Category: ព័ត៌មានជាតិ

  • សម្ដេចធិបតី ៖ ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹម ដើម្បីភ្ជាប់តួស្ពាន ខណៈការសាងសង់ សម្រេចលទ្ធផល ៩៤,១០%

    សម្ដេចធិបតី ៖ ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹម ដើម្បីភ្ជាប់តួស្ពាន ខណៈការសាងសង់ សម្រេចលទ្ធផល ៩៤,១០%

    (ភ្នំពេញ)៖ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គម នារសៀថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ថា ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹម ដើម្បីភ្ជាប់តួស្ពាន ខណៈការសាងសង់ សម្រេចលទ្ធផល ៩៤,១០% ។ ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល ។ បើគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេ តភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែង មានចំនួន ៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ។…

  • អគ្គស្នងការនគរបាលជាតិ ចាត់ទុកបញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងចល័តអន្តរាគមន៍ មានប្រសិទ្ធភាពខ្ពស់

    អគ្គស្នងការនគរបាលជាតិ ចាត់ទុកបញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងចល័តអន្តរាគមន៍ មានប្រសិទ្ធភាពខ្ពស់

    (កណ្តាល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកបញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងជាកម្លាំងចល័តអន្តរាគមន៍ពិសេស យ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម ជាពិសេស បទបញ្ជារបស់ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត ។ នាយឧត្តមសេនីយ៍ ស ថេត ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជាមេបញ្ជាការអង្គរក្ស និងនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ…

  • មន្ទីរបរិស្ថាន ខេត្តព្រះវិហារ ចេញសេចក្តីបំភ្លឺ ជុំវិញការចេញផ្សាយរបស់ RFA Khmer ពីបញ្ហាព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ

    មន្ទីរបរិស្ថាន ខេត្តព្រះវិហារ ចេញសេចក្តីបំភ្លឺ ជុំវិញការចេញផ្សាយរបស់ RFA Khmer ពីបញ្ហាព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ

    (ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានចេញសេចក្តីបំភ្លឺមួយដោយបានបញ្ជក់ថា ជាករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងមានចរិតញុះញង់បង្កបញ្ហានានាក្នុងសង្គម ដោយសារព័ត៌មាន RFA Khmer កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ និងការផ្តល់ព័ត៌មានក្លែងបន្លំដោយ បុគ្គលឈ្មោះ ម៉ា ចិត្រា ចំពោះព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ក្នុងខេត្តព្រះវិហារ។ យោងតាមសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបរិស្ថាន ខេត្ត ព្រះវិហារ បានបញ្ជាក់ថា សារព័ត៌មាន RFA khmer បានចុះផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ ប្រើព័ត៌មានចាស់ រូបភាពចាស់ មិនឆ្លុះបញ្ចាំងកាពិតជាក់ស្តែងនៃស្ថានភាពព្រៃឈើក្នុងពេលបច្ចុប្បន្ន ព្រមទាំងមានចរិតញុះញង់ បំពុលសង្គម ធ្វើឲ្យសាធារណជន មានការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំនិងស្ថាប័នសាធារណៈ។ បុគ្គលឈ្មោះ ម៉ា ចិត្រា តែងតែចូលធ្វើសកម្មភាព ក្នុងតំបន់ការពារដោយគ្មានច្បាប់អនុញ្ញាត បានបង្កើតព័ត៌មានមិនពិត មានចេតនាញុះញង់ ប៉ុនប៉ងនិងបង្កឱ្យមានបញ្ហាសណ្តាប់ធ្នាប់ក្នុងសង្គម ដើម្បីបម្រើ ឱ្យនយោបាយរបស់ក្រុមអគតិក្រៅច្បាប់នៅក្រៅប្រទេស។ មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិបានអនុវត្តលើការអនុវត្តតួនាទីភារកិច្ច និងមានការ ទទួលខុសត្រូវខ្ពស់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តនានាជាធរមានដោយ មានការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៃបញ្ជាការកងឯកភាពខេត្ត អាជ្ញាធរដែនដី…

  • ការដាក់បង្ហាញខ្សែភាពយន្តខ្លីស្តីពី “ស្រូវមិត្តក្រៀល” ដើម្បីចូលរួមអបអរទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកឆ្នាំ២០២៥

    ការដាក់បង្ហាញខ្សែភាពយន្តខ្លីស្តីពី “ស្រូវមិត្តក្រៀល” ដើម្បីចូលរួមអបអរទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) ព្រមជាមួយនឹងការគាំទ្រពីអង្គការជីវិតសត្វស្លាបអន្តរជាតិ(BirdLife International) និងមូលនិធិ Mandai Nature នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានដាក់បង្ហាញខ្សែភាពយន្តខ្លីបង្ហាញអំពី “គម្រោងស្រូវមិត្តក្រៀល” ដែលជាគំនិតផ្តួចផ្តើម នៃសកម្មភាពអភិរក្សតាមរយៈការធ្វើកសិកម្មមេត្រីភាពសត្វព្រៃ និងដើម្បីចូលរួមអបអរសាទរ ដល់ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោក ឆ្នាំ២០២៥។ ខ្សែភាពយន្តនេះបង្ហាញពីភាពជោគជ័យ និងបញ្ហាប្រឈមដែលកំពុងកើតមានឡើង ក្នុងការអនុវត្តរបស់គម្រោង ក្នុងរយៈពេល៣ឆ្នាំមកនេះ ជាពិសេសការលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងកិច្ចប្រឹងប្រែងក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍រួមទាំងសត្វក្រៀល។ សូមបញ្ជាក់ សត្វក្រៀល (Antigone antigone sharpii) ជាប្រភេទសត្វស្លាបទឹកដ៏ធំនិងស្រស់ស្អាតមួយត្រូវបានគេរកឃើញនៅអាស៊ីអាគ្នេយ៍។ សត្វក្រៀលត្រូវបានប្រជាជននៅអាស៊ីអាគ្នេយ៍ចាត់ទុកជាសត្វដ៏ប្រពៃ ហើយថែមទាំងបានបង្ហាញក្នុងសិល្បៈ និងស្ថាបត្យកម្មតាំងពីសម័យអង្គរមក។ ទោះជាយ៉ាងណា សត្វក្រៀលបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងភូមិភាគអាស៊ីគ្នេយ៍។ បច្ចុប្បន្ន សត្វក្រៀលត្រូវបានចាត់ថ្នាក់ជាសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់ IUCN។ នៅប្រទេសកម្ពុជា សត្វក្រៀលធ្វើសំបុកនៅខ្ពង់រាបភាគខាងជើង និងខាងកើត និងបម្លាស់ទីមកកាន់តំបន់ដីសណ្តទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម និងតំបន់ទំនាបលិចទឹកទន្លេសាបនៅរដូវមិនបន្តពូជជារៀងរាល់ឆ្នាំ។ យោងតាមលទ្ធផលជំរឿនថ្នាក់ជាតិឆ្នាំ២០២៤ មានសត្វក្រៀលតែចំនួន១៧៨ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រា។ អ្នកស្រាវជ្រាវ បានបង្ហាញឱ្យឃើញពីការធ្លាក់ចុះរបស់សត្វក្រៀលក្នុងកម្រិតដ៏គួរឱ្យព្រួយបារម្ភ ក្នុងរយៈពេលតែជាងមួយទសវត្សរ៍កន្លងទៅនេះ ដោយសារអត្រាការស្លាប់កើនឡើង និងការធ្លាក់ចុះនៃការពងកូនដោយជោគជ័យ។“គម្រោងស្រូវមិត្តក្រៀល” ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ ដល់ការធ្វើកសិកម្មមេត្រីភាពជីវចម្រុះ ដើម្បីជួយការពារទីជម្រកនិងចំណីអាហាររបស់សត្វក្រៀល…

  • មោទនភាព! ទឹកពិសាខ្មែរមួយទទួលបានវិញ្ញាបនបត្រផលិតផលគុណភាពខ្ពស់ពីស្ថាប័នអន្តរជាតិ NSF អាមេរិក និងអឺរ៉ុប

    មោទនភាព! ទឹកពិសាខ្មែរមួយទទួលបានវិញ្ញាបនបត្រផលិតផលគុណភាពខ្ពស់ពីស្ថាប័នអន្តរជាតិ NSF អាមេរិក និងអឺរ៉ុប

     ភ្នំពេញ៖ ជាទំព័រប្រវត្តិសាស្ត្រថ្មីក្នុងឧស្សាហកម្មផលិតទឹកពិសា វីតាល់ជាផលិតផលដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ផលិតផលគុណភាពខ្ពស់ និងសុវត្ថិភាពចំណីអាហារ ពីស្ថាប័ន NSF នៃសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លោក ភីរ៉ាក់ភុង ផៃស៊ីតគុនវិវ៉ាត់ ប្រធានអនុវត្តកិច្ចការសវនកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័ន NSF បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ “ការទទួលបានវិញ្ញាបនបត្រ NSF មិនមែនជាសមិទ្ធផលផ្នែកបច្ចេកទេស សំដៅលើគុណភាពផលិតផលតែប៉ុណ្ណោះទេ តែជាការទទួលស្គាល់ជាសកលចំពោះការប្តេជ្ញាចិត្តដ៏ក្លៀវក្លារបស់វីតាល់ ចំពោះសុវត្ថិភាព និងគុណភាព”។ វីតាល់ទទួលស្គាល់លើគុណភាព បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ត វិនិច្ឆ័យលើប៉ារ៉ាម៉ែត្រជាង ១០០ចំណុច រួមមាន រូបសាស្ត្រ, គីមីសាស្រ្ត, មីក្រូជីវសាស្ត្រ, សារធាតុវិទ្យុសកម្ម, និងប្រព័ន្ធការពារសុវត្ថិភាពអាហារ ដែលបានធ្វើឡើងផ្ទាល់ដោយមន្ទីរពិសោធន៍នៅអាម៉េរិក និងសហភាពអឺរ៉ុប។ ការពិសោធន៍ទាំងនេះអនុលោមទៅតាមបទដ្ឋានស្ដង់ដាគុណភាព និងសុវត្ថិភាពពិភពលោកដោយកំណត់ឡើងផ្ទាល់ដោយ USFDA សហរដ្ឋអាម៉េរិក និងបទប្បញ្ញត្តិចំណីអាហារសហភាពអឺរ៉ុប។ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), បានសម្តែងនូវអំណរសាទរ និងមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលថ្មីដ៏មហស្ចារ្យក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មផលិតទឹកពិសានៅកម្ពុជា ដោយមានប្រសាសន៍ថា៖ “សក្ខីភាពមួយនេះ មិនមែនកើតឡើងដោយចៃដន្យ និងសាមញ្ញនោះទេ អ្វីៗកើតចេញពីការប្រឹងប្រែង…

  • ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ និងឧបករណ៍ឌីជីថល ជូនក្រសួងសុខាភិបាល សម្រាប់បម្រេីដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

    ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ និងឧបករណ៍ឌីជីថល ជូនក្រសួងសុខាភិបាល សម្រាប់បម្រេីដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ និងឧបករណ៍ឌីជីថល ជូនក្រសួងសុខាភិបាល សម្រាប់បម្រេីដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត កោតសសើរ លទ្ធផលដែលអង្គសន្និបាតក្រសួងអធិការកិច្ចសម្រេចបាន ពិសេសយុទ្ធសាស្ត្រ ព៤ ជ៤ ដែលជាកូនសោរគន្លឹះនៃវិធានការដឹកនាំ គ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត កោតសសើរ លទ្ធផលដែលអង្គសន្និបាតក្រសួងអធិការកិច្ចសម្រេចបាន ពិសេសយុទ្ធសាស្ត្រ ព៤ ជ៤ ដែលជាកូនសោរគន្លឹះនៃវិធានការដឹកនាំ គ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំកា និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី តំណាង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអធិការកិច្ច ព្រមទាំងមន្ត្រីអធិការកិច្ចទាំងអស់ និងសូមអបអរសាទរចំពោះលទ្ធផលដែលអង្គសន្និបាតសម្រេចបាន ពិសេសយុទ្ធសាស្ត្រ (ព៤ជ៤) ដែលនឹងបន្តអនុវត្តតាមទិសដៅការងារ ដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៥ ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ សកម្ម បុរេសកម្ម និងអន្តរសកម្ម ដើម្បីបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី០៩ ខែឧសភានេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបញ្ជាក់ថា យុទ្ធសាស្ត្រ (ព៤ជ៤) គឺបានដាក់ចេញសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៨ ក្នុងនោះ ៖ -ព៤-សំដៅលើការពង្រឹងការងារស្នូលចំនួន៤ រួមមាន (ព១)ការពង្រឹងការងារអធិការកិច្ច (ព២)ពង្រឹងយន្តការដោះស្រាយបណ្តឹង (ព៣)ពង្រឹងការងារតាមដានការអនុវត្តច្បាប់ (ព៤)ពង្រឹងការងារផ្សព្វ ផ្សាយច្បាប់ និងវេទិកាសាធារណៈ ជាមួយគ្នានេះ អង្គសន្និបាត ក៏បានស្តាប់នូវបទបង្ហាញរបស់ក្រុមការងារ ចំពោះកិច្ចចំនួន៨រូប…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ អញ្ជើញនិវត្តន៍ដល់មាតុប្រទេសកម្ពុជាវិញ ក្រោយបញ្ចប់ទស្សនកិច្ចប្រកដោយជោគជ័យ នៅឥណ្ឌូនេស៊ី និងទីម័រឡេស្តេ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ អញ្ជើញនិវត្តន៍ដល់មាតុប្រទេសកម្ពុជាវិញ ក្រោយបញ្ចប់ទស្សនកិច្ចប្រកដោយជោគជ័យ នៅឥណ្ឌូនេស៊ី និងទីម័រឡេស្តេ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាននិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយលទ្ធផលត្រចះត្រចង់ ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ ។ ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន បានជំនួបសម្តែងភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន៖ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្ដម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធាន ព្រឹទ្ធសភា, និងលោកជំទាវ…

  • អាជ្ញាធរខេត្តកណ្ដាល ចុះស្រង់ទិន្នន័យសំណង់មានហានិភ័យ និងសំណង់មិនរៀបរយ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

    អាជ្ញាធរខេត្តកណ្ដាល ចុះស្រង់ទិន្នន័យសំណង់មានហានិភ័យ និងសំណង់មិនរៀបរយ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

    (ខេត្តកណ្ដាល)៖ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និងសោភ័ណភាពក្នុងក្រុងតាខ្មៅ រដ្ឋបាលខេត្តកណ្ដាល ដោយមានការចង្អុលបង្ហាញពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលហេត្តកណ្ដាល កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះស្រង់ទិន្នន័យសំណង់មានហានិភ័យ និងសំណង់មិនរៀបរយ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា៖ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងមានការចង្អុលបង្ហាញរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលហេត្តកណ្ដាល ក្រុមការងារបានចុះធ្វើការត្រួតពិនិត្យ អង្កេត និងប្រមូលព័ត៌មានសំណង់ចាស់ទ្រុឌទ្រោម ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត ធ្វើបច្ចុប្បន្នភាពបណ្តាទីតាំងសំណង់មិនរៀបរយ ពិនិត្យវាយតម្លៃសភាពសំណង់ ដើម្បីកំណត់ថាសំណង់នោះមានសុវត្ថិភាព ឬក៏ហានិភ័យខ្ពស់ ចាត់វិធានការ ដើម្បីគ្រប់គ្រងចំពោះករណីសំណង់ដែលមានសភាពគ្រោះថ្នាក់។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានស្នើដល់ក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការយកចិត្តទុកដាក់ក្នុងការពិនិត្យឱ្យបានច្បាស់លាស់ ដោយកំណត់ឱ្យបាននូវគុណភាពសំណង់ សុវត្ថិភាពសំណង់ និងអាយុកាលនៃការសាងសង់របស់សំណង់…

  • ក្រសួងវប្បធម៌ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារដើម្បី​ពិនិត្យវឌ្ឍនភាពការងារ

    ក្រសួងវប្បធម៌ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារដើម្បី​ពិនិត្យវឌ្ឍនភាពការងារ

    ភ្នំពេញ៖លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា​ភិបាលអាជ្ញាធរជាតិព្រះវិហារបាន​អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៤ ។ ប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមផង​ពីសមាជិក​ក្រុមប្រឹក្សាភិបាល មកពីក្រសួងពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោក​ជំទាវ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោល​បំណង​ដើម្បីពិនិត្យវឌ្ឍន​ភាពការងារ​របស់អាជ្ញាធរ​ជាតិព្រះវិហារ ដែលជា​សេនាធិការផ្ទាល់ឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបំពេញបេសកកម្ម​លើកិច្ចការ​ពារ​គ្រប់គ្រងថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានបេតិកភណ្ឌ​ពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ។ កិច្ចប្រជុំបានពិភាក្សាអនុម័ត និងផ្តល់អនុសាសន៍ លើរបៀបវារៈសំខាន់ៗចំនួន​៥រួមមាន៖ ១.របាយការណ៍ លទ្ធផលអនុវត្ត​អនុសាសន៍កិច្ចប្រជុំក្រុម​ប្រឹក្សា​ភិបាលអាជ្ញាធរជាតិព្រះវិហារអាណត្តិទី៥ លើកទី៣ ។ ២.របាយការណ៍​លទ្ធផល​ការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ដើមឆ្នាំ២០២៥ ។ ៣. របាយការណ៍លទ្ធផលអនុវត្តគម្រោង​មូលនិធិអង្គរ​ឆ្នាំ២០២៤-២០២៥ ។ ៤. សំណើសុំអនុម័ត និងទី៥. បញ្ហាផ្សេងៗ ។ សូមបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែល​មានឈ្មោះថា អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍ រមណីយដ្ឋានវប្បធម៌ធ​ម្មជាតិតំបន់ព្រះវិហារ សរសេរកាត់ជាភាសាខ្មែរ…