Category: ព័ត៌មានជាតិ

  • គម្រោងថែទាំខួបកំណត់ផ្លូវជាតិលេខ ៥ ប្រើប្រាស់​ថវិកា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់​ឆ្នាំង កំពុងដំណើរសាងសង់

    គម្រោងថែទាំខួបកំណត់ផ្លូវជាតិលេខ ៥ ប្រើប្រាស់​ថវិកា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់​ឆ្នាំង កំពុងដំណើរសាងសង់

    (កំពង់ឆ្នាំង)៖ លោក ឆាយ លាភា ប្រធានមន្ទីរសាធា​រណ​ការ និង ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា ៖ គម្រោងថែទាំខួបកំណត់ផ្លូវជាតិលេខ៥ ថវិការាជរដ្ឋា​ភិបាលកម្ពុជា តាមរយះក្រសួងសាធារណការ និងដឹក​ជញ្ជូន​អនុវត្តដោយមន្ទីរសាធារណការ និង ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំងកំពុងដំណើរសាងសង់ ហើយ គម្រោង​ថែទាំខួប​កំណត់ផ្លូវជាតិលេខ៥ដោយក្រាលកៅស៊ូ AC ប្រវែង១ ១២០ មទទឹង ១៣ ម៉ែត្រ ចាក់បេតុង​ចិញ្ចើម​សងខាង​(ម្ខាង ០,៥ ម៉ែត្រ), រៀបឃឿនបេតុង,​រៀបការ៉ូ​ឡា​, គូសគំនូសសញ្ញាចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍ និងដាំដុំចំណាំងផ្លាត នៅចន្លោះគ.ម៨៧+៦៦០ ដល់​គ.ម៨៨+៧៨០ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ លោកបានបញ្ជាក់អោយដឹងបែបនេះនៅរសៀលថ្ងៃពុធទី២៧ ខែមីនា ឆ្នាំ២០២៥ នៅពេលដែលលោក​និង​សហកា​រីចុះពិនិត្យការកសាងផ្លូវនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង​។ លោក ឆាយ លាភា បានបញ្ជាក់ឱ្យដឹងទៀតថា ៖ ក្រោម​ការ​ដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសាធារណការ​និងដឹកជញ្ជូន និង ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ…

  • បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ នៃ​យោធ​ភូមិ​ភាគ​១ ស្ទឹងត្រែង បើកវគ្គហ្វឹកហ្វឺនក្បាច់គុនខេមរភូមិន្ទ ដល់នាយទាហាន និងពលទាហានជាង ៨០នាក់

    បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ នៃ​យោធ​ភូមិ​ភាគ​១ ស្ទឹងត្រែង បើកវគ្គហ្វឹកហ្វឺនក្បាច់គុនខេមរភូមិន្ទ ដល់នាយទាហាន និងពលទាហានជាង ៨០នាក់

    (ខេត្តស្ទឹងត្រែង)៖ សិក្ខាកាម ៨៥នាក់ នៃបញ្ជាការដ្ឋាន​កង​​ពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិ​ភាគ​ទី១ ស្ទឹងត្រែង ទទួលបានការហ្វឹកហ្វឺន បណ្តុះបណ្តាល​លើមុខជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ដើម្បី​ពង្រឹងសមត្ថភាពប្រយុទ្ធនៅលើសរមភូមិ ដែលស្របទៅ​តាម​គោល​ការណ៍ និងយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃកងយោធពល​ខេម​រ​ភូមិន្ទ បានធ្វើឡើងក្រោមអធិបតីភាព លោកឧត្ដម​សេនីយ៍​ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរា​គមន៍​លេខ១២៨ នារសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៥ ដែលមានការចូលរួមពីសិក្ខាកាម ១០៥នាក់ ក្នុងនោះ គ្រូយោធាចារ្យ ១៥ នាក់ អ្នកបំរើការ ០៥ នាក់ និងកម្មសិក្សាការី ៨៥នាក់ ហ្វឹកហ្វឺនរយៈពេល ៤៥ថ្ងៃ សិក្សាខ្លឹមសារមេរៀនលើមុខជំនាញក្បាច់គុន នៃកង​យោធពលខេមរភូមិន្ទ និងអប់រំចិត្តសាស្ត្រ ។ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃខេមរភូមិន្ទ នាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និង​សក្តា​នុពលការពារជាតិ ការបំពេញភារកិច្ច…

  • អភិបាលខេត្តស្វាយរៀង ៖ កងកម្លាំងមាន​សមត្ថ​កិច្ច ត្រូវ​ត្រៀមរៀបចំផែនការការពារសន្តិសុខ​សណ្តាប់​ជូន​ប្រ​ជា​ពលរដ្ឋឱ្យបានល្អ​ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

    អភិបាលខេត្តស្វាយរៀង ៖ កងកម្លាំងមាន​សមត្ថ​កិច្ច ត្រូវ​ត្រៀមរៀបចំផែនការការពារសន្តិសុខ​សណ្តាប់​ជូន​ប្រ​ជា​ពលរដ្ឋឱ្យបានល្អ​ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

    (ស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត​ស្វាយរៀង បានថ្លែងណែនាំដល់កងកម្លាំងមានសមត្ថកិច្ច​ត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋឱ្យបានល្អ​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ ជាពិសេសនៅទីតាំងដែលមានរៀបចំ​សង្ក្រាន្ត​នៅក្នុងមូលដ្ឋាន។ ការថ្លែងណែនាំបែបនេះរបស់អភិបាលខេត្តស្វាយរៀងបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៥ របស់​រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទ២៧ខែមីនាឆ្នាំ២០២៥។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តបានថ្លែងនូវការ​អរគុណ​ចំពោះកងកម្លាំងនិងអាជ្ញាធរពាក់ព័ន្ធគ្រប់​លំដាប់​ថ្នាក់ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានដាក់ចេញ​នៅ​ទិសដៅសំខាន់ៗសូមឲ្យអាជ្ញាធរក្រុង-ស្រុក និងកងកម្លាំង​គ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់លើការងារ​ពង្រឹង ភូមិ ឃុំ មានសុវត្ថិភាព ដូចជាការបង្ក្រាបក្មេង​ទំនើង​ដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ ព្រមទាំង ត្រូវ​ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់​គ្រឿង​ញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។ ឯកឧត្តមបានបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរយេីងមន្ទីរ-អង្គភាព ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់​លើបញ្ហាអម័យបរិស្ថាន និងសោភ័ណ្ឌភាពនៅក្នុងអង្គភាព​របស់របស់ខ្លួន ដូចជាការរៀបចំតុបតែងភ្លើងលម្អរ​ជាដេីម​ ដើម្បីទទួលសិរីសួស្តីពីទេវតាឆ្នាំថ្មី ។ សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមអភិបាល​ខេត្តបានអនុញ្ញាតឲ្យមានការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងចំណុចវិជ្ជមានមួយចំនួនទៅលើការ​អនុវត្ត​ការងាររបស់មន្ទីរអង្គភាពនានាដែលពាក់ព័ន្ធ។ទន្ទឹមនោះ លោកនាយករងទីចាត់ាការធនធានមនុស្សសាលាខេត្ត បានអាននូវសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មកាបង្ក្រាបល្បែងអនឡាញខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងអានសេចក្តីសម្រេចស្តីពីការបង្កើត​គណៈកម្មកាដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨​ផងដែរ ៕ នុត នាង

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ពង្រឹង​ក​ម្លាំង​ក្រោមឱវាទ បន្តចុះល្បាត ត្រួតពិនិត្យទីតាំង​សំ​ខាន់​ៗ លើខ្សែបន្ទាត់ព្រំដែន

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ពង្រឹង​ក​ម្លាំង​ក្រោមឱវាទ បន្តចុះល្បាត ត្រួតពិនិត្យទីតាំង​សំ​ខាន់​ៗ លើខ្សែបន្ទាត់ព្រំដែន

    (ខេត្តឧត្តរមានជ័យ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ឧត្តរមានជ័យ លោកឧត្ដមសេនីយ៍ទោ តន់ ញាន នៅថ្ងៃទី ២៦ មីនាម្សិលមិញ​ បានដាក់ចេញនូវបទបញ្ជាយ៉ាង​ម៉ឹង ម៉ាត់ ដល់យោធិនទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់​ក្នុងការអនុវត្តតួនាទី ភារកិច្ច ចំពោះមុខឱ្យបានម៉ឺងម៉ាត់ តាមមុខងារតួនាទីរបស់ខ្លួនម្នាក់ៗ និងត្រៀមកម្លាំង​អន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ ២៤ម៉ោង លើ២៤ម៉ោង ឱ្យបានម៉ឹងម៉ាត់បំផុត។ លោកឧត្ដមសេនីយ៍ទោ តន់ ញាន បានជំរុញបន្ថែម ដល់គ្រប់បណ្ដាកងឯកភាពចំណុះត្រូវពង្រឹងដល់កម្លាំងប្រចាំការទាំងអស់ ចូលរួមសហការគ្នាឱ្យបានស្អិតរមួត ថែម ទៀត ជាមួយកងកម្លាំងដែលពាក់ព័ន្ធនានា ក្នុងការ ចេញប្រតិបត្តិការ ត្រួតពិនិត្យបង្គោលសីមា និងបណ្ដា ចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដានក្តាប់ឱ្យជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន ពិសេសត្រូវថែរក្សាបង្កើនប្រព័ន្ធ លេណដ្ឋានឱ្យបានរឹងមាំ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្មភាព​បទល្មើសខុសច្បាប់នានា ដែលអាចកើតមានឡើងនៅ​តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ​របស់ខ្លួន៕

  • ប្រកាសតែងតាំងប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ថ្មី

    ប្រកាសតែងតាំងប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ថ្មី

    (កំពង់ធំ​)៖ នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ បាន​អញ្ជើញប្រកាសតែងតាំង លោក ឃន ចាន់ថៃ ឲ្យបំពេញ​តំណែង ប្រធានគណៈកម្មាធិការគណបក្ស​ស្រុកបា​រាយ​ណ៍ ជំនួស លោក អួង សារឿង។ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ក្រោមការដឹកនាំ​ដ៏ឆ្លាត​វៃរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណ​បក្ស​ប្រជាជនកម្ពុជា ប្រទេសកម្ពុជាបានរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយយ៉ាងរឹងមាំ។ លោកបានបញ្ជាក់ថា ប្រធានគណៈកម្មាធិការគណបក្ស​ស្រុកបារាយណ៍ថ្មី ត្រូវមានសមត្ថភាពដឹកនាំ និងគ្រប់គ្រង​ការងារ មានប្រសិទ្ធភាព ហើយជំរុញការចងក្រងក្រុម​យុវជន​សមាជិកគណបក្សឲ្យកាន់តែមានការ​ចូលរួម​សកម្ម។ លោក ឃន ចាន់ថៃ បានប្តេជ្ញាបំពេញភារកិច្ចតាមគោល​នយោបាយ និងបទប្បញ្ញត្តិរបស់គណបក្សប្រជាជនកម្ពុជា ដោយផ្តោតលើចំណុចសំខាន់ៗ៖ អនុវត្តឲ្យបាន​ត្រឹម​ត្រូវ​តាមកម្មវិធីនយោបាយ និងគោលការណ៍ដឹកនាំរបស់​គណបក្ស។ បម្រើប្រជាពលរដ្ឋដោយមាន​ឧត្តមគតិស្នេ​ហាជាតិ និងស្មោះត្រង់ចំពោះមាតុភូមិ។ សហការណ៍យ៉ាង​ជិតស្និទ្ធជាមួយគណបក្សមូលដ្ឋានគ្រប់ថ្នាក់។ រក្សា​សាម​គ្គី​ភាព និងឯកភាពក្នុងជួរថ្នាក់ដឹកនាំ និងសមាជិកគណបក្ស​នៅ​រាល់កម្រិត។ ឯកឧត្តម នួន ផារ័ត្ន…

  • ការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារនាពេលនេះមិនបង្កឱ្យប៉ះពាល់អ្វីច្រើនដល់ពលរដ្ឋទេ

    ការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារនាពេលនេះមិនបង្កឱ្យប៉ះពាល់អ្វីច្រើនដល់ពលរដ្ឋទេ

    (ភ្នំពេញ)៖ប្រាក់រៀលរបស់ខ្មែរបានហក់ឡើងថ្លៃជាបន្ត​បន្ទាប់​មួយរយៈពេលមកនេះ បើធៀបទៅនឹងប្រាក់ដុល្លារ​របស់ប្រទេសសហរដ្ឋអាមេរិក។ ជាមួយការហក់ឡើងនេះត្រូវបានមន្រ្តីពាក់ព័ន្ធមួយចំនួនលើកឡើង ដោយសារតែបញ្ហានយោបាយរបស់​ប្រធានា​ធិបតីថ្មីរបស់ប្រទេសមហាអំណាចសហរដ្ឋអាមេរិកដឹកនាំដោយ លោក ដុលណា ត្រាំ ត្រូវបានគេបន្ទោសថា មិន​មាន​​​គោលនយោបាយច្បាសលាស់ ។ ដោយឡែក​មន្រ្តី​មួយ​ចំនួនរបស់កម្ពុជា ក៏បានពន្យល់ថាការឡើងថ្លៃប្រាក់​រៀល​​នាពេលនេះ ដោយសារតែតម្រូវការប្រាក់រៀល​ខ្មែរ​ច្រើនឡើង ពិសេស ដល់ពេលពលរដ្ឋបង់ពន្ធ ជិតពិធី​បុណ្យ​ចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌជាដើម ដែល​ត្រូវបានពលរដ្ឋត្រូវការប្រាក់រៀលសម្រាប់ចាយវាយច្រើន ជាដើម។ គួរបញ្ជាក់ថាអត្រាប្តូរប្រាក់របស់ធានាគារជាតិកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ តម្លៃប្រាក់ដុល្លារអាមេរិក ១ដុល្លារដូរបាន ៤,០០២រៀល ។ អត្រាប្តូរប្រាក់នេះ​ឃើញ​ថា ធ្លាក់ថ្លៃជាងមុន ដោយអំឡុងពេលមុន ការប្តូរប្រាក់​មាន​អត្រាខ្ពស់ជាងនេះដោយ១ដុល្លារអាចដូរបានរហូតដល់៤០៥០ឬ៤១០០ជាងក៏មានផងដែរ។ ទាក់ទិនទៅនឹងការឡើងថ្លៃប្រាក់រៀលនេះដែរ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាបាន​បញ្ជាក់​ប្រាប់បណ្តាញសារព័ត៌មានក្នុងពិធី បើកកិច្ចពិភាក្សាជា​មួយ​អ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុស្តីពី​”ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើ​ប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ”នាសណ្ឋានគារ NOVOTELក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២៥ឱ្យដឹងថា ៖ មានសូចនាករចំនួន២ ដែល​ល្អ គឺទី១អតិផរណាក្រោម១ភាគរយ និង អត្រាប្តូរប្រាក់​ដុល្លារ និង លុយខ្មែរមានលំនឹងល្អ ដែលនេះគឺជាប្រការ​មួយ​ល្អពោលគឺមិនបង្កឱ្យមានការប៉ះពាល់ដល់តម្លៃទំនិញ​ឡើងថ្លៃ ការប្តូរប្រាក់មិនមានការប្រែប្រួលច្រើន។ យើង​ឃើញថាការប្តូរប្រាក់ដុល្លារជាមួយលុយខ្មែរយើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺមានលំនឹងល្អដោយស្ថិតនៅក្នុងរង្វង់១ដុល្លារប្តូរបានជាង ៤០០០រៀលជានិច្ច។…

  • ក្រសួងប្រៃសណីយ៍ ៖ ប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិ​ការ​​នៅ​ក្នុង​វិស័យ ICT ដោយពុំមានការអនុញ្ញាត ត្រូវមក​ដាក់​ពាក្យស្នើសុំការអនុញ្ញាតស្របតាមបទប្បញ្ញត្តិ​ជា​ធរមាន

    ក្រសួងប្រៃសណីយ៍ ៖ ប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិ​ការ​​នៅ​ក្នុង​វិស័យ ICT ដោយពុំមានការអនុញ្ញាត ត្រូវមក​ដាក់​ពាក្យស្នើសុំការអនុញ្ញាតស្របតាមបទប្បញ្ញត្តិ​ជា​ធរមាន

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូន លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុន​បរទេស ដែលកំពុងធ្វើប្រតិបត្តិការ ឬមានបំណងធ្វើ​ប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology – ICT) នៅព្រះរាជាណាចក្រកម្ពុជា ជ្រាបថា មាត្រា ៥ នៃអនុក្រឹត្យលេខ១១០ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការផ្តល់ការអនុញ្ញាត​ប្រតិបត្តិ​ការ​​លើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បាន​កំ​ណត់​ថា “គ្មានបុគ្គលណាអាចបំពេញប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជាទេ លើកលែងតែបុគ្គលនោះបានទទួល​លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ពី ក.ប.ទ.”។ កន្លងមក ក.ប.ទ. តែងតែអនុគ្រោះ និងធ្វើការផ្សព្វផ្សាយ​ជាប្រចាំដល់ប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងវិស័យ ICT ដោយពុំមានការអនុញ្ញាត ឱ្យមកដាក់ពាក្យ​ស្នើ​សុំការអនុញ្ញាតបំពេញប្រតិបត្តិការពី ក.ប.ទ. ស្របតាម​បទប្បញ្ញត្តិជាធរមាន។ ទោះបីជាយ៉ាងនេះក្តី ក៏ប្រតិបត្តិករ​មួយចំនួន ពុំទាន់បានមកបំពេញកាតព្វកិច្ចស្នើ​សុំការ​អនុញ្ញាត​នៅឡើយទេ ហើយនៅតែបន្តធ្វើប្រតិបត្តិការ​ដោយ​ពុំមានការអនុញ្ញាតដដែល។ ក្នុងន័យនេះ ក.ប.ទ. សូមអំពាវនាវសារជាថ្មីដល់ លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន…

  • សម្តេចនាយករដ្ឋមន្ត្រី ៖ ការប្រកួតប្រជែងក្នុងវិស័យអប់រំ ជាការទទួលផលជាក់ស្តែង ក្នុងការផលិតធនធានមនុស្ស

    សម្តេចនាយករដ្ឋមន្ត្រី ៖ ការប្រកួតប្រជែងក្នុងវិស័យអប់រំ ជាការទទួលផលជាក់ស្តែង ក្នុងការផលិតធនធានមនុស្ស

    (ព្រះសីហនុ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋាន​ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​លើកឡើងថា ការប្រកួតប្រជែងក្នុងវិស័យអប់រំ មិនមែនដើ​ម្បី​បានតែពានរង្វាន់នោះទេ តែដើម្បីទទួលផលជាក់ស្តែង​ក្នុង​​ការ​ផលិត​ធនធានមនុស្ស ។ ក្នុងន័យនេះ សាលារៀន កាន់តែទទួលបានលទ្ធផលល្អ នោះធនធានមនុស្ស កាន់តែប្រកបដោយគុណភាព ទាំងគ្រូ និងសិស្ស ហើយធនធានមនុស្សនេះ នឹងចែកផលបន្ត។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍៖ សម្ភារៈបរិក្ខាប្រើប្រាស់ ទំនើបកម្មទៅមុខ តែនឹងថយចុះតាមពេលវេលា និងអាយុកាល នៃការប្រើប្រាស់ ទាំងគុណភាព និងបច្ចេកទេស តែធនធានមនុស្ស កាន់តែប្រើប្រាស់ កាន់តែល្អ និងរីកចម្រើន ហើយរីកដុះដាលបន្ថែម ។ សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាព ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជា​ជំនាញបច្ចេកទេសសំខាន់សម្រាប់តម្រូវការក្នុងខេត្តផង និងសេដ្ឋកិច្ចជាតិផង ដោយផ្តោតលើកត្តាអាទិភាព ក្នុងការ​ផ្តល់ជូនប្រជាជន៖ ១/…

  • មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់សមត្ថកិច្ច បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម

    មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់សមត្ថកិច្ច បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម

    (បន្ទាយមានជ័យ)៖ អាជ្ញាធរ ឃុំសង្កាត់ទាំងអស់ ត្រូវបន្តការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបឱ្យបានជាប្រចាំ ដូចភ្លៀងរលឹម នូវរាល់បទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋាន ដើម្បីធានាឱ្យបានមូលដ្ឋានគ្មានបទល្មើស ផ្សេងៗឱ្យបានយ៉ាងតិច៨០% ទៅដល់១០០% ។ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ប្រារព្ធឡើងនៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ ដើម្បីធានាកិច្ចការងារគោលនយោបាយនេះឱ្យកាន់តែទទួលបានជោគជ័យ ឯកឧត្ដម រដ្ឋ លេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ត្រូវនាំគ្នាបន្តកិច្ចសហការ ពង្រឹងលេខាធិការរដ្ឋានជាជំនួយការ និងជំរុញអនុវត្តផែនការសកម្មភាព ដែលបានដាក់ចេញឲ្យបានកាន់តែមានប្រសិទ្ធភាពនិងបន្តខិតខំជំរុញការអនុវត្តឱ្យបាននូវគោលនយោបាយជោគជ័យនូវចង្កោមការងារ ក្នុងលក្ខណៈសម្បត្តិទាំង៧ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ជួញដូរ ចែកចាយគ្រឿងញៀន បទល្មើសលួច ឆក់ប្លន់ ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវយកចិត្តទុកដាក់ និងធ្វើប្រតិបត្តិការបន្ត ដោយកិច្ចការងារកន្លងមកយើងបានអនុវត្តច្រើនទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ មានការគាំទ្រពីសំណាក់មហាជន ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា មិនតែប៉ុណ្តោះគម្បីត្រូវបន្តពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល…

  • អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សាធារណជនសូមពិនិត្យ​និង​តាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វ​ផ្សា​យ​របស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈ​ឧបករ​ណ៍​​នៅទូទាំងប្រទេស

    អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សាធារណជនសូមពិនិត្យ​និង​តាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វ​ផ្សា​យ​របស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈ​ឧបករ​ណ៍​​នៅទូទាំងប្រទេស

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថាស្ថានភាពគុណ​ភាព​ខ្យល់ នៅកម្ពុជាមានការប្រែប្រួលក្នុង​ក្នុងរយៈពេល ២៤​ម៉ោង ចាប់ពីម៉ោង០៧:០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង០៧:០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាម រយៈទិន្នន័យនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បង្ហាញ ថា កម្រិតភាគល្អិតនិចល PM2.5 បានឡើង លើស​ស្តង់ដាកំណត់ពោលគឺលើស ៥០មីក្រូក្រាមក្នុងមួយ​ម៉ែត្រ​គូប​ខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណ ភាព ខ្យល់ស្ថិត​ក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណ ភាពខ្យល់​ពណ៌លឿង​។ ក្នុងស្ថានភាពគុណភាព​ខ្យល់​បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា។ អាស្រ័យដូចបានជម្រាបជូននេះ អ្នកនាំពាក្យក្រសួង​បរិស្ថាន សូមជម្រាបជូនព័ត៌មានទៅដល់សាធារណជន​ឲ្យបានជ្រាបថា ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វ​ផ្សាយ​ជាប្រចាំ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើ​ប្រព័ន្ធ APPឈ្មោះ CGS SPA ហើយទំព័រផេក​ហ្វេសប៊ុក​របស់​ក្រសួងបរិស្ថាន ក៏បានផ្សព្វផ្សាយ បន្ថែមទៀត នូវលទ្ធផល​នៃគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា ។…