-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូកសរុបការងារអប់រំ យុវជន និងកីឡា និងទិសដៅបន្ត

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាត បូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅ ឆ្នាំសិក្សា២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពរញ ។ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សន្និបាតអប់រំ យុវជន និងកីឡាឆ្នាំនេះ បានដំណើរការចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៥ ដើម្បីបូកសរុបវាយតម្លៃការងារ ដែលបានអនុវត្តក្នុងឆ្នាំសិក្សាកន្លងមក និង លើកទិសដៅការងារសម្រាប់ឆ្នាំសិក្សាខាងមុខទៀត ។ ឯកឧត្តម ហង់ជួន ណារ៉ុន បានបន្តថា មុននឹងមានសន្និបាតនៅថ្នាក់ជាតិនេះ ក្រសួង បានណែនាំមន្ទីរ អប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ ឱ្យរៀបចំរបាយការណ៍សន្និបាត ដើម្បីប្រមូលធាតុ…
-
អាជ្ញាធរខេត្តកំពតបន្តចែកបណ្ណកម្មសិទ្ធជាងមួយពាន់បណ្ណ ជូនពលរដ្ឋស្រុកទឹកឈូ

កំពត៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលៈវត្ថុជូនប្រជាពលរដ្ឋនៅភូមិដូនស៊យ ឃុំថ្មី និងភូមិព្រៃត្នោត ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីសរុបចំនួន ១ ០១៥ក្បាលដី ស្មើនឹង ៦៤៩គ្រួសារ ។ទន្ទឹមគ្នាក៏មានការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យផងដែរ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តកំពតបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងការស្រលាញ់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី ដោយបានជំរុញការចុះបញ្ជីដីធ្លីនិងចេញបណ្ណកម្មសិទ្ធិមានលក្ខណៈដាច់ដោយដុំ ,ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានបង្កើតយុទ្ធនាការចុះវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិតាមបទបញ្ជាលេខ ០១បបជាដើម។ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការដឹកនាំគាំទ្រចង្អុលបង្ហាញផ្ទាល់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ម៉ៅ ធនិន អភិបាល ខេត្តកំពត ក្រុមការងារចុះបញ្ជីដីធ្លីរបស់មន្ទីរបានពន្លឿនការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ…
-
ឯកឧត្តម ឌិត ទីណា ៖ ធនធានមនុស្ស គឺជាតម្រូវការចាំបាច់ ក្នុងវិស័យកសិកម្ម

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ធនធានមនុស្ស គឺជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ដូចនេះក្នុងនាមបញ្ញវន្ត ត្រូវមានការយល់ដឹង ពិចារណាច្បាស់លាស់ មានការសិក្សាស្រាវជ្រាវត្រឹមត្រូវ មានការគិតគូរផ្អែកលើភាពពិតប្រាកដ ចូលរួមការងារសង្គម និងផ្សព្វផ្សាយព័ត៌មានពិតជាក់ស្តែង ជាជាងការផ្តល់ព័ត៌មានមិនពិត និងមិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យមានផលប៉ះពាល់ជាច្រើនក្នុងសង្គមជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិស្ស-និស្សិត យកចិត្តទុកដាក់រៀនសូត្រ និងមានភាពប្រាកដនិយម ដែលជាគុណាធិបតេយ្យចេញពីការខិតខំរៀនសូត្រប្រកបដោយគុណភាព។ ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់អំពីភាពចាំបាច់ដែលសិស្ស-និស្សិតត្រូវមានភាពជាអ្នកដឹកនាំ មានមូលដ្ឋានភាសាបរទេស មានគំនិតច្នៃប្រឌិត និងយល់ដឹងពីការធ្វើជំនួញ ធុរកិច្ច និងអាចរៀបចំដឹកនាំសហគមន៍កសិកម្មទំនើប សម្របសម្រួលឱ្យប្រជាកសិករចេះធ្វើការរួមគ្នា និងមានភាពម្ចាស់ការពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី បានតម្រង់ទិសលើមុខជំនាញវិស្វកម្មកសិកម្ម សេដ្ឋកិច្ចកសិកម្ម និងសារគមនាគមន៍កសិកម្ម ដែលមានតម្រូវការទីផ្សារការងារល្អ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ដូចនេះ ក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឆ្នាំសិក្សា២០២៤ – ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ…
-
អាជ្ញាធរជាតិអប្សរា និង ឥណ្ឌា ធ្វើការជួសជុលកំពែងជ្រុងខាងលិច ផ្នែកខាងជើងនៃប្រាសាទតាព្រហ្ម

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងជួសជុល កំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើង នៃប្រាសាទតាព្រហ្ម ដើម្បីលើកតម្លៃសំណង់បុរាណមួយនេះ បន្ទាប់ពីបានរងការខូចខាតទ្រុឌទ្រោម ដោយមូលហេតុជាច្រើននាកន្លងមក។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ក្នុងគម្រោងដំណាក់កាលទី៣ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) ក៏បានធ្វើការជួសជុលពង្រឹងឡើងវិញកំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើង នៃប្រាសាទតាព្រហ្ម មានប្រវែងសរុបចំនួន៣០ម៉ែត្រ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម បានឱ្យដឹងថា រចនាសម្ពន្ធនៃកំពែងថ្មបាយក្រៀមបានខូចខាតយ៉ាងច្រើន ជាពិសេសដើមឈើរលំសង្កត់ពីលើ និងកត្តាអាយុកាលនៃសំណង់ ធ្វើឱ្យគុណភាពនៃគ្រឹះខាងក្រោមបានថមថយ ចំណែកថ្មបាយក្រៀម ក៏បានបែកបាក់មួយចំនួន។ ហេតុដូច្នេះ ក្រុមការងារនៅទីនេះ បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីសិក្សាពីស្ថានភាពគ្រឹះនៃកំពែង ទើបចាប់ផ្តើមធ្វើសម្រង់ប្លង់ បង់លេខនិងចុះបញ្ជីថ្មបាយក្រៀម ។ រួចបន្តការងារជួសជុលពង្រឹងគ្រឹះខាងក្រោមដែលពុកផុយ រៀបចំជួសជុលថ្មដែលខូចខាតឬបែបបាក់ ទើបរៀបចំផ្គុំថ្មសាកល្បង មុនរៀបចំទៅកាន់ទីតាំងដើមវិញ ដោយអនុវត្តតាមលំនាំពីបុរាណ។ ដោយសារស្ថានភាពរបស់ថ្មបាយក្រៀមខ្លះ មានសភាពពុកផុយនិងខូចខាតច្រើន ប៉ុន្តែអ្នកជំនាញនឹងព្យាយាមជួសជុលនិងប្រើប្រាស់ថ្មចាស់ឱ្យអស់ពីលទ្ធភាពមុននិងសម្រេចជំនួសដោយថ្មថ្មី។ លោកថា៖”សម្រាប់ការងារនេះ គ្រោងចំណាយពេលចំនួន ៦ខែ ទើបរួចរាល់ ដោយបានចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥មក” ។…
-
គ្រឹះស្ថានសិក្សាជាង ៨ពាន់ អនុវត្តបានពេញលេញពីសុវត្តិភាពចំណីអាហារតាមសាលារៀន

(ភ្នំពេញ)៖គ្រឹះស្ថានសិក្សាចំនួន ៨ ៥៥៩ស្មើនឹង ៨៩ភាគរយបាន អនុវត្តពេញលេញ ស្តីពីការលើកកម្ពស់សុវត្ថិភាព និងអាហារ ប្រកបដោយសុខភាពតាមសាលារៀន។ នេះបើតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និង ទិសដៅឆ្នាំសិក្សា២០២៤-២០២៥។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥របស់ក្រសួងអប់រំបានឱ្យដឹងថាដើម្បីសុវត្តិភាពចំណីអាហារ និងក៏ដូចជាថែរក្សាបាននូវសុខភាពសិស្សនុសិស្ស ក្រសួងអប់រំនាកន្លងមកបានចេញវិធានការ ណែនាំស្តីពីការហាមឃាត់ការ ទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទ នៅក្នុងនិងជាប់ជុំវិញបរិវេណគ្រឹះស្ថាន សិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ ហើយនិងឯកជន។ ក្រៅពីនេះតាមគ្រឹះស្ថានសិក្សាក៏បានរៀបចំពិព័ណ៌អាហារប្រកបដោយសុខភាពនៅតាមសាលារៀន ដើម្បីបញ្ជ្រាបការយល់ដឹង ស្តីពីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លង របបអាហារប្រកបដោយសុខភាព បណ្តុះទម្លាប់ប្រើ ប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច ពិសេសគឺការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាម សាលារៀនជាដើម។ ក្រសួងអប់រំបានបង្ហាញក្នុងរបាយការណ៍របស់ខ្លួនដែរថា៖ មន្ត្រីកាំកុងត្រូលពីសុវត្ថិភាពចំណីអាហារក៏តែងចុះណែនាំនៅតាមសាលារៀនសំដៅពិនិត្យ និងអប់រំក្នុងការលក់ចំណីអាហារសុខភាពដល់សិស្ស។ ក្រៅពីនេះក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់ផងដែរពី គ្រឹះស្ថានសិក្សាចំនួន ៣ ៥៤១ ស្មើនឹង៣៧ភាគរយ បានរៀបចំឱ្យមានបន្ទប់សុខភាព,ជ្រុងសុខភាព ក្នុងនោះ ៧៨៤មានបន្ទប់សុខភាពដាច់ដោយឡែក និង ២ ៧៥៧ មានរៀបចំជ្រុងណាមួយធ្វើ ជាបន្ទប់សុខភាព និងគ្រឹះស្ថានសិក្សាចំនួន…
-
ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដាក់ចេញក្របខណ្ឌតាមដាន ពិនិត្យ និង ជំរុញការអនុវត្តគម្រោង សម្រាប់ឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំលើកទី ១៤ ដោយបានដាក់ចេញក្របខណ្ឌតាមដាន ពិនិត្យ និង ជំរុញការអនុវត្តគម្រោងវិនិយោគ និង ធុរកិច្ច សម្រាប់ឆ្នាំ ២០២៥ ។ ជាមួយនេះ, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៤ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៦, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងនិងជាគម្រោងថ្មី ៤ គម្រោង និង ការពង្រីកគម្រោង ចំនួន ៤, ដោយមានទុនវិនិយោគសរុប ៧៩ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២ ២៦៦ កន្លែង ។ ជារួម, គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៦៩…
-
ក្នុងខែកុម្ភៈ អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួន ៥៥ និងមានមន្រ្តីជិត ៥០០រូបប្រកាសទ្រព្យសម្បត្តិ និងបំណុល

(ភ្នំពេញ)៖គិតនៅខែកុម្ភៈ ឆ្នាំ២០២៥នេះអង្គភាពប្រឆាំងអំពើពុករលួយ(អបព ឬACU)ទទួលបានពាក្យប្តឹងសរុបចំនួន ៥៥ ពីបណ្តារាជធានី ខេត្ត និងមានមន្រ្តី ៤៧៦ រូបបានប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ឯកឧត្តម សយ ច័ន្ទវិចិត្ត ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងកិច្ចប្រជុំលើកទី៤៤ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ថា៖ ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលនាខែកុម្ភៈ ឆ្នាំ២០២៥នេះ មានមន្ត្រីចំនួន ៤៧៦រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ២៦១ រូប ដោយឡែកមន្ត្រី ២១៥ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយ មូលហេតុលាឈប់ និងចប់អាណត្តិ។ ឯកឧត្តមបានឱ្យដឹងបន្ថែមថា សម្រាប់ការងារពាក្យប្ដឹងនៅខែកុម្ភៈនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមាន សរុបចំនួន ៥៥ ពាក្យប្ដឹង។ ដោយឡែកទាក់ទិនក្នុងការងារអប់រំត្រូវបានមន្រ្តីអ្នកនាំពាក្យរូបនេះបានឱ្យដឹងផងថា អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការអប់រំ…
-
ផ្តល់ផ្លូវល្បាយក្រួសមួយខ្សែប្រវែងជាងប្រាំគីឡូម៉ែត្រជូនប្រជាពលរដ្ឋ ស្រុកកំពង់ត្រាច

កំពត៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ចាន់ ដារ៉ុង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥បានអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ផ្លូវក្រាលដីល្បាយក្រួសចំនួនមួយខ្សែប្រវែង ៥ ៥០០ម៉ែត្រ ស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។ នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្តាយផ្លូវសូមចូលរួមសហការជាមួយក្រុមការងារសាងសង់ផ្លូវមកពីនាយកដ្ឋានស្ថាបនានិងវិស្វកម្មរបស់ក្រសួងមហាផ្ទៃឱ្យបានល្អ និងមានការយោគយល់ចំពោះផលប៉ះពាល់ផ្សេងៗអំឡុងពេលស្ថាបនា។ ឯកឧត្តមក៏បានស្នើដល់ក្រុមវិស្វកម្ម ធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់ឱ្យបានរួចរាល់មុនរដូវភ្លៀងធ្លាក់ ប៉ុន្តែត្រូវគោរពតាមបទដ្ឋានបច្ចេកទេសដែលក្រសួងបានកំណត់ជូន។ សូមបញ្ជាក់ថា ផ្លូវក្រាលដីល្បាយក្រួសមួយខ្សែនេះមានទទឹង ៨ម៉ែត្រ ,កម្រាស់ ០,២ម៉ែត្រ ។សាងសង់លូមូលមុខមួយ ចំនួនបីកន្លែង, លូមូលមុខពីរចំនួនមួយកន្លែង ,លូប្រអប់មុខមួយចំនួនមួយកន្លែង និងលូប្រអប់មុខពីរចំនួនមួយកន្លែង ស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង, នៅភូមិព្រៃកែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ។ ការសាងសង់ផ្លូវគ្រោងនឹងបញ្ចប់នៅខែមិថុនាខាងមុខ៕ដោយ៖ សិលា សារិន
-
សាលា ចំនួន ១៤៤ ត្រូវបានប្រកាសជាប់ជាសាលារៀនស្តង់ដាគំរូ

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ ជាប់ស្តង់ដាសាលារៀនគំរូ ដែលក្នុងចំណោមនេះរួមមាន សាលាមត្តេយ្យសិក្សា ២៤ សាលាបឋមសិក្សា ៥០ អនុវិទ្យាល័យ ៥ វិទ្យាល័យ ៦០ និងសាលាគរុកោសល្យ ៥។ ជាមួយនឹងការប្រកាសនេះដែររដ្ឋមន្រ្តីក្រសួងអប់រំបានលើកចិត្តឱ្យ សាលារៀនទាំង ១៤៤ និង សាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដាសាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមប្រធានបទ “អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកទឹកចិត្តឱ្យសាលារៀនគំរូទាំងអស់ និងក៏ដូចជា សាលារៀនដទៃទៀត បន្តកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្ដង់ដាសាលារៀនគំរូបន្ថែមទៀត។សិស្សសាលារៀនគំរូ នាកន្លងមកដែលសម្រេចតាមចំណុចគោដៅ និងភាគរយសិស្សថ្នាក់ទី១២ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេស A, B, C មាន ២៥,៧…
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករ ទូរគមនាគមន៍ កម្ពុជា និងអង្គការ (GIZ) សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអង្គភាពចំណុះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបប្រមាណ ៦០នាក់។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់អ្នកចូលរួមឱ្យយល់ដឹងអំពីគោលការណ៍ និងការអនុវត្តនៃការវាយតម្លៃលើផល ប៉ះពាល់ នៃលិខិតបទដ្ឋានគិតយុត្ត ដើម្បីបង្កើន ល្បឿននៃការរៀបចំតាក់តែងលិខិត បទដ្ឋានគតិយុត្ត និងជួយកាត់បន្ថយជាអតិបរមា នូវផលអវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ច ជួយកាត់បន្ថយបន្ទុកចំណាយលើការអនុវត្ត បន្ទុកចំណាយប្រតិបត្តិការរបស់ធុរកិច្ច និងវិសាលភាពជាន់គ្នាជាដើម។ វិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត (Regulatory Impact Assessment – RIA) ត្រូវបានទទួលស្គាល់ និងអនុវត្តជាយូរណាស់មកហើយ ដោយប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក្នុងការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕ ដោយ ៖ ង៉ាន់ ទិត្យ