Category: ព័ត៌មានជាតិ

  • ឯកឧត្តម វ៉ាង វិនពីង ៖ ចិន-កម្ពុជានឹងរួមគ្នាការពារសន្តិសុខ និង យុត្តិធម៌លើឆាកអន្តរជាតិ

    ឯកឧត្តម វ៉ាង វិនពីង ៖ ចិន-កម្ពុជានឹងរួមគ្នាការពារសន្តិសុខ និង យុត្តិធម៌លើឆាកអន្តរជាតិ

    ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ចិន-កម្ពុជា នឹងរួមគ្នាដើម្បីការពារសន្តិសុខ ការពារយុត្តិធម៌លើឆាកអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល។ ឯកឧត្តម វ៉ាង វិនពីង បន្តថា ចិន-កម្ពុជានឹងរួមគ្នាដើម្បីការពារសន្តិសុខ និង យុត្តិធម៌លើឆាកអន្តរជាតិ ភាគីទាំងពីរបានប្រកាសសាជាថ្មីថា យើងនឹងរួមគ្នាដើម្បីការពារប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល ការពារសណ្ដាប់ធ្នាប់អន្តរជាតិ ដែលមានច្បាប់អន្តរជាតិជាមូលដ្ឋាន ការពារគោលនយោបាយមូលដ្ឋាន សម្រាប់ទំនាក់ទំនងអន្តរជាតិ ដែលមានគោលការណ៍នៃធម្មនុញ្ញ នៃអង្គការសហប្រជាជាតិជាមូលដ្ឋាន។ ឯកឧត្តម វ៉ាង វិនពីង បន្ថែមថា ភាគីទាំងពីរបានប្រឆាំងជាមួយគ្នា ចំពោះឯកតោភាគី និងគ្រប់ប្រភេទនៃការការពារនិយមទៅលើវិស័យពាណិជ្ជកម្ម សហការជាមួយគ្នាដើម្បីក្លាយទៅជាកម្លាំងសន្តិភាព កម្លាំងស្ថេរភាពបច្ចុប្បន្ន ដែលមានការប្រែប្រួលយ៉ាងស្មុគស្មាញ ដែលមិនធ្លាប់កើតមាន។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានគូសបញ្ជាក់ទៀតថា សមិទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបង្ហាញថា ចិនជាអ្នកគាំទ្រមុតមាំជាងគេសម្រាប់កម្ពុជា និងជាដៃគូអភិវឌ្ឍន៍ដែលអាចពឹងផ្អែកបាន លើសពីនេះទៅទៀត ទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជាក៏មិនអាចបំផ្លាញបានទេផងដែរ។ បើតាមឯកឧត្តម វ៉ាង វិនពីង ចិននឹងសហការជាមួយនឹងកម្ពុជា ដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ស៊ី…

  • ឯកឧត្តម វ៉ាង វិនពីង ៖ ចិនលើកទឹកចិត្តដល់សហគ្រិន និង ក្រុមហ៊ុនចិនវិនិយោគនៅកម្ពុជា

    ឯកឧត្តម វ៉ាង វិនពីង ៖ ចិនលើកទឹកចិត្តដល់សហគ្រិន និង ក្រុមហ៊ុនចិនវិនិយោគនៅកម្ពុជា

    ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលចិនលើកទឹកចិត្តដល់ក្រុមហ៊ុន និងសហគ្រាសចិន ឱ្យវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើង ជាពិសេសបង្កើនការនាំចូលផលិតផលកសិកម្មពីកម្ពុជាចូលទីផ្សារចិន។ ថ្លែងប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៩ ខែមេសានេះ ឯកឧត្តម វ៉ាង វិនពីង បានគូសបញ្ជាក់ថា ការកើនឡើងការវិនិយោគរបស់ចិននៅកម្ពុជា បានឆ្លុះបញ្ចាំងពីភាពជាដៃគូសេដ្ឋកិច្ចដែលកំពុងវិវត្ត និងកាន់តែខ្លាំងឡើងរវាងចិន-កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកត្តាចម្បងដែលលើកទឹកចិត្តដល់អ្នកវិនិយោគចិនកាន់តែច្រើនមកកម្ពុជាផងដែរ។ ៣០ឆ្នាំមកនេះ ចិនបានក្លាយទៅជាអ្នកវិនិយោគដ៏ធំ និងមានឥទ្ធិពលបំផុតមួយរបស់កម្ពុជា ដែលជំរុញឱ្យមានការរីកចម្រើនលើវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ផលិតកម្ម ថាមពល និងកសិកម្ម។ តួយ៉ាង ក្នុងឆ្នាំ ២០២៤ ការនាំចេញរបស់កម្ពុជាទៅចិន មានទំហំទឹកប្រាក់ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤% ខណៈកម្ពុជានាំចូលពីចិន មានទឹកប្រាក់ ១៣,៣៣ ពាន់លានដុល្លារ កើនឡើង ២៤,៦% បើធៀបកាលពីឆ្នាំ…

  • ឯកឧត្តម វ៉ាង វិនពីង ៖ ចិនសន្យាបង្កើនការនាំចូលកសិផលមានគុណភាពពីកម្ពុជា

    ឯកឧត្តម វ៉ាង វិនពីង ៖ ចិនសន្យាបង្កើនការនាំចូលកសិផលមានគុណភាពពីកម្ពុជា

    ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ចិនសន្យានាំចូលកសិផលមានគុណភាពខ្ពស់របស់កម្ពុជាអោយកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលកន្លងមក ចិនបាននាំចូលផលិតផលកសិកម្មមួយចំនួនរួចហើយ ដូចជាចេកអំបូងលឿង ស្វាយកែវរមៀត គ្រាប់ចន្ទី ត្រី តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង អសិប ជាដើម។ ឯកឧត្តម វ៉ាង វិនពីង បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះ ក្នុងគោលបំណងបង្ហាញអំពីលទ្ធផលក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម ស៊ី ជីនពីង ប្រធានា ធិបតីសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជារយៈពេល ២ថ្ងៃកន្លងទៅ កាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម វ៉ាង វិនពីង បន្តថា ទាក់ទិននឹងការវិនិយោគ ភាគីចិនក៏សន្យាផងដែរថា នឹងផ្សព្វផ្សាយ ក៏ដូចជាជម្រុញអោយវិនិយោគិនចិន បន្ត និង បន្ថែមការវិនិយោគនៅកម្ពុជាអោយបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ផល ប្រយោជន៍អោយគ្នាទៅវិញទៅមក។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា ក្រោមការឯកភាពជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ប្រទេសទាំង២ដោយគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយយន្តការគ្រប់គ្រងរួម និងការអនុវត្តផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ជាចំនុចចម្បង ភាគីទាំង២នឹងបន្តជម្រុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន…

  • សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធិផលនានា តម្លៃជាង ៧ម៉ឺនដុល្លារ នៅក្នុងស្នាក់ការគណបក្សឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

    សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធិផលនានា តម្លៃជាង ៧ម៉ឺនដុល្លារ នៅក្នុងស្នាក់ការគណបក្សឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

    (ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មី និងសមិទ្ធិផលនានាក្នុងគណបក្សឃុំថ្មី ស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ឲ្យដឹងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សនៅក្នុងឃុំថ្មី ដែលអាចកើតឡើងបានដោយសារប្រទេសជាតិយើងមានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបាន…

  • សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការកសាងសហគមន៍ វាសនា រួម​កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល

    សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការកសាងសហគមន៍ វាសនា រួម​កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល

    ភ្នំពេញ៖សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការកសាងសហគមន៍ វាសនា រួម​កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិ សុខ សកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល។ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមមានទាំងស្រុងដូចតទៅ៖

  • ការងារចំនួន ៦២ ៦៦២កន្លែង កំពុងរង់ចាំអ្នក

    ការងារចំនួន ៦២ ៦៦២កន្លែង កំពុងរង់ចាំអ្នក

    (ភ្នំពេញ)៖ កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក ។ សូមបងប្អូន យុវជន សិស្ស និស្សិត ទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ។ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តម ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាម​នយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

    ឯកឧត្តម ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាម​នយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

    ភ្នំពេញ៖ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃដែលទើបតែកន្លងទៅនេះមាន​សភាព​អធិកអធមយ៉ាងក្រៃលែង។ ភ្ញៀវទេសចរ​ជាតិនិងបរទេសចំនួនជិត ២៤ លាននាក់ បានចូលរួមកម្សាន្តសប្បាយដោយទឹកចិត្តសោមនស្សរីករាយ​ឥត​ឧបមា។ តួលេខ​នេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរម្នាក់អាចដើរកម្សាន្ត​លើស​ពីរមួយដង។ នេះគឺជាផ្លែផ្កានៃសុខសន្តិភាព ក្រោមការដឹកនាំ​របស់​​រាជរដ្ឋាភិបាល​នៃគណបក្សប្រជាជនកម្ពុជា។ បើគ្មានសុខសន្តិភាព គ្មានហេដ្ឋារចនាសម្ព័ន្ធល្អ គ្មានការកើនឡើងនៃ​ជីវភាព​រស់នៅ និងគ្មានការបង្កលក្ខណៈងាយស្រួល​ពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាលទេ ប្រជាពលរដ្ឋខ្មែរគ្មានឱកាស​កម្សាន្តសប្បាយ​បែបនេះឡើយ។ គួរកត់សម្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនប្រជាពលរដ្ឋដែលចូលរួមកម្សាន្ត​សប្បាយនិងបញ្ចេញស្នាមញញឹមប្រកប​ដោយ​ភាពកក់ក្តៅនៅក្នុងពិធី​បុណ្យធំៗបានកើនឡើងជាលំដាប់។ នេះគឺជាទឡ្ហីករណ៍ដែលបង្ហាញថា ប្រជាពលរដ្ឋ​ខ្មែរទទួលបាន​ផលពីការដឹកនាំប្រទេសកាន់តែច្រើន​ឡើងៗ​ជាលំដាប់។ គ្មានទេ ការសប្បាយបែបនេះ នៅក្នុងប្រទេស​ដែលញាំញីដោយ​ភ្លើងសង្គ្រាម ដែលពលរដ្ឋអត់បាយក្រហាយទឹកនិងគ្មាន​ជំនឿចិត្តលើ​ការ​ដឹកនាំរបស់រដ្ឋាភិបាល។ ស្នាមញញឹមប្រកប​ដោយក្តី​សង្ឃឹម​របស់ប្រជាពលរដ្ឋ​ខ្មែរដែលបាននិងកំពុងកើតឡើងនាពេលនេះ គឺជាផ្លែផ្កានៃសុខ​សន្តិភាព​ដែលកើតចេញ​ពីគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ផ្ទុយស្រឡះពីនេះ ក្រុមជ្រុលនិយមឯណោះវិញ តែងតែបង្កការភ័យខ្លាចដល់​ប្រជាពលរដ្ឋជានិច្ចតាមរយៈការបញ្ចេញ​សារនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ខ្មែរ បង្កអរិភាពជាមួយប្រទេសជិតខាង និងជាមួយមហា​អំណាចក្នុង​តំបន់ជាដើមដែលសុទ្ធសឹងជានយោបាយបង្កជម្លោះដ៏គ្រោះថ្នាក់។ គោលបំណង​របស់ពួកគេ គឺធ្វើឱ្យមានភាពវឹកវរ ជ្រួល​ច្របល់ និងអស្ថិរភាពសង្គមដើម្បីឆ្លៀត​ឱកាសផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈចលនាបដិវត្តន៍ពណ៌ខុសច្បាប់ ទាញប្រទេស​ឱ្យក្រឡាប់ធ្លាក់ចូលទៅក្នុងអតីតកាលដ៏ខ្មៅងងឹត។ សកម្មភាព​បែបនេះ គឺដើម្បីបម្រើមហិច្ឆតា​នយោបាយ​ដ៏ខ្មៅកខ្វក់របស់​ខ្លួនតែម្យ៉ាងគត់​ដោយមិនខ្វាយខ្វល់ពីជោគវាសនាប្រទេសជាតិនិងប្រជាពលរដ្ឋឡើយ។ សកម្មភាពផ្ទុយគ្នាទាំងស្រុងរវាងរាជរដ្ឋាភិបាលនិងក្រុមជ្រុលនិយម បានធ្វើឱ្យ​ប្រជាពលរដ្ឋខ្មែរអាចបែងចែកយ៉ាង​ច្បាស់​ដាច់​ស្រឡះពីគ្នារវាងមេដឹកនាំ​ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានសុខសប្បាយ និងក្រុមនយោបាយ​ដែល​បង្កការ​ភ័យខ្លាចជាប្រចាំ។នេះគឺជាជំនួយស្មារតីយ៉ាងល្អសម្រាប់​ប្រជាពលរដ្ឋ​ខ្មែរក្នុងការជ្រើសរើសមេដឹកនាំតាមរយៈការ​បោះឆ្នោត៥ឆ្នាំម្តង។ ការជ្រើសរើស​មេដឹកនាំល្អបង្កឱ្យមានការរីកចម្រើននិងស្នាមញញឹម។ ផ្ទុយទៅវិញ ការសម្រេច​ចិត្តខុសនាំឱ្យប្រទេសធ្លាក់ចុះទៅរកក្តីវិនាសអន្តរាយដូចអតីតកាលវិញជាមិនខាន។ គណបក្សប្រជាជនកម្ពុជាដែលទទួលបានការគាំទ្រឱ្យដឹកនាំប្រទេសជារៀងរហូតមក គឺជាសក្ខីភាពបញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរចេះបែងចែកយ៉ាងច្បាស់រវាង​អាក្រក់និងល្អ សនិងខ្មៅ ហើយពួកគេចង់បានស្នាមញញឹម និងការជួបជុំ​សប្បាយរីករាយ​ក្រោមម្លប់សុខសន្តិភាព ដោយបដិសេធចោលទាំងស្រុង​ក្រុមនយោបាយដែល​ប៉ុនប៉ងនាំតែក្តីអន្តរាយដល់ប្រទេសជាតិ៕ដោយ៖ ឯកឧត្តម ប៉ែន បូណា…

  • ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ

    ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងជំនួបនោះ, លោក វ៉ាង តុងចូវ បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះការផ្ដោតអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការសាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវបរិយាកាសវិនិយោគល្អ។ លោកប្រធានបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការជីកស្តារព្រែកជីក ក៏ដូចជាប្រព័ន្ធស្រោចស្រពធំៗ ជាដេីម។ បច្ចុប្បន្ន ក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្ម នៅក្នុង ១៥៨ ប្រទេស ជុំវិញពិភពលោក។ លោកបានបន្តថា ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន…

  • រយៈពេលជាងមួយខែនៃរដូវលក់ផ្លែគុយ ពលរដ្ឋ អាចរកចំណូលចាប់ពីជាង ១លាន ដល់ជិត ៣លានរៀល

    រយៈពេលជាងមួយខែនៃរដូវលក់ផ្លែគុយ ពលរដ្ឋ អាចរកចំណូលចាប់ពីជាង ១លាន ដល់ជិត ៣លានរៀល

    (កំពង់ធំ)៖ ចាប់ពីពាក់កណ្តាល ខែ មីនា មក ផ្លែគុយ ដែលជាប្រភេទផ្លែឈើព្រៃ គេនិយមបរិភោគនោះចាប់ផ្តើមមានជាបណ្តើរៗហើយ និងពិសេសអំឡុងបុណ្យចូលឆ្នាំខ្មែរគឺរដូវផ្លែគុយចាប់ផ្តើមទុំ និងសម្បូរច្រើនបំផុត ដែលជាឱកាសល្អសម្រាប់បងប្អូនពលរដ្ឋ លក់ផ្លែគុយដើម្បីរកចំណូលនាមួយរដូវកាលនេះ។ ផ្លែគុយសម្បូរដុះច្រើននៅភ្នំគូលែន ក្នុងខេត្ត សៀមរាប ខេត្ត កំពង់ធំ និង បណ្តាខេត្តមួយចំនួនទៀតនៅប្រទេសកម្ពុជា។ដោយសារតែរស់ជាតិរបស់ផ្លែឈើប្រភេទនេះជូរអែមឆ្ងាញ់ពិសារ និងពិសេសមានក្លិនក្រអូបជាប់មាត់ផងទើបធ្វើឱ្យមនុស្សជាច្រើនជាប់ចិត្ត នឹង ផ្លែឈើព្រៃ ប្រភេទនេះណាស់។ ដើមគុយជា ប្រភេទ រុក្ខជាតិវល្លិ៍ តោងឡើងតាមរុក្ខជាតិដទៃទៀត។វា មាន ផ្លែ ទំហំ តូច ធំ ទៅតាមប្រភេទពូជរបស់វា ដោយជាមធ្យមមាន ទំហំ ប៉ុន កដៃកូនក្មេងតូចៗទើបនឹងកើត។ពេលនៅខ្ចីផ្លែរបស់វាមានពណ៌បៃតងខ្ចី។នៅពេលទុំ មានពណ៌លឿងខ្ចី និងខ្លះលឿងទុំស្រាល។ ផ្លែគុយសម្បករបស់វាទោះមានជ័រពណ៌ស និងគ្រាប់ច្រើនក្តីតែក៏មនុស្សជាច្រើនជាប់ចិត្ត ជាមួយផ្លែឈើកម្រមួយនេះដែរ។រុក្ខជាតិព្រៃមួយប្រភេទនេះតែងផ្តល់ផលចាប់ពីខែកុម្ភៈដល់ខែឧសភា ពោលគឺចំរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាឱកាសនៃការ រកប្រាក់ពីការលក់ផល្លានុផលមួយនេះ។ អ្នកស្រី ជុំ សុខនី រស់នៅ ភូមិ ត្រពាំងឬស្សី ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ…

  • មកដឹងពីសារសំខាន់នៃចំណតផែរណបពហុបំណង UM២ ដែលស្ថិតនៅ​ដងទន្លេមេគង្គលើ​

    មកដឹងពីសារសំខាន់នៃចំណតផែរណបពហុបំណង UM២ ដែលស្ថិតនៅ​ដងទន្លេមេគង្គលើ​

    ភ្នំពេញ៖ លើបណ្ដាញសង្គមហ្វេសផ្លូវការនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥​អមដោយរូបភាពជាច្រើនសន្លឹក កំពង់​ផែ​ស្វយ័ត​ភ្នំពេញបានធ្វើការ​អធិប្បាយទាក់ទងនឹងចំណតផែរណបពហុបំណង UM២ ដែលស្ថិតនៅខេត្ត​ចំនួនពីរជាប់ដង ទន្លេមេគង្គលើ។ ចំណតផែរណបពហុបំណង UM២ គឺជាផែរណបរបស់កំពង់ផែស្វយ័ត​ភ្នំពេញ​ស្ថិតនៅតាមដងទន្លេមេគង្គ​លើក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់ខេត្តកំពង់ចាម។ ចំណតផែរណបនេះ ជាទីតាំងយុទ្ធសាស្រ្តនៃការដឹកជញ្ជូន ដែលបានត​ភ្ជាប់​ផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់ខេត្តភាគខាងជើង និងឦសាន​នៃប្រទេសកម្ពុជាទៅកាន់តំបន់​ភាគខាង​ត្បូងនៃប្រទេសកម្ពុជា និងនាំចេញទៅ​ប្រទេសវៀតណាម។ ចំណតផែរណបពហុបំណង UM២ជាផែរណបមួយ ក្នុងចំណតផែរណប​ចំនួនបីរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលសម្ពោធ​ដាក់ឱ្យប្រើប្រាស់កាលពី​សុក្រទី១២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹក​ជញ្ជូន​។ចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ។ចំណតផែរណបពហុបំណងទាំងបីទីតាំងនេះបម្រើឱ្យប្រតិបត្តិការ​ផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។ ចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។ ចំណត​ផែរណបពហុបំណង UM២ គឺកើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd.…