-
កម្ពុជា ប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ នៃទិវាកាកបាទក្រហមកម្ពុជា ក្រោមមូលបាទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” និងប្រមូលថវិការបស់សប្បុរសជន សម្រាប់ចូលរួមការងារសប្បុរសធម៌ និងជួយជនរងគ្រោះ ។ ក្នុងពិធីអបអរសាទរទិវានៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ មានប្រសាសន៍ថា សម្រាប់មូលនិធិដែលចូលជាមួយកាកបាទក្រហមកម្ពុជា គឺអាចបំពេញជាជំនួយការឲ្យអាជ្ញាធរសាធារណៈនូវវិស័យមនុស្សធម៌បានយ៉ាងសាកសម និងជាបន្តបន្ទាប់ អាចរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ លោកជំទាវបណ្ឌិត បន្តថា ក្រោយវិបត្តិជំងឺកូវីដ-១៩ គឺនាពេលបច្ចុប្បន្ននេះ ពិភពលោកទាំងមូល កំពុងជួបបញ្ហាការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្តែសកម្មភាពនៃការចូលរួមជាមួយកាកបាទក្រហម ក្នុងការងារមនុស្សធម៌នៅតែបន្តមាន ដូចនេះសូមថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសចូលរួមជួយជនរងគ្រោះ និងអ្នកមានជីវភាពខ្វះខាត។ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានថ្លែងថា កាលពីឆ្នាំ២០២៤កន្លងទៅ…
-
សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងអាចពង្រីកការផ្តល់អាហារូបករណ៍បន្ថែមទៀតដល់ទីម័រ ដើម្បីជាការរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់ទីម័រ

(ឌីលី)៖ កម្ពុជា នឹងអាចពង្រីកការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់ទីម័រ ដើម្បីជាការរួមចំណែក ដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់ទីម័រ ។ នេះជាការគូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay ) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋសភាជាតិទីម័រឡេស្តេ ទីក្រុងឌីលី នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ លោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញនូវក្តីដឹងគុណចំពោះការចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្ររបស់កម្ពុជា និងភាពសកម្មរបស់សម្តេចតេជោ ក្នុងការជួយជ្រោមជ្រែងទីម័រ ជាសមាជិកអង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ ហើយតួអង្គសម្តេចតេជោ បានបន្តជួយជ្រោមជ្រែងទីម័រឡេស្តេ ដើម្បីអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ ។ លោកជំទាវក៏បានអរគុណកម្ពុជា នាពេលកន្លងទៅ ដែលបានជួយដល់ទីម័រឡេស្តេ ក្នុងបរិបទកូវីដ១៩ ដែលបានជួយផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ដល់ទីម័រឡេស្តេ ក្នុងភាពដ៏លំបាកនោះ ។ សម្តេចតេជោ ហ៊ុន…
-
នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមសហការជាមួយរដ្ឋបាលជលផលមេគង្គ បង្ក្រាបការដឹកជញ្ជូនលៀសគ្មានការអនុញ្ញាតចំនួនជាង៩តោន

កំពង់ចាម៖ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គនៅថ្ងៃទី៨ ខែឧសភា នេះបានបង្រ្កាបបទល្មើសដឹកជញ្ជូនផលជលផលដោយគ្មានលិខិតអនុញ្ញាត (លៀស) ចំនួនពីរករណី ដោយដកហូតឃាត់ទុកនូវវត្ថុតាងបទល្មើសជលផលដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។ ប្រភពសមត្ថកិច្ចបញ្ជាក់ថា ករណីទី១. រថយន្តម៉ាក Hyundai ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0964 ដឹកលៀសទម្ងន់ ៥ ០០០គីឡូក្រាម។ករណីទី២.រថយន្តម៉ាក Ssangyong ពាក់ស្លាកលេខ កំពង់ឆ្នាំង 2C-2015 ដឹកលៀសសរុបទម្ងន់ ៤ ៥០០គីឡូក្រាម ។ការបង្រ្កាបប្រព្រឹត្តនៅចំណុចចំការកៅស៊ូ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។លៀសសរុបទម្ងន់ ៩ ៥០០ គីឡូក្រាម ត្រូវបានលែងចូលទន្លេមេគង្គវិញ ។ចំណែកឯរថយន្ត រក្សាទុកនៅខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល៕ ដោយ៖លី ពៅ
-
មុខមាត់ថ្មីនៃឃុំកំពង់ពពិល គឺហេដ្ឋារចនាសម័្ពន្ធផ្លូវ

ព្រៃវែង៖លោក ឈាង ស៊ាវី មេឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញណែនាំពីថ្នាក់ដឹកនាំដែលជាប្រធាន ក្រុមការងារចុះជួយឃុំ ស្រុក, អភិបាលស្រុក, លោកអភិបាលខេត្ត បច្ចុប្បន្នឃុំកំពង់ពពិល បាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវបានផ្លាស់ប្តូរមុខមាត់ថ្មីឃុំជនបទមួយនេះ មិនចាញ់ទីប្រជុំជនដទៃទៀតដែលមានការរីកចម្រើននោះទេ។ លោកមេឃុំបានបន្តថា តាមរយៈមូលនិធិរបស់ឃុំ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឃុំមានទាំងផ្លូវបេតុង ផ្លូវខ្សាច់ភ្នំ ដោយបានតភ្ជាប់ពីភូមិមួយ ទៅភូមិមួយ ពីឃុំមួយ ទៅឃុំមួយ បានធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបមុខរបរផ្សេងៗ។ ចំណែកការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រដ្ឋបាលឃុំបានយកចិត្តទុកដាក់ជាទីបំផុត៕ដោយ៖នុត នាង
-
ក្រសួងបរិស្ថានព្រមានចាត់វិធានការផ្លូវច្បាប់គ្មានការលើកលែង ចំពោះអ្នកដែលប្រព្រឹត្តិល្មើសធនធានធម្មជាតិក្នុងការលក់ ជួលឬឈូសឆាយព្រៃឈើ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២៥នេះបានចេញសេចក្តីជូនដំណឹងមួយដោយធ្វើការព្រមាន និងក៏ដូចជាប្រាប់ដល់សាធារណជន ពិសេសសមាជិក និងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិមិនត្រូវយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ ផ្ទុយពីច្បាប់ ដោយបានធ្វើការលក់ដូរ ជួល ផ្តួលរំលំឈូសឆាយរុករានទន្ទ្រានព្រៃឈើបម្រើឲ្យគោល បំណងផ្សេងទៀត ជាហេតុធ្វើអោយបាត់បង់គម្របព្រៃឈើ និងជម្រកសត្វព្រៃ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ធនធានធម្មជាតិរបស់ជាតិ។ ជាមួយគ្នានេះក្រសួងចាត់ទុកថាសកម្មភាពបែបនេះជាការល្មើសទៅនឹងក្រមបរិស្ថាននិងធនធានធម្មជាតិត្រង់ មាត្រា៣៧២ ចំណុចទី១ ដែលបានចែងថា «សហគមន៍តំបន់ការពារ និង/ឬសមាជិកនៃសហគមន៍តំបន់ ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារ ធម្មជាតិ និងបង្វែរធ្វើជា ដីកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្តូរ ជួល បញ្ចាំ ធ្វើអំណោយ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរ តំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឲ្យបុគ្គលណាមួយបានឡើយ។» ក្រសួងបរិស្ថានបាន ធ្វើការអំពាវនាវដល់គ្រប់សមាជិកនិងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ត្រុវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិដទៃទៀតជាធរមាន ទាក់ទងនឹងការគ្រប់គ្រង និង ប្រើប្រាស់តំបន់សហគមន៍តំបន់ការពារធម្មជាតិ ធ្វើយ៉ាងណារក្សាការពារធនធានធម្មជាតិជាតិយើង ប្រើប្រាស់ ឲ្យមាននិរន្តភាព និងរីកចម្រើនដល់ជីវភាពរស់នៅគ្រប់សមាជិកសហគមន៍។…
-
សត្វ ឆ្មាដាវ ២ក្បាល ដែលពលរដ្ឋចាប់បានត្រូវបានដោះលែងឱ្យរស់នៅជម្រកព្រៃធម្មជាតិវិញ

(ភ្នំពេញ)៖ សត្វឆ្មាដាវចំនួន២ ក្បាលដែលជាសត្វដ៏កម្ររបស់ពិភពលោកយើងនេះ ដែលត្រូវបានប្រជាពលរដ្ឋចាប់បាននាកន្លងមក ពេលនេះត្រូវបានដោះលែងឱ្យទៅរស់នៅទីព្រៃធម្មជាតិវិញ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី៦ ខែឧសភា កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តរតនគិរីដើម្បីប្រលែងសត្វឆ្មាដាវ ២ ក្បាលចូលព្រៃជម្រកធម្មជាតិវិញក្នុងទីតាំងគម្រោងឥណទានកាបូនរេដបូកនៃដែនជម្រកសត្វព្រៃលំផាត់។ សត្វឆ្មាដាវទាំងពីរក្បាលនេះត្រូវបានប្រជាពលរដ្ឋចាប់បាននៅពេលដែលពួកគាត់ទៅចម្ការ ហើយបានប្រគល់ឱ្យក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការជីវិតធម្មជាតិនិង មន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តរតនគិរីនាកន្លងមក។ គួរបញ្ជាក់ថាឆ្មាដាវនេះជាទូទៅ មានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ពណ៌ខ្មៅ និងមានឆ្នូត៥-៦ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយរហូតដល់ស្មា។ ឆ្មាដាវ វាជាសត្វពូកែហែលទឹកណាស់ វាអាចបន្តពូជបានពេញមួយឆ្នាំ មានរយៈពេលពពោះពី៦៥ថ្ងៃ-៧២ថ្ងៃ និងអាចកូនម្តងបានពី១ទៅ៤ក្បាល។ សត្វដ៏កម្រប្រភេទនេះ តែងរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ និងរួមទាំងព្រមទាំងព្រៃដាំថ្មីផង។អាហាររបស់វាមាន បក្សី សត្វកកេរ ត្រកួត អន្សង ក្តាន់ញ៉ែជាដើម។ វាអាចចាប់ចំណីបានដោយសារការលោតចុះសង្គ្រប់ពីលើដើមឈើទៅលើចំណីរបស់វា៕ ដោយ ៖ ម៉ាដេប៉ូ
-
គ.ជ.ប ចេញសេចក្តីសម្រេចលុបឈ្មោះ និងប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតព្រឹទ្ធសភាព នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៨របស់គណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ចេញសេចក្តីសម្រេចមួយស្តីពីការលុបឈ្មោះបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤និង ជាមួយគ្នា គ.ជ.ប ក៏បានចេញសេចក្តីសម្រេច ស្តីពីការប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីវិញផងដែរ។ បើយោងតាមសេចក្តីសម្រេចនេះបានបញ្ជាក់ដោយលុបឈ្មោះបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ចេញពីមណ្ឌលភូមិភាគទី ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ឯកឧត្តម មួង ប៉យ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៥១។ ជាមួយគ្នានេះក៏បានប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី…
-
ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច សហការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច»

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងវិទ្យាស្ថានជាតិអធិការកិច្ច និងមន្ទីរអធិការកិច្ចទាំង២៥ រាជធានី-ខេត្ត ។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជម្រាបជូនអង្គសិក្ខាសាលាថា “ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវការប្តេជ្ញាចិត្ត គាំទ្រ និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ដំណើរការរបស់ក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងក្របខណ្ឌបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។” ជាក់ស្តែង ក្រុមការងារពិនិត្យឡើងវិញ ការវិភាគមុខងារនិរចនាសម្ព័ន្ធរបស់ក្រសួងអធិការកិច្ច ដោយមានកិច្ចសហការជាមួយក្រសួងមុខងារសាធារណៈ បានរៀបចំរបាយការណ៍វឌ្ឍនភាពស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការឆ្នាំ២០២៥ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដោយបានបំពេញទិន្នន័យ និងផ្ញើឯកសារពាក់ព័ន្ធចប់សព្វគ្រប់ជូនក្រសួងមុខងារសាធារណៈ។…
-
ក្រសួងប្រៃសណីយ៍ ប្រកាសលទ្ធផលការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មេត្តាជ្រាបថា ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្ររបស់បេក្ខជនសរុបចំនួន ២,១០២ ដែលបានផ្ញើមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ រួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំបុត្ររបស់បេក្ខជនចំនួន ១០រូប ជាបេក្ខជនជាប់ជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនេះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។ បេក្ខជនជ័យលាភីបានឆ្លងកាត់ដំណាក់កាលទី២ ដោយមានការសម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើការបកស្រាយពន្យល់ខ្លឹមសារនៃសំបុត្ររបស់បេក្ខជនទាំង ១០រូបរួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំបុត្ររបស់បេក្ខជនជ័យលាភីចំនួន ៣រូប ដូចខាងក្រោម៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបញ្ជូនសំបុត្រដែលទទួលបានជ័យលាភីលេខ១ ជាតំណាងប្រទេសកម្ពុជា ទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក UPU ចំនួន ១៩២ប្រទេស៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត»

(ព្រះសីហនុ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត» នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ។ ពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះ ប្រារព្ធឡើងក្រោមសហអធិបតីភាពរបស់ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) មន្រ្តីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ ព្រមទាំងសហជីព និងកម្មករនិយោជិត សរុប ១,៤០៤នាក់។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ ងុយ រិទ្ធ បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារសំខាន់នៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន ជូនដល់បងប្អូនកម្មករនិយោជិត និងនិយោជក…