Category: ព័ត៌មានជាតិ

  • មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា៖ ការប្រើប្រាស់ប្រាក់រៀលនៅក្នុង​ខេត្ត​តាកែវមានរហូតដល់ ៨៥ ភាគរយ

    មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា៖ ការប្រើប្រាស់ប្រាក់រៀលនៅក្នុង​ខេត្ត​តាកែវមានរហូតដល់ ៨៥ ភាគរយ

    តាកែវ៖ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយពីប្រាក់រៀល ប្រព័ន្ធបាគង និងខេ​អេចឃ្យូអរ «KHQR» កាលពីព្រឹកថ្ងៃពុធទី ៣០ ខែ មេសា ឆ្នាំ ២០២៥ នៅសួន​ច្បារតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ឯកឧត្តម យឹម លាត ទេសាភិបាល​រងធនាគារ​ជាតិនៃ​កម្ពុជា បានថ្លែងឱ្យដឹងថា ការប្រើប្រាស់ប្រាក់រៀលនៅក្នុងខេត្តតាកែវមាន​រហូតដល់ ៨៥ ភាគរយ។ ឯកឧត្តមបានថ្លែងបន្តថា បើយោងតាមកិច្ចសហការអង្កេតរបស់ធនាគារជាតិ​នៃកម្ពុជា ជាមួយទីភ្នាក់ងារសហប្រតិបត្តិកា​រអន្តរជាតិជប៉ុន ឬចៃកា (JICA) បានបង្ហាញថា ប្រាក់រៀលត្រូវបានទទួលការទុកចិត្ត និងប្រើប្រាស់កាន់តែច្រើន​នៅក្នុង​ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ។ដោយឡែកសម្រាប់ខេត្តតាកែវ ទិន្នន័យ​ស្រាវជ្រាវបានបង្ហាញថា ជាមធ្យម​ការប្រើប្រាស់ប្រាក់រៀលលើការចំណាយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ មានចំនួនរហូតដល់ ៨៥ ភាគរយ ដែលទិន្នន័យនេះបានបង្ហាញពីការ​ចូលរួម​លើកកម្ពស់ប្រាក់រៀលរបស់ប្រជាពលរដ្ឋ​ខេត្តតាកែវ។ ឯកឧត្តមទេសាភិបាលរង ក៏បានលើកឡើងពីប្រព័ន្ធទូទាត់បាគង ខេអេចឃ្យូអរ «KHQR» ដែលមានភាពងាយ​ស្រួលក្នុង​ការប្រតិបត្តិការឌីជីថល ទូទាត់ និង​ផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ទាំងក្នុងប្រទេស និងនៅប្រទេសជាដៃគូ រួមមានប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងប្រទេសចិនបានខ្លះដែរ ។នៅពេលខាងមុខ ធនាគារជាតិនៃ​កម្ពុជានឹងដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិប្រើប្រាស់នូវប្រព័ន្ធទូទាត់ទំនើបបាគងសម្រាប់ភ្ញៀវទេសចរ…

  • សៀមរាបអាចក្លាយជាគន្លងទេសចរកីឡាអេឡិចត្រូនិកថ្មីក្នុងតំបន់

    សៀមរាបអាចក្លាយជាគន្លងទេសចរកីឡាអេឡិចត្រូនិកថ្មីក្នុងតំបន់

    សៀមរាប៖ក្រុមហ៊ុន អ៊ីស្ពត ហូលឌីង (Esport Holding) មកពីប្រទេសកូរ៉េ កំពុងស្វែងរកឱកាសវិនិយោគវិស័យ​កីឡា​អេឡិចត្រូនិក (E-sport) នៅកម្ពុជា។ពិសេសនៅខេត្តសៀមរាប ដែលជាខេត្តមេដែកនៃទេសចរចម្រុះ ។ នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីក្រុមហ៊ុន អ៊ីស្ពត ហូលឌីង (Esport Holding)បានជួបពិភាក្សាការងារ​ជាមួយអាជ្ញាធរខេត្តអំពីការសិក្សាទីតាំងដីសម្រាប់បង្កើតគម្រោងវិនិយោគថ្មីមួយ។តំណាងក្រុមហ៊ុនបានបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងបណ្តា​ប្រទេសធំៗមួយចំនួន ក្រុមហ៊ុនមាន​បំណង​ពង្រីកដំណើរការលេងកីឡាប្រភេទ​ថ្មីនេះមកកាន់កម្ពុជា។នៅក្នុងគម្រោងដំបូង ក្រុមហ៊ុនបានសម្លឹង​ទៅលើទីតាំង​ពីរ គឺ រាជធានីភ្នំពេញ និងខេត្តសៀមរាប ជាគន្លងសំខាន់សម្រាប់ការវិនិយោគ។ តំណាងក្រុមហ៊ុនបានអះអាងថា កីឡា E-sport មិនមែនជាការលេងល្បែង​សាមញ្ញនោះទេ ប៉ុន្តែជាប្រភេទកីឡាដែល​ទាមទារ​ការហ្វឹកហាត់យ៉ាងតឹងរឹង ដូចជាកីឡាផ្សេងៗទៀត។ ទោះបីជាវាជាប្រភេទកីឡាថ្មី ប៉ុន្តែវាបានទទួលការ​ទទួល​ស្គាល់ជាសកល ហើយត្រូវបានដាក់បញ្ចូលជាវិញ្ញាសាផ្លូវការនៅ​ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិមួយចំនួន។ លោក លី សារី អភិបាលរងខេត្តសៀមរាប បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការ​ជ្រើសរើសខេត្តសៀមរាបជាទីតាំងវិនិយោគ ព្រម​ទាំងបង្ហាញអំពីសក្តានុពល​នានាដែលអាចជួយសម្រួលដល់ក្រុមហ៊ុននានា រួមទាំងអាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប-អង្គរ ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងនៅពេលអនាគត។ លោកក៏បានសង្ឃឹមថា ការចូលរួមរបស់វិស័យឯកជនក្នុងដំណើរការនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍កីឡា អាច​ទាក់ទាញកីឡាករនិង​ភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបកាន់តែច្រើន។ បើទោះបីជាមានឱកាស​ដ៏ល្អនេះក្តី ​លោកក៏បាន​ជំរុញឱ្យ​ភាគីវិនិយោគគោរពតាមច្បាប់និង​បទដ្ឋានគតិយុត្តរបស់កម្ពុជា។ សូមជម្រាបថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤…

  • រដ្ឋបាលខេត្តបន្ទាយមានជ័យប្រជុំពិភាក្សាអំពីសក្តានុពលក្នុងការអនុវត្តគម្រោងការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ

    រដ្ឋបាលខេត្តបន្ទាយមានជ័យប្រជុំពិភាក្សាអំពីសក្តានុពលក្នុងការអនុវត្តគម្រោងការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ

    បន្ទាយមានជ័យ៖នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំ មន្ត្រី​រាជការនៃមន្ទីរពាក់ព័ន្ធកាលពីថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២៥បាន​បើក​កិច្ចប្រជុំ​ពិភាក្សាអំពីសក្តានុពលក្នុង​ការអនុវត្តគម្រោង​ការប្រែប្រួលអាកាសធាតុ និង​គ្រោះមហន្តរាយធម្មជាតិ ក្នុងនោះបញ្ហាទឹកជំនន់ ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កិច្ចប្រជុំនេះ​សំដៅអនុវត្តផែនការយុទ្ធសាស្ត្រឆ្លើយតប​បន្ទាន់ ដើម្បីធានាជនដែល​ងាយ​រងគ្រោះបំផុតទទួលបានការការពារ និងគាំទ្រប្រកបដោយសុវត្ថិភាព និង​ទទួលបានជំនួយ​សង្គ្រោះដើម្បីបំពេញនូវការខ្វះខាតជីវភាពប្រចាំថ្ងៃ និង ដើម្បីកសាងជីវភាពរស់នៅរបស់ពួកគេប្រកបដោយ​និរន្តរភាព​ពីផលប៉ះពាល់​គ្រោះទឹកជំនន់ ។ លទ្ធផលនៃកិច្ចពិភាក្សានេះ គ្រួសារដែលងាយរងគ្រោះដោយទឹកជំនន់ទាំងអស់​ទទួលបានការជួយ​ពីក្រុមការងារ​ក្នុង​ការជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព​គ្រាមានអាសន្នទឹកជំនន់ក៏ដូចជាទទួលបានការការពារសុវត្ថិភាពពីហានិភ័យ​នានាផងដែរ។ ម៉្យាងវិញទៀតនោះ ការរស់នៅនេះក៏ទទួលបានជម្រកសមរម្យ​មានសុវត្ថិភាព មានទឹកស្អាតប្រើប្រាស់ និងផ្ដល់នូវអាហារ សម្ភារៈប្រើប្រាស់គ្រប់​គ្រាន់ជាមួយការគិតគូសុខភាពបឋមដល់ជនរងគ្រោះទឹកជំនន់ឬគ្រោះធម្មជាតិ​នានាផងដែរ។ ឯកឧត្តម អ៊ុំ រាត្រី បានគាំទ្រលើកទឹកចិត្តដល់អង្គការដៃគូ សប្បុរសជន និងក្រុម​ការងារគ្រោះមហន្តរាយធម្មជាតិដែល​បានចូលរួមអនុវត្តបាននូវផែនការ​យុទ្ធសាស្ត្រឆ្លើយតបបន្ទាន់លើដំណោះស្រាយគ្រោះទឹកជំនន់ឬគ្រោះធម្មជាតិនានានៅក្នុងខេត្តបន្ទាយមានជ័យ ៕ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានរំលឹកថា ខេត្តបន្ទាយមានជ័យ បានជួបប្រទះនូវ​គ្រោះមហន្តរាយធំៗជា​ច្រើន​ដូចជា គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ និងទឹកជំនន់កើតមានឡើងជាបន្តបន្ទាប់ស្ទើររៀងរាល់ឆ្នាំ ដែលបាន​រំខានដល់ការ​រស់នៅរបស់ប្រជាពលរដ្ឋ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច និងខូចខាតហេដ្ឋារចនា​សម្ព័ន្ធមូលដ្ឋាន ជាដើម។ដោយសារគ្រោះមហន្តរាយធម្មជាតិទាំងអស់នេះ​ហើយ​បានផ្ដល់បទពិសោធន៍គ្រប់គ្រាន់ឱ្យក្រុមការងាកំណត់នូវយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់ធានាដល់ជនដែលរងគ្រោះពីធម្មជាតិពិសេសទឹកជំនន់ ប្រកបដោយ​សុវត្ថិភាព៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាំអំណោយទៅចែកជូនរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ

    ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាំអំណោយទៅចែកជូនរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ

    បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា កាកបាទ​ក្រហម​ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៩ ខែមេសា បានអញ្ជើញ​ជួបសំណេះ​សំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់​កន្លង​ទៅថ្មីៗនេះ និងចែកជូននូវអំណោយមនុស្សធម៌ផ្តល់ជូនចំនួន១៦គ្រួសារ នៅស្រុកភ្នំស្រុក និង៤គ្រួសារទៀតនៅ​ស្រុកព្រះនេត្រព្រះ។ ក្នុងឱកាសនេះឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា រាល់សម្ភារៈអំណោយ​និងថវិកា​ដែលបានចុះមកផ្តល់ជូនដល់បងប្អូន​ដែល​រងផលប៉ះពាល់នាពេលនេះគឺបាន​មកពីការអំពាវនាវកៀងគរ ពីសប្បុរសជននានា តាមរយៈកាកបាទក្រហមខេត្ត សម្រាប់​បំពេញបេសកកម្មមនុស្សធម៌ជូនជនរងគ្រោះ និងងាយរងគ្រោះនិងការ​ផ្តល់​អំណោយមនុស្សធម៌នេះ​ដោយមិន​ប្រកាន់ពូជ​សាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ ។ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមប្រតិ​បត្តិសាខា​អនុសាសន៍ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងភាពជាម្ចាស់ ទាំងសមត្ថភាព ទាំងធនធានបានធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេល​វេលាភ្លាមៗ ៕ សូមជម្រាបថា អំណោយមាន អង្ករ មី ត្រីខ ទឹកត្រី ឃីតមួយកញ្ចប់ និងថវិកាមួយចំនួន៕ដោយ៖ឃិន គន្ធា

  • ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបចូលកាន់តំណែងជាផ្លូវការ

    ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបចូលកាន់តំណែងជាផ្លូវការ

    កែប៖លោក ស៊ូ ស៊ុន្ទរ៉ា អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​កំពង់ស្ពឺ ត្រូវបានប្រកាសតែងតាំងជា​ប្រធាន​មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប ជំនួសលោក ម៉ម ទូច ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែង​ថ្មីជា​ប្រធានមន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តកំពត។ចំណែកប្រធានមន្ទីរខេត្ត​កំពត​ត្រូវបានផ្ទេរទៅកាន់មុខតំណែង​ជាប្រធាន​មន្ទីរ​សាធារណការ និងដឹក​ជញ្ជូនខេត្តកំពង់ស្ពឺ ខណៈពិធីប្រកាសជាផ្លូវការបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែបកាលពីព្រឹកថ្ងែទី៣០ ខែមេសា ឆ្នាំ២០២៥ នាសាលប្រជុំសាលាខេត្តកែប។ មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក​ជញ្ជូន បានណែនាំឱ្យលោកប្រធានមន្ទីរថ្មី បន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម ជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោម​ឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវ​ចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលនឹង​ដាក់​ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។ ឯកឧត្តមបញ្ជាក់ថា ការសម្រួលភារកិច្ចប្រធានមន្ទីរនាពេលនេះ គឺដើម្បី​ជំរុញឱ្យមានការផ្លាស់ប្តូរនូវបទពិសោធន៍ ព្រម​ទាំងពង្រឹងប្រសិទ្ធភាពការងារ​លើវិស័យសាធារណការ និងដឹកជញ្ជូននៅថ្នាក់ក្រោមជាតិ ទាំងនៅលើ​ការងារ​គ្រប់គ្រងទូទៅ ការងារសាងសង់គ្រប់គ្រងបច្ចេកទេស និងការផ្តល់សេវា​សាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អរប្រសើរឡើងថែមទៀត។ដោយ៖ សិលា…

  • អភិបាលខេត្តកំពង់ចាម​ ៖ប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ​នៅខេត្ត​កំពង់ចាមគិតជាមធ្យម ១៤១លានដុល្លារក្នុងឆ្នាំ

    អភិបាលខេត្តកំពង់ចាម​ ៖ប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ​នៅខេត្ត​កំពង់ចាមគិតជាមធ្យម ១៤១លានដុល្លារក្នុងឆ្នាំ

    កំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានគូសរំលេចថា ប្រាក់ឈ្នួល​របស់​កម្មករ និយោជិត ក្នុងវិស័យ​កាត់ដេរសំលៀកបំពាក់ ផលិត​ស្បែកជើង និងវិស័យផ្សេងៗក្នុងខេត្តកំពង់ចាម ទទួលបានគិតជា​មធ្យមប្រមាណ ១៤១​លានដុល្លារ ក្នុង១ឆ្នាំ ។កម្រៃទាំងនេះ បានរួមចំណែកបង្កើនចំណូលរបស់​ប្រជា​ជនខេត្តកំពង់ចាមប្រចាំឆ្នាំ(GDP) ក្នុងម្នាក់ៗ ចំនួន២.៤៧៨ ដុល្លារ។​ ​ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ«រួមគ្នា​ដើម្បីការ​ងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» កាលពី​ព្រឹកថ្ងៃទី​១​ ខែឧសភា​ ឆ្នាំ២០២៥​ ​នៅ​ក្រុមហ៊ុន ជេហ្សេតគ្លរី អេនធើប្រាយ ឯ.ក​ ស្រុកជើងព្រៃ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​បានថ្លែងថា​ ខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ៦២៣សហគ្រាស កម្មករ និយោជិតសរុប ៤៧.០៣២នាក់។ ក្នុងនោះឧស្សាហកម្មវាយ​នភណ្ឌ​កាត់ដេរ និងផលិតស្បែកជើងមានចំនួន ២៧កន្លែង កម្មករ និយោជិតចំនួន ៣០.៥២០នាក់ ដោយកម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ម្នាក់ៗទទួល​បានប្រាក់ចំណូល ជាមធ្យម…

  • លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គតេជោ ហ៊ុន សែន ចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ

    លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គតេជោ ហ៊ុន សែន ចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ

    (ភ្នំពេញ)៖ លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក

  • ក្រសួងប្រៃសណីយ៍ សហការជាមួយវិស័យឯកជន រៀបសិក្ខាសាលាស្តីពី “ការតម្រង់ទិសអនាគតសន្តិសុខសាយប័រនៅប្រទេសកម្ពុជា ឆ្នាំ២០២៥”

    ក្រសួងប្រៃសណីយ៍ សហការជាមួយវិស័យឯកជន រៀបសិក្ខាសាលាស្តីពី “ការតម្រង់ទិសអនាគតសន្តិសុខសាយប័រនៅប្រទេសកម្ពុជា ឆ្នាំ២០២៥”

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសហការជាមួយក្រុមហ៊ុន Cellcard ក្រុមហ៊ុន Nexusguard និង ក្រុមហ៊ុន Palo Alto បានរៀបចំសិក្ខាសាលាស្តីពី “ការតម្រង់ទិសអនាគតសន្តិសុខសាយប័រនៅប្រទេសកម្ពុជា ឆ្នាំ២០២៥” ។ សិក្ខាសាលានេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ន នាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី ប្រធានប្រតិបត្តិផ្នែកបច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍នៃក្រុមហ៊ុន Cellcard ព្រមទាំង ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណ ១៥០នាក់ នៅសាលប្រជុំ Banquet, អគារ Morgan Tower ។ ជាមួយគ្នានេះ ឯកឧត្តម លីវ សុផាណារិទ្ធិ បានមានប្រសាសន៍ថា ប្រធានបទសន្តិសុខសាយប័រ គឺជាប្រធានបទក្តៅ និងត្រូវការការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងប្រទេសកម្ពុជា និងទាំងក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើសកលលោកទាំងមូល។ ការចាប់យកបរិវត្តកម្មឌីជីថល…

  • កម្មករនិយោជិត តំណាងសហគ្រាស គ្រឹះស្ថាន នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ

    កម្មករនិយោជិត តំណាងសហគ្រាស គ្រឹះស្ថាន នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ

    (ស្វាយរៀង)៖ កម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhatan) ក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញការសប្បាយចិត្តបន្ទាប់ពីបានចូលរួមក្នុងពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” និងបានជួបផ្ទាល់ជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអញ្ជើញជាអធិបតីក្នុងពិធីនេះ។ ទន្ទឹមនេះ តំណាងសហគ្រាស គ្រឹះស្ថាន ដែលទទួលបានប័ណ្ណសរសើរ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន ពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីនេះ ក៏បានបង្ហាញការប្តេជ្ញាចិត្តកាន់តែខ្លាំងទៀត ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ ជាពិសេសជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត និងនិយោជក។ លោកស្រី គោយ ស៊ីនឿន ជាកម្មការិនីនៃរោងចក្រ រ៉ុងដាសេង អ៊ីនដាសស្ត្រៀល ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង សូមអរគុណរាជរដ្ឋាភិបាល អរគុណក្រសួងការងារ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការធ្វើការងារនៅតាមរោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលក៏គិតគូរជាខ្លាំងលើប្រព័ន្ធគាំពារសង្គម និងជីវភាពរស់នៅ ផ្ដល់អត្ថប្រយោជន៍ ពិសេសគឺលើកកម្ពស់សិទ្ធិសេរីភាពរបស់បងប្អូនកម្មករនិយោជិត ផងដែរ។ ក្នុងឱកាសចូលរួមពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បរិច្ចាគថវិកា ៨០លានរៀល ក្នុងឱកាសខួប១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បរិច្ចាគថវិកា ៨០លានរៀល ក្នុងឱកាសខួប១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

    (ភ្នំពេញ)៖ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ បាននាំយកថវិកាចំនួន ៨០លានរៀល ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥។ ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា…