Category: ព័ត៌មានជាតិ

  • សង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ កៀរគរថវិកាជួយសង្គម និង លើកស្ទួយផលិតផលក្នុងស្រុកបញ្ចប់ដោយជោគជ័យ

    សង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ កៀរគរថវិកាជួយសង្គម និង លើកស្ទួយផលិតផលក្នុងស្រុកបញ្ចប់ដោយជោគជ័យ

    ភ្នំពេញ ៖ គំនិតផ្តួចផ្តើមបង្កើតកម្មវិធីសប្បុរសធម៌មួយ ដែលមានឈ្មោះថា សង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ ឬ Songkran Heritage បានប្រព្រឹត្តិទៅ និងបញ្ចប់ដោយភាពរលូន និងទទួលជោគជ័យ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដោយពិធីនេះរៀបចំឡើងទីតាំង Factory Phnom Penh។ ព្រឹត្តិការណ៍រៃអង្គាសប្រាក់ដ៏ពិសេសនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងមានការដាក់តាំងបង្ហាញផលិតផលធ្វើពីស្នាដៃកូនខ្មែរ ឬ “Made in Cambodia” ដោយមានការតាំងបង្ហាញនូវផលិតផលក្នុងស្រុក ជាសូត្រ គ្រឿងចម្លាក់ ព្រមទាំងការតាំងបង្ហាញនូវវប្បធមទំនៀមទំលាប់ប្រពៃណីរបស់កម្ពុជា និង ការប្រកាសបើកការផ្សព្វផ្សាយពីព្រឹត្តការណ៍ទេសចរណ៍ធុរកិច្ច Cambodia Tourism Golf Classic Master Open Amateur Series 2025 and Multinational Business Forum ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់២៨ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ កម្មវិធីសប្បុរសធម៌ និងផ្សព្វផ្សយទេសចរណ៍វប្បធម៌នេះដែរ ក៏មានការចូលរួមពីធុរជនខ្មែរ…

  • រដ្ឋបាលខេត្តសៀមរាបអញ្ជើញចុះសួរសុខទុក្ខកងទ័ពឈរជើងនៅខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    រដ្ឋបាលខេត្តសៀមរាបអញ្ជើញចុះសួរសុខទុក្ខកងទ័ពឈរជើងនៅខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    សៀមរាប​៖គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាបដឹកនាំដោយឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង​លោក លី សារី អភិបាល​រងខេត្ត នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរ​សុខទុក្ខព្រមទាំងនាំយកអំណោយ​ទៅជូនកងពលតូចអន្តរាគមន៍លេខ ៥ ដែលឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។អង្គភាព​​នេះជា អង្គភាព​នៅសមរភូមិជួរមុខទិសទី ៣ នៃយោធ​ភូមិភាគ​ទី ៤ និងជាសម្ព័ន្ធមិត្តភាពជាមួយរដ្ឋបាលខេត្តសៀមរាប។ ក្នុងឱកាសនោះគណៈប្រតិភូបានកោតសរសើរចំពោះការលះបង់ខ្ពស់របស់វីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ ៥ ព្រមទាំងប្រសិទ្ធពរ​ជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។ ចំណែកអំណោយដែលនាំទៅផ្តល់ជូនមាន ថវិកា ២០ លានរៀល មី ១៥០ កេស ស្រាបៀរ ៥០ កេស គ្រឿងភេសជ្ជៈ ៥០ កេសទឹកសុទ្ធ ២០០ យួរ ត្រីខ ១០ កេស ប្រេងម៉ាស៊ូត ២ ០០០ លីត្រ ស័ង្កសី ២ ០០០ សន្លឹក ធុងដាក់ប្រេង ១០អំពូល​សូឡា ៥ គ្រឿង គោ…

  • ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល ក្រោយប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត

    ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល ក្រោយប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត

    (ភ្នំពេញ)៖ កូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុប្រមាណ ៤ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១ និង២៥នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ កូនផ្សោតនេះអាចកើតពីមេផ្សោតដែលមានលេខកូដ ១៣៥ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាល ផ្សេងទៀត។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានឧ្យដឹងថាគិតត្រឹមដើមខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល ក្នុងនោះ៤ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១០ក្បាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ជាសេនាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេទាំង៧២រូប នៅខេត្តស្ទឹងត្រែងនិងក្រចេះ ក្នុងបុព្វហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគាំទ្រការងាររបស់បងប្អូនឆ្មាំទន្លេយើង៕ ដោយ ៖ ម៉ាដេប៉ូ

  • ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល 

    ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល 

    (ភ្នំពេញ)៖ ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ កញ្ញា វ៉ាន់ ណា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យសម្រាប់ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ តាមច្រកព្រំដែន ដែលនេះជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។ កញ្ញាសូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ ចូល តាមព្រំដែន ជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ។ ដោយឡែកកញ្ញា សុខ ផារី ជាពលករខ្មែរម្នាក់ទៀតបានលើកឡើងថា ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំគឺជួយច្រើនណាស់ដល់ពលករ ពីព្រោះវាអាចកាត់បន្ថយចំណាយបានមួយចំណែកធំផងដែរ។ លើសពីនេះវាជាកត្តាមួយដែលជំរុញពលករខ្មែរនៅប្រទេសថៃបានមកលេងគ្រួសារ មកជួបជុំបងប្អូនជិតឆ្ងាយ អំឡុងពេលចូលឆ្នាំ។ កញ្ញា សប្បាយរីករាយណាស់នៅពេលធ្វើដំណើរទៅលេងស្រុកកំណើតនៅឆ្នាំនេះ ដោយមិនមានការបង់ថ្លៃសេវាចេញ ចូល នៅតាមច្រកព្រំដែនទាំងទៅ និងទាំងមក។ កញ្ញា សូមអរគុណរាជរដ្ឋាភិបាលកម្ពុជា អរគុណសម្តេច…

  • យុវជនស្ម័គ្រចិត្តជាង ៥ពាន់នាក់ បានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ឱ្យមានភាពសម្បូរបែប

    យុវជនស្ម័គ្រចិត្តជាង ៥ពាន់នាក់ បានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ឱ្យមានភាពសម្បូរបែប

    (ភ្នំពេញ)៖ ក្រុមការងារអង្គរសង្ក្រាន្ត បានទទួលយុវជនស្ម័គ្រចិត្តជាង ៥ពាន់នាក់ ចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ឱ្យមានភាពសម្បូរបែប ក្នុងនោះ យុវជន ២/៣ មកពីបណ្តាខេត្ត-រាជធានី និង ១/៣ យុវជនស្ម័គ្រចិត្ត នៅខេត្តសៀមរាបស្រាប់ ហើយក្រុមយុវជនទាំងអស់ សុទ្ធតែទទួលបាននូវការផ្គត់ផ្គង់កន្លែងស្នាក់នៅសមរម្យ អាហារ និងសេវាដឹកជញ្ជូនផងដែរ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្នុងសិក្ខាសាលាតម្រង់ទិស និងផ្តល់ព័ត៌មានលម្អិត ជូនយុវជនស្ម័គ្រចិត្តទាំងអស់ បានស្វែងយល់ឱ្យកាន់តែច្បាស់អំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ដើម្បីត្រៀមខ្លួននៅក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យមានភាពសម្បូរបែប និងដោយរលូន រង់ចាំស្វាគមន៍ភ្ញៀវជាតិ និងអន្ដរជាតិ ។ នៅក្នុងឱកាសនេះ ឯកឧត្តម សុខ សប្បាយណា បានធ្វើជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញអំពីការរៀបចំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ដោយមានប្រសាសន៍ថា អង្គរសង្ក្រាន្តឆ្នាំ២០២៣ កន្លងទៅ ខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ២លាន១សែននាក់ ដែលជាមធ្យមភ្ញៀវទេសចរម្នាក់ៗ ចាយលុយអស់ប្រមាណ ៦០ដុល្លារ សម្រាប់អាហារ ថ្លៃស្នាក់នៅ…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីនៅវត្តចុល្លវ័ន

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីនៅវត្តចុល្លវ័ន

    (ខេត្តតាកែវ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះអង្គគ្រូជោតធម្មោ ណេន មីហួយ ព្រះចៅអធិការវត្តចុល្លវ័ន (ហៅវត្តព្រៃអារ) និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះគ្រូមេគណខេត្តតាកែវ លោកជំទាវ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង ១០ នៃខេត្តតាកែវ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ១៨០០ អង្គ/នាក់។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សន្តិភាពគឺជាកត្តាចម្បងនិងមិនអាចខ្វះក្នុងកសាងសមិទ្ធផលនានារួមទាំងវត្តអារាមដែលជាទីសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងនាំសារសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកសំរោង ក៏ដូចជាខេត្តតាកែវ ទាំងមូល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា…

  • សម្ដេចនាយករដ្ឋមន្ត្រី៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ជាការលើកកម្ពស់សមត្ថភាព ការពារជាតិរបស់កម្ពុជា

    សម្ដេចនាយករដ្ឋមន្ត្រី៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ជាការលើកកម្ពស់សមត្ថភាព ការពារជាតិរបស់កម្ពុជា

    (ព្រះសីហនុ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នំា២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំង ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ចិន ប៉ុណ្ណោះទេ គឺថែមទាំងជាការលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ក៏ដូចជា ការគិតគូរដល់ផលប្រយោជន៍ជាតិ, ធានាសន្តិសុខជាតិ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមបាវចនា នៃគោលដៅជាយុទ្ធសាស្រ្តលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ “សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ” ព្រោះ កងទ័ព មិនត្រឹមតែជាកម្លំាងស្នូលក្នុងកិច្ចការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺថែមទាំងជាកម្លាំងសំខាន់មួយ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រ​ទេស​ជាតិ ក៏ដូចជាការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិផងដែរ ។ ជាមួយគ្នានេះ សម្ដេចធិបតី បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន ៖ ទី១. បន្តពង្រឹង និង អភិវឌ្ឍវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា…

  • សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៖ មិនមានការអនុញ្ញាតឱ្យកងទ័ពបរទេស មកដាក់នៅកម្ពុជា ដាច់ខាត

    សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៖ មិនមានការអនុញ្ញាតឱ្យកងទ័ពបរទេស មកដាក់នៅកម្ពុជា ដាច់ខាត

    (ព្រះសីហនុ)៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយ ដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ មិនថាអតីកាល ថ្ងៃនេះ ថ្ងៃស្អែក ឬទៅថ្ងៃអនាគត ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌល ភស្តុ ភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកសាងឡើងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើទំនើបកម្មពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដែលធានាដល់កិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម កម្ពុជានឹងមានសមត្ថភាពកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមុទ្រកម្ពុជា ដើម្បីបង្ការ ការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងមានឱកាសកាន់តែទូលំទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូអន្តរជាតិ និងក្នុងក្របខណ្ឌតំបន់ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខលំហសមុទ្ររបស់កម្ពុជា។ សម្ដេចធិបតី ក៏បានប្រកាសបើកទ្វារស្វាគមន៍រាល់នាវាមិត្តទាំងអស់ ដែលមកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ចាប់ពីថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ។ សម្ដេចបញ្ជាក់ថា…

  • ក្រសួងឧស្សាហកម្ម រៀបចំសន្និសីទដើម្បីអភិវឌ្ឍអ្នកជំនាញ​ផលិតភាព​ក្នុងវិស័យសាធារណៈ

    ក្រសួងឧស្សាហកម្ម រៀបចំសន្និសីទដើម្បីអភិវឌ្ឍអ្នកជំនាញ​ផលិតភាព​ក្នុងវិស័យសាធារណៈ

    (ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ មជ្ឈមណ្ឌល​ផលិតភា​ពជាតិនៃកម្ពុជា បានរៀបចំសន្និសីទរយៈពេលបីថ្ងៃ​ស្តីពី​ការអភិវឌ្ឍអ្នកជំនាញផលិតភាពក្នុងវិស័យសាធារណៈ។កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមប្រមាណ ១០០នាក់មក​ពី​ក្រសួង-ស្ថាប័នសាធារណៈ ដើម្បីស្វែងយល់ពីឧត្តមានុវត្តន៍​ក្នុងការ​លើកកម្ពស់ប្រសិទ្ធភាពអង្គភាព និង​ប្រសិទ្ធភាព នៃ ការផ្តល់សេវាសាធារណៈ។ ថ្លែងក្នុងពិធីបើកសន្និសីទ ឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេ​ខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុ​វត្តន៍ បានលើកឡើងថា៖ “ផលិតភាពពិតជាដើរតួនាទី​យ៉ាង​សំខាន់ ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ គោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនផលិតភាពវិស័យសាធារណៈ គឺដើម្បីជំរុញបរិយាកាសធុរកិច្ច និងទាក់​ទាញ​វិនិ​យោ​គិនជាតិ និងអន្តរជាតិឱ្យមកបណ្តាក់ទុនវិនិ​យោគ​ក្នុងព្រះរាជាណាចក្រកម្ពុជា”។ សន្និសីទនេះ​គឺ​ជា​វគ្គទី៣​ នៃកម្មវិធីសេវាអ្នកជំនាញបច្ចេក​ទេស (Technical Expert Service) ដែលគាំទ្រ​ដោយអង្គការផលិតភាពអាស៊ី (APO)។ កម្មវិធីមាន​រួមបញ្ចូលការចុះទស្សនកិច្ចទៅកាន់ស្ថាប័នជាតិសំខាន់ៗ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអនុញ្ញាតិ​ឱ្យសិក្ខាកាមធ្វើការវិភាគលើការអនុវត្តជាក់ស្តែង នៃយុទ្ធសាស្ត្រផលិតភាពរបស់ស្ថាប័នទាំងនោះ។កម្មវិធីក៏មានកិច្ចពិភាក្សាផ្តោតលើបរិវត្តកម្មឌីជីថល កំណែទម្រង់ក្របខ័ណ្ឌគតិយុត្ត និងការកែលម្អ​ដំណើរការការងារ ដើម្បីរួមចំណែកលើក​កម្ពស់រដ្ឋបាលសាធារណៈនៅកម្ពុជា។សន្និសិទនេះក៏ផ្តល់ជាវេទិកាសម្រាប់អ្នកជំនាញផលិតភាពក្នុងវិស័យសាធារណៈនៅកម្ពុជា បានសិក្សាស្វែងយល់ពី​ឧត្តមានុវត្តន៍ជាអន្តរជាតិ និងអនុវត្តយុទ្ធសាស្រ្តជោគជ័យ​ដើម្បីធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួន។ ការអភិវឌ្ឍអ្នកជំនាញផលិតភាពក្នុង​វិស័យសាធារណៈមាន​សារៈសំខាន់ មិនត្រឹមតែសម្រាប់ការកែលម្អការផ្តល់សេវា​សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើនទំនុកចិត្ត​សាធា​រណជន និងធានាថាធនធានត្រូវបានប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍជាតិ ៕…

  • អភិបាលខេត្តសៀមរាប ក្រើនរំលឹកឱ្យរួមគ្នាយកចិត្តទុកដាក់ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបង្ក្រាបការកាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់ ៣

    អភិបាលខេត្តសៀមរាប ក្រើនរំលឹកឱ្យរួមគ្នាយកចិត្តទុកដាក់ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបង្ក្រាបការកាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់ ៣

    (ខេត្តសៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប បានលើកឡើងពី ការរួមគ្នាយកចិត្តទុកដាក់ការពារបង្រ្កាបធនធានធម្មជាតិ និងការការពារ ទប់ស្កាត់បង្ក្រាបបទល្មើសរុករានទន្រ្ទានដីព្រៃលិចទឹកតំបន់3 ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា តំបន់ព្រៃលិចទឹកបឹងទន្លេសាប (តំបន់ ៣) កំពុងប្រឈមនឹងការកាប់ទន្រ្ទាន និងចង្រៃដីខុសច្បាប់ ដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរដែលត្រូវទប់ស្កាត់ដោយអាជ្ញាធរ។ ឯកឧត្តមបានចង្អុលបង្ហាញថា រដ្ឋបាលខេត្តត្រូវពង្រឹងការត្រួតពិនិត្យ និងវិធានការច្បាប់ ដើម្បីបញ្ឈប់អំពើល្មើសលើធនធានធម្មជាតិ។ អ្នកដែលបំពាននឹងជួបការផ្តន្ទាទោសយ៉ាងតឹងរឹង ដោយអាជ្ញាធរបានដាក់ចេញផែនការបង្ក្រាប និងការគ្រប់គ្រងស្ថានភាពនេះទាំងស្រុង។ ក្នុងនោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដាក់សេចក្តីណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រួតពិនិត្យ និងអន្តរាគមន៍លើគ្រប់សកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃ និងការផ្លាស់ប្តូរភាពជាដីរបស់ព្រៃលិចទឹក។ រដ្ឋបាលខេត្តក៏បានសម្របសម្រួលនឹងក្រសួងនានា ដើម្បីអនុវត្តន៍ផែនការអភិរក្ស និងអភិវឌ្ឍន៍តំបន់នេះអោយមានប្រសិទ្ធភាព។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបន្ដការគ្រប់គ្រងស្ថានភាពបរិស្ថាន ដោយពិសេសក្នុងឱកាសបុណ្យអង្គរសង្ក្រាន្ត ២០២៥ ៕ ដោយ ៖ ប៊ុនរដ្ឋា