-
កំពង់ប្រាក់ជាកន្លែងស្តុកត្រីពូជដ៏សំខាន់ និងជាកន្លែងមានតម្លៃសេដ្ឋកិច្ចខ្ពស់សម្រាប់វិស័យជលផល

(ភ្នំពេញ)៖ សហគមន៍កំពង់ប្រាក់ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់គឺជាកន្លែងអភិរក្សជលផលធំលំដាប់ទី៣ នៅបឹងទន្លេសាប។ ទីកន្លែងនេះក៏ជាទីកន្លែងអភិរក្សត្រីមេពូជ ហើយបច្ចុប្បន្ន កំពុងតែ ស្តុកត្រីចម្រុះប្រមាណជា៣០០តោន សម្រាប់បន្តពូជ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជាពិសេស ត្រីប្រម៉ា ត្រីកេស ត្រីគល់រាំងដែលកំពុងទទួលរងគ្រោះនិងក៏ដូចជាត្រីត្រសក់ជាដើម។ កំពង់ប្រាក់ មានទំហំដី២ ៧០០ហិកតា គឺស្ថិតក្នុង ចំណោមកន្លែងអភិរក្សជលផលចំនួន៣១កន្លែង នៅលើបឹងទន្លេសាប ដែលមានផ្ទៃទំហំ ១ ១៥ ៤៤៦ហិកតា។កន្លែងអភិរក្សជលផលដ៏សំខាន់មួយកន្លែងនេះ មានបណ្តោយ ៧គីឡូម៉ែត្រ និងទទឹង ៣ គីឡូម៉ែត្រ ដោយលាតសន្ធឹងលើផ្ទៃទឹកជាប់ជាមួយភូមិចំនួន៣ ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ភូមិអូរអាកល់ ឃុំអូរសណ្តាន់ និងភូមិកំពង់ប្រាក់ ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល លោក យូ ចន្ទប្រសិទ្ធបានបញ្ជាក់ប្រាប់ក្រុមប្រតិភូសហភាពអឺរ៉ុប អង្គការFAO និងក្រុមអ្នកសារព័ត៌មាន នៅក្នុងដំណើរទស្សនកិច្ចការអនុវត្តវិធី CAPFISH-Capture ក្នុងខេត្តពោធិ៍សាត់នាថ្មីៗមកនេះថាតំបន់អភិរក្សមួយកន្លែងនេះបានកិច្ចការពារយ៉ាងរឹងមាំដោយមានកងកម្លាំងការពារ២៤ម៉ោង ម្ល៉ោះហើយបច្ចុប្បន្នទីកន្លែងនេះបានក្លាយជាទីកន្លែងស្តុកត្រីដ៏សំខាន់។ដោយក្នុងនេះកំពង់ប្រាក់មានបង្គោលព្រំប្រទល់ចំនួន១៨កន្លែង និងមានកម្លាំងឈរជើងប្រចាំការជាប្រចាំក្នុងនោះរួមមាន មន្រ្តីជលផល អាវុធហត្ថ និងកងទ័ពជើងគោកយោធភូមិភាគ៥។ លោកបានប្រាប់ថានៅកំពុងប្រាក់អ្វីដែលពិសេសមួយទៀតនោះគឺ គេបានធ្វើទីជម្រកត្រី…
-
វិស័យឯកជនត្រូវបង្កើនសមត្ថភាពបុគ្គលិករបស់ខ្លួនតាមរយៈកម្មវិធីបណ្តុះបណ្តាល ១លាន ៥សែននាក់

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែន ដែលជាកម្មវិធីអាទិភាពមួយធ្វើការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ទៅដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ ក៏ដូចជាបងប្អូនកម្មករនិយោជិក នៅតាមបណ្តារោងចក្រសហគ្រាស ដើម្បីធ្វើការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យមានជំនាញ។ ជាមួយគ្នានេះ វិស័យឯកជនក៏ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ ច្បាមឱ្យជាប់ឱកាសនេះ នៅក្នុងការជំរុញបង្កើនផលិតភាព ប្រសិទ្ធលទ្ធភាពបុគ្គលិករបស់ខ្លួន។ នេះគឺជាការលើកឡើង របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីប្រារព្ធខួប២០ឆាំ្ននៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងពិព័រណ៍ការងារលើកទី៤ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីតាំងវិទ្យាស្ថានផ្ទាល់ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម រដ្ឋមន្រ្តី គូសបញ្ជាក់ថា«វិស័យឯកជនត្រូវច្បាមយកឱកាស ដែលរាជរដ្ឋាភិបាលបានកម្ពុជាផ្តលនូវការបណ្តូះបណ្តាលដោយមិនគិតថ្លៃនេះ ដើម្បីជំរុញបុគ្គលិក កម្មកររបស់ខ្លួនមកធ្វើការរៀនឡើងវិញនូវជំនាញ ដើម្បីឱ្យចាំបាច់ដើម្បីឱ្យស្របទៅនិងខ្សែសង្វាក់ផលិតកម្ម ឬមួយឱកាសការងារនៅក្នុងគ្រឹះស្ថានរបស់ខ្លួនដោយមិនអស់ថ្លៃ ជាមួយនិងឱកាសដើម្បីជម្រុញនូវផលិតភាព ប្រសិទ្ធភាព ដែលធ្វើឱ្យរោងចក្រ សហគ្រាស របស់ខ្លួនកាន់តែអាច ប្រគួតប្រជែងជាមួយសហគ្រាសផ្សេងទៀតមកពីក្រៅប្រទេសផងដែរ»។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារបន្ថែមថា ការដែលយកឱកា១លាន៥សែន គឺជាការជួយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅពេលដែលលទ្ធភាព ផលិតភាព ក៏ដូចជាសមត្ថភាពរបស់កម្មករនិយោជិក មានការកើនឡើង នោះនិងជួយកាត់បន្ថយថ្លៃដើមខ្សែសង្វាក់ផលិតកម្ម កាត់បន្ថយកំលាំងពលកម្ម និងពេលវេលាមួយចំនួន ហើយប្រើប្រាស់កំលាំងពលកម្មដែលនៅសល់នេះទៅបម្រើខ្សែសង្វាក់ផលិតកម្មថ្មីៗបន្ថែមទៀត ដែលនិងទទួលបានផ្លែផ្កាទាំងសំរាប់ក្រុមហ៊ុន…
-
រដ្ឋបាលខេត្តបាត់ដំបងប្រារព្វពិធីបុណ្យវិសាខបូជា និងរាប់បាត្រព្រះសង្ឃ ១ ០៦៨

អង្គបាត់ដំបង៖មិនខុសប្លែកពីឆ្នាំមុនៗដែរ រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្វពិធី បុណ្យវិសាខបូជា និងរាប់បាត្រព្រះសង្ឃ ចំនួន ១ ០៦៨អង្គ នាបរិវេណ វត្តពោធិ៍វាល ក្រុងបាត់ដំបង។ ពិធីបុណ្យដ៏អធឹកអធមនេះ បានប្រព្រឹត្ត ទៅក្រោមវត្តមានចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃអាទិត្យទី១១ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងពិធីដ៏ធំនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា ថ្វីត្បិតតែប្រទេសកម្ពុជាបានចែងនៅ ក្នុង រដ្ឋធម្មនុញ្ញ “ព្រះពុទ្ធសាសនា” គឺជា សាសនារបស់រដ្ឋក្តី ក៏ប៉ុន្តែប្រជាពលរដ្ឋមានសិទ្ធិ ក្នុងការគោរពនិង មានជំនឿ ជឿ លើសាសនាអ្វី ក៏បានដែរ។នៅកម្ពុជាមិនដែលមានអរិភាពផ្នែកសាសនាឡើយ។ភាពសុខដុមនីយកម្ម ផ្នែកសាសនា ការរីកចម្រើនក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងគ្រប់សាសនា គឺ ដោយសារប្រទេសកម្ពុជាមានសុខ សន្តិភាព ពេញលេញ និង ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយភាព ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនា បតីតេជោ…
-
ក្រសួងប្រៃសណីយ៍ជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីពិភាក្សានិងស្នើសុំផ្តល់ធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នារសៀលថ្ងៃដដែលនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តជួបប្រជុំជាមួយតំណាងក្រសួងទេសចរណ៍ ដឹកនាំដោយ លោក ចែម រ៉ាណែល អគ្គនាយករងក្រសួងទេសចរណ៍។ ក្នុងកិច្ចប្រជុំទាំងពីរ ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជម្រាបជូនតំណាងក្រសួងទាំងពីរអំពីមូលហេតុនិងសាវតារនៃការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ ព្រមទាំងបានធ្វើបទបង្ហាញអំពីខ្លឹមសារសេចក្ដីព្រាងជូនតំណាងក្រសួង។ តំណាងក្រសួងទាំងពីរបានគាំទ្រការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ និងបានផ្ដល់ព័ត៌មានសំខាន់ៗជាច្រើនអំពីអាទិភាពតាមវិស័យនិងសក្ដានុពលនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅតាមវិស័យរៀងៗខ្លួន។ តំណាងក្រសួងនិងពិភាក្សាបន្តផ្ទៃក្នុងក្រសួង ហើយនឹងផ្ដល់ធាតុចូលជាលាយលក្ខណ៍អក្សរមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងទិសដៅកាន់តែច្បាស់លាស់សម្រាប់ប្រែក្លាយចក្ខុវិស័យជាការពិតនិងកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដ៏រស់រវើក សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ។ ចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តកណ្តាលស្តីពី ការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងពិធីប្រគល់រថយន្តដឹកសំរាមជូនមន្ទីររាជធានី ខេត្តនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយដ៏មុតមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់និងកាត់បន្ថយការបំពុលទឹកសាធារណៈ ធានាគុណភាពទឹក លើកកម្ពស់និងការពារសុខភាពសាធារណៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ការអនុវត្តនេះ គឺអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនាមជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ការចុះអនុស្សរណៈយោគយល់គ្នា(MoU)ថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងបរិស្ថាន ដើម្បីការពារកុំឱ្យតំបន់ទឹកសាធារណៈមានការបំពុលពីវិស័យឧស្សាហកម្ម។ ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ធ្លាប់បានផ្តល់អនុសាសន៍ណែនាំហើយថា ក្រសួងនិងអាជ្ញាធរត្រូវយកចិត្តទុកដាក់ ហើយចំពោះរោងចក្រណាដែលបានបំពាន គឺមិនមានការពន្យារពេលនោះទេ ក្រសួង អាជ្ញាធរត្រូវណែនាំឱ្យរោងចក្រ សហគ្រាសរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាពទឹក មុនការធ្វើប្រព្រឹត្តិកម្មទឹកបញ្ចេញទៅទីសាធារណៈ។ ជាក់ស្តែងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត…
-
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានជួបប្រជុំជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពវិនិយោគ និង ជំរុញការអភិវឌ្ឍក្នុងខេត្តទាំងបួន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) ដែលដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូនៃ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC ដែលបានមកជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាពិសេស សិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និង ជំរុញការអភិវឌ្ឍក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ។ សូមបញ្ជាក់ជូនថា “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន” ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាជិកសភា គប្បីបន្តគាំទ្រក្រុមការងារគណៈកម្មាធិការពិសេសផែនការសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និងការអភិវឌ្ឍន៍

(ភ្នំពេញ)៖ សមាជិកសភា គប្បីបន្តគាំទ្រក្រុមការងារគណៈកម្មាធិការពិសេសផែនការសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និងការអភិវឌ្ឍន៍ អាយ ស៊ី ភី ឌី ដែលបានធ្វើនិងកំពុងធ្វើការយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយក្រសួងស្ថាប័នទាំង២២ នៃរាជរដ្ឋាភិបាល។ សមិទ្ធផលដែលរាជរដ្ឋាភិបាលទទួលបានមកវិញ មិនត្រឹមជាអត្ថន័យប៉ុណ្ណោះទេ តែជាគណនេយ្យភាព គោលការណ៍គតិយុត្ត និងធនធានហិរញ្ញវត្ថុ។ យើងត្រូវតែប្រាកដថា ការវិនិយោគក្នុងក្របខ័ណ្ឌ អាយ ស៊ី ភី ឌី មិនត្រឹមតែផ្តល់ឱ្យយើងនូវរបៀបវារៈវិសេសប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់អាចឱ្យយើងត្រៀមលក្ខណសម្បត្តិជាមុនសម្រាប់មនុស្សវ័យចំណាស់ ផ្តល់ឱកាសដល់មនុស្សវ័យក្មេង កាត់បន្ថយអត្រាមរណៈមាតានិងទារក លើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិយើង»។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកឡើងបែបនេះ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពិធីបិទសិក្ខាសាលាស្តីពីការឈ្វេងយល់អំពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ៖ ពន្លឿនការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍(ICPD) ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្រ្តនិងការអភិវឌ្ឍន៍ បានមានប្រសាសន៍ថា សិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយដែលជាផែនការសកម្មភាព មិនត្រឹមតែត្រូវបានសរបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជា ជាសកលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលបន្ស៉ីជាផែនសកម្មភាពជាតិ និងត្រូវអនុវត្តជាបន្ទាន់។ សម្តេចកិត្តិសង្គហបណ្ឌិត បន្តថារយៈពេលកន្លងមក…
-
អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់ម្ចាស់រោងចក្រ សហគ្រាសក្នុងខេត្ត ត្រូវយកចិត្តទុកដាក់លើការងារអនាម័យនិង បរិស្ថាន

បាត់ដំបង៖អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានក្រើនរំលឹកផង និងជាសារព្រមានផង ដល់គ្រប់រោងចក្រ សហគ្រាសក្នុងខេត្ត ពិសេសរោងចក្រ ដែលមានទីតាំងស្ថិតនៅប៉ែកខាងលើជាប់នឹងដងស្ទឹងសង្កែ ត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងមិនត្រូវឱ្យមានករណីបំពុលទឹកស្ទឹងកើតឡើងជាថ្មីម្តងហើយ ម្តងទៀតនោះទេ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបានថ្លែងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្ដរជាតិ ១ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ” រួមគា្នដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាព និងភាពធន់ “។ពិធីនេះប្រព្រឹត្តទៅនៅក្នុងរោងចក្រក្រុមហ៊ុន ហ៊្វីនិក អ៊ិនដាស្ទ្រៀល ឯ.ក នៅស្រុករតនមណ្ឌល កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តមបានបន្តថា ដោយជំរុញឱ្យរោងចក្រសហគ្រាសទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់អនាម័យបរិស្ថាននៅក្នុងរោងចក្ររបស់ខ្លួន និងដើម្បីសុខមាលភាពកម្មករ និយោជិត ។គ្រប់រោងចក្រត្រូវគិតគូរខ្ពស់លើបញ្ហាបរិស្ថានមិនត្រូវធ្វើឱ្យលេចធ្លាយ ឬលួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងដែលនាំឱ្យមានការបំពុលប្រភពទឹក ។ទង្វើបែបនេះត្រូវប្រឈមបិទរោងចក្រដោយគ្មានការលើកលែង ឬការផាកពិន័យ ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រដែលបានផ្ដល់ការងារដល់កម្មករ និយោជិតនិងមានការរៀបចំនូវពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករនិយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ឯកឧត្តមក៏បានផ្តាំផ្ញើដល់កម្មករនិយោជិត ត្រូវខិតខំបំពេញការងារ។ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព។ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួម គោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.
-
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ រដ្ឋសភាកម្ពុជា បានកំពុងជំរុញការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជនក្នុងការលើកកម្ពស់សេវាសង្គម ការព្យាបាល ថែទាំសុខភាព និងការអភិវឌ្ឍធនធានមនុស្ស

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋសភានីតិកាលទី៧ បានកំពុងជំរុញដល់ការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈនិងឯកជនក្នុងការលើកកម្ពស់សេវាបង្ការ ព្យាបាល និងថែទាំសុខភាព ឈរលើគោលការណ៍ផលប្រយោជន៍សុខភាពសាធារណៈ និងធុរកិច្ច ដោយផ្តោតលើការផ្តល់សេវាសុខាភិបាល ការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស សុខាភិបាល និងការប្រើប្រាស់បច្ចេលវិទ្យាសុខាភិបាលឌីជីថល ជាដើម។ បន្ថែមពីនេះ រដ្ឋសភាក៏បានកំពុងជំរុញ ការស្រឡាញ់សុខភាព ការអនុវត្តទម្លាប់ល្អ នាំមកនូវសុខភាព ក្រោមទិសស្លោកថា “ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង”។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ស្ដីពី «ការឈ្វេងយល់ពីកបខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០: ពន្ធលឿនការអនុវត្ដកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជន និងអភិវឌ្ឍន៍ (ICPD) នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ សិក្ខាសាលានេះ រៀបចំធ្វើឡើងដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨)សហការជាមួយក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងដៃគូអន្តរជាតិ មួយចំនួន ដូចជាសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន…
-
គ.ជ.ប ធ្វើបច្ចុប្បន្នភាព ពីទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានឱ្យដឹងថាយោងតាមភាពចាំបាច់ និង ក្នុងគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតចំពោះអ្នកដែលមិនបាន ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ ឱ្យទទួលបានលទ្ធផលខ្ពស់ តាមការរំពឹង គ.ជ.ប បានធ្វើការណែនាំដល់ ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀប ចំការបោះឆ្នោត (លធ.ខប) ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងប្រធានក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រូវយកចិត្តទុកដាក់អនុវត្ត ដូចខាងក្រោម ៖ ទី១-ក្នុងករណីអ្នកបោះឆ្នោត ដែលមកស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ ប្រភេទទី៣) អស់សុពលភាព កបឃ.ស និង ក.ច.ប ត្រូវ ផ្តល់ការយល់ព្រមជូនសាមីអ្នកស្នើសុំ សម្រាប់ការបំពេញលក្ខខណ្ឌធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់ សាមីខ្លួន។ ទី២-ប្រធាន លធ.ខប ប្រធាន កបឃ.ស និងប្រធាន ក.ច.ប ត្រូវផ្សព្វផ្សាយ និងជម្រាបជូន ដល់អ្នកបោះឆ្នោតដែលប្រើប្រាស់ អ.ខ ប្រភេទទី៣ អស់សុពលភាព ដើម្បីបំពេញលក្ខខណ្ឌធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត នៅពេលទទួលបាន អ.ខ ប្រភេទថ្មី ត្រូវធ្វើការផ្លាស់ប្តូរឯកសារ…