-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាល់ការសាងសង់គ្រប់ប្រភេទត្រូវគិតគូរអំពីផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងរកវិធីការពារដើម្បីជៀសវាងការខាតបង់សេដ្ឋកិច្ចក្នុងពេលអនាគត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបំផុសគំនិតឱ្យមានការយល់ដឹងពីការប្រែប្រួលអាកាសធាតុ ដែលអាចមានផលប៉ះពាល់ទៅលើការកសាងសំណង់ផ្សេងៗ និងរកវិធីសាស្ត្រកែច្នៃសំណង់ទាំងនោះធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ទៅថ្ងៃមុខពីការប្រែប្រួលអាកាសធាតុ និងជៀសវាងកុំឱ្យមានការប្រឈមនូវការខាតបង់ផ្នែកសេដ្ឋកិច្ចផងដែរ ។ នេះជាពេលវេលាដែលយើងត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានត្រឹមត្រូវ ជាពេលវេលាដែលត្រូវកំណត់ពីអនាគតរបស់យើង ស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះយើងត្រូវប្រើប្រាស់ឱកាសនេះឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព ។ នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាលើកកម្ពស់ការយល់ដឹង ស្ដីពីការអនុវត្តគំនិតផ្ដួចផ្ដើមកាតាលីករសកលសម្រាប់ជំរុញវឌ្ឍនភាពប្រកបដោយសមធម៌ក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះថាមានសារៈសំខាន់ពីព្រោះមានការចូលរួមពីថ្នាក់ដឹកនាំជាក្បាលម៉ាស៊ីន ដោយឯកឧត្តមរំពឹងទុកថាយើងនឹងមានការឯកភាពគ្នាទៅលើអ្វីដែលយើងនឹងសហការអនុវត្តលើចំណុចរួម ដែលកម្ពុជាគួរបោះជំហានឱ្យបានត្រឹមត្រូវនាពេលខាងមុខនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់ទុកថា រជ្ជកាលរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជារជ្ជកាលដែលកម្ពុជានឹងប្រែក្លាយទៅជារដ្ឋទំនើបមួយ ហើយអាយុជីវិតជាតិរបស់យើងនឹងនៅគង់វង្សជាមួយយើងជារៀងរហូត ប៉ុន្តែលុះត្រាតែយើងទាំងអស់គ្នាត្រូវរួមគ្នាគិតឱ្យបានត្រឹមត្រូវ ក្នុងនោះចំពោះវិស័យឧស្សាហកម្មសំណង់ ត្រូវគិតគូរអំពីការរក្សាសិទ្ធិរបស់កម្មករសំណង់ ដោយត្រូវមានថវិកាជាមូលនិធិមួយសម្រាប់ជួយដល់ពួកគាត់ និងត្រូវគិតគូរធ្វើយ៉ាងណាឱ្យអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ និងកូនចៅរបស់ពួកគាត់បានទទួលការសិក្សាអប់រំគ្រប់ៗគ្នា ទទួលបានការលំហែ…
-
មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញសមត្ថកិច្ចបានចាប់ផ្លែសំរ៉ង និងបោកចោលជញ្ជីង របស់ប្រជាពលរដ្ឋថាជាការបំភ្លៃ

(ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តកោះកុង នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥នេះបានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថាការផ្សព្វផ្សាយតាមរយៈបណ្តាញទាក់ទិននឹងការចោទប្រកាន់ថាមានសមត្ថកិច្ចព្យាយាមចាប់ផ្លែសំរ៉ង និងបោកចោលជញ្ជីង របស់ប្រជាពលរដ្ឋថាជាការមិនពិតដូចការចុះផ្សាយនោះទេ។ គួរបញ្ជាក់ថាក្នុងបណ្តាញសង្គមដែលមានឈ្មោះ កោះកុងហតញូស៍ និង1post បានចុះផ្សាយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ថា មន្ទីរបរិស្ថានខេត្តកោះកុង បានប្រព្រឹត្តិមិនគប្បីចំពោះពលរដ្ឋទាក់ទិនទៅនឹងការចុះចាប់ផ្លែសំរ៉ង។ ជុំវិញបញ្ហានេះមន្ទីរបរិស្ថានខេត្តកោះកុង បានធ្វើការបដិសេធដោយ ច្រានចោលការចោទប្រកាន់ទាំងស្រុងមកលើមន្រ្តី ឧទ្យានុរក្សដែលជាអ្នកអនុវត្តច្បាប់ ដោយក្រុមការងារមិនបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងវាយគាត់ដូចការ ចោទប្រកាន់នោះឡើយ៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងប្រៃសណីយ៍ បើកសិក្ខាសាលាពិនិត្យស៊ីជម្រៅលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំសិក្ខាសាលាពិនិត្យស៊ីជម្រៅលើសេចក្ដីព្រាង “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ដោយមានកិច្ចសហការនិងការគាំទ្រពីគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិក (United Nations Economic and Social Commission for Asia and the Pacific – UN-ESCAP)។ សិក្ខាសាលានេះ ឡើងកាលពីថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៥ក្រោមអធិបតីភាព ឯកឧត្ដម កែវ សុទ្ធិ រដ្ឋលេខាធិការ ក.ប.ទ. និងមានការចូលរួមរបស់ លោកស្រី Tiziana Bonapace ប្រធាននាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៃ UN-ESCAP ទីប្រឹក្សាលំដាប់អន្តរជាតិ ប្រតិភូពីនាយកដ្ឋានពាក់ព័ន្ធនៃ UN-ESCAP ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងមន្ត្រីគោលនយោបាយពីគ្រប់អង្គភាពពាក់ព័ន្ធរបស់ ក.ប.ទ.។ សិក្ខាសាលាពិនិត្យស៊ីជម្រៅនេះ មានគោលបំណងពិភាក្សាលម្អិតលើសេចក្ដីព្រាង “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ដែលក្រុមការងារ ក.ប.ទ. បានរៀបចំអស់រយៈពេលជាងមួយឆ្នាំតាមរយៈកិច្ចប្រជុំផ្ទៃក្នុងចំនួន១២លើក ដើម្បីធ្វើឱ្យសេចក្ដីព្រាងនេះកាន់តែមានភាពល្អប្រសើរ មានសង្គតិភាពជាមួយនឹងរបៀបវារៈគោលនយោបាយជាតិនិងស្របតាមនិន្នាការតំបន់និងអន្តរជាតិ។ អង្គសិក្ខាសាលាបានពិភាក្សាស៊ីជម្រៅលើគ្រប់ផ្នែកនៃសេចក្ដីព្រាងយុទ្ធសាស្ត្រ រួមមានចក្ខុវិស័យ ប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត និងយុទ្ធសាស្ត្រជាអាទិភាព ព្រមទាំងវិធីសាស្ត្រជំរុញឱ្យយុទ្ធសាស្ត្រនេះអនុវត្តបានប្រកបដោយជោគជ័យ សំដៅទាញយកផលប្រយោជន៍ជាអតិបរមា…
-
ក្រសួងពាណិជ្ជកម្ម ៖ ករណីការដំឡើងពន្ធផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានប្រកាសកាលពីដើមខែមេសា នេះឡើយ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ករណីការដំឡើងពន្ធផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានប្រកាសកាលពី ដើមខែមេសា ឆ្នាំ២០២៥ នេះឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅតសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់ជូនថា ករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្អួចថ្លៃ និងការឧបត្ថម្ភធននេះ ជា នីតិវិធី ដោយផ្អែកលើបណ្តឹងរបស់ក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុករបស់សហរដ្ឋអាមេរិកដែលព្រួយបារម្ភចំពោះការ ប្រកួតប្រជែងតម្លៃនៃបន្ទះសូឡានាំចូលទៅលក់លើទីផ្សារសហរដ្ឋអាម៉េរិក។ ករណីស៊ើបអង្កេតនេះបានចាប់ផ្តើមឡើង តាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ហើយក្រសួងពាណិជ្ជកម្ម បានធ្វើការសម្របសម្រួលជាមួយវិស័យឯក ជនពាក់ព័ន្ធ និងស្ថាប័នរដ្ឋ ដើម្បីចូលរួមបំភ្លឺលើចំណុចនៃការចោទករណីខាងលើនេះ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Catherine West ជួបពិភាក្សាគ្នាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការអភិវឌ្ឍ និងការបោសសម្អាតមីន

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ- អន្តរជាតិ និងលោកជំទាវ Catherine West រដ្ឋលេខាធិការទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក របស់ក្រសួងការបរទេសអង់គ្លេស បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងកម្ពុជា និងអង់គ្លេស។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកជំទាវនៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Catherine West បានពិភាក្សាគ្នាផងដែរអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការអភិវឌ្ឍ និងការបោសសម្អាតមីន។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់លើឱកាសសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងប្រទេសទាំងពីរ នៅរាជធានីភ្នំពេញក្នុងឆ្នាំនេះ ។ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះការ កើនឡើងនៃទំហំពាណិជ្ជកម្មដែលឈានដល់ជិត១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបញ្ចូលកម្ពុជា…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ អង្គការ WWF ជាដៃគូដ៏ល្អ និងឱ្យបន្តចូលរួមគាំទ្រក្នុងការងារព្រៃឈើ និងគិតគូរលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិតទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានផ្តល់អនុសាសន៍ដល់ អង្គការ WWF បន្តចូលរួមគាំទ្រក្នុងការងារព្រៃឈើ និងគិតគូរលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសំខាន់ ធ្វើយ៉ាងណាថ្លឹងថ្លែងតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍឱ្យមាននិរន្តរភាព។ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោក ចាប វិបុល នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥បានឱ្យដឹងថាសម្រាប់ក្រសួងកសិកម្ម អង្គការ WWF ជាដៃគូដ៏ល្អ ហើយក្រសួងនឹងបន្តសហការជាមួយអង្គការ WWF លើគម្រោងដែលមានស្រាប់ និងជំរុញពិភាក្សាគម្រោងថ្មីៗបន្ថែមទៀត ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងក្តីរីករាយនូវក្នុងកិច្ចសហការជាមួយគ្នានាពេលកន្លងមក ជាពិសេស ការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ដែលជារតនសម្បត្តិរបស់ជាតិ។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានមានប្រសាសន៍ថា”ភាពជោគជ័យនៃកិច្ចសហការរវាងក្រសួងកសិកម្ម និងអង្គការ WWF ជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ ក្នុងការថែរក្សាសត្វផ្សោតទន្លេមេគង្គ”៕ ដោយ ៖ ម៉ាដេប៉ូ
-
កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកស្អែក

(ខេត្តកំពត)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្របដណ្ដប់លើផ្ទៃដីជាង ៤ ហិកតា បានចាប់ផ្ដើមតាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ គម្រោងនេះត្រូវបានគ្រប់គ្រងការសាងសង់ដោយអង្គភាពអនុវត្តអនុគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ថវិកាសរុបចំនួន ១៨,៧៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៨ លានដុល្លារ គឺជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និង ៧៧ ម៉ឺនដុល្លារទៀត គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ ។ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះអាចតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់រវាងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ក៏ដូចជាតភ្ជាប់ផ្លូវទស្សនាចរសមុទ្រជាមួយបណ្ដាកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល ។ អ្នកជំនាញបានបង្ហាញការជឿជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងពង្រីកវិសាលភាពនៃការទទួលភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមផ្លូវទឹក មកកាន់ខេត្តកំពត…
-
រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៣០០នាក់

-
ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញពីរោងចក្រកែច្នៃកាកស្រាបៀរ របស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត

(ភ្នំពេញ)៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានរកឃើញឃើញការបញ្ចេញសំណល់ មិនទាន់បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន របស់រោងចក្រកែច្នៃកាកស្រាបៀរ របស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត ដែលស្ថិតនៅភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារបានពិនិត្យឃើញថា មានករណីមានក្លិនស្អុយចេញរោងចក្ររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត ដែលប្រមូលទិញកាកស្រាបៀរ និងយីស សម្រាប់ធ្វើការកែច្នៃជាចំណីសត្វ (ផលិតផលពាក់កណ្តាលសម្រេច) សម្រាប់លក់ឱ្យក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុក និងនាំចេញ មិនបានដំណើរការប្រព័ន្ធសម្អាតផ្សែង និងក្លិន គ្រប់ចំនួន និងទៅតាមស្ត់ដារបច្ចេកទេស។ ក្រុមការងារបានឱ្យក្រុមហ៊ុនមានការកែលម្អនិងអនុវត្តតាមច្បាប់ និងបទដ្ឋានគត្តិយុត្តនានារបស់កម្ពុជា។ តំណាងក្រុមហ៊ុន បានទទួលស្គាល់ពីចំណុចអវិជ្ជមាន និងសន្យាធ្វើការកែលម្អប្រព័ន្ធសម្អាតផ្សែង និងក្លិនឱ្យបានល្អប្រសើរ ដើម្បីមិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងរោងចក្រ។ សូមបញ្ជាក់ថា ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបំពុលបរិស្ថាន ក្រុមការងារអនុវត្តច្បាប់ដូចខាងក្រោម៖១-ក្រុមហ៊ុនត្រូវគោរពតាមកិច្ចសន្យាការពារបរិស្ថាន២-ក្រុមហ៊ុនត្រូវកែលម្អប្រព័ន្ធគ្រប់គ្រងសម្អាតផ្សែង សម្អាតក្លិនឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៣-ក្រុមហ៊ុនត្រូវរកសេវាដឹកជញ្ជូន សំណល់គ្រប់ប្រភេទ មានសំណល់រឹង សំណល់រាវ ដែលមានលិខិតអនុញ្ញាត ទទួលដឹកសំណល់ពីក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានទីតាំទុកដាក់សំណល់ត្រឹមត្រូវ ចាំបាច់ត្រូវមានអាងប្រព្រឹត្តកម្មសំណល់រាវត្រឹមត្រូវ និងបានគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៤-នៅក្នុងអំឡុងពេលនេះ…
-
ឯកឧត្តម ហ៊ុន ម៉ានី សំណេះសំណាល និង ពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែកចំនួន ៩០នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម សែម សំណាង អគ្គនាយកសមាគម និងវិទ្យុ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ព្រមទាំងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានាដែលសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសន្តោសប្រោសប្រណី សម្តេចពុក និងសម្តេចម៉ែ ដែលតែងតែជួយឧបត្ថម្ភដល់សមាគមណ៍ជារៀងរាល់ខែ។ លើសពីនោះថែមទៀត សម្ដេចតែងយកចិត្តទុកដាក់…