-
កម្ពុជា-ឥណ្ឌា បន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យ សុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព

(ភ្នំពេញ)៖ ឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើការអភិវឌ្ឍន៍សុខភាពឌីជីថល ភាពជាដៃគូរវាង វិស័យសាធារណៈ និងឯកជន ដូចជាការវិនិយោគបង្កើតមន្ទីរ ពេទ្យ កម្រិតអន្តរជាតិដែលមានគុណភាពខ្ពស់ តាមរយៈ កិច្ច សហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។ ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្នុងជំនួបសំដែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន ឯកអគ្គរដ្ឋទូតឥណ្ឌា និង គណៈប្រតិភូ អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹង ជំងឺមិនឆ្លង ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងនិវានុវត្តន៍…
-
ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងអប់រំ យុវជន និងកីឡា (ក.អ.យ.ក.) ជួបប្រជុំពិភាក្សាលើការអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.)

(ភ្នំពេញ)៖ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការ ក.ប.ទ. និង ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក.អ.យ.ក. កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជំនាញនៃក្រសួងទាំងពីរ ជួបប្រជុំពិភាក្សាលើការអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅវិទ្យាល័យចំនួន ១៨ នៅខេត្តតាកែវ ដោយផ្តោតលេីវឌ្ឍនភាពការងារ ការបណ្តុះបណ្តាលគ្រូបង្រៀនជំនាញឌីជីថលនិងការរៀបចំកម្មវិធីសិក្សា និងទិសដៅការងារបន្ត ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
អភិបាលខេត្តកំពតជំរុញឱ្យពលរដ្ឋនៅក្នុងតំបន់បិទផ្សាយទិន្នន័យឯកសារនៃការវិនិច្ឆ័យដីធ្លី កុំខកខានទៅពិនិត្យឱ្យបានច្បាស់លាស់

កំពតៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានរំលឹកដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដែលបានបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទាំងអស់ ត្រូវមកធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារបានបិទផ្សាយជាសាធារណៈរួមមាន បញ្ជីឈ្មោះម្ចាស់ដី និងប្លង់សុរិយោដី ដើម្បីពិនិត្យអំពីកំហុសឆ្គងពាក់ព័ន្ធនឹងព័ត៌មានម្ចាស់ដី ទិន្នន័យក្បាលដីដូចជា ផ្ទៃក្រឡា ព្រំដី ឈ្មោះម្ចាស់កម្មសិទ្ធិ ប្រភេទទ្រព្យ ប្រភពនៃការកាន់កាប់ ទីកន្លែងកំណើត និងថ្ងៃខែឆ្នាំកំណើតជាដើម ។ល។ ឯកឧត្តមបានក្រើនរំលឹកបែបនេះក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងបិទផ្សាយជាសាធារណនូវ ឯកសារនៃកាវិន្និច្ឆ័យ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ឯកឧត្តមអភិបាលខេត្តបន្តថា ធ្វើដូចនេះដើម្បីជៀសវាងមានកំហុសពេលចេញបណ្ណ ហើយរយៈពេលនៃការតវ៉ាមានរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃបិទផ្សាយដោយពុំគិតពីថ្ងៃឈប់សម្រាក។ យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ក្នុងថ្ងៃនេះមានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួនមួយភូមិ ដែលមានក្បាលដី សរុបចំនួន១.៨៥៤ ក្បាលដី ស្មើនឹង ៩៩៤ គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួនពីរភូមិ ដែលមានក្បាលដីសរុបចំនួន ៣.២៥២ ក្បាលដី ស្មើនឹង ១.៦៤២ គ្រួសារ ក្នុងនោះរួមមាន៖ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់…
-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញបើកព្រឹត្តិការណ៍សម្ដែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ

សៀមរាប ៖ ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ត្រូវបានប្រារព្វឡើងនៅ ក្នុងបរិវេណសួនច្បារព្រះរាជដំណាក់ក្បែរដងស្ទឹងខេត្តសៀមរាបកាលពីរាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានអញ្ជើញចូលរួមរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ តំណាងអង្គទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា លោក ង៉ូ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ ក្នុងឱកាសនេះលោក ង៉ូ សេងកាក់ បានលើកឡើងថា តាមរយៈការបង្កើតព្រឹត្តិការណ៍ផ្សេងៗ ដែលបានរៀបចំឡើងដោយក្រសួងទេសចរណ៍ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបឱ្យទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិក្នុងន័យចូលរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរទៅកាន់ពិភពលោក។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍សំដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ គឺដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ។ឯកឧត្តមបន្តថា ព្រឹត្តិការណ៍នេះក៏ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អនៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។ ឯកឧត្តម ហួត ហាក់ បន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា…
-
អភិបាលរងខេត្តបន្ទាយមានជ័យ៖ ព្រះពុទ្ធសាសនា បានរួមចំណែកលើកកម្ពស់ការអប់រំ ស្មារតី ធនធានមនុស្ស

បន្ទាយមានជ័យ៖ក្នុងពិធីប្រគេនព្រះរាជប្រកាសនីយបត្រ និងប្រកាសតែងតាំងអនុគណក្រុងប៉ោយប៉ែត និងមន្ត្រីសង្ឃ នៅវត្តនិមិត្តសុរីរាមកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក្នុងសប្ដាហ៍នេះ លោក លៀម សុដា អភិបាលរង ខេត្តបន្ទាយមានជ័យបានលើកឡើងថា វិស័យព្រះពុទ្ធសាសនាបានរួមចំណែកលើកកម្ពស់ស្មារតីស្នេហាជាតិ ,ចូលរួមក្នុងការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស និងចូលរួម ក្នុងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេស។ លោកបន្តថា ព្រះពុទ្ធសានាបានអប់រំមនុស្សឱ្យធ្វើនូវសេចក្តីល្អ ដើម្បីទទួលបានសេចក្តីសុខសម្រាប់បុគ្គលគ្រប់រូបក៏ដូចជាសង្គមទាំងមូល។ មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនាក៏ជាបទដ្ឋាននៃគុណតម្លៃ រួម ជួយឱ្សសង្គមមនុស្សមានសាមគ្គីធម៌ សុខដុមរមនានិង មានសេចក្ដីសុខផ្លូវចិត្តផ្លូវកាយ ។ សូមជម្រាបថា ព្រះគ្រូបច្ចិមសីមាវាសី ប៉ោ សុឃឿន ចៅអធិការវត្ត និមិត្តសុរីរាមកូនដំរី ត្រូវបានប្រកាសតែងតាំង ជាតាំងអនុគណក្រុងប៉ោយប៉ែត បានមានសង្ឃដីកាថានឹងខិតខំបន្តអភិវឌ្ឍសមិទ្ធផលពុទ្ធសាសនា ជាមួយការបង្កើនការបណ្ដុះបណ្ដាលចំណេះដឹងផ្លូវលោក៊ផ្លូវធម៌ទៅដល់ភិក្ខុ និងព្រះសង្ឃ រួមទាំងពុទ្ធបរិស័ទ ប្រជាពលរដ្ឋឱ្យទទួលបានការអប់រំផ្នែកផ្លូវធម៌ តាមរយៈពុទ្ធិកសិក្សា។ សូមបញ្ជាក់ថា ទន្ទឹមនឹងប្រកាសតែង តាំងអនុគណក្រុងប៉ោយប៉ែត ក៏មានប្រកាសតែងតាំងមន្ត្រីសង្ឃ គ្រូសូត្រឆ្វេង ស្ដាំ និងលោកអាចារ្យនៅទូទាំងក្រុងប៉ោយប៉ែត ២០អង្គនិងនាក់ផងដែរ ៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
គ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល រៀបចំពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និងនិស្សិតចំនួន ៣ពាន់ ៣៥២នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ គរុនិស្សិត និងនិស្សិតចំនួន ៣ពាន់ ៣៥២នាក់ ត្រូវបានប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមួយដែលអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។ ពិធីប្រកាស បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅវិមាន មករា ក្រោមការរៀបចំដោយផ្នែកគ្រឹះស្ថានសិក្សានៃយុវជនគណបក្សថ្នាក់កណ្តាល ។ អញ្ជើញចូលរួលក្នុងពិធីនោះដែររួមមាន៖ ឯកឧត្តម សោម សឿន សមាជិក សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការបក្សក្រសួងអប់រំ យុវជន និងកីឡា រួមទាំងឯកឧត្តម លោកជំទាវ ដែលជាសមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្ស តំណាងស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល និងគណៈកម្មាធិការបក្ស និងសាខាបក្សមូលដ្ឋានជាច្រើននាក់ផងដែរ ។ យោងតាមរបាយការណ៍របស់លោក ហេង ណន ប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គរុនិស្សិត និងនិស្សិតចំនួន ៣ពាន់ ៣៥២នាក់…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ មនសិការពលរដ្ឋល្អ មានឆន្ទៈស្មារតី មនសិការវិជ្ជាជីវៈ របស់ខ្លួន ស្គាល់ពីទឹកដីអ្វីដែលខ្លួនបានធ្វើ និងត្រូវធ្វើអោយអស់ពីសមត្ថភាព

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងអំពី មនសិការពលរដ្ឋល្អ ដែលក្នុងនោះត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងមានឆន្ទៈស្មារតីមនសិការវិជ្ជាជីវៈរបស់ខ្លួន ត្រូវស្គាល់ពីទឹកដីរបស់ខ្លួន ដឹងពីអ្វីដែលខ្លួនបានធ្វើនិងត្រូវធ្វើអោយអស់ពីសមត្ថភាព ។ នេះជាប្រសាសន៍ថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងកម្មវិធីទស្សនកិច្ចសិក្សា និង ជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃកម្មវិធីមនសិការពលរដ្ឋល្អ រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញពីក្តីសោមនស្សរីករាយដែលសិស្សានុសិស្សនៃកម្មវិធីមនសិការពលរដ្ឋល្អរាជធានីភ្នំពេញ បានមកធ្វើទស្សនកិច្ចនៅបរិវេណទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្វែងយល់និងដកស្រង់បទពិសោធន៍ ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីរួមគ្នាប្រែក្លាយប្រទេសកម្ពុជាឱ្យឆ្ពោះទៅមុខបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នោះយើងទាំងអស់គ្នាត្រូវបង្កើនសមត្ថភាព ចំណេះដឹង ភាពវាងវៃរបស់ពលរដ្ឋម្នាក់ៗ ដែលជាធនធានមិនអាចខ្វះបាន ពីព្រោះកម្ពុជាត្រូវការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាក្នុងតំបន់ និងពិភពលោកនាពេលអនាគត ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានចាត់ទុកគ្រូថាជាដៃគូពេញមួយជីវិតក្នុងការតម្រង់ទិសរបស់សិស្សនិស្សិត…
-
ឧបនាយករដ្ឋមន្រ្តី ស សុខាអញ្ជើញប្រុងពលីត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ខេត្តបាត់ដំបង

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥បានរៀបចំពិធីប្រុងពលីដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី២០២៥ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្រ្តីរាជការសាលាខេត្តនិងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមការងារសហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក.)។ ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)ខេត្ត។តាមកម្មវិធីគ្រោងទុកសម្រាប់ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងមានដូចជាវេទិកាបើកព្រឹត្តិការណ៍សង្រ្កាន្ត,តំបន់ត្រជាក់ចិត្ត,តំបន់ពាងទឹក,តំបន់ភូមិយើង,តំបន់តន្ត្រីស្រុកស្រែ,តំបន់សាសនា,តំបន់ផលិតផលយក្ស,តំបន់ភូមិបង្អែមខ្មែរ,ពិព័រណ៍ទូទៅ និងការប្រគំតន្ត្រីសម័យជាដើម។ ដោយនៅសល់ពេលវេលាតែមួយខែទៀតនោះក្រុមការងារតាមផ្នែកនីមួយៗដែលភារកិច្ចប្រគល់ឱ្យកំពុងតែខិតខំពន្លឿនការរៀបចំតុបតែងលម្អ នៅតាមទីតាំងសំខាន់ៗ ធ្វើយ៉ាងណា ឱ្យមានលក្ខណៈប្លែកនិងកាន់តែទាក់ទាញជាងឆ្នាំមុនៗឆក់យកបេះដូងប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលនឹងធ្វើដំណើរមកកម្សាន្តនៅខេត្តជង្រុកស្រូវ និងវប្បធម៌ទេសចរណ៍មួយនេះ។ ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ រដ្ឋបាលខេត្តបាត់ដំបងក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូប្រារព្ធឡើងដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ផ្តល់ឱកាសឱ្យយុវជនបង្ហាញពីទេពកោសល្យ ពីសក្តានុពល ឆន្ទៈ និងការខិតខំប្រឹងប្រែង តាមរយៈការចូលរួមរៀបចំបុណ្យប្រពៃណីជាតិខ្មែរ ឬព្រឹត្តិការណ៍នានា ។ក៏ដើម្បីផ្តល់ឱកាសឱ្យយុវជនចូលរួមដោយស្ម័គ្រចិត្ត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។បង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.
-
កិច្ចប្រជុំលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់សាលក្តីខ្មែរក្រហម ត្រូវបានឯកភាពលើខ្លឹមសារសំខាន់ៗរួមចំនួន៤

(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី២ របស់ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅកាត់ថាសាលាក្តីខ្មែរក្រហម បានពិភាក្សា និងឯកភាពលើខ្លឹមសាររួមស្តីពី សេចក្តីព្រាងឯកសារទស្សនាទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នាពេលអនាគត ។ ស្ថាប័នកេរដំណែលដែលគ្រោងបង្កើតនេះ ពិភាក្សានិងឯកភាពលើខ្លឹមសារសំខាន់ៗរួមចំនួន ៤រួមមាន ៖ ទី១-គ្រប់គ្រងនិងថែរក្សាបណ្ណសារ ព្រមទាំងបង្កើតឡើងនូវសារៈមន្ទីរស្តីពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត; ទី២-លើកកម្ពស់ការបណ្តុះបណ្តាលនិងជំរុញឱ្យមានការស្រាវជ្រាវទៅលើសមិទ្ធផល បទពិសោធ និងយុត្តិសាស្រ្តដ៏មានតម្លៃរបស់អ.វ.ត.ក. ទី៣-លើកកម្ពស់ដល់ការអប់រំនិងការផ្សព្វផ្សាយឱ្យបានទូលំ-ទូលាយដល់យុវជនជំនាន់ក្រោយនិងសាធារណជន ក្នុងការទប់ស្កាត់អំពើសាហាវឃោរឃៅនិងអំពើប្រល័យពូជ-សាសន៍នៅកម្ពុជា ថ្នាក់តំបន់និងអន្តរជាតិ; និងទី៤-បង្កើតឱ្យមានភាពជាដៃគូជាមួយ ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងគោលដៅលើកកម្ពស់ដល់ការអប់រំសន្តិភាព ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងយុត្តិធម៌អន្តរកាល។ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងដោយការអញ្ជើញចូលរួមពី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៤ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ៖ ស្ថាប័នកេរដំណែលនេះ ជាស្ថាប័នជាតិដែលមានភាពជាម្ចាស់និងក៏មានលក្ខណៈបើកទូលាយផងដែរដល់អង្គការជាតិនិងអន្តរជាតិ និងដៃគូពាក់ព័ន្ធចូលរួមសហប្រតិបត្តិការ ជាពិសេសទាក់ទងទៅនឹងការលើកកម្ពស់កេរដំណែលរបស់អ.វ.ត.ក.…
-
សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ៖ កត្តាសុខសន្តិភាព បានអនុញ្ញាតិឲ្យសាសនាផ្សេងៗនៅកម្ពុជាគោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាល និង ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២៥ ជាមួយនារីឥស្លាមកម្ពុជា នៅមណ្ឌលម៉ូឌែន៥ រាជធានភ្នំពេញ នារសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថា កម្ពុជាមិនមានជម្លោះជាតិសាសន៍ និងសាសនាឡើយ។ សង្គ្រាមដ៏សែនឈឺចាប់ ក្នុងពេលអតីតកាលដែលបានក្លាយជាបទពិសោធន៍ បន្សល់ទុកនូវមេរៀនសម្រាប់ប្រទេសកម្ពុជាយើង ក៏ដូចជាតំបន់ខ្លះនៅលើពិភពលោកផងដែរ។ សុខដុមនីយកម្មនៃជនជាតិ និងសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បរស់នៅជា មួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព និងបានអនុញ្ញាតិឲ្យសាសនាផ្សេងៗនៅកម្ពុជាគោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន ៕ ដោយ ៖ ថេត វិចិត្រ+ ហេង សម្បត្តិ