-
ឆ្នាំ២០២៥នេះ បារាំង គ្រោងនឹងផ្ដល់ជំនួយហិរញ្ញប្បទានដល់កម្ពុជា លើគម្រោងធំៗចំនួន៧ ខណៈឆ្នាំ២០២៤ កម្ពុជា ទទួលបានហិរញ្ញប្បទានពីបារាំង ខ្ពស់បំផុត មិនធ្លាប់មាន

(ភ្នំពេញ)៖ បារាំង នឹងផ្ដល់ជំនួយហិរញ្ញប្បទានដល់កម្ពុជា លើគម្រោងធំៗចំនួន៧ ក្នុងឆ្នាំ២០២៥នេះ លើវិស័យគ្រប់គ្រងទឹក កសិកម្ម និងថាមពល ខណៈនៅឆ្នាំ២០២៤ កម្ពុជា ទទួលបានហិរញ្ញប្បទានពីបារាំង ក្នុងទំហំទឹកប្រាក់ចំនួន ២១៥លានអឺរ៉ូ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលរវាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ជាមួយក្លឹបអ្នកកាសែតកម្ពុជាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេនស្ថានទូតបារាំង ដោយមានអ្នកសារព័ត៌មានជាច្រើនចូលរួម ។ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលនេះ ឯកអគ្គរដ្ឋទូតបារាំង បានមើលឃើញពីភាពរីកច្រើន នៃទំនាក់ទំនងប្រទេសទាំងពីរ ដោយអះអាងថា ទំនោរនេះ នឹងបន្តមានជាមានជាមួយដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅកម្ពុជានៅចុងឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។ តាមការបញ្ជាក់របស់ ឯកឧត្តម ហ្សាក់ ប៉ឺឡេ , តាមរយៈទំនាក់ទំនងល្អប្រសើរនេះ នៅឆ្នាំ២០២៥ កម្ពុជា ទទួលបានការគាំទ្រពីបារាំងចំនួន ៧គម្រោង ដែលផ្តោតពិសេសលើវិស័យគ្រប់គ្រងទឹក កសិកម្ម, ថាមពល និងបម្រែបម្រួលអាកាសធាតុ…
-
ដំណឹងរីករាយ! សត្វជើងទៀនចាប់ផ្តើមពងកូនតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

(ភ្នំពេញ)៖ សត្វជើងទៀន គឺសត្វស្លាបតំបន់ដីសើម។សត្វឈ្មោលប្រភេទនេះនៅពេលពេញវ័យមានខ្លួនពណ៌ខ្មៅស ចំពុះតូចត្រង់វែងស្រួច មានជើងវែងពណ៌ក្រហម ស្លាបខ្មៅ បន្ទូលក្បាល និងកផ្នែកខាងក្រោយពណ៌ប្រផេះ។ នៅរដូវបន្តពូជ សត្វឈ្មោលមានដងខ្លួនមានពណ៌ស និងស្លាបពណ៌ខ្មៅ។ ទីជម្រកសត្វស្លាបជើងទៀនគឺរស់នៅតាមជាយនៃតំបន់ដីសើម វាលស្រែអំបិល តំបន់ឆ្នេរសមុទ្រ ទន្លេធំៗ វាលស្រែជាដើម ហើយវាមានវត្តមានពេញមួយឆ្នាំ។ រដូវបន្តពូជចាប់ពី ខែមីនា ដល់ ខែមេសា ដោយមានពងចំនួន១ទៅ២គ្រាប់។ លោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្ត តាកែវបានឱ្យដឹងថានាដើមខែមេសាកន្លងមកក្រុមការងាររបស់លោកក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានរកឃើញសំបុកពងកូនរបស់សត្វនេះចំនួន ១២សំបុក(ប្រមាណជា៤០គ្រាប់)។ គួរបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅក៏ជាទីតាំងដ៏សំខាន់ដែលសត្វស្លាបប្រភេទនេះតែងតែមានវត្តមានរកចំណី និងពងកូនជារៀងរាល់ឆ្នាំផងដែរ។ ក្រៅពីនេះតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅខេត្តតាកែវ មានសត្វចាបព្រៃវែង, រនាលពណ៍, ត្រដក់ធំ, ត្រយងខ្លួនស, ទុងប្រផេះ, ស្មោញនិងសត្វក្រៀល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជ៕ ដោយ ៖ ម៉ាដេប៉ូ
-
បារាំង នឹងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី រួមទាំងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា បារាំង នឹងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ថែមទៀត ពិសេសការពិនិត្យលទ្ធភាពនាំផលិតផលកម្ពុជាទៅកាន់ទីផ្សាបារាំងឱ្យកាន់តែច្រើន ទោះបីជាកម្ពុជា នាំចេញទៅប្រទេសបារាំងច្រើនជាងការនាំចូល រួមទាំងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លើសកម្មភាពពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងដូច្នេះ ក្នុងកិច្ចពិភាក្សាតុមូលរវាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ជាមួយក្លឹបអ្នកកាសែតកម្ពុជាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេនស្ថានទូតបារាំង ដោយមានអ្នកសារព័ត៌មានជាច្រើនចូលរួម ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងថា ក្នុងឆ្នាំ២០២៤កន្លងទៅ ការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារាំង មានទំហំទឹកប្រាក់ខ្ទង់១,៤៨ពាន់លានអឺរ៉ូ (ស្មើប្រមាណ ១,៦៧ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ៨,៣ភាគរយ ហើយក្នុងនោះ ភាគច្រើនជាការចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសបារាំង ។ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ថា បារាំង ជាប្រទេសមុនគេបង្អស់ក្នុងចំណោមប្រទេសនៅសហគមន៍អឺរ៉ុប ដែលបានអនុញ្ញាតឱ្យនាំអង្ករកម្ពុជាទៅកាន់ទីផ្សារបារាំង ជាមួយនឹងការនាំចូលផលិតផលវាយនភណ្ឌ ។ ជាមួយនេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា លំហរអ៊ឺរ៉ុប…
-
ប្រាសាទក្រហម ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ចាប់ផ្តើមអនុវត្តគម្រោងអភិរក្ស និងជួសជុល

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះថា នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទក្រហម ក្រោមការគាំទ្រថវិការបស់អង្គការ ALIPH នៃប្រទេសស្វីស។ គម្រោងនេះមានរយៈពេល៣ឆ្នាំ(២០២៥-២០២៨) ដោយអនុវត្តការងារអភិរក្ស និងជួសជុលដូចជា សម្អាតដីចាក់បង្គរ ជួសជុលរចនាសម្ព័ន្ធប្រាសាទទាំងមូលដោយគោរពតាមបទដ្ឋានអន្តរជាតិ និងថែរក្សាគំនូរពណ៌នៅផ្នែកខាងក្នុង និងបាយអនៅលើផ្ទៃជញ្ជាំងខាងក្រៅ ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ និងភាពដើមរបស់សំណង់ប្រាសាទនេះ ទុកសម្រាប់អ្នកជំនាញក្រោយ។ សូមជម្រាបថា ប្រាសាទក្រហមមានបាតប្រវែង១២ម៉ែត្របួនជ្រុង និងកម្ពស់១៧ម៉ែត្រ ជាប្រាសាទឥដ្ឋធំជាងគេក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។ ប្រាសាទនេះតម្កល់បដិមាព្រះឥសូររាំសង់អំពីថ្មភក់ កម្ពស់ប្រហែល៦ម៉ែត្រតម្កល់លើបល្ល័ង្ក មានលម្អរូបពស់ព័ទ្ធជុំវិញ រួមទាំងសត្វតោឈរចំនួន៨នៅតាមជ្រុងនីមួយៗ។ ដោយឡែកនៅជុំវិញបល្ល័ង្កក៏មានបដិមាចំនួន៤ផ្សេងទៀតដូចជា បដិមាព្រះនាងឧម៉ារាំ នាងចាមុនដា មហាកាល និងនន្ទិកេស្វរ។ បច្ចុប្បន្ន ប្រាសាទនេះបានរងការខូចខាតដោយសារការទុកចោលជាយូរឆ្នាំ កត្តាធម្មជាតិ និងកត្តាមនុស្ស តាមរយៈការការបំផ្ទុះគ្រាប់ និងជីកកាយដើម្បីលួចវត្ថុបុរណ ធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទពុំមានលំនឹង មានស្នាមប្រេះបែកនៅលើផ្ទៃជញ្ជាំង ឥដ្ឋដាច់សសៃរ ពុកផុយ ជម្រាបទឹកភ្លៀង និងមានដុះរុក្ខជាតិនៅលើប្រាង្គ។ អាជ្ញាធរជាតិព្រះវិហារក៏បានថ្លែងអំណរដល់ ALIPH នៃប្រទេសស្វីសចំពោះការគាំទ្រផ្នែកថវិកាលើកិច្ចការអភិរក្ស និងជួសជុលប្រាសាទនេះ ដើម្បីរក្សាកេរមត៌កសម្រាប់អ្នកជំនាន់ក្រោយ។ គប្បីជម្រាបជូនថា វេលាម៉ោង៤ល្ងាចថ្ងៃទី១៧…
-
ស្ថានទូតជប៉ុនប្រចាំកម្ពុជា រៀបចំការប្រឡងចម្រៀងណូដូជីម៉ាន់ នៅខែកក្កដាខាងមុខ

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា រួមសហការ ជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC),ការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន នឹងរៀបចំនូវការប្រឡងចម្រៀងណូដូជីម៉ាន់២០២៥ (ការប្រឡងចម្រៀងភាសា ជប៉ុន)នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅCJCCក្នុងឱកាសពិធីបុណ្យផ្កាយ (តាណាបាតា) ២០២៥ ផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតក្នុងសប្ដាហ៍នេះបានបញ្ជាក់ថា ការប្រឡងចម្រៀងណូដូជីម៉ាន់(ចម្រៀងភាសាជប៉ុន) ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង លើកទឹកចិត្តអ្នកសិក្សាភាសាជប៉ុនបានអនុវត្តការបញ្ចេញសំឡេងជាភាសាជប៉ុន។ លើសពីនេះ ទៀត ការប្រឡងនេះក៏មានគោលបំណងពង្រឹងចំណងមិត្តភាព និងការយល់ដឹងអំពីគ្នាទៅវិញទៅ មករវាងប្រជាជនជប៉ុន និងកម្ពុជា តាមរយៈចម្រៀងភាសាជប៉ុនផងដែរ។ សេចក្តីប្រកាសបានបញ្ជាក់ថា ប្រជាជនកម្ពុជាគ្រប់រូបដែលចូលចិត្តច្រៀងចម្រៀងភាសាជប៉ុន ចូលរួម ប្រឡងចម្រៀងនេះ តាមរយៈ Microsoft Form ដែលមានភ្ជាប់ (https://forms office. com/r/4GMZCnDOW)។ ផុតកំណត់ការដាក់ពាក្យត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុន តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ ១១២ ២ ) ឬផ្ញើអីម៉េលមកកាន់អាស័យដ្ឋាន៖info.jpn@pp.mofa.go.jp 1Embassy of Japan in the Kingdom of Cambodia…
-
អបអរសាទរទិវាសត្វខ្លាអន្តរជាតិ

(ភ្នំពេញ)៖ សត្វខ្លាពពក (𝘕𝘦𝘰𝘧𝘦𝘭𝘪𝘴 𝘯𝘦𝘣𝘶𝘭𝘰𝘴𝘢) ជាខ្លាព្រៃទំហំមធ្យម មានកំណើតដើមនៅតំបន់អាស៊ីអាគ្នេយ៍។ សត្វនេះត្រូវបានចាត់ចូលជាប្រភេទទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយសព្វថ្ងៃឃើញមានផងនៅតំបន់ការពារនានាក្នុងប្រទេសកម្ពុជារួមមាន តំបន់ជួរភ្នំក្រវាញកណ្តាលដែរ។ ទោះបីជាខ្លាពពកអាចរស់នៅតាមទីជម្រកផ្សេងៗ ដូចជាព្រៃស្រោង តំបន់ព្រៃល្បោះ និងតាមតំបន់ដីសើមក៏ដោយ ជាទូទៅសត្វនេះមិនងាយបានឃើញឡើយ ហើយក៏ពុំសូវមានព័ត៌មានច្រើនពីវាប៉ុន្មានដែរ។ ក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័ន ដៃគូសហការ អង្គការក្រៅរដ្ឋាភិបាល ដែគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន រួមគ្នាការពារទីជម្រក និងជីវៈចម្រុះជាពិសេសប្រភេទសត្វជិតផុតពូជ រួមទាំងសត្វខ្លាពពកផង តាមរយៈការគាំទ្រផ្នែកជំនាញបច្ចេកទេសដល់មន្ត្រីបរិស្ថានក្នុងកិច្ចការងារអនុវត្តច្បាប់ តាមដានស្រាវជ្រាវ ផ្សព្វផ្សាយជីវៈចម្រុះ និងកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ជាដើម។ យើងអាចចូលរួមថែរក្សាសត្វខ្លាពពកបានដោយគាំទ្រដល់កិច្ចការងារអភិរក្ស បញ្ឈប់ការបរិភោគសាច់សត្វព្រៃ មិនជួញដូរសត្វព្រៃ និងមិនកាប់បំផ្លាញព្រៃឈើ ៕ ដោយ ៖ ង៉ាន់ ទិត្យប្រភាព៖ គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញកណ្តាល (CC REDD+) អង្គការ CI
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោកជំទាវ សុខ លី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោកជំទាវ សុខ លី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់ឯកឧត្តម សារុន រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ ការឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជានេះ គឺដើម្បីចូលរួមចំណែកជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចូលរួមចំណែកសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ ជនក្រីក្រ ចាស់ជរា ជនគ្មានទីពឹង និងជនងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋាន បុកគ្រឹះសាងសង់អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល

(ភ្នំពេញ)៖ អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល ដែលមានកំពស់ ១១ជាន់ ដំបូលទែរ៉ាស់ ប្រវែងបណ្តាល ៤៤.៦០ម៉ែត្រ និងទទឹង ២២.៤៤ម៉ែត្រ ស្ថិតនៅលើវិថី សម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងលេចចេញឡើងនាពេលខាងមុខនេះ ដែលជាសំណង់អគារថ្មីមួយទៀតនៃវិស័យសុខាភិបាល ។ អគារនេះ នឹងចូលរួមមួយចំណែកបន្ថែមទៀត ដោយឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ផ្តល់ភាពងាយស្រួល ដល់ការបម្រើសេវាផ្នែករដ្ឋបាល នៃសុខាភិបាល។ ជាក់ស្តែងនាព្រឹកថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបានអញ្ជើញប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋាន បុកគ្រឹះសាងសង់អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខសប្បាយ និងសេចក្តីសុខចំរុងចម្រើន។ រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសមិទ្ធិផលជាច្រើនដែលស្តែងចេញពីភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសក្នុងវិស័យសុខាភិបាល ក្រោមការយកចិត្តទុកដាក់ គិតគូរ និងផ្តល់អាទិភាពដ៏ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ទៅលើសុខុមាលភាពប្រជាជន៕ ដោយ…
-
សហគ្រិនខ្មែរបានរៀបចំកិច្ចស្វាគមន៍ប្រតិភូនិស្សិតនៃ Youth Leaders Collective Program (YLC) មកពីប្រទេសសិង្ហបុរី

ភ្នំពេញ ៖ សហគ្រិនខ្មែរ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចស្វាគមន៍ប្រតិភូនិស្សិតនៃ Youth Leaders Collective Program (YLC) មកពីប្រទេសសិង្ហបុរី ដែលដឹកនាំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ។ គំនិតផ្តួចផ្តើមសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងអន្តរជាតិ និងការលើកកម្ពស់ស្មារតីសហគ្រិន រវាងយុវជនកម្ពុជា និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះមានគោលបំណងផ្តល់ឲ្យសិស្សនិស្សិតសិង្ហបុរីនូវការយល់ដឹង អំពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបញ្ជ្រាបពីកម្មវិធីផ្សេងៗដែលសហគ្រិនខ្មែរ គាំទ្រដល់ ធុរកិច្ចបង្កើតថ្មី (Startup) និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពតម្រូវឱ្យមានសហគ្រិនជំនាន់ថ្មីមកជំនួស និងបន្ថែម ជាធនធាន មនុស្សដែលមានសក្ដានុពល និងភាពច្នៃប្រឌិតខ្ពស់។ ស្របតាមបរិបទតំបន់ ការជំរុញកិច្ចសហការរវាងយុវជនកម្ពុជា និងសិង្ហបុរី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់ក្នុងការកសាងអ្នកដឹកនាំជំនាន់ក្រោយទាំងក្នុងវិស័យសាធារណៈ និង ឯកជន។” បទពិសោធន៍នាថ្ងៃនេះគឺជាឱកាសសម្រាប់សិស្សនិស្សិតសិង្ហបុរី ដើម្បីចូលរួមដោយផ្ទាល់ជាមួយសហគ្រិន និងសិស្ស និស្សិតកម្ពុជា ដែលធ្លាប់ទទួលបាននូវការគាំទ្រហិរញ្ញប្បទាន និងជាប់ជាជ័យលាភីក្នុងកម្មវិធីសហគ្រិនមហាវិទ្យាល័យ ដែលត្រូវបាន រចនាឡើងជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យ…
-
សប្បុរសជន៦ក្រុមទៀត បន្តចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ សប្បុរជន ៦ក្រុមទៀត បន្តចូលរួមបរិច្ចាគថវិកាជូន កក្រក នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដើម្បីអបអរក្នុងឧកាសទិវា ៨ ឧសភា ឆ្នាំ២០២៥ ក្រោមធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នាទីស្នាក់កណ្តាល ។ សប្បុរសដែលបានចូលរួមបរិច្ចាគថវិកា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា នាឱកាសនេះរួមមាន៖ ១- ក្រសួងធនធានទឹក និងឧតុនិយម ចំនួន ២០០.០០ ដុល្លារអាម៉េរិក, ២- ក្រុមហ៊ុន ម៉ែន សារុន ចំនួន ២០០.០០ ដុល្លារ អាម៉េរិក, ៣- ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ចំនួន ១០០.០០០ ដុល្លារអាម៉េរិក, ៤- ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា…