៨ម៉ឺននាក់ទេហើយថ្ងៃទី២កើនដល់ចំនួន ៨០ម៉ឺននាក់និងនៅថ្ងៃទី៣ កើនដល់ចំនួន ១លាន៥សែននាក់ហើយនេះមិនបានរាប់បញ្ជូនសង្ក្រានតាមសាលាខណ្ឌទាំង ១៤ និងនៅតាមវត្តអារាមនិងតំបន់ទេសចរផ្សេងទៀតនោះទេ។ ក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…

  • អង្គរសង្រ្កាន្តបង្ហាញវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ និងផ្តល់ការកម្សាន្ត យ៉ាងសប្បាយរីករាយមិនអាចបំភ្លេចបានពីសំណាក់អ្នកទេសចរ

    អង្គរសង្រ្កាន្តបង្ហាញវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ និងផ្តល់ការកម្សាន្ត យ៉ាងសប្បាយរីករាយមិនអាចបំភ្លេចបានពីសំណាក់អ្នកទេសចរ

    (សៀមរាប)៖ អង្គរសង្ក្រាន្តឆ្នាំនេះគឺមានរយៈពេល ៣ ថ្ងៃពោលគឺចាប់ពីថ្ងៃទី ១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងគោលបំណងផ្ដល់ស្នាមញញឹមដល់ប្រជាជាតិខ្មែរ និង ពិសេសភ្ញៀវទេសចរទាំងជាតិ បរទេស មកពីគ្រប់ទិសទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានពលរដ្ឋ អ្នក ទេសចរ ទាំងក្នុងប្រទេស និង រួមទាំងបរទេសជាច្រើនម៉ឺននាក់បានចូលរួមយ៉ាងសប្បាយរីករាយ ដែលក្នុងនេះ បានបង្ហាញកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរជាច្រើនទម្រង់ មកបង្ហាញរំលេចជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប នៅលើទឹកដីអង្គរវត្ត នៃ ខេត្ត សៀមរាប។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរត្រូវបានគេឃើញមានការសម្តែង ការតាំងបង្ហាញច្រើនបែបសម្រាប់ភ្ញៀវទេសចរចូលទស្សនាមិនចេះនឿយណាយ និងប្រកបដោយក្តីសប្បាយរីករាយនោះមានច្រើនយ៉ាងណាស់ដូចជា៖ការបង្ហាញពីទម្រង់សិល្បៈ ការសម្តែងយុទ្ធគុនចម្រុះ ខ្មែរបុរាណ ,រាំងលេងកម្សាន្តចង្វាក់ប្រពៃណី, ការទាញព្រ័ត្រយក្ស,ពិធីប្រកួតអុកចត្រង្គ,ការសម្តែងល្ខោនក្បាច់បុរាណ ដកស្រង់ចេញពី “រឿងកូរសមុទ្រទឹកដោះ, ពិធីសមាធិនៅប្រាសាទអង្គរវត្ត,ការប្រណាំងរទេះគោ និងក្របី, ប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ,ពិធីទៅវត្ត និងវាយលុកចេតីយ, ការប្រគំតន្ត្រីសួស្ដីឆ្នាំថ្មី,កម្មវិធីថតរូបសែលហ្វី ជាដើម។ ក្រៅពីនេះក៏មានទីកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរក្នុងនេះដូចជា៖ទីកន្លែងលេងទឹក និងល្បែងកម្សាន្តផ្សេងៗដែលទាក់ទងនឹងទឹក ដូចជាបវរកញ្ញាធ្លាក់ទឹក សង្វៀនលើទឹក និងតង់សាប៊ូជាដើម,កម្មវិធីភូមិរចនាត្រូវបានរៀបចំឡើង…

  • ថ្ងៃទី២សង្ក្រាន្តស្វាយរៀងមានភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋជាង ២៣ម៉ឺននាក់មកលេងកម្សាន្ត

    ថ្ងៃទី២សង្ក្រាន្តស្វាយរៀងមានភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋជាង ២៣ម៉ឺននាក់មកលេងកម្សាន្ត

    (ស្វាយរៀង)៖ លោកវ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុប ២៣៧,២៥២ នាក់,ក្នុងនោះ ទេសចរបរទេសចំនួន ១,៧៣៥ នាក់។ ជាមួយគ្នានេះកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ ក្នុងខេត្តស្វាយរៀងបានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជនបានរៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួម អបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥។ កម្មវិធីនេះ នឹងរៀបចំចាប់ពីម៉ោង១០៖០០នាទីព្រឹកតទៅ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា…

  • ក្រសួងការបរទេស បំភ្លឺពាក់ព័ន្ធនឹងករណីដែលអាជ្ញាធរ បានចុះបង្រ្កាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែងនៅរាជធានីភ្នំពេញ ហើយចាប់បានឧក្រិដ្ឋជន ជាជនជាតិចិនមួយចំនួន

    ក្រសួងការបរទេស បំភ្លឺពាក់ព័ន្ធនឹងករណីដែលអាជ្ញាធរ បានចុះបង្រ្កាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែងនៅរាជធានីភ្នំពេញ ហើយចាប់បានឧក្រិដ្ឋជន ជាជនជាតិចិនមួយចំនួន

    (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងករណីដែលអាជ្ញាធរបានចុះបង្រ្កាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែង នៅរាជធានីភ្នំពេញ ហើយចាប់បានឧក្រិដ្ឋជនជាជនជាតិចិន មួយចំនួន ។ សូមអានសេចក្ដីបំភ្លឺ ដោយ ៖ វណ្ណលុក

  • រយៈពេល២ ថ្ងៃនៃសង្ក្រាន្តឆ្នាំថ្មីកំពង់ឆ្នាំងមានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋជាង ៣៣ម៉ឺននាក់មកលេងកម្សាន្ត

    រយៈពេល២ ថ្ងៃនៃសង្ក្រាន្តឆ្នាំថ្មីកំពង់ឆ្នាំងមានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋជាង ៣៣ម៉ឺននាក់មកលេងកម្សាន្ត

    (កំពង់ឆ្នាំង)៖នៅរសៀលថ្ងៃទី.១៥.ខែមេសា ឆ្នាំ២០២៥នេះរយៈពេល ២ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដោយមានការយកចិត្តទុកខិតខំប្រឹងប្រែងពីណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមនិងលោកជំទាវបានដឹកនាំមន្ត្រីរាជការ យុវជនយុវនារីសិស្សានុសិស្សលោកគ្រូ.អ្នកគ្រូបងប្អូនប្រជាពលរដ្ឋក្នុងខេត្ដកំពង់ឆ្នាំងក៏ដូចជាភ្ញៀវអន្តរជាតិអន្តរជាតិមកពីតាមខេត្តនានានិងបណ្ដាស្រុក.ក្រុង រាប់ម៉ឺននាក់មកលេងនៅតាមវត្តអារាមនិងសហគមន៍កំសាន្តផ្សេងៗដោយមានការរៀបចំតុបតែងកែលម្អនូវសោភណ្ឌភាពបានយ៉ាងល្អប្រសើរសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋនឹងក៏ដូចជា ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្ត។ កម្មវិធីសង្ក្រាន្តឆ្នាំថ្មីកំពង់ឆ្នាំងដែលប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃកន្លងមកនេះគឺប្រកបដោយភាពសប្បាយរីករាយនិងមានសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ នៅក្រោមម្លប់សុខសន្តិភាព។ យោងតាមរបាយការណ៍របស់លោកសេង សាលី ប្រធានមន្ទីរទេសចរខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥  នាថ្ងៃទី១៤.១៥ ខែមេសា ឆ្នាំ២០២៥មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ មានចំនួនសរុបប្រមាណ៣៣.៥៤២៨នាក់,ក្នុងនោះភ្ញៀវ បរទេចំនួន ២៣៩នាក់។  ក្នុងនោះ លោកសង្ឃឹមថា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះនៅថ្ងៃចូលឆ្នាំលើកទី៣ថ្ងៃបញ្ចប់ និងមានបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិអញ្ជើញមកលេងកម្សាន្តក្នុងខេត្តកំពង់ឆ្នាំងមានចំនួនកើនឡើងបន្ថែមទៀត។   យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រីប៉ុល វុឌ្ឈី ស្នងការរងទទួលបន្ទុកព្រទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឲុ្យដឹងថា កម្លាំងនគរបាល បានដាក់តាមគោលដៅសំខាន់ៗមាន ៤គោលដៅចំនួន ២០០នាក់ នៅ.សួនច្បារវិមានឯករាជ .សួនច្បារបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន នៅមុខសាលាខេត្តកំពង់ឆ្នាំង.តំបន់ត្រជាក់ចាប់ពីចំណុចផ្សារលើទៅតាមបណ្ដោយផ្លូវជាតិផ្សារក្រោម និង សួនច្បារសម្ដេចចៅហ្វាវាំងគង់ សំអុល នៅមុខមណ្ឌលស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង…

  • ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា

    ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា

    (ត្បូងឃ្មុំ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានចុះពិនិត្យការបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា បន្ទាប់ពីពីធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ។ ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី កត់សម្គាល់ឃើញថា ១) ហេដ្ឋារចនាសម្ព័ន្ធល្អសមស្រប ការបំពាក់សម្ភារបរិក្ខារវេជ្ជសាស្រ្តល្អតាមស្តង់ដា ២) មានការបម្រើសេវា ផ្នែកសម្ភពនិងរោគស្រ្តី សង្រ្គោះបន្ទាន់ ផ្នែកជំងឺទូទៅ ផ្នែកវះកាត់ ផ្នែកមន្ទីរពិសោធន៍ ផ្នែកវិទ្យុសាស្រ្ត (X-ray បន្ទប់អេកូ Ultrasound) ផ្នែកជំងឺមាត់ធ្មេញ ឱសថស្ថានជាដើម ៣) ចំពោះធនធានមនុស្សមានលក្ខណៈសមស្រប ឥរិយាបថល្អ មានការលើកទឹកចិត្តនិងការបណ្តុះបណ្តាលបន្ត ៤) ការរក្សាទុកឱសថ និងវ៉ាក់សាំងសមស្របតាមបច្ចេកទេសនិងត្រឹមត្រូវ ៥) កំពុងរៀបចំជាទំរង់ប្រព័ន្ធរបាយការណ៍ ៦) ការទទួលអ្នកជំងឺ និងបម្រើសេវាជូនប្រជាពលរដ្ឋសមរម្យ ៧) ចំពោះអនាម័យ ការគ្រប់គ្រងកាកសំណល់ និងការសម្អាតមេរោគសមរម្យ ៨) ការប្រើប្រាស់មូលនិធិសមធម៌ ប.ស.ស. ដំណើរការបានល្អ ៩) មានការផ្តល់អតិភាពកម្មវិធីមួយចំនួន…

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិមន្តព្រះធម្មវនរាសីបណ្ឌិតចន្ទ មុន្នី សូត្រមន្តប្រោះព្រំតាមបណ្ដោយផ្លូវជាតិលេខ ៥ ដើម្បីសុំសេចក្តីសុខដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរមកលេងស្រុកកំណើត នាបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិមន្តព្រះធម្មវនរាសីបណ្ឌិតចន្ទ មុន្នី សូត្រមន្តប្រោះព្រំតាមបណ្ដោយផ្លូវជាតិលេខ ៥ ដើម្បីសុំសេចក្តីសុខដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរមកលេងស្រុកកំណើត នាបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ

    (ខេត្តកំពង់ឆ្នាំ)៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ បានបួងសួង ដល់ ទេវតា ឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និង ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ក្នុងឱកាសឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ សូមមានសុខភាពល្អ អាយុយឺនយូរ សមប្រកបតែ និង ពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសនេះដែរ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថាគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់ហើយរត់គិចឱ្យក្រុមការងារធ្វើការតាមប្រព័ន្ធច្បាប់។ ដើម្បីឲ្យមានប្រធានការផ្លូវច្បាប់ឯកឧត្តមឲ្យក្រុមការងាររដ្ឋបាល ខេត្តត្រូវតែបំពាក់កាមេរ៉ាតាមផ្លូវទីមួយមានកាមេរ៉ាបីប្រភេទចាប់កាមេរ៉ារូបភាពផងហ្នឹងចាប់កាមេរ៉ាផ្សេងៗទៀតហើយមានគោលដៅ៣សំខាន់ៗហើយក្រុមការងារប៉ូលីសស្រួលធ្វើការនិងងាយស្រួលចាប់លេខម៉ូតូនិងរថយន្តចាប់ពីព្រំប្រទល់ពោធិ៍សាត់និងព្រហ្មទល់ឧត្តុង្គ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងសំណូមពរទៅបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីមកលេងស្រុកកំណើតជិត.ឆ្ងាយត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ សុខ ៖ គឹមសៀន

  • កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាពចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ

    កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាពចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ

    (កំពង់ឆ្នាំង)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃសៅរ៍ ទី១២ ខែមេសាឆ្នាំ២០២៥ បានសហការជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុបចំនួន ៩១នាក់កាណូតបាឡាស្មាច់ ២០គ្រឿង ប្រើប្រាស់សាំង ៣៧៥លីត្រ ប្រេងម៉ាស៊ូត ២៥លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់លែង, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ភូមិផាត់សណ្តាយ ឃុំផាត់ សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងនោះកម្លាំងសមត្ថកិច្ចយើងបាន ធ្វើការ-អប់រំប្រជាពលរដ្ឋចំនួន ០៨នាក់-ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋស្នើសុំហ៊ុមសម្រាស់ចំនួន ១១ទីតាំង.ចុះល្បាតក្នុងភូមិទទួលខុសត្រូវចំនួន ០៣លើក។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ ១.តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកមេបញ្ជាការ ដឹកនាំកម្លាំងមុននិងចេញប្រតិបត្តិការបង្ក្រាប នេសាទបានធ្វើការអប់រំ ដល់នាយ-ពលទាហាន ឲ្យយល់ នៅភារកិច្ចក្នុងការចុះបង្ក្រាប ល្មើសនេសាទ គឺតម្រូវឲ្យកងកម្លាំងទាំងអស់ កម្ទេចតែឧបករណ៍នេសាទខុសច្បាប់តែប៉ុណ្ណោះ…