-
អ្នកជំនាញជាតិ និងអន្តរជាតិ ចូលរួមប្រជុំ ដើម្បីពង្រឹងការអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ

(ភ្នំពេញ)៖ មន្ត្រីរដ្ឋាភិបាល អ្នកជំនាញការអភិរក្សជាតិ និងអន្តរជាតិ និងដៃគូ កំពុងមានវត្តមានក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នៅថ្ងៃទី២៤-២៥ នេះ នៅទីរួមខេត្តក្រចេះ ស្តីពីការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ខណៈពេលដែលវឌ្ឍនភាពនៃកិច្ចអភិរក្សសត្វផ្សោតនាពេលនេះទទួលបានលទ្ធផលជាវិជ្ជមាន ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ជាពិសេសការគំរាមកំហែងនៃការជាប់ម៉ងនេសាទខុសច្បាប់ ដែលបន្តបង្កគ្រោះថ្នាក់ដល់សត្វផ្សោត ។ តាមរយៈសិក្ខាសាលានាថ្ងៃនេះនឹងផ្តល់នូវធាតុចូលដ៏សំខាន់ ដើម្បីវាយតម្លៃសមិទ្ធិផល ពង្រឹងភាពជាដៃគូ និងកែលម្អយុទ្ធសាស្រ្តអភិរក្ស។ ការពិភាក្សានេះក៏នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ការជំរុញការត្រួតពិនិត្យផ្នែកវិទ្យាសាស្ត្រ ការបង្កើតដំណោះស្រាយដែលអាចធ្វើសកម្មភាពបាន និងធានាបាននូវមូលនិធិប្រកបដោយនិរន្តរភាព ដើម្បីការពារផ្សោតទន្លេមេគង្គដែលកំពុងរងគ្រោះ។ កិច្ចការដ៏មានសារៈសំខាន់នេះ គឺជាយន្តការមួយឆ្ពោះទៅរកការធានាការរស់រានមានជីវិតរយៈពេលវែងរបស់សត្វផ្សោត។ ឯកឧត្តម ស្រេង សុភា អភិបាលរងនៃរដ្ឋបាលខេត្តក្រចេះ បាន សង្កត់ធ្ងន់ថា៖«យុទ្ធនាការហែលទឹកទន្លេមេគង្គបានកន្លងមកនេះ គឺបានរួមចំណែកគួរឱ្យកត់សម្គាល់ចំពោះការផ្សព្វផ្សាយ និងការការពារសត្វផ្សោតទន្លេមេគង្គ។ សិក្ខាសាលាថ្ងៃនេះ នឹងផ្តល់នូវអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងយុទ្ធសាស្រ្តអភិរក្សបន្ថែមទៀតសម្រាប់ប្រភេទសត្វនេះ ដែលត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិតនៅ របស់កម្ពុជា និងជានិមិត្តរូបនៃទន្លេមេគង្គ»៕ ដោយ ង៉ាន់ ទិត្យ
-
កម្ពុជា និង ឥណ្ឌា រួមទាំងប្រទេសចំនួន ៤ ទៀត រៀបចំពិធីបុណ្យអាហារ

ភ្នំពេញ ÷ ពិធីបុណ្យអាហារក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ទន្លេគង្គា (MGC) ត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតឡាវ មីយ៉ាន់ម៉ា វៀតណាម និងប្រទេសថៃក្នុងរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ។ ពិធីបុណ្យអាហារដែលមានមុខម្ហូបមកពីបណ្តាប្រទេសនៅតាមបណ្តោយដងទន្លេមេគង្គ ទន្លេគង្គា ត្រូវបានសម្ពោធដោយឯកអគ្គរដ្ឋទូតឥណ្ឌាលោក Vanlalvawna Bawitlung រួមជាមួយតំណាងមកពី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតនៃប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។ ភោជនីយដ្ឋានឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃជាង ១២ ភោជនីយដ្ឋានដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញបានដាក់តូបលក់អាហារក្នុងពិធីបុណ្យនេះ។ ជាចំណុចពិសេស ភរិយារបស់មន្រ្តីស្ថានទូតឥណ្ឌាបានបន្ថែមភាពទាក់ទាញនៃពិធីបុណ្យអាហារ ដោយដាក់តូបលក់អាហារ និងអាហារឆ្ងាញ់ៗ ហើយចំណូលទាំងអស់នឹងយកទៅ ធ្វើកិច្ចការសប្បុរសធម៌ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងទីតាំងដ៏ល្បីមួយនៅមាត់ទន្លេមេគង្គ ទល់មុខវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ ពិធីបុណ្យនេះបានទាក់ទាញមនុស្សជាច្រើនកុះករ និងអ្នកទេសចរមកទស្សនាផ្លូវថ្មើរជើងតាមមាត់ទន្លេ នៅរាជធានីភ្នំពេញដែលទើបនឹងបើកសម្ពោធប្រើប្រាស់។ កិច្ចសហប្រតិបត្តិការទន្លេមេគង្គ គង្គា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2000 ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុកាលច្រើនជាងគេក្នុងចំណោមយន្តការនៃកិច្ចសហប្រតិបត្តិការមេគង្គ។ កិច្ចសហប្រតិបត្តិការទន្លេមេគង្គ គង្គា បាននិងកំពុងអនុវត្តសកម្មភាពសហប្រតិបត្តិការជាច្រើន ហើយបុណ្យអាហារនេះ ក៏ជាផ្នែកមួយនៃផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គ គង្គា…
-
ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ដែលមានសមាជិកចូលរួមចំនួន១៤៩រូប នាអគារMorgan Tower រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានទ្វីប បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹង និងពង្រីក និងការថែរក្សារចនាសម្ព័ន្ធគណបក្សនៅគ្រប់ថ្នាក់ក្នុងប្រទេសគោលដៅដើម្បីបង្កើន និងរក្សាកិត្យានុភាពដ៏ឧត្តុង្គឧត្តមរបស់គណបក្សដែលបាននិងកំពុងដឹកនាំនាវាកម្ពុជាទៅកាន់ភាពរីកចម្រើនឥតឈប់ឈរក្រោមគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ ការបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពលករ កម្មសិក្សាការី និងសមាជិកគណបក្សក៏ជាកិច្ចការអាទិភាពដែលឯកឧត្តមប្រធានទ្វីប បានណែនាំដល់សមាជិកបក្សនៅតាមប្រទេសគោលដៅត្រូវប្រកាន់ខ្ជាប់ផងដែរ។ សូមបញ្ជាក់ថា ក្រោយទទួលបានជោគជ័យនិងការគាំទ្រពីពលរដ្ឋខ្មែរនៅតាមប្រទេសគោលដៅជាបន្តបន្ទាប់ គណបក្សសម្រេចកែសម្រួលឈ្មោះ និងពង្រីកវិសាលភាពឱ្យមកជាក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍កាលពីឆ្នាំ២០២២ដែលទទួលបន្ទុកប្រទេសមួយចំនួនដែលរួមមាន សាធារណរដ្ឋកូរ៉េ ព្រះរាជាណាចក្រថៃ ប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ី៕ ដោយ ៖ ង៉ាន់ ទិត្យ
-
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងចាក់បញ្ចាំងភាពយន្តឯកសារ “រឿងរ៉ាវរបស់ខ្ញុំ” នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា (អ.វ.ត.ក.) នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ ដើម្បីចាក់បញ្ចាំងភាពយន្តឯកសារ “រឿងរ៉ាវរបស់ខ្ញុំ”។ ភាពយន្ដឯកសារនេះបានផលិតដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សហការជាមួយ ប្រព័ន្ធផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនារសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង២៖០០ ដល់ម៉ោង ៥៖០០ នៅក្នុងសាលសន្និសីទចតុមុខ។ បន្ទាប់ពីការបញ្ចាំងភាពយន្ដឯកសារ នឹងមានកម្មវិធី សំណួរ-ចម្លើយ ជាមួយលោកយាយលោកតាដែលជា តួអង្គនៅក្នុងភាពយន្ដនេះដោយផ្ទាល់ផងដែរ។ ពួកគាត់នឹងចែករំលែកបទពិសោធន៍ដែលបានឆ្លងកាត់ក្នុងសម័យខ្មែរក្រហម និងការចូលរួមផ្តល់សក្ខីកម្មនៅក្នុង អ.វ.ត.ក. ដើម្បីទាមទារយុត្តិធម៌សម្រាប់ពួកគាត់ និងប្រជាពលរដ្ឋខ្មែរដែលបានរងគ្រោះក្នុងរបបខ្មៅងងឹតនោះ។ លើសពីនេះ ក៏នឹងមានកម្មវិធី Peacxel ជុំវិញប្រធានបទ “ចក្ខុវិស័យរួមសម្រាប់អនាគតរបស់កម្ពុជា” ដែលជាគំនិតផ្តួចផ្តើមបែបសិល្បៈដើម្បីជំរុញឱ្យមានកិច្ចសន្ទនា និងការឆ្លុះបញ្ចាំងអំពីយុត្តិធម៌ ដែលបានត្រួសត្រាយជាមាគ៌ាមួយ ជាចក្ខុវិស័យអ្នកចូលរួមទាំងអស់សម្រាប់អនាគតកម្ពុជា។ ការបញ្ចាំងភាពយន្ដឯកសារនេះ នឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អគ្គរាជទូត រដ្ឋទូត អង្គការដៃគូ មន្រ្តីរាជការ និងសាមណៈនិស្សិត និស្សិត ប្រជាពលរដ្ឋប្រមាណ៧០០ អង្គ/នាក់។ សាធារណជនក៏អាចចូលរួមក្នុងកម្មវិធីនេះដោយសេរី និងឥតគិតថ្លៃផងដែរ។ អំពី “រឿងរ៉ាវរបស់ខ្ញុំ”“រឿងរ៉ាវរបស់ខ្ញុំ” ជាភាពយន្ដឯកសារមាន ៦វគ្គ…
-
ក្រសួងសុខាភិបាល ប្រារព្វទិវាពិភពលោកកំចាត់រោគរបេង ឆ្នាំ២០២៥ ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន ៖ ប្តេជ្ញា វិនិយោគ អនុវត្ត»

(ភ្នំពេញ)៖ កម្ពុជា ដើម្បីចូលរួមជាមួយអង្គការសុខភាពពិភពលោក ក្នុងការកំចាត់រោគរបេង បានរៀបចំទិវាពិភពលោកកំចាត់រោគរបេងឆ្នាំ២០២៥ ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត» ។ កម្មវិធីនេះ បានធ្វើឡើងក្រោមការអញ្ជើញចូលរួមជាអធិបតីដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ។ គោលបំណងសំខាន់ នៃការប្រារព្វទិវាពិភពលោកកំចាត់រោគរបេងនេះ គឺដើម្បីផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃជំងឺរបេងនៅកម្ពុជា និងអន្តរជាតិ និងជំរុញការលើកកំពស់បន្ថែមចលនាទាក់ទាញការគាំទ្រ ផ្នែកនយោ បាយ និងថវិកា ក្នុងការប្រយុទ្ធនឹងជំងឺរបេងនៅទូទាំងពិភពលោក រួមនឹងកម្ពុជាផង ។ លោកជំទាវ យក់ សម្បត្តិ បានអានសុន្ទរកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ឆ្នាំ២០២៥ ដែលបានឲ្យដឹងថា «កម្ពុជាបើទោះជាទទួលបានជោគជ័យ ប៉ុន្តែក៏នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត នៅលើសកលលោក។» ជាក់ស្តែង អត្រាស្លាប់បានថយចុះពី ៤២ករណី…
-
ពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសំរោងពន្លៃ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានតម្លៃជាង ៣៧ម៉ឺនដុល្លារ

(ខេត្តតាកែវ )៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជានាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសំរោងពន្លៃ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍របស់ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានលើកឡើងអំពីវឌ្ឍនៈភាពរបស់ខេត្ត មានការរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ក្នុងនោះទូទាំងខេត្តមានវត្តចំនួន ៣៤៧វត្ត ព្រះសង្ឃចំនួន ៤.៣៩២អង្គ ដោយឡែកសម្រាប់ស្រុកអង្គរបូរីវិញមានវត្តសរុបចំនួន ១២វត្ត ព្រះសង្ឃចំនួន ១៨០អង្គ ភិក្ខុ៤៧អង្គ សាមណេរ ១៣៣អង្គ អាចារ្យ ៣៩នាក់ គណៈកម្មការចំនួន ៨៩នាក់ យាយជី ៦នាក់ តាជី ២នាក់ ក្មេងស្នាក់នៅវត្តចំនួន…
-
មន្រ្តីជំនាញនិងអាជ្ញាធរស្រុក ចុះអង្កេតទឹកអូរត្រែង បន្ទាប់ពីអ្នកប្រើបណ្ដាញសង្គមរាយការណ៍ថា មានក្លិនស្អុយនិងពុលត្រី

បាត់ដំបង៖ ភ្លាមៗបន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមបង្ហោះនិងរាយការណ៍ថា ទឹកអូរត្រែងមានក្លិនស្អុយនិងមានពុលត្រីដោយសារទឹកមានជាតិពុល ដែលបង្ហូរចេញពីរោងចក្រមួយកន្លែងនៅក្នុងស្រុករតនមណ្ឌល មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង និងអាជ្ញាធរស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ចុះទៅកាន់ទីតាំងរោងចក្រ និងទីកន្លែង ដែលមានការសង្ស័យ ។ សេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាន មន្ទីរបរិស្ថានខេត្ត បានចាត់មន្ត្រីជំនាញចុះទៅកាន់ទីតាំងរោងចក្រ និងទីកន្លែងដែលមានករណីសង្ស័យដើម្បីពិនិត្យជាក់ស្តែង និងយកសំណាកទឹកតាមទីកន្លែងនីមួយៗ ដែលមានការសង្ស័យយកទៅមន្ទីរពិសោធន៍ នៃក្រសួងបរិស្ថាន។ទីកន្លែងដែលសង្ស័យគឺសហគ្រាសកែច្នៃដំណាប់ស្វាយ ស្ថិតនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ។ តាមការចុះពិនិត្យផ្ទាល់របស់ក្រុមការងារ និងអាជ្ញាធរ ព្រមទាំងភាគីសាមីរោងចក្រផ្ទាល់នៅទីនោះ ក្រុមការងារបានធ្វើកត់សម្គាល់ឃើញថា “ពុំមានស្លាកស្នាម នៃ ការលេចធ្លាយឬក៏បង្ហូរទឹកសំណល់រាវចូលទៅក្នុងស្ទឹងទេ ។ចំណែកពណ៌ទឹក បើតាមកាំមេរ៉ា បង្ហាញថា សភាពពណ៌ខ្មៅ គឺ ជាស្លែរដែលនៅបាតក្រោមទឹក ហើយស្ថានភាពទឹកទីតាំងនោះថ្លាធម្មតា និងគ្មានត្រីងាប់នោះទេ។ ក្រុមមន្ត្រីជំនាញបានឱ្យដឹងថា កន្លងមកប្រព័ន្ធលូ ដែលសហគ្រាសធ្លាប់បានបង្ហូរសំណល់រាវចូលទៅក្នុងទឹកអូរត្រែងនោះ ត្រូវបានបិទជិត និងគ្មានការលេចធ្លាយឬលួចចោះបង្ហូរជាថ្មីទៀតឡើយ ហើយក៏គ្មានការដាក់សំណល់រឹង និងដុតសំរាមនៅលើមាត់អូរដូចមុនទៀតនោះទេ ក្រោយពីមានការចុះត្រួតពិនិត្យ និងធ្វើការហាមប្រាម ហើយខាងរោងចក្រក៏បានធ្វើកិច្ចសន្យា ជាមួយនិងក្រុមការងាររបស់រដ្ឋបាលខេត្តទៀតផង។ មន្ត្រីជំនាញបានឱ្យដឹងបន្ថែមថា ចំពោះទីតាំងស្ពាន ដែលស្ថិតនៅផ្នែកខាងក្រោមខ្សែទឹក នៃសហគ្រាស…
-
រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាវប្បធម៌ជាតិរយៈពេលបីថ្ងៃក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

សៀមរាប៖នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅសួនព្រះរាជដំណាក់ខេត្តសៀមរាបក្បែរមាត់ស្ទឹង ,មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត គាំទ្រដោយរដ្ឋបាលខេត្ត បានរៀបចំពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនានេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។ពិធីនេះដើម្បីរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សម្បូបែប និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។ ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រម ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស និស្សិត សិល្បករ អាជីវករ និងភ្ញៀវជាតិ-អន្តរជាតិ។ លោក លី សារី បានបញ្ជាក់ថា ការរៀបចំទិវានេះគឺជាឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់ មនសិការ ស្រឡាញ់វប្បធម៌ និងអត្តសញ្ញាណជាតិ ដើម្បីធានាបាននូវភាពចីរភាពក្នុងការអភិរក្ស…
-
បទល្មើសនេសាទ៖បង្រ្កាបរាល់ថ្ងៃ ជួបរាល់ថ្ងៃ

កំពង់ឆ្នាំង៖កម្លាំងចម្រុះខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានបង្រ្កាបឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនធំនៅ៣១ទីតាំងនិងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់ជាមួយប្រជានេសាទ៧នាក់ក្នុងភូមិសាស្រ្តខេត្ត។ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានដឹកនាំកម្លាំងសហការជាមួយ កម្លាំងយោធភូមិភាគទី៥ កងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស៩១១ មានកម្លាំងសរុប ៩៧ នាក់ ,កាណូត២០គ្រឿងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ,ភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង ,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានឱ្យដឹងថា ក្នុងសកម្មភាពល្បាត និងបង្រ្កាប កម្លាំងសមត្ថកិច្ចបានរកឃើញ និងបំផ្លាញចោល បទល្មើសនេសាទខុសច្បាប់ចំនួន៣១ទីតាំង ។ក្នុងនេះ កម្ទេចកំប្លោកលើសម្រាស់ចំនួន៥៨ ៨០០ម៉ែត្រការ៉េ,របាំងសាច់អួនចំនួន ១ ៧០០ម៉ែត្រ,អួនហ៊ុមសម្រាស់ ១៥០ ម៉ែត្រ,បំផ្លាញសាច់ឡុក ចំនួន១៩ឡុកប្រវែង៩២០ម៉ែត្រ,ខ្សែចងសម្រាស់ប្រវែង៣៣០ម៉ែត្រ,បង្គោលសម្រាស់១០០ ដើមនិងលែងកូនត្រីចម្រុះចូលដែននេសាទចំនួន៤០ គីឡូក្រាម,អប់រំប្រជាពលរដ្ឋ ១២នាក់,ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៧ នាក់ ,ដកហូតទូកបាឡាស្មាច់៣ គ្រឿង,ដកហូតម៉ាស៊ីនទូក៣ គ្រឿង.ដកហូតសំណាញ់១ វង់,ដកហូតសាច់អួន ១៥០ ម៉ែត្រនិងដកហូតឧបករណ៍អូសជនមួយចំនួន៕ដោយ៖សុខ គឹមសៀន
-
ក្រុមហ៊ុន AMS និងស្ថាប័នព័ត៌មាន (CNM) រួមគ្នាបង្កើតទំនាក់ទំនងដៃគូផ្សព្វផ្សាយព័ត៌មាន ដើម្បីរួមចំណែកជួយដល់វិស័យទេសចរណ៍ និងវប្បធម៌ កម្ពុជា-ចិន

(ភ្នំពេញ)៖ ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ ក្រុមហ៊ុន អប្សរា មេឌា សឺវីស(AMS) និងស្ថាប័នព័ត៌មាន Cambodia Nation Media (CNM) ដែលជាស្ថាប័នព័ត៌ឈានមុខគេនៅក្នុងស្រុក បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ក្នុងបំណងបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្ត ជាចំណែកជួយដល់វិស័យទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៥ នៅការិយាល័យក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខានោះ រួមមាន លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរាព័ត៌មាន និង លោក ខេវិន ស៊ូ Kevin Xu អគ្គនាយក Cambodia Nation Media (CNM) ។ យោងតាមខ្លឹមសារនៃអនុស្សារណៈ គោលបំណងសំខាន់ នៃការចុះហត្ថលេខានេះ គឺស្ថាប័នព័ត៌មានទាំងពីរ…