Category: ព័ត៌មានជាតិ

  • ប្រជាជនខេត្តតាកែវ ចំណាយប្រចាំថ្ងៃ មានប្រមាណ ៨៥% ជាប្រាក់រៀល

    ប្រជាជនខេត្តតាកែវ ចំណាយប្រចាំថ្ងៃ មានប្រមាណ ៨៥% ជាប្រាក់រៀល

    (តាកែវ)៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា យោងតាមទិន្នន័យស្រាវជ្រាវបង្ហាញថា ប្រជាជនខេត្តតាកែវ ចំណាយប្រចាំថ្ងៃ មានប្រមាណ ៨៥% ជាប្រាក់រៀល ដែលនេះជាការរួមចំណែករបស់ប្រជាជននៅខេត្តតាកែវទាំងអស់ ក្នុងការចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ។ នេះជាការថ្លែងរបស់ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដោយការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ការអភិវឌ្ឍខេត្តតាកែវ មានវឌ្ឍនភាពជាលំដាប់ ដែលក្នុងនោះ វិស័យធនាគារ និងហិរញ្ញវត្ថុ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កំពុងប្រតិបត្តិការនៅក្នុងខេត្ត មានចំនួន ៤០គ្រឹះស្ថាន ជាមួយនឹងសាខាសរុបចំនួន ១៤៦៣ ដែលបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនានាជូនប្រជាពលរដ្ឋនិងក្រុមហ៊ុន-សហគ្រាស ។ ឯកឧត្តម…

  • សិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ផ្តោតលើគោលបំណងសំខាន់ៗចំនួន៣

    សិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ផ្តោតលើគោលបំណងសំខាន់ៗចំនួន៣

    (ភ្នំពេញ)៖ សិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២) បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ (៣) ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។ សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» សហការរៀបចំដោយ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ និងសាសនា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ រៀបចំវេទិកាអភិបាលកិច្ចសាធារណៈ ស្តីពី “ការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងកសាងសមត្ថភាពមន្ត្រីរាជការ”

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ រៀបចំវេទិកាអភិបាលកិច្ចសាធារណៈ ស្តីពី “ការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងកសាងសមត្ថភាពមន្ត្រីរាជការ”

    (ភ្នំពេញ)៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្ដម Hwang Myoungsuk អគ្គនាយកនៃអគ្គនាយកដ្ឋាននវានុវត្តន៍រដ្ឋាភិបាលនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកវេទិកាអភិបាលកិច្ចសាធារណៈ ស្តីពី “ការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងកសាងសមត្ថភាពមន្ត្រីរាជការ” ដោយមានការអញ្ជើញចូលរួមពីអ្នកបង្កើតគោលនយោបាយនិងអ្នកបច្ចេកទេសតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៨៥នាក់ នៅសណ្ឋាគារ Shangri-La ភ្នំពេញ។ វេទិកានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍បរិវត្តកម្មឌីជីថលក្នុងវិស័យអភិបាលកិច្ចសាធារណៈ ដើម្បីស្វែងយល់ពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតទាក់ទងនឹងបញ្ហាសង្គម កែលម្អការផ្តល់សេវាសាធារណៈ លើកកម្ពស់ទំនាក់ទំនងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ សំដៅបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជូនដំណឹងដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធអំពីវឌ្ឍនភាពសកម្មភាពការងារសំខាន់ៗមួយចំនួនដែល ក.ប.ទ. បាននិងកំពុងអនុវត្តដើម្បីត្រៀមខ្លួនក្នុងនាមជាក្រសួងជំនាញទទួលបន្ទុកវិស័យឌីជីថល សម្រាប់ការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថលឈានមុខ ៖ សាធារណជននិងស្ថាប័នដែលមានបំណងចូលរួមក្នុងសកម្មភាពអភិបាលកិច្ចណាមួយខាងលើ អាចបំពេញទម្រង់បែបបទតាមរយៈតំណភ្ជាប់សុវត្ថិភាព go.gov.kh/mptc/o1sz1j ឬ ស្កេន កូដឃ្យូ.អ ដូចមានភ្ជាប់ជូនខាងក្រោម។អាស្រ័យហេតុនេះ សូម សាធារណជន និងស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាននិងអញ្ជើញចូលរួមក្នុងសកម្មភាពពាក់ព័ន្ធទៅតាមជំនាញនិងលទ្ធភាព ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកដែលជាទីក្រុងប្រជុំដោយភាពរីករាយនាពេលរាត្រី

    រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកដែលជាទីក្រុងប្រជុំដោយភាពរីករាយនាពេលរាត្រី

    (ភ្នំពេញ)៖ រាជធានីភ្នំពេញរបស់ព្រះរាជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការផ្សាយដោយ VISA2FLY ដកស្រង់ដោយ SEA Infographics ។ ចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានីនិងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោក ចំនួន១៤ រួមមាន៖លេខ១បានទៅលើទីក្រុងបាងកក ប្រទេសថៃ លេខ២ រាជធានីភ្នំពេញ ប្រទេសកម្ពុជា លេខ៣ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៉ី លេខ៤ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម លេខ៥ទីក្រុងហូជីមីញ ប្រទេសវៀតណាម លេខ៦ទីក្រុងអ៉ីនស្តេនប៊ុល ប្រទេសតួកគី លេខ៧ទីក្រុងឡាស វេហ្កាស សហរដ្ឋអាមេរិក លេខ៨ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់លេខ៩ទីក្រុង អ៉ីប៊ីហ្សា ប្រទេសអេស្ប៉ាញលេខ១០ ទិីក្រុង. ម៉ាយយ៉ាមី សហរដ្ឋអាមេរិក លេខ១១ទីក្រុងតូក្យូ ប្រទេសជប៉ុន លេខ១២ទីក្រុងរីយ៉ូដឺ ហ្សាណេរ៉ូ ប្រទេសប្រេស៉ីល លេខ១៣ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងលេខ១៤ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ រាជធានីភ្នំពេញដែលជាបេះដូងប្រទេសកម្ពុជា ក៏ធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ ផងដែរ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ចង់ឱ្យសារព័ត៌មានចូលរួមចំណែក ក្នុង​វិស័យកសិកម្ម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណ​ជន

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ចង់ឱ្យសារព័ត៌មានចូលរួមចំណែក ក្នុង​វិស័យកសិកម្ម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណ​ជន

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបជាមួយលោក លឹម ឃុនស្រ៊ុន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក នៅទីស្តីការក្រសួងកសិកម្ម។ ក្នុងជំនួបសម្តែងការគួរសមនេះ និងពិភាក្សាការងារអំពីប្រព័ន្ធផ្សព្វផ្សាយ និងមាតិកា គាំទ្រដល់កិច្ចការងាររបស់ក្រសួង ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍នូវកិច្ច​សហ​ការ​ជាច្រើនជាមួយគ្នាកន្លងមក និងបន្តកិច្ចសហការជាមួយគ្នា​បន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។ ជាគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី ចង់ឱ្យសារព័ត៌មានចូលរួមចំណែកក្នុងវិស័យកសិកម្មដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ជ្រាបកាន់តែច្បាស់ពីការខិតខំរបស់រាជ​រដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវគោលនយោបាយ​អាទិភាព​ទី៥ និងទី៦ ដែលបានគិតគូរ សិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ ពីសំ​ណាក់​រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការងារនេះមានសារៈសំខាន់ណាស់ និងអាចសម្រេចបាន តាមរយៈសារព័ត៌មានដែលមានវិជ្ជាជីវៈច្បាស់​លាស់ ផលិតព័ត៌មានដែលមានមូលដ្ឋានពិតប្រាកដ និងគ្រប់ជ្រុង​ជ្រោយ ដើម្បីផ្សព្វផ្សាយដល់សាធារណជន ជាជាងការផ្តល់នូវ​ព័ត៌មាន​ក្លែងក្លាយ មិនមានមូលដ្ឋានច្បាស់លាស់ ឬចាប់មុំព័ត៌មាន​ណា​មួយដែលមានលក្ខណៈកេងចំណេញផលប្រយោជន៍អាជីវកម្ម តែប្រាសចាកពីការពិត ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • វិស័យឯកជនធំៗចំនួនពីរចាប់ដៃគ្នាផ្តល់ភាពងាយស្រួលដល់អតិថិជនក្លាយជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ

    វិស័យឯកជនធំៗចំនួនពីរចាប់ដៃគ្នាផ្តល់ភាពងាយស្រួលដល់អតិថិជនក្លាយជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ

    ភ្នំពេញ ៖ ស្ថិតក្នុងគោលបំណងធ្វើឱ្យអតិថិជនទាំងអស់ ដែលកំពុងស្វែងរកឱកាសវិនិយោគ ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យកាន់តែងាយស្រួលនោះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុន ថាំ អេចប្រេស ខូអិលធីឌី នៅថ្ងៃទី២៣ ខែមេសានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវដំណោះស្រាយកម្ចីទិញផ្ទះដ៏ទូលំទូលាយដល់អតិថិជន សម្រាប់គម្រោង រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន។ ថ្លែងក្នុងពិធីនេះ លោក ជា ផល្លារិន អគ្គនាយកនៃធនាគារ អេស ប៊ី អាយ លី ហួរ មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ បានគូសបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗជាច្រើនសម្រាប់អតិថិជនក្នុងការទិញផ្ទះ ដោយបានពង្រីកលក្ខខណ្ឌមានសិទ្ធិក្នុងការទិញអចលនទ្រព្យរបស់អតិថិជន បានទាំងជនជាតិខ្មែរ និងជនបរទេស។ លើសពីនេះកិច្ចព្រមព្រៀងនេះ ជួយសម្រួលដល់ជម្រើសហិរញ្ញប្បទានរយៈពេលវែង ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់ដែលអាចបត់បែនបានរហូតដល់ ២០ឆ្នាំ ដែលហេតុនេះ អាចជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុក្នុងការទិញអចលនទ្រព្យ។ អ្នកខ្ចីប្រាក់ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសមាមាត្រខ្ពស់នៃប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យរហូតដល់៩០% ដែលកាត់បន្ថយប្រាក់កក់ដំបូងបានច្រើនជាងមុន…

  • សមត្ថកិច្ចក្រសួងបរិស្ថានរកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុនព្រីន៤ នៅក្នុងខេត្តកណ្តាល

    សមត្ថកិច្ចក្រសួងបរិស្ថានរកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុនព្រីន៤ នៅក្នុងខេត្តកណ្តាល

    (ភ្នំពេញ)៖ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក កែ វង្សវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដោយមានការចូលរួមពី តំណាងរដ្ឋបាលក្រុងសំពៅពូន អធិការដ្ឋាននគរបាលក្រុងសំពៅពូន អាជ្ញាធរសង្កាត់សំពៅពូន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៥ បានចុះត្រួតពិនិត្យ លើអគារពាណិជ្ជកម្មរបស់ក្រុមហ៊ុនព្រីន៤ រកឃើញមានការបញ្ចេញសំណល់រាវ ប៉ះពាល់ប្រភពទឹកសាធារណៈ (ព្រែកជីក៧២) ស្ថិតនៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ ក្រុមហ៊ុនព្រីន៤នេះ បានបើកដំណើរការនៅដើមឆ្នាំ២០២៥ និងបានសាសង់អគារពាណិជ្ជកម្មចំនួន៦អគារ ដោយប្រើប្រាស់ទឹក ៧៥២ម៉ែត្រគូប/ថ្ងៃ ដែលទទួលបានពីប្រភពទឹកស្អាត ហើយរហូតដល់ពេលនេះ ក្រុមហ៊ុន មិនមានអាងប្រព្រឹត្តិកម្ម សម្រាប់សម្អាតសំណល់រាវ និងទឹកកខ្វក់ទេ។ ក្រុមការងារ បានរកឃើញថា ករណីបំពុលទឹកព្រែក៧២ គឺបង្កឡើងដោយក្រុមហ៊ុនព្រីន៤ ដែលបានបូមបង្ហូរទឹកកខ្វក់ ចូលព្រែក៧២ដោយផ្ទាល់។ ក្នុងពេលចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមិនទាន់ មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង រាវ នោះទេ។ ក្រុមការងារបានពិនិត្យស្ថានភាពទឹកព្រែក៧២ ចាប់ពីខ្សែទឹកខាងលើ រហូតដល់ខ្សែទឹកខាងក្រោម និងបានយកសំណាកទឹកចំនួន ៥ទីតាំង។ សូមបញ្ជាក់ថា…

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខែមេសា ឆ្នាំ២០២៥ ខណៈលោកជំទាវ អញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបថា លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី អញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ​នៅ​ព្រះរាជាណា​ចក្រ​​កម្ពុជា ​​រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេល​​ប្រទេសទាំងពីរ​ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរផងដែរ ។ បន្ទាប់ពីអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី…

  • ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាពុទ្ធិ ដែលមិនអាចខ្វះបានចំពោះមនុស្សគ្រប់វ័យ ព្រោះមនុស្សគ្រប់រូប ត្រូវប្រើប្រាស់ប្រាក់ជារៀងរាល់ថ្ងៃ

    ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាពុទ្ធិ ដែលមិនអាចខ្វះបានចំពោះមនុស្សគ្រប់វ័យ ព្រោះមនុស្សគ្រប់រូប ត្រូវប្រើប្រាស់ប្រាក់ជារៀងរាល់ថ្ងៃ

    (ភ្នំពេញ)៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅទៅលើចំណេះដឹង និងសមត្ថភាពក្នុងការយល់ដឹងអំពីដំណើរការរបស់សាច់ប្រាក់ និងរបៀបគ្រប់គ្រងសាច់ប្រាក់ ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាពុទ្ធិ ដែលមិនអាចខ្វះបានចំពោះមនុស្សគ្រប់វ័យ ពីព្រោះមនុស្សគ្រប់រូប ត្រូវប្រើប្រាស់ប្រាក់ជារៀងរាល់ថ្ងៃ ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលា ស្តីពី ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាព ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រោមការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តំណាងសមាគម ក្រុមអាជីវកម្មមុខរបរទាំង ១៥ក្រុម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើនរូបទៀត ។ ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍ថា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលផ្តោតទៅលើចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់ និងរបៀបគ្រប់គ្រងសាច់ប្រាក់ ដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការគិតគូរពង្រីកមុខរបរ អាជីវកម្ម ដោយមានមូលដ្ឋានចំណេះដឹងទាំងនេះឱ្យបានច្បាស់លាស់។ ឯកឧត្តម…