Category: ព័ត៌មានជាតិ

  • អនុប្រធានទី​២ ព្រឹទ្ធសភា ៖ ជោគជ័យនៃការ អនុវត្តគោល​​​នយោបាយនានា គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការ រវាង​សភា រដ្ឋាភិបាល ប្រជាពលរដ្ឋ និង វិស័យឯកជន

    អនុប្រធានទី​២ ព្រឹទ្ធសភា ៖ ជោគជ័យនៃការ អនុវត្តគោល​​​នយោបាយនានា គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការ រវាង​សភា រដ្ឋាភិបាល ប្រជាពលរដ្ឋ និង វិស័យឯកជន

    (ភ្នំពេញ)៖ ជាទូទៅ សមាជិកសភា មានមុខងារ ៣ គឺការ​អនុម័តច្បាប់ ការតាមដាន និងត្រួតពិនិត្យការ អនុវត្តច្បាប់ និងមុខងារតំណាង។ ជោគជ័យនៃការ អនុវត្តគោលនយោ​បាយនានា គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការ រវាងសភា រដ្ឋាភិបាល ប្រជាពលរដ្ឋ និង វិស័យឯកជន និងពេលខ្លះត្រូវ​ការកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា ក្នុងឱកាសបិទសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោ​បាយ​ឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និង​យុវជន » ដែលបានប្រារព្ធធ្វើឡើងរយៈពេលពេញ១ថ្ងៃ នាថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥ វិមានរដ្ឋសភា ។ ឯកឧត្តមបណ្ឌិត អនុប្រធានទី២នៃព្រឹទ្ធសភា ក៏បានបញ្ជាក់​ថា ការកើតជំងឺមិនឆ្លង បណ្តាលមកពីកត្តាហានិភ័យចម្បង​ប្រាំរួមមាន៖ របបអាហារមិនមានសុខភាព (ផ្អែម ប្រៃ…

  • ក្រសួងការងារ ៖ ពលករខ្មែរ១រូបមកពីខេត្តបន្ទាយមានជ័យ ទទួលមរណភាពដោយសារការរញ្ជួយដីនៅប្រទេសថៃ

    ក្រសួងការងារ ៖ ពលករខ្មែរ១រូបមកពីខេត្តបន្ទាយមានជ័យ ទទួលមរណភាពដោយសារការរញ្ជួយដីនៅប្រទេសថៃ

    (ភ្នំពេញ)៖ សេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា យោងតាមរបាយការណ៍ នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃថៃ និងការតាមដានជាប្រចាំរបស់ក្រសួង និងស្ថានឯកអគ្គរាជ ទូតកម្ពុជាប្រចាំប្រទេសថៃ គិតត្រឹមម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ មានពលករខ្មែរ ១រូប ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជាក់ថា ទទួល មរណភាពដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាមានក្ដីក្ដុកក្ដួលរន្ធត់ចិត្តឥតឧបមាក្រោយពេលទទួលដំណឹងនេះ។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខ និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ក្នុងឧទ្ទវហេតុគ្រោះរញ្ជួយដីនេះ។ យើងខ្ញុំ សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ លោក មាស សាវ៉ាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្រោយគ្រោះរញ្ជួយដីបានកើតឡើងភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា…

  • ការគ្រប់គ្រងបរិស្ថាន និង ធនធានធម្មជាតិ នឹងត្រូវដាក់បញ្ចូលក្នុងគម្រោងផែនការ«ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា

    ការគ្រប់គ្រងបរិស្ថាន និង ធនធានធម្មជាតិ នឹងត្រូវដាក់បញ្ចូលក្នុងគម្រោងផែនការ«ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា

    (ភ្នំពេញ)៖ ក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជាបាន លើកឡើងពីគម្រោងបង្កើតផែនការ«ក្របខណ្ឌហិរញ្ញប្បទានជាតិ» សម្រាប់គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។ លោកជំទាវ Alissar Chaker បានថ្លែងបញ្ជាក់នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ថា ការគ្រប់គ្រងបរិស្ថាន និង ធនធានធម្មជាតិ នឹងត្រូវដាក់បញ្ចូលក្នុងក្របខណ្ឌជាតិនេះ ដែលអាចទទួលបានការគាំទ្រប្រភពហិរញ្ញវត្ថុពីប្រភពផ្សេងៗ ដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះ UNDP ដែលបានជួយគាំទ្រកម្ពុជា ក្នុងការរៀបចំផែនការក្របខណ្ឌជាតិហិរញ្ញប្បទានជាតិ ធ្វើជាមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាពឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ជាពិសេសអំពីចក្ខុវិស័យរួម ជាមួយនឹងការឆ្លើយតបទៅនឹងតម្រូវការនិងការឆ្លើយតបដើម្បការគ្រប់គ្រងវិស័យបរិស្ថាន និង ធនធានធម្មជាតិនៅកម្ពុជា។ ក្នុងពិធីនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី អ៊ាង សុផល្លែត ក៏បានលើកឡើងពី ការអនុវត្តយុទ្ធសាស្រ្តចក្រា ដោយ ផ្តោតសំខាន់លើ៖ មុំនៃភាពស្អាត ពិសេស ផ្តោតសំខាន់ទៅលើ ភាពស្អាត ក្នុងផ្នត់គំនិត ភាពស្អាតលើដី…

  • រដ្ឋាភិបាលលើកទឹកចិត្តវិស័យឯកជន វិនិយោគបន្ថែមការ​នាំយក​បច្ចេកវិទ្យាចុងក្រោយមកកាន់កម្ពុជា

    រដ្ឋាភិបាលលើកទឹកចិត្តវិស័យឯកជន វិនិយោគបន្ថែមការ​នាំយក​បច្ចេកវិទ្យាចុងក្រោយមកកាន់កម្ពុជា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យ​វិស័យ​ឯក​ជន​វិនិយោគ បន្ថែមលើការនាំយកនូវបច្ចេកវិទ្យា​ចុង​ក្រោយ​មកកាន់កម្ពុជា ស្របគ្នានឹងការជំរុញការបណ្តុះ​បណ្តាល និងបំពាក់បំប៉នជំនាញបច្ចេកទេស​ដល់​និយោ​ជិតខ្មែរ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិ​យោគនៅកម្ពុជា។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ដែលបានថ្លែងក្នុងពិធីសម្ពោធ​មជ្ឈមណ្ឌលរបស់ក្រុម​ហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន កាលពីព្រឹកថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ២០២៥ ក្រោយពីបានបណ្តាក់ទុនវិនិយោគ​បង្កើត មជ្ឈមណ្ឌលនេះឡើង ដើម្បីត្រួតពិនិត្យ និងធ្វើតេ​ស្តឧបករណ៍ពិសេស សំដៅចូលរួមចំណែករក្សា និងបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍ពិសេស ដោយនាំយកនូវបច្ចេកវិទ្យាជឿនលឿនពីប្រទេសចិន មកអនុវត្តនៅកម្ពុជា ។ ឯកឧត្តម ជា វុទ្ធី បន្តថា មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍​ពិសេសនេះ ជាសមិទ្ធផលថ្មីមួយរបស់កម្ពុជា ដោយវានឹង​ក្លាយជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីរបស់វិស័យឧស្សាហកម្ម អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការធា​នា​បានថា ឧបករណ៍ពិសេសដែលត្រូវបានប្រើប្រាស់ គឺស្រប​តាមស្តង់ដាអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់។ ឯកឧត្តម ជា វុទ្ធី បញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិង​ខិត​ខំ​ប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់សេវា និងការ​គាំ​ទ្រ​គ្រប់បែបយ៉ាង ដើម្បីធានាថាក្រុមហ៊ុន ដែលបណ្តាក់ទុន​វិនិយោគនៅកម្ពុជា អាចរីករលូតលាស់ជាបន្តបន្ទាប់…

  • អតីតនិស្សិតកម្ពុជា សិក្សានៅប្រទេសវៀតណាម ជាមូលធនមនុស្សដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

    អតីតនិស្សិតកម្ពុជា សិក្សានៅប្រទេសវៀតណាម ជាមូលធនមនុស្សដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

    (ភ្នំពេញ)៖ សមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម គឺជាបណ្តុំនៃធនធានមនុស្សដ៏សម្បូរបែប ដែលប្រមូលផ្តុំរាល់ធនធានដែលទទួលបានការបណ្តុះបណ្តាល ប្រកបដោយគុណភាពពីប្រទេសវៀតណាម គ្រប់ជំនាញ គ្រប់វិស័យ និងមកពីគ្រប់ស្ថាប័ន នៅទូទាំងប្រទេស ទាំងវិស័យឯកជននិងរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។ អតីតនិស្សិតម្ពុជាសិក្សានៅប្រទេសវៀតណាមគឺជាប្រភពធនធានមនុស្សដ៏សម្បូរបែប និងជាចលករដ៏សំខាន់បំផុតដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគរបស់ប្រទេសវៀតណាមកបណ្តាក់ទុននៅកម្ពុជា។ តាមរយៈសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម លើកទី១ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សមាគមបានបន្តដាក់ចេញទិសដៅការងារឆ្នាំ២០២៥ ដើម្បីបន្តអភិវឌ្ឍន៍សមាគមឱ្យកាន់ តែមានភាពរឹងមាំបន្ថែមទៀត ឱ្យស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាបទប្បញ្ញត្តិ និងច្បាប់ដែលប្រទេសកម្ពុជាមានធរមាន សំដៅកសាងធនធានបញ្ញាញាណរបស់ប្រទេសជាតិ ប្រកបដោយគុណភាព និងមោទនភាពជាតិ។ សមាគមបានលើកទឹកចិត្តឱ្យ អតីតនិស្សិតសិក្សានៅប្រទេសវៀតណាម បន្តចូលរួមជាមួយសមាគមឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាពខ្ពស់ សំដៅជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលអតីតនិស្សិតជួបប្រទះ ដើម្បីកសាងបានមហាគ្រួសារអតីតនិស្សិតសិក្សានៅប្រទេសវៀតណាមួយ ពោរពេញទៅដោយមូលធនមនុស្ស ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។ បើតាម លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានឱ្យដឹងថាបច្ចុប្បន្ននេះ សមាជិកនៃសមាគមមានចំនួន ៨០០នាក់ ចាប់តាំងពីបង្កើតសមាគមឡើងរយៈពេលមួយឆ្នាំ។ លោក អ៊ុច លាង…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុស ក្រោយអញ្ជើញដល់កម្ពុជាភ្លាម

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុស ក្រោយអញ្ជើញដល់កម្ពុជាភ្លាម

    (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកដល់កម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ស្នាក់នៅព្យាបាល និងតាមដានស្ថានភាពជំងឺមួយរយៈខ្លីនៅប្រទេសសិង្ហបុរី។ អញ្ជើញដល់កម្ពុជាភ្លាម បើទោះបីរូបកាយ កំពុងជាប់ដោយជំងឺយ៉ាងណាក្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ព្រោះតែជំងឺបានធ្វើឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានដង្ហើមចុងក្រោយរបស់បងប្រុសជាទីគោរពស្រឡាញ់នោះឡើយ។ នៅមុខមឈូសសពបងប្រុស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្តីវិប្បយោគក្តុកក្តួល អួលណែនឱរាយ៉ាងជ្រាលជ្រៅបំផុត ។ ទឹកភ្នែកច្រើនដំណក់ ហូរស្រក់ឥតដាច់ ព្រោះក្តីស្រណោះ ដល់មនោសញ្ចេតនា អនុស្សាវរីយ៍ល្អៗ អនុស្សាវរីយ៍ក្នុងគ្រាកម្សត់ នៃជីវិត ពេលប្រទេសមានវិបត្តិជាដើម ។ សូមបញ្ជាក់ថា អ្នកឧកញ៉ា…

  • ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងកុដ្ឋ ពុទ្ធាភិសេក និងសមិទ្ធផលនានា នៅវត្តគគីរ ក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

    ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងកុដ្ឋ ពុទ្ធាភិសេក និងសមិទ្ធផលនានា នៅវត្តគគីរ ក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

    (ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាធិបតីភាពក្នុងបុណ្យសម្ពោធឆ្លងកុដ្ឋ ពុទ្ធាភិសេក ឆ្លងខ្លោងទ្វារ ផ្លូវបេតុង វច្ចកុដ្ឋ និងសមិទ្ធផលនានា នៅវត្តខទិរារាម (ហៅវត្តគគីរ) ស្ថិតនៅភូមិទី២ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ នាឱកាសនេះដែរ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា សមិទ្ធផលទាំងនេះបានប្រសូត ចេញពីសទ្ធាជ្រះថ្លាក្នុងការដឹកនាំរបស់ព្រះចៅអធិការវត្ត រួមនឹងសប្បុរសជន ព្រមទាំង ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់ ដែលបង្ហាញពីកម្លាំង សាមគ្គីភាព ចូលរួមបន្សល់ទុកកេរដំណែល សម្រាប់កូនចៅជំនាន់ក្រោយ និង សង្គមជាតិផងដែរ។ ក្នុងនាម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត សូមសម្តែងនូវកត្តញូតវេទីធម៌ ក្រាបថ្វាយបង្គុំដោយ ក្តីគោរពចំពោះព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គដែល បាននិមន្តចូលរួម និងគោរពថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា លោក…

  • ការរញ្ជួយដីនៅប្រទេសថៃគិតត្រឹមម៉ោង ១២:៣០នាទីរសៀល ថ្ងៃទី២៩ នេះ អ្នកស្លាប់មានចំនួន ៩នាក់ អ្នករបួស មានចំនួន ៩នាក់ និងអ្នកបាត់ខ្លួនមានចំនួន ១០១នាក់

    ការរញ្ជួយដីនៅប្រទេសថៃគិតត្រឹមម៉ោង ១២:៣០នាទីរសៀល ថ្ងៃទី២៩ នេះ អ្នកស្លាប់មានចំនួន ៩នាក់ អ្នករបួស មានចំនួន ៩នាក់ និងអ្នកបាត់ខ្លួនមានចំនួន ១០១នាក់

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជននូវបច្ចុប្បន្នភាពនៃការ រញ្ជួយដីក្នុងប្រទេសថៃជ្រាបថា យោងតាមរបាយការណ៍នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង មហាផ្ទៃថៃ គិតត្រឹមម៉ោង ១២:៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អ្នកស្លាប់មានចំនួន ៩នាក់ អ្នករបួស មានចំនួន ៩នាក់ និងអ្នកបាត់ខ្លួនមានចំនួន ១០១នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯក អគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍មិនទាន់ទទួលបានការបញ្ជាក់អត្តសញ្ញាណ និង សញ្ជាតិរបស់ជនរងគ្រោះនានាពីអាជ្ញាធរមានសមត្ថកិច្ចថៃនៅឡើយ ។ ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណា ចក្រថៃឡង់ដ៍ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និង ក្រុមការងារទទួលបន្ទុកប្រទេសថៃ បានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ និងបានប្រាស្រ័យទាក់ទងជាមួយសមភាគី រៀងៗខ្លួនផងដែរ ដើម្បីភ្ជាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយបងប្អូនពលករ ខ្មែរដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីសាកសួរព័ត៌មានជាក់ស្តែងរបស់បងប្អូនពលករដែលរងផលប៉ះពាល់ ក្នុងគោលបំណងផ្តល់កិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលាតាមសំណូមពរជាក់ស្តែងរបស់បងប្អូនពលករ។ សាធារណជន និងបងប្អូនពលករខ្មែរនៅប្រទេសថៃ អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកក្រុមការងារ តាមរយៈក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” ដែលមានតំណភ្ជាប់ https://t.me/KhmerMigrantWorker…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ។ តាងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញណក្ខន្ធរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៩មីនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី ។ សមកដេចធិបតី បានបញ្ជាក់ដូច្នេះថា ជាដំបូងខ្ញុំសូមចូលរួមនូវការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ នៅរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។ ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរ។ សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា។ សូមអំពាវនាផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗ។ ខ្ញុំសូមជូនពរឱ្យឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ទទួលបាននូវសេចក្តី…