-
សមយុទ្ធនាគមាស បានក្លាយជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងកងទ័ព កម្ពុជា-ចិន

(កំពង់ឆ្នាំង)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា សមយុទ្ធនាគមាស បានក្លាយជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងកងទ័ព កម្ពុជា-ចិន ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីភាពជាមួយលោក ឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បើកជាផ្លូវការ សមយុទ្ធនាគមាស ឆ្នាំ២០២៥ លើកទី៧ រវាងកងទ័ពកម្ពុជា និងចិន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លើប្រធានបទ ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ ដែលប្រព្រឹត្តទៅ ដូចការគ្រោងទុកមានទំហំធំជាងបណ្តាឆ្នាំមុនៗ និងទំនើបជាងមុន នៅមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ ។ ក្នុងឱកាសនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានឱ្យដឹងថា គោលបំណងនៃសមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងជាដៃគូ…
-
កម្ពុជា-វៀតណាមចាប់ដៃបង្កើនសន្ទុះនាំចេញ-នាំចូលគ្រឿងអលង្ការ

ភ្នំពេញ ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាជាមួយសមាគមគ្រឿងអលង្ការវៀតណាម សំដៅបង្កើនសន្ទុះ និងផ្តល់ភាពងាយស្រួល ក្នុងការនាំចេញ-នាំចូលគ្រឿងអលង្ការរវាងប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាដែលរៀបចំឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ នាល្ងាចថ្ងៃទី១៦ ខែឧសភានេះ ក៏មានពិធីសម្បថរបស់សមាជិកសមាជិកាថ្មីរបស់សមាគមផងដែរ។ លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ថ្លែងថា ការចុះហត្ថលេខា សហការគ្នារវាងសមាគមប្រទេសទាំងពីរ គឺដើម្បីមានភាពងាយស្រួល ក្នុងការនាំចេញនាំចូលគ្រឿងអលង្ការរវាងកម្ពុជា-វៀតណាម ព្រមទាំងងាយស្រួលដល់សមាជិកសមាជិកាចូលជាសមាជិកឆ្លាស់គ្នារវាងសមាគមទាំងពីរ។ លោកជំទាវ ញ៉ែត ស្រីអូន បន្តថា ក្នុងន័យនេះ សមាជិកសមាគមកម្ពុជា ក៏អាចក្លាយជាសមាជិកសមាគមវៀតណាម ហើយសមាជិកសមាគមវៀតណាមក៏អាចក្លាយជាសមាជិកសមាគមកម្ពុជាបានដូចគ្នា។ លោកជំទាវប្រធានសមាគមបន្ថែមថា ជាង១ឆ្នាំមកនេះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា សម្រេចបាននូវផ្លែផ្កាថ្មីៗ ជាបន្តបន្ទាប់ ហើយក្នុងស្មារតីនេះ ក៏នឹងធានាឲ្យបាននូវផលប្រយោជន៍ដល់សមាគម និងលើកស្ទួយកិត្តិសព្ទល្បីរន្ទឺរបស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យរីកសាយភាយលើឆាកអន្តរជាតិ។ ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ សម្រេចបានជាង ៧៨៨លានដុល្លារ ថយចុះប្រមាណ ៣០% បើធៀបនឹងឆ្នាំ២០២៣ ដែលគិតជាទឹកប្រាក់សរុបសម្រេចបានក្នុងរង្វង់ ១,២៦៧លានដុល្លារ។ ឯកឧត្តម សុខ…
-
យុទ្ធនាការ«ពន្លកបៃតង»នឹងចែកកូនឈើចំនួន ៣លានដើមនៅឆ្នាំ២០២៥ជួយបង្កើនគម្របបៃតងនៅកម្ពុជា

(ភ្នំពេញ)៖ ដើម្បីអនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតង និងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង» ដើម្បីជំរុញការបណ្តុះកូនឈើនៅតាមថ្នាលរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដើម្បីចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។ កូនឈើដែលក្រសួងបរិស្ថាន បានបណ្តុះ និងចែកជូនសាធារណជន រួមមានប្រភេទឈើ៣ប្រភេទ គឺប្រភេទឈើប្រណីត ឈើហូបផ្លែ និងដើមត្នោត។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យលើការសាសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថានៅឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍និងចែកកូនឈើ ក្រោមមូលបទ»ពន្លកបៃតង» ដើម្បីចែកជូនកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៣លានដើម ក្នុងនោះមានកូនត្នោត ចំនួន១លានដើមផងដែរ។ យុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង» នេះ នឹងប្រារព្ធឡើងជាលើកទី២ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ និងបានចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំតាមទីសាធារណៈ ដាំតាមសហគមន៍ និងដាំស្តារព្រៃបានចំនួន ១,៣លានដើម។ ឯកឧត្តមរដ្ឋមន្រ្កីបានមានប្រសាសន៍ថា ភាពបៃតង ជាសសរស្តម្ភទី២នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានដាក់ចេញអនុលោមតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជដ្ឋាភិបាលកម្ពុជា…
-
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រគល់ឧបករណ៍អេឡិចត្រូនិក ៣៤២៣ គ្រឿងជូនដល់អង្គភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលឧបករណ៍អេឡិចត្រូនិក សរុបចំនួន ៣ ៤២៣ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជូនដល់អង្គភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសុខាភិបាលកាន់តែរហ័ស និងមានប្រសិទ្ធភាព ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងថា ឧបករណ៍អេឡិចត្រូនិចទាំងនេះគឺសម្រាប់ប្រើប្រាស់ជាពហុបំណង និងពហុមុខងារ ដើម្បីជួយសម្រួលដល់ការងារបម្រើសេវាសុខាភិលនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានសុខាភិបាល ដែលឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវ ប្តេជ្ញាពង្រឹងកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងការបម្រើសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង និងត្រូវយកចិត្តទុកដាក់បន្ថែមលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១. បន្តប្តេជ្ញាចិត្តក្នុងការបម្រើសុខភាពជូនប្រជាជន ពិសេសសុខភាពសាធារណៈដោយផ្តល់អាទិភាព លើការថែទាំ និងធានាសេវាថែទាំសុខភាពអាចងាយទទួលយកបានសម្រាប់ប្រជាជនគ្រប់រូប ២. បន្តប្រកាន់ខ្ជាប់នូវសុច្ចរិតភាព និងគណនេយ្យភាព ដោយលើកកម្ពស់ស្តង់ដាក្រមសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់លើការបម្រើសេវា ៣. បន្តចាប់យកបច្ចេកវិទ្យា…
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាព ផ្តល់ឈាម ដើម្បីជួយសង្គ្រោះអាយុជីវិត

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន និងព្រមទាំងសិស្សានុសិស្ស សរុបជាង ៥០០នាក់។ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ បាន បានធ្វើរបាយការណ៍អំពីសមិទ្ធផលអគារសិក្សារបស់ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងបានធ្វើការប្តេជ្ញាចិត្ត ក្នុងការរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្កលិក គាំទ្រជាមួយប្រព័ន្ធថែទាំសុខភាពជាតិ ការពង្រឹងការអប់រំ ការអភិវឌ្ឍបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសកសាងសហគមន៍ប្រកបដោយភាពរស់រវើកសម្រាប់យុវជនជំនាន់ក្រោយផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី…
-
សម្រាកពីរថ្ងៃ ទេសចរជិត៦ម៉ឺននាក់បានទៅកម្សាន្តខេត្តកំពត

កំពតះ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានអះអាងថា ក្នុងថ្ងៃឈប់សម្រាកពីរថ្ងៃ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងព្រះរាជពិធីច្រត់ព្រះនង្គ័ល ខេត្តកំពតទទួលភ្ញៀវមកពីជិតឆ្ងាយជិត៦ ម៉ឺននាក់ ខណ:ភ្ញៀវមកកម្សាន្តបានកោតសរសើរពីការអភិវឌ្ឍនៃខេត្តនេះ។ លោក សយ ស៊ីណុល បានឱ្យដឹងថា ថ្ងៃឈប់សម្រាកថ្ងៃទី១៤ និង១៥ ខែឧសភា កន្លងទៅខេត្ដកំពតមា នភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តកំពតសរុប ៥៩ ៤២០នាក់ ក្នុងនោះទេសចរជាតិ ៥៨ ៦២៥នាក់ និងភ្ញៀវបរទេស៧៩៥នាក់។លោកបន្តថា ចំនួនភ្ញៀវបានច្រើនលើសពីការរំពឹងទុក .ជាក់ស្តែងសេវាស្នាក់នៅក្នុងក្រុងពេញអស់ រហូតលេចឮការរអ៊ូរទាំពីភ្ញៀវមួយចំនួនផងដែរ។ ប៉ុន្តែជារួម សេវាកម្មផ្សេងៗមានភាពល្អប្រសើរ ។ភ្ញៀវមានទឹកមុខសប្បាយរីករាយ ហើយមិនមានបាតុភាពអ្វីមួយ កើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ភ្ញៀវទេសចរជាច្រើនបានលើកឡើងថា កំពតគឺជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញនិង មានការអភិវឌ្ឍឆាប់រហ័ស មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និង សេវាកម្មទេសចរណ៍ផ្សេងៗអាចទទួលយកបាន។ដោយ: សិលា សារិន
-
រដ្ឋមន្ត្រីទេសចរណ៍ជំរុញការបញ្ជូនគ្រូបង្គោលបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍ ទៅសហគមន៍រមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ

ព្រះវិហារ៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំរុញដល់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ និងនាយកដ្ឋានផ្សព្វផ្សាយក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ បញ្ជូនគ្រូបង្គោលបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍ ដល់សហគមន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ។សកម្មភាពនេះ ដើម្បីបង្កើនគុណភាពផ្តល់សេវាទេសចរណ៍កាន់តែប្រសើរ និងប្រកបដោយវិជ្ជាជីវៈ ។ ការជំរុញនេះកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍អញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ ប្រាសាទព្រះវិហារ សារមន្ទីរ ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ និងសហគមន៍ធម្មជាតិទំនប់អូរស្វាយ ដើម្បីស្វែងយល់ពីកិច្ចការងារអភិរក្ស ការងារអភិវឌ្ឍ និងសក្តានុពលវិស័យទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោក។ ក្នុងឱកាសនេះដែរឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិព្រះវិហារ លើការងារអភិរក្ស ជួសជុលប្រាសាទ និងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ទាំងពីរ ៕ដោយ៖ សួន លីណា
-
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងដឹកនាំកិច្ចប្រជុំផែនការ ការពារ ពិនិត្យទីលានព្រះស្រែ និងស្តង់ពិព័ណ៍ត្រៀមប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

(ខេត្តកំពង់ឆ្នាំង)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គតិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការ មេបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនលេង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំប្រជុំផែនការការពារសន្តិសុខសុវត្ថិភាពក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៥ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទ សម្ដេចនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តមនាយឧត្តមសេនីយ៍ គតិសិង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញពិនិត្យទីលានព្រះស្រែ និង ស្តង់តាំងពីព័រណ៍ ផលិតផលក្នុងស្រុកដែលរៀបចំឡើងនៅបែកខាងកើត ទីលានព្រះស្រែ ។ សូមបញ្ជាក់ដែរថា នៅតាមស្តង់តាំងពិព័រណ៍ នីមួយៗមានដាក់តាំងផលិតផលក្នុងស្រុកដែលរៀបចំដោយរដ្ឋបាលស្រុក ក្រុងទាំង ប្រាំបី នៃខេត្តកំពង់ឆ្នាំង រួមនិងស្តង់ពិព័រណ៍របស់មន្ទីរអង្គភាពជុំវិញខេត្តក៏ដូចជាអង្គភាពនានា ចំណុះឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង យ៉ាងច្រើន ។ ស្តង់ពិព័រណ៍ដែលអង្គភាពនីមួយៗយកមកដាក់តាំងបង្ហាញមានវិស័យកសិកម្ម ដូចជាដំណាំស្រូវ…
-
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ លើកទឹកចិត្តឱ្យភាគីចិនបង្កើនការវិនិយោគអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រីហេត ហេង សួរ បានលើកទឹកចិត្តឱ្យភាគីចិនបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែម ដើម្បីបំពាក់បំប៉នជំនាញឱ្យស្របនឹងបរិបទឌីជីថលភាវូបនីយកម្ម ពង្រីកផលិតភាពការងារឱ្យកាន់តែខ្ពស់ ពិសេសគឺដើម្បីបង្កើនការទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានជាតិពហុបច្ចេទេសកម្ពុជា (NPIC) កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិពហុបច្ចេទេសកម្ពុជា (NPIC)។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឱ្យភាគីចិនចូលរួមវិនិយោគបន្ថែមលើការកសាងធនធានជំនាញនៅកម្ពុជាបន្ថែមទៀត ដើម្បីអាចឱ្យកម្ពុជាមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបង្កើនផលិតភាពការងារ និងរក្សាបានការទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីទស្សនៈរួមគ្នារវាងកម្ពុជា-ចិនលើការលើកកម្ពស់និងអភិវឌ្ឍសមត្ថភាពជំនាញធនធានមនុស្ស ក្រោមកិច្ចសហការរវាងក្រុមហ៊ុនឯកជនរបស់ចិន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមអគ្គទីប្រឹក្សាទូត ZHAO HAIYAN បានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននៅតែជួយជ្រោមជ្រែងនិងគាំទ្រទៅដល់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជា ដើម្បីឱ្យកម្ពុជាកាន់តែរីកចម្រើនជាបន្តបន្ទាប់៕ ដោយ ៖ ង៉ាន់ ទិត្យ
-
នាយកប្រចាំតំបន់អាស៊ី នៃក្រុមហ៊ុន The Report Company វាយតម្លៃខ្ពស់ ចំពោះការបន្តថែរក្សាបាននូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company ចូលសម្តែងការគួរសម នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ, លោក Lucius Daniels បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបលោកចូលជួបសម្ដែងការគួរសម។ លោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានបន្តថែរក្សានូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ទាក់ទាញវិនិយោគ និងទេសចរ មកទស្សនាកម្ពុជា។ ទន្ទឹមនឹងនេះ, លោក Lucius Daniels បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីគម្រោងផលិតរបាយការណ៍ផ្សព្វផ្សាយដែលផ្តោតជាសំខាន់លើទស្សនទាន និងសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ការជំរុញកំណើនសេដ្ឋកិច្ច, ការលើកកម្ពស់វិស័យទេសចរណ៍ក្នុង «រដូវកាលបៃតង» និង ការប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពហុបំណង និងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ជាដេីម។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍ និងក្តីរីករាយដែលបានជួបលោក…