Category: ព័ត៌មានជាតិ

  • រដ្ឋមន្ត្រីក្រសួងវប្បធម៌ ៖ ការបណ្តុះបណ្តាលជំនាញដូនតា គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលធានាការពារនូវចំណេះដឹងជាអមតៈរបស់ដូនតា

    រដ្ឋមន្ត្រីក្រសួងវប្បធម៌ ៖ ការបណ្តុះបណ្តាលជំនាញដូនតា គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលធានាការពារនូវចំណេះដឹងជាអមតៈរបស់ដូនតា

    (សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញដូនតា មិនមែនជារឿងដែលធ្វើដើម្បីលម្អ ឬគ្រាន់តែបង្ហាញប៉ុណ្ណោះទេ តែគឺជាយុទ្ធសាស្ត្រដ៏ស្រួចស្រាវរបស់រាជរដ្ឋាភិបាល ដែលធានាការពារនូវចំណេះដឹងជាអមតៈរបស់ដូនតា ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងដូច្នេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំសិក្សា២០២៤-២០២៥ និងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិក្ខាកាម មកពីបណ្តាខេត្តចំនួនបី ក្នុងនោះមានខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកណ្តាល នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបុរីរដ្ឋបាលសៀមរាប ។ លោកជំទាវរដ្ឋមន្រ្តី បានអបអរសាទរចំពោះសិក្ខាកាម នៃវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤-២០២៥ ដែលបានខិតខំប្រឹងប្រែង និងទទួលបានជោគជ័យ និងសូមស្វាគមន៍សិក្ខាកាម នៃវគ្គបណ្តុះបណ្តាលថ្មី ឆ្នាំ២០២៥ និងសូមលើកទឹកចិត្តសិក្ខាកាមទាំងអស់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននូវអាជីព មុខរបរ និងការចាប់ផ្តើមកសាងស្វ័យភាពចំណូល ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា…

  • “កិច្ចការពារកុមារលេីប្រព័ន្ធអនឡាញ ជាការការពារអនាគតរបស់យេីងទាំងអស់គ្នា”

    “កិច្ចការពារកុមារលេីប្រព័ន្ធអនឡាញ ជាការការពារអនាគតរបស់យេីងទាំងអស់គ្នា”

    (ខេត្តសៀមរាប)៖ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារអនុវត្តគម្រោងសុវត្ថិភាពលើប្រព័ន្ធអនឡាញ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានមានប្រសាសន៍ថា “កិច្ចការពារកុមារលេីប្រព័ន្ធអនឡាញ ជាការការពារអនាគតរបស់យេីងទាំងអស់គ្នា” ការថ្លែងបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាបច្ចេកទេសផ្សព្វផ្សាយនិងងជំរុញការអនុវត្ត “គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” ក្រោមប្រធានបទ “បង្កើតបរិស្ថានឌីជីថលប្រកបដោយសុវត្ថិភាពសម្រាប់កុមារកម្ពុជា” ដែលរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២៥ ជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ក.ប.ទ. សរុបប្រមាណ ៩០រូប នៅ Siem Reap House, Rose Apple Square ក្រុងសៀមរាប។ សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយ អង្គការដែនដីមនុស្សហូឡង់ប្រចាំកម្ពុជា (TdH NL) ក្នុងគោលបំណងជំរុញការពិភាក្សាថ្នាក់បច្ចេកទេសពាក់ព័ន្ធលើវិស័យសុវត្ថិភាព និងសន្តិសុខឌីជីថល ដែលអ្នកបច្ចេកទេសអាចស្វែងរកគន្លឹះ ចំនុចជាក់លាក់ក្នុងការបន្តរៀបចំគោលនយោបាយ ឬវិធានការ នានាបន្ថែមទៀតក្នុងវិស័យនេះ។ ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាពីអ្នកជំនាញ ព្រមទាំងវាគ្មិនមកពី អង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) មន្ត្រីបច្ចេកទេសសន្តិសុខសាយប័រ មន្ត្រីនីតិកម្មនៃនិយ័តករទូរគមនាគមន៍កម្ពុជា និងក្រុមការងារអនុវត្តគម្រោងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ក.ប.ទ. ដោយផ្តោតលើប្រធានបទ៖…

  • ឯកឧត្តមរដ្ឋមន្ត្រី​ ជា​ វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី​ “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart”

    ឯកឧត្តមរដ្ឋមន្ត្រី​ ជា​ វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី​ “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart”

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា​ វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី​ “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart”​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង​ នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នាយកប្រតិបត្តិក្រុមហ៊ុន​ Smart Axiata ព្រមទាំងសាស្ត្រចារ្យ​ និស្សិត នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា​(ATC)​ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ កម្មវិធី “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart” គឺជាកម្មវិធីបណ្តុះបណ្តាលសហគ្រិនដែលផ្ដោតលើបច្ចេកវិទ្យាដែលមានគោលបំណងផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងនិស្សិតនូវខ្លឹមសារសិក្សាសំខាន់ៗ ទីតាំង និងការគាំទ្រផ្សេងទៀតដើម្បីជួយឱ្យពួកគេអាចទទួលបានការវិនិយោគតាមរយៈការបណ្តុះបណ្តាល បច្ចេកទេសដោយអ្នកឯកទេស និងឱកាសក្នុងការបង្កើនបណ្តាញទំនាក់ទំនង៕ ដោយ ៖ ង៉ាន់ ទិត្យ

  • បិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំសិក្សា២០២៤-២០២៥ និងបើកវគ្គថ្មីឆ្នាំសិក្សា២០២៥-​២០២៦

    បិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំសិក្សា២០២៤-២០២៥ និងបើកវគ្គថ្មីឆ្នាំសិក្សា២០២៥-​២០២៦

    សៀមរាប៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបុរីរដ្ឋបាល​សៀមរាបបានប្រារព្វពិធីបិទវគ្គបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំសិក្សា​២០២៤-២០២៥ និងបើកវគ្គ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដូនតាក្រោមអធិបតីភាព លោកជំទាវបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌​និងវិចិត្រ​សិល្បៈ និងមានការចូល​រួមពីលោកគ្រូ អ្នកគ្រូ និងសិក្ខាកាម មកពីបណ្តា​ខេត្តទាំង​៣​មាន ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកណ្ដាល។ ក្នុងឱកាសនេះលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួម​អបអរ​សាទរចំពោះសិក្ខាកាម​នៃវគ្គបណ្តុះ​បណ្តាល​ឆ្នាំ២០២៤-២០២៥ ដែលបានខិតខំប្រឹងប្រែង និងទទួលបានជោគជ័យ និង​ស្វាគមន៍ចំពោះសិក្ខាកាម​នៃ​វគ្គបណ្តុះបណ្តាលថ្មីឆ្នាំ២០២៥នេះ ។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា យោងទៅលើអាទិភាព និងភាពចាំបាច់ នៃកិច្ចការអភិរក្ស​ជំនាញគ្រប់ប្រភេទ បន្សល់ទុកដោយដូនតាយើង និងស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ «កម្មវិធីជាតិ​ជំនួយ​ផ្នែកសង្គម» បានគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទី៦ នៃរដ្ឋសភា បានគាំទ្រដ៏​ខ្ពង់ខ្ពស់ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំវគ្គបណ្តុះបណ្តាលដល់យុវជន​មកពីគ្រួសារក្រីក្រ និងងាយរង​ហានិភ័យ ចំនួនចន្លោះពី៣ទៅ៦ម៉ឺននាក់ សម្រាប់រយៈពេល៤ឆ្នាំ ។បន្តមក សម្តេចមហាបវរធិបតី នាយក​រដ្ឋមន្ត្រីកម្ពុជា បានបន្តអនុវត្តគោលនយោបាយនេះ ដោយបានដាក់ចេញនូវផែនការសកម្មភាព​អាទិភាពទាំង៦ ក្នុងនោះ ការងារបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈដូនតា ក៏ត្រូវបាន​ផ្តល់អាទិភាព រីឯគ្រប់សិក្ខាកាមទាំងអស់ ក៏ត្រូវបានផ្តល់នូវប្រាក់ឧបត្ថម្ភ​ជារៀង​រាល់ខែ សម្រាប់រយៈពេលបណ្តុះបណ្តាលទាំងមូល។ លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ…

  • ក្បួនហាត់សមសម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង

    ក្បួនហាត់សមសម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង ៖ព្រះរាជពិធីច្រត់ព្រះនង្គ័លសាកល្បងបានធ្វើឡើងកាលពីព្រឹកថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីលានព្រះ​ស្រែនាមុខសាលាខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង ខេត្តកំពង់ឆ្នាំង។ ព្រះរាជពិធីច្រត់ព្រះនង្គ័លសាកល្បងត្រូវបានប្រារព្ធដង្ហែចេញពីសាលាខេត្តកំពង់ឆ្នាំងចូលមកទីលានព្រះស្រែដែលមានទីតាំងនៅមុខសាលាខេត្ត ដោយឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងជាស្ដេចមាឃ ចំណែកព្រះមេហួរ គឺលោក​ជំទាវ ផាត សុផានី ស៊ុនសុវណ្ណារិទ្ធិ ។ពិធីហាត់សមមានចំនួន ៣ គឺ នង្គ័លមុខ​ហៅថា នង្គ័លយោង, នង្គ័លកណ្ដាលកាន់​ដោយស្ដេចមាឃ និងនង្គ័លដើរក្រោយ​មួយ។ចំណែកមេហួ ដើរពីក្រោយនង្គ័លទាំង៣ហើយបាចពូជស្រូវទៅឆ្វេងទៅស្ដាំ ។ក្បួនហែរច្រត់ព្រះនង្គ័លនេះបានប្រព្រឹត្តទៅចំនួន ៣ ជុំ ព្រះស្រែ រួចមកឈប់នៅ​មុខរោងទិសបូព៌។បន្តមកទៀតក្រុម បរោហិត សូត្រអធិដ្ឋានរួចលែងគោ​ឧសុភ​រាជឱ្យទៅស៊ីរបស់ចំនួន ៧ មុខដែលរៀបចំតាំងនៅលើតុប្រាក់មុខព្រះពន្លា។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា​ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ព្រះករុណា​ព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា៕ដោយ៖សុខ គឹមសៀន

  • សិក្ខាសាលាស្តីពីគម្រោងរៀបចំប្លង់គោល ប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី នៅស្រុកកំពង់ត្រាច

    សិក្ខាសាលាស្តីពីគម្រោងរៀបចំប្លង់គោល ប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី នៅស្រុកកំពង់ត្រាច

    កំពត៖រដ្ឋបាលខេត្តកំពតបានរៀបចំសិក្ខាសាលាមួយ នៅភូមិព្រៃធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាច​ស្តីពីគម្រោង​រៀបចំ​​ប្លង់​គោល​ប្រើប្រាស់ដី និងផែនការប្រើប្រាស់​ដីស្រុកកំពង់ត្រាច ។សិក្ខាសាលានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥​នេះដែរ​មានការគាំទ្របច្ចេកទេសពីក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី។ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងជាប្រធាន​ក្រុមការងារ រដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់ត្រាច ឯក ឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម​សំណង់ និងសុរិយោដី បានមានប្រសាសន៍ថា​សិក្ខាសាលស្តីពីគម្រោង​រៀបចំ​​ប្លង់​គោល​ប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីស្រុកកំពង់ត្រាច ក៏ជាការឆ្លើយតប​ទៅនឹង ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់​ថា​​កម្ពុជា​នឹងក្លាយទៅ​ជាប្រទេស​មានចំណូលមធ្យមកម្រិតទាប​នៅឆ្នាំ២០៣០ និងចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕ ដោយ៖ សិលា សារិន

  • ក្រសួងបរិស្ថាននឹងរៀបចំទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សុខដុមនីយកម្មជាមួយធម្មជាតិនិងការអភិវឌ្ឍដោយចីរភាព

    ក្រសួងបរិស្ថាននឹងរៀបចំទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សុខដុមនីយកម្មជាមួយធម្មជាតិនិងការអភិវឌ្ឍដោយចីរភាព

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សុខដុមនីយកម្មជាមួយធម្មជាតិនិងការអភិវឌ្ឍដោយចីរភាព – Harmony with Nature and Sustainable Development” ដែលនឹងប្រារព្ធឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពិធីនេះដែរនឹងមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.)។ គួរបញ្ជាក់ថាទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១)ជំរុញការយល់ដឹង ជាសាធារណៈអំពីអព្យាក្រឹត្យភាពជីវៈចម្រុះ ចំពោះជីវិតទាំងអស់នៅលើផែនដី រួមទាំងបញ្ហាប្រឈមផ្នែក សេដ្ឋកិច្ច-សង្គម (២)ជំរុញការរៀបចំឱ្យបានលឿននៃយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) ស្របតាមគោលដៅនៃក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ (KMGBF) និង បញ្ចូលទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពជាតិ និង(៣)ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តា ស្ថាប័ន អង្គការដៃគូជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធ សំដៅលើកកម្ពស់ការគ្រប់គ្រង និងការអភិរក្សជីវៈចម្រុះ នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបង្ហាញពីសារៈសំខាន់នៃការចូលរួមអនុវត្តនៅគ្រប់កម្រិត ស្របតាមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។…

  • ក្រសួងការងារ សម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា

    ក្រសួងការងារ សម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សាទូតទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន Jiangsu Huibo Robotics Technology រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា សមិទ្ធផលរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិតនេះ នឹងធ្វើឱ្យយុវជនកម្ពុជា និយាយជារួម និងសិស្ស-និស្សិតដែលសិក្សានៅវិទ្យាស្ថាន NPIC និយាយដោយឡែក កាន់តែមានសមត្ថភាពជំនាញកាន់តែខ្ពស់បន្ថែមទៀត ដែលស្របទៅតាមតម្រូវការទីផ្សារការងារដែលកំពុងសម្បូរបែបក្នុងបរិបទបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ ការខិតខំបំពាក់បំប៉នដល់សិស្ស-និស្សិតកម្ពុជានូវជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនេះដែរ ក៏ជាគន្លឹះសំខាន់មួយក្នុងការបង្កើនការទាក់ទាញវិនិយោគិនពីបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ប្រសិនជាគ្មានការរីកចម្រើនផ្នែកធនធានមនុស្សជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងផលិតភាពនោះទេ កម្ពុជាក៏មិនអាចពង្រីកឧត្តមភាពនៃការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាក្នុងការទាក់ទាញគម្រោងវិនិយោគថ្មីៗនោះឡើយ”។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ការអភិវឌ្ឍធនធានមនុស្ស គឺជានយោបាយសំខាន់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

  • មិនគួរខកខាន! សាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងរៀបចំពិព័រណ៍ជំនាញសិក្សាឆ្នាំ​២០២៥​រយៈពេលបីថ្ងៃ

    មិនគួរខកខាន! សាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងរៀបចំពិព័រណ៍ជំនាញសិក្សាឆ្នាំ​២០២៥​រយៈពេលបីថ្ងៃ

    ភ្នំពេញ៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងរៀបចំពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥ រយៈ​ពេល​បីថ្ងៃចាប់ពីថ្ងៃទី ២០-២១-២២ ខែឧសភា ឆ្នាំ២០២៥ជាមួយនឹង​ការរំពឹងថា អាចមានអ្នកចូលរួមជាងកន្លះម៉ឺននាក់ ដែលភាគច្រើនជា​សិស្ស​វិទ្យាល័យ​ថ្នាក់ទី១២។នេះបើតាមបទពិសោធន៍ដែល​ធ្លាប់​រៀបចំ​កន្លងមក។ ក្នុងកម្មវិធីដែលនឹងប្រារព្ធនៅពេលឆាប់ៗខាងមុខ បុគ្គលិក និស្សិត និង​សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ បាន​ត្រៀម​រួច​ជាស្រេចក្នុងការស្វាគមន៍​ប្អូនៗសិស្សានុសិស្ស និងអ្នកចូលរួមទស្សនាយ៉ាងកក់ក្តៅ ហើយនឹង​បង្កើត បរិយាកាស​ដ៏​រំភើប​រីករាយដែលបង្ហាញពីភាពជោគជ័យរបស់សាកល​វិទ្យាល័យពុទ្ធិសាស្ត្រ។ សូមជម្រាបថា សាកលវិទ្យាល័យមានកម្មវិធីសិក្សាជាច្រើនរួមមាន វិទ្យាសាស្ត្រ​សុខាភិបាល (ទន្តវទនសាស្ត្រ វេជ្ជសាស្ត្រ ឱសថសាស្ត្រ គិលានុបដ្ឋាយិកា ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍ ក៏ដូចជាជំនាញវិទ្យាសាស្ត្រព័ត៌មានវិទ្យា វិទ្យាសាស្ត្រ​ស្រាវជ្រាវ និងភាសាអង់គ្លេសផងដែរ។សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏មានឱសថ​ស្ថាន និងមន្ទីរពេទ្យបង្រៀន​ជំនាញ​ទន្តវទនសាស្ត្រធំជាងគេនៅព្រះរាជាណាចក្រ​កម្ពុជាផងដែរ។ សាកលវិទ្យាធិការសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាស្ត្រាចារ្យ អ៊ាន រ៉ូស បានមាន​ប្រសាសន៍ថា “យើងពិតជារំភើប​ក្នុង​ការ​រៀបចំកម្មវិធីពិព័រណ៍នេះឡើង និងចែក​រំលែកព័ត៌មានទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាការផ្តល់ជូន​វគ្គ​តម្រង់​ទិសទៅកាន់សិស្សានុសិស្សឱ្យបានជ្រាបពីកម្មវិធីសិក្សា ដែលមាននៅសាកល​វិទ្យាល័យ ពុទ្ធិសាស្ត្រ។” លោក​សាស្ត្រាចារ្យ​បន្ថែមថា “ព្រឹត្តិការណ៍នេះមាន​សារៈសំខាន់ក្នុង ការផ្តល់ជាព័ត៌មានដល់សិស្សវិទ្យាល័យ និងការអប់រំដែលចាំបាច់​ដើម្បីឱ្យ​សិស្សានុសិស្សទទួលបាន អាជីពដ៏ប្រសើរសម្រាប់ពួកគេនាពេល​អនាគត”។ អ្វីដែលជាចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសជាច្រើន ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏មានអត្ថប្រយោជន៍​រយៈ​ពេល​បីថ្ងៃនេះប្អូនៗសិស្សានុសិស្ស​ក៏មានឱកាសចូលរួមក្នុងការពិសោធន៍ផ្ទាល់ជាមួយនឹងសកម្មភាព​ជាច្រើនដែល​មានដាក់តាំង បង្ហាញក្នុងកម្មវិធីនេះផងដែរ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានបញ្ចូលនូវកម្មវិធីស្ទែម (STEM)ក្នុងកម្មវិធីសិក្សា ដែលជំនាញនេះនឹងនាំឱ្យនិស្សិត​បញ្ចប់ការសិក្សា ទទួលបានការងារល្អប្រសើរ ជាមួយនឹងប្រាក់បៀរវត្សខ្ពស់។…

  • សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) នឹងចូលរួមលេីកកម្ពស់ការយល់ដឹង អំពីផលិតផលថ្នាំជក់​ និងបារី ដល់ពលរដ្ឋកម្ពុជា

    សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) នឹងចូលរួមលេីកកម្ពស់ការយល់ដឹង អំពីផលិតផលថ្នាំជក់​ និងបារី ដល់ពលរដ្ឋកម្ពុជា

    (ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយលោក Barros Figueira Miguel ប្រធានសមាគម ATIC បានអះអាងនឹងចូលរួមលេីកកម្ពស់ការយល់ដឹង អំពីផលិតផលថ្នាំជក់​ និងបារី ដល់ប្រជាពលរដ្ឋកម្ពុជា ។ លោកប្រធានសមាគម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូសមាគម ចូលជួបសម្ដែងការគួរសម។ លោកប្រធានសមាគមបានគោរពរាយការណ៍ដោយសង្ខេបជូនសម្ដេចបវរធិបតី អំពីស្ថានភាព និងសកម្មភាពការងាររបស់សមាគម ATIC ដែលក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកបង្កើតការងារក្នុងស្រុកបានជាង ៤៥០០ កន្លែង និងរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ លោកប្រធានសមាគម បានបន្តថា សមាគមក៏បានចូលរួមចំណែកក្នុង​ការងារសង្គមជាច្រេីនដូចជា​ ការផ្តល់ឧបករណ៍ទឹកស្អាត,​ ការផ្ដល់កុំព្យូទ័រ, សម្ភារបរិក្ខារ​ និង ការជួយដល់សហគមន៍ ជាដើម។ ក្រៅពីនេះ, លោកប្រធានសមាគម បានគូសបញ្ជាក់ ពីការគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញបំណង សហការជាមួយក្រសួង…